-
អ្នកជំងឺកូវីដ១៩ បានទៅ

១. ផ្សារថៃហួត ផ្លូវ៦៣ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង នៅថ្ងៃទី១៨ កញ្ញា ម៉ោង១៤៖២១-១៤៖៣០។ ២. ហាង កាតុង ឡាកសា ផ្លូវ២៨៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង នៅថ្ងៃទី១៧ កញ្ញា ម៉ោង១២៖៥៤-១៣៖៣៧។ (ករណីDelta) ៣. ហាង Paris Baguette សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង នៅថ្ងៃទី១៨ កញ្ញា ម៉ោង០៩៖៤៧-១០៖២៦។ (ករណីDelta) ប្រជាពលរដ្ឋ ដែលបានទៅទីតាំងខាងលើហើយមានរោគសញ្ញា ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ នៅទីតាំងដែលជិតបំផុត។ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
-
មន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ប្រកាសផ្អាកការជួបជុំផ្សេងៗ និងការប្រមូលផ្ដុំថ្វាយបង្គំជាបណ្តោះអាសន្នសិន ចាប់ពីពេលនេះតទៅ រហូតមានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

-
សារសំឡេងពិសេស សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការរកឃើញវិជ្ជមានវីរុសកូវីដ១៩ នៅតាមទីវត្តអារាមមួយចំនួន ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាតំណាងជាតិ តាមប្រព័ន្ធវីដេអូ នៅក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប.) លើកទី៧៦

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាតំណាងជាតិ តាមប្រព័ន្ធវីដេអូ នៅក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប.) លើកទី៧៦ នៅថ្ងៃទី២៥ កញ្ញា ២០២១ ធ្វេីឡេីងក្រោមមូលបទ “ការកសាងភាពធន់តាមរយៈក្តីសង្ឈឹម – ដើម្បីស្តារឡើងវិញពីជំងឺកូវីដ-១៩ ការកសាងឡើងវិញប្រកបដោយចីរភាព ការឆ្លើយតបទៅនឹងតម្រូវ ការរបស់ភពផែនដី ការគោរពសិទ្ធិប្រជាពលរដ្ឋ និងការធ្វើឱ្យអង្គការសហប្រជាជាតិសកម្មឡើងវិញ”។ សម្តេចតេជោ នឹងគូសបញ្ជាក់អំពីយុទ្ធនាការចាក់វាក់សាំងថ្នាក់ជាតិប្រកបដោយជោគជ័យ ផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩ សម្រាប់ការអភិវឌ្ឍប្រកបដោយភាពធន់និងចីរភាព កិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងការត្រៀមលក្ខណៈធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) និងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ របស់កម្ពុជា៕
-
សម្ដេចតេជោនាយករដ្ឋមន្ត្រីប្រាប់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក Vitit Muntarbhorn តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២២ កញ្ញា

សម្ដេចតេជោនាយករដ្ឋមន្ត្រីប្រាប់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក Vitit Muntarbhorn តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២២ កញ្ញា ថា៖ ១. អាទិភាពរបស់កម្ពុជា តាំងពីដើមរហូតមកដល់ពេលនេះ គឺសិទ្ធិរស់រានមានជីវិតរបស់កម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញ និងតាមអនុសញ្ញាអន្តរជាតិ ហើយដើម្បីរក្សានូវសិទ្ធិរស់រានមានជីវិតនេះ កម្ពុជាត្រូវដាច់ខាតរក្សាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម រួមជាមួយការចាក់ស្រោចវ៉ាក់សាំងដល់ប្រជាជនកម្ពុជា។ ២. កម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជាប់ទោសទាំងអស់ គឺផ្ដល់ការចាក់វ៉ាក់សាំងជូនពួកគាត់ឱ្យបានគ្រប់ដូស។ ៣. កម្ពុជាចង់មានបរិស្ថានសង្គមកិច្ច សេដ្ឋកិច្ច និងនយោបាយល្អ ជាមួយនឹងលំហលទ្ធិប្រជាធិបតេយ្យ ៤. កម្ពុជាចង់បានកិច្ចសហប្រតិបត្តិការជាមួយលោក Vitit ដោយបង្កើតបរិយាកាស ដែលមានជំនឿជឿជាក់លើគ្នាទៅវិញទៅមក ដើម្បីឆ្ពោះទៅមុខលើបញ្ហាសិទ្ធិមនុស្ស ដោយមិនទម្លាក់កំហុសឱ្យគ្នា។ ប្រភព៖ SPM
-
ជនអន្តោប្រវេសន៍រាប់ពាន់នាក់ដែលភាគច្រើនមកពីហៃទី 🇭🇹 កំពុងបោះជំរំតាមបណ្តោយស្ពានអន្តរជាតិ Del Rio

ជនអន្តោប្រវេសន៍រាប់ពាន់នាក់ដែលភាគច្រើនមកពីហៃទី 🇭🇹 កំពុងបោះជំរំតាមបណ្តោយស្ពានអន្តរជាតិ Del Rio ស្ថិតនៅព្រំដែនរវាងរដ្ឋតិចសាស ប្រទេសអាមេរិក និងម៉ិកស៊ិក 🇲🇽 រង់ចាំរថយន្តទទួលខ្លួនទៅកាន់ប្រទេសអាមេរិក។ ជនអន្តោប្រវេសន៍មួយចំនួន បានដើរឆ្លងទន្លេ Rio Grande ទៅកាន់ម៉ិកស៊ិកវិញដើម្បីជៀសវាងការនិរទេសខ្លួនត្រលប់ទៅស្រុកកំណើត (ហៃទី) ស្របពេលដែលរដ្ឋាភិបាលអាមេរិក បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបណ្តេញជនចំណាកស្រុកចេញពីព្រំដែន។ ប្រភព៖ CGTN
-
របាយការណ៍នៅថ្ងៃទី២២ កញ្ញា

១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៨ករណី ឃាត់ខ្លួនជនសង្ស័យ ៨នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៤. កូវីដ ៦៣៨ករណី និងជាសះស្បើយ ៤៧៩នាក់។ អ្នកឆ្លងសរុប ១០៦ ៦១៩នាក់ អ្នកជាសះស្បើយ ៩៩ ១៣៤នាក់ អ្នកស្លាប់ ២ ១៧៦នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៨ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៨នាក់ ឃាត់យានយន្ដ គ្មាន ពិន័យជាប្រាក់ ១ ៦០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី២៣ កញ្ញា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
កម្ពុជាក៏អំពាវនាវដល់រដ្ឋាភិបាលទាំងអស់ សូមកុំប្រមូលទិញវ៉ាក់សាំងទុកសម្រាប់តែប្រទេសរបស់ខ្លួន ឬរក្សាវ៉ាក់សាំងដែលខ្លួនផលិត បានទុកសម្រាប់ប្រើប្រាស់តែក្នុងប្រទេសផ្ទាល់ខ្លួន

ដោយសារវ៉ាក់សាំងជាទំនិញដ៏សំខាន់ក្នុងការជួយសង្គ្រោះជីវិតមនុស្ស, កម្ពុជាសូមស្វាគមន៍នូវការកំណត់គោលដៅចាក់វ៉ាក់សាំង ជាពិសេសការចាក់វ៉ាក់សាំងឱ្យបានយ៉ាងតិច ៧០% នៃប្រជាជនពិភពលោក។ ដើម្បីសម្រេចគោលដៅនេះ, កម្ពុជាសូមអំពាវនាវឱ្យមានការកំណត់វ៉ាក់សាំងកូវីដ១៩ ទាំងអស់ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) ជាទំនិញយុទ្ធសាស្ត្រគន្លឹះសកល ដោយគ្មានការរើសអើងទៅលើប្រភេទ និងប្រភពនៃវ៉ាក់សាំង ព្រមទាំងអំពាវនាវឱ្យកំណត់វ៉ាក់សាំងកូវីដ ១៩ ជាទំនិញសាធារណៈដែលមានថ្លៃសមរម្យ និងអនុញ្ញាតឱ្យគ្រប់ប្រទេសទាំងអស់អាចមានលទ្ធភាពទទួលបាន និងប្រើប្រាស់បានតាមតម្រូវការ ហើយលើសពីនេះទៀត បើកចំហការផលិតវ៉ាក់សាំងកូវីដ១៩ យ៉ាងទូលាយទៅតាមតំបន់ និងប្រទេសនានា ដែលមានលទ្ធភាពតាមរយៈការផ្តល់ហិរញ្ញប្បទាន និងការលើកទឹកចិត្តដល់ការវិនិយោគលិការផលិតវ៉ាក់សាំង។ ទន្ទឹមនេះ, កម្ពុជាក៏អំពាវនាវដល់រដ្ឋាភិបាលទាំងអស់ សូមកុំប្រមូលទិញវ៉ាក់សាំងទុកសម្រាប់តែប្រទេសរបស់ខ្លួន ឬរក្សាវ៉ាក់សាំងដែលខ្លួនផលិត បានទុកសម្រាប់ប្រើប្រាស់តែក្នុងប្រទេសផ្ទាល់ខ្លួន។
-
ការឆ្លងរាលដាលជាសកលនៃជំងឺកូរីដ១៩ គឺជាវិបត្តិរួម

ហេតុនេះ កម្ពុជាយល់ស្របនឹងទស្សនៈថា “មិនមានប្រទេសណាអាចបញ្ឈប់វិបត្តិនេះតែម្នាក់ឯងបាននោះទេ។ យើងត្រូវធ្វើការរួមគា្ន, គាំទ្រគ្នាទៅវិញទៅមកហើយត្រូវចងចាំថា មិនមាននរណាម្នាក់អាចមានសុវត្ថិភាពនោះទេ ដ៏រាបណាទាំងអស់គ្នាមិនទាន់មានសុវត្ថិភាព”។ ជាមួយគ្នានេះ, ខ្ញុំសូមសង្កត់ធ្ងន់បន្ថែមថា “យើងត្រូវរួមគ្នាធ្វើកិច្ចការនេះតាម សមត្ថភាព និងលទ្ធភាពរៀងខ្លួនក្នុងទឹកចិត្តស្មោះសរ, ការទទួលខុសត្រូវខ្ពស់, សប្បុរសធម៌ និងមិនមានបង្កប់នូវរបៀបវារៈនយោបាយ”។ ✍🏽-សម្តេចតេជោនាយករដ្ឋមន្រ្តី