-
អរគុណសន្តិភាព 🙏

-
២៤ កញ្ញា ២០២១

១. លោក គន់ គីម ណែនាំដល់កងប្រតិបត្តិការរុករក និងសង្គ្រោះទាំង ១៦កង ឱ្យត្រៀម ២៤ម៉ោង នៅគ្រប់រាជធានី-ខេត្ត ដើម្បីសង្គ្រោះប្រជាពលរដ្ឋក្នុងករណីគ្រោះមហន្តរាយដោយសារជំនន់ទឹកភ្លៀង – ភ្នំពេញបុស្តិ៍ ២. អាជ្ញាធរខេត្តសៀមរាប ចាប់បានរថយន្តដឹកទំនិញខុសច្បាប់១គ្រឿង ដែលបាននាំចូលជើងមាន់ក្លាសេជាង១ពាន់កេះ ស្មើនឹង ១៧ ១០០គីឡូក្រាម នៅឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី – ថ្មីៗ ៣. កងទ័ពមួកខៀវកម្ពុជាប្រមាណ ៣០០ នាក់នឹងចាកចេញទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលីនៅថ្ងៃទី១ ខែតុលា ខាងមុខនេះ – ខ្មែរថាមស៍ ៤. អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Ri Thae Song៖ ការអំពាវនាវរបស់កូរ៉េខាងត្បូងឱ្យបញ្ចប់សង្រ្គាមកូរ៉េ គឺលឿនរហ័សពេកហើយ ខណៈមិនមានអ្វីមកធានាបានថាវានឹងនាំទៅរកការបិទបញ្ចប់នយោបាយអរិភាពរបស់អាមេរិកចំពោះទីក្រុងព្យុងយ៉ាងនោះទេ – CNA ៥. សភា អាមេរិក អនុម័ត ថវិកា ១ ពាន់ លាន ដុល្លារ ដើម្បី ទិញ ប្រព័ន្ធ ការពារ…
-
សម្តេចតេជោ៖ “ខ្ញុំសូមលើកដៃសំពះអង្វរ សូមមេត្តាយោគយល់នូវការលំបាករបស់ជាតិ ត្រូវជៀសឱ្យឆ្ងាយពីការចម្លងជំងឺកូវីដ១៩ ដើម្បីសេចក្តីសុខផ្ទាល់ខ្លួន គ្រួសារនីមួយៗ និងសង្គមជាតិទាំងមូល”

-
លទ្ធផលយកសំណាកនៅវត្តចំនួន ៧ ក្នុងខណ្ឌមានជ័យ

-
ផ្កានៅឧទ្យានឫស្សីត្រឹប

-
ឡានទេសចរណ៍នេះ មានបំពាក់នូវប្រព័ន្ធបត់បែនពិសេសមួយ ដែលផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរកម្សាន្ត

តួឡានអាចពង្រីកចេញជាជញ្ជាំង និងពិដានឱ្យក្លាយជាបន្ទប់សណ្ឋាគារ ២ជាន់ ដែលមានដល់ទៅ ៥បន្ទប់ យ៉ាងទំនើប និងមានផាសុកភាព។ នៅជាន់ទីមួយ មានបន្ទប់ទទួលភ្ញៀវមួយ ដែលមានសាឡុង និងតុតូចមួយ ព្រមទាំងម៉ាស៊ីនបញ្ចាំងវីដេអូមួយ មានផ្ទះបាយសម្រាប់ចម្អិនអាហារដោយខ្លួនឯង និងបន្ទប់ទឹក។ នៅផ្នែកខាងក្រៅឡាន មានរានហាលមួយដែលអាចសម្រាក និងគយគន់ថ្ងៃលិច។ បច្ចុប្បន្ន ដំណើរកំសាន្ដដោយប្រើប្រាស់ឡានបែបនេះ មាននៅភាគខាងជើងព័រទុយហ្កាល់ និងម៉ារ៉ុក។ តម្លៃពីប្រហែល ៨៧៥ ដុល្លារក្នុងមួយសប្តាហ៍សម្រាប់ដំណើរកម្សាន្តនៅព័រទុយហ្កាល់ និងប្រហែល ៧៩៥ ដុល្លារក្នុងមួយសប្តាហ៍នៅម៉ារ៉ុក។ 🎥 Startup Selfie
-
សារលិខិត សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១

-
របាយការណ៍នៅថ្ងៃទី២៣ កញ្ញា

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៦នាក់ និងរបួស ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ២២នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៤. កូវីដ ៨២២ករណី និងជាសះស្បើយ ៤៩៤នាក់។ អ្នកឆ្លងសរុប ១០៧ ៤៤១នាក់ អ្នកជាសះស្បើយ ៩៩ ៦២៨នាក់ អ្នកស្លាប់ ២ ១៩៧នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៤ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៤នាក់ ឃាត់យានយន្ដ គ្មាន ពិន័យជាប្រាក់ ៨០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី២៤ កញ្ញា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sinovac ចំនួន ៣លានដូសបន្ថែមទៀត បានដឹកមកដល់កម្ពុជានៅថ្ងៃទី២៤ កញ្ញា ២០២១
