-
Live: សន្និសីទសារព័ត៌មាន ស្ដីពីកម្មវិធីស្វ័យសិក្សា MoEYS E-Learning

-
ជីវៈចំរុះនៅឧទ្យានឫស្សីត្រឹប

-
សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលកូវីដ១៩ជាសកល

-
២២ កញ្ញា ២០២១

១. សេដ្ឋកិច្ចកម្ពុជានឹងកើនត្រឹម ១,៩% ក្នុងឆ្នាំ២០២១ ដោយសារការអូសបន្លាយនៃជំងឺកូវីដ១៩ ប៉ុន្តែ ADB ក៏រំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញក្នុងកម្រិត ៥,៥% នៅឆ្នាំ ២០២២ – RFI ២. នៅពាក់កណ្តាលខែកញ្ញានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគ ៤ នៅខេត្តព្រះសីហនុដែលមានទឹកសរុបជាង ២២លានដុល្លារ និងបង្កើតការងារដល់ពលរដ្ឋប្រមាណជាង ៥០០នាក់ – កោះសន្តិភាព ៣. ក្រសួងបរិស្ថាន បានដាក់ឡដុតសំរាមនៅចំនួន ៥៤ទីតាំង នៅ២០រាជធានី-ខេត្ត សម្រាប់ដុតសំណល់សល់ពីមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ហើយនឹងបន្តដាក់តាមទីតាំងមួយចំនួនទៀត – ភ្នំពេញបុស្តិ៍ ៤. ប្រធានាធិបតីចិនលោក Xi Jinping បានសន្យាថាប្រទេសរបស់លោកនឹងបញ្ឈប់ការផ្ដល់មូលនិធិដល់គម្រោងថាមពលធ្យូងថ្មនានា នៅក្រៅប្រទេស ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ – Al Jazeera ៥. ថៃសម្រេចពន្យារផែនការបើករាជធានីបាងកក និងទីក្រុងធំៗមួយចំនួនទៀតឡើងវិញ ដើម្បីទទួលទេសចរបរទេស រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២១ ដោយសារអត្រានៃការចាក់វ៉ាក់សាំងបង្ការកូវីដ១៩យឺតជាងការរំពឹងទុក – Reuters
-
ក្រុមតាលីបង់បានផ្ញើលិខិតជូនលោកអគ្គលេខាធិការ António Guterres កាលពីថ្ងៃចន្ទ ដើម្បីស្នើតែងតាំងឯកអគ្គរដ្ឋទូតតំណាងអាហ្វហ្កានីស្ថានប្រចាំអង្គការសហប្រជាជាតិ

ក្រុមតាលីបង់សម្រេចជ្រើសរើសតែងតាំង លោក Suhail Shaheen ដែលជាអ្នកនាំពាក្យរបស់ពួកគេប្រចាំទីក្រុងដូហា ប្រទេសកាតា ជាឯកអគ្គរដ្ឋទូតរបស់ខ្លួន។ សំណើនេះក៏ត្រូវបានបញ្ជូនទៅឱ្យគណៈកម្មការសារតាំងនៃមហាសន្និបាត ដែលមានសមាជិក ៩ប្រទេស រួមមានអាមេរិក ដើម្បីត្រួតពិនិត្យ។ ការត្រឡប់មកកាន់អំណាចរបស់តាលីបង់នៅអាហ្វហ្កានីស្ថាន និងរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា គឺក្នុងចំណោមបញ្ហាធំៗដែលនឹងពិភាក្សាដោយមហាសន្និបាតអង្គការសហប្រជាជាតិ។ វិបត្តិទាំងពីរនេះបានបង្កើតសំណួរដ៏ធំមួយសម្រាប់មហាសន្និបាតនោះគឺ តើអ្នកណាជាតំណាងត្រឹមត្រូវរបស់ប្រទេសនីមួយៗ? ប្រភព៖ New York Times
-
ស្របពេលដែលការបោះឆ្នោតសភារុស្ស៊ីបានចាប់ផ្ដើម កម្មវិធីបោះឆ្នោតលើទូរស័ព្ទត្រូវបានដកចេញពីប្រព័ន្ធទាញយកកម្មវិធីរបស់ក្រុមហ៊ុន Google និង Apple នៅរុស្ស៊ី

ស្របពេលដែលការបោះឆ្នោតសភារុស្ស៊ីបានចាប់ផ្ដើម កម្មវិធីបោះឆ្នោតលើទូរស័ព្ទឈ្មោះថា Navalny ដែលបង្កើតឡើងដោយសម្ព័ន្ធមិត្តនៃក្រុមអ្នករិះគន់វិមានក្រឹមឡាំងលោក Alexey Navalny ត្រូវបានដកចេញពីប្រព័ន្ធទាញយកកម្មវិធីតាមរយៈអ៊ីនធឺណិតរបស់ក្រុមហ៊ុន Google និង Apple នៅរុស្ស៊ី ។ ការដកចេញនូវកម្មវិធីនេះ បណ្ដាលមកពីមានមាតិកាដែលត្រូវបានគេចាត់ទុកថាខុសច្បាប់របស់ប្រទេស ព្រោះរដ្ឋាភិបាលរុស្ស៊ីបានកំណត់មូលដ្ឋានគ្រឹះនៃការប្រឆាំងអំពើពុករលួយរបស់ក្រុមអ្នករិះគន់ថា “ជ្រុលនិយម”។ កម្មវិធីនេះ មានរួមបញ្ចូលនូវអនុសាសន៍សម្រាប់យុទ្ធសាស្ដ្របោះឆ្នោតឆ្លាតវៃ (Smart Voting) របស់មេបក្សប្រឆាំងដែលជំរុញឱ្យប្រជាជនរុស្ស៊ីបោះឆ្នោតគាំទ្របេក្ខជនឈរឈ្មោះដែលមានសមត្ថភាពខ្ពស់ ក្នុងការយកឈ្នះបេក្ខជននៃគណបក្សកាន់អំណាចគឺ United Russia ក្នុងការបោះឆ្នោតនៃរដ្ឋ Duma។ លេខារបស់លោក Navalny លោក Kira Yarmysh និយាយថា៖ “ការសម្រេចចិត្តរបស់ក្រុមហ៊ុនទាំងពីរនេះ គឺពិតជាគួរឱ្យខកចិត្តយ៉ាងខ្លាំងនិងជាទង្វើនៃការចាប់ពិរុទ្ធនយោបាយ”។ ក្រុមហ៊ុន Apple និង Google មិនទាន់ចេញសេចក្តីថ្លែងការណ៍ផ្លូវការណាមួយស្តីពីការដកចេញនូវកម្មវិធីបោះឆ្នោតនេះនៅឡើយទេ។ ប្រភព៖ CNN
-
ប្រធានាធិបតីបារាំង Emmanuel Macron និងនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi បានប្តេជ្ញាធ្វើសកម្មភាពរួមគ្នានៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក

ប្រធានាធិបតីបារាំង Emmanuel Macron និងនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi បានប្តេជ្ញាធ្វើសកម្មភាពរួមគ្នានៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយសារជម្លោះកាន់តែខ្លាំងឡើងជាមួយអូស្ត្រាលី និងអាមេរិកជុំវិញកិច្ចសន្យាទិញនាវាមុជទឹកនាពេលថ្មីៗនេះ ខណៈប្រធានាធិបតីអាមេរិក Biden កំពុងស្វែងរកការហៅទូរសព្ទជាមួយលោក Macron នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីបន្ធូរបន្ថយភាពតានតឹង។ លោក Macron បានធានាដល់លោក Modi អំពីការបន្តប្តេជ្ញាចិត្តរបស់បារាំងចំពោះការពង្រឹងស្វ័យភាពយុទ្ធសាស្ត្ររបស់ឥណ្ឌា រួមទាំងមូលដ្ឋានឧស្សាហកម្ម និងបច្ចេកវិទ្យារបស់ខ្លួនដែលជាផ្នែកមួយនៃទំនាក់ទំនងជិតស្និទ្ធដោយផ្អែកលើការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក។ លោក Macron បាននិយាយថា៖”គោលដៅរួមរបស់ប្រទេសបារាំង និងឥណ្ឌានឹងមានគោលបំណងលើកកម្ពស់ស្ថិរភាពក្នុងតំបន់ និងនីតិរដ្ឋស្របពេលដែលមិនប្រកាន់យកនូវរបបអនុត្តរភាពណាមួយ”។ បណ្តាញសារព័ត៌មានឥណ្ឌានាពេលថ្មីៗនេះ បានប៉ាន់ស្មានថាការលុបចោលកិច្ចព្រមព្រៀងនាវាមុជទឹករបស់អូស្ត្រាលីអាចបង្កឱ្យមានការពិភាក្សារវាងបារាំង និងឥណ្ឌាអំពីកិច្ចព្រមព្រៀងនាវាមុជទឹក ដែលអាចពាក់ព័ន្ធនឹងការផ្ទេរបច្ចេកវិទ្យាមកឥណ្ឌា។ ប្រភព៖ CNA
-
អាសយដ្ឋានអេឡិចត្រូនិករបស់អ្នកបកប្រែជនជាតិអាហ្វហ្កានីស្ថានរាប់រយនាក់ ដែលធ្វើការជាមួយកងកម្លាំងយោធាអង់គ្លេស រួមទាំងអ្នកបកប្រែមួយចំនួនដែលកំពុងលាក់ខ្លួនពីក្រុមតាលីបង់

អាសយដ្ឋានអេឡិចត្រូនិករបស់អ្នកបកប្រែជនជាតិអាហ្វហ្កានីស្ថានរាប់រយនាក់ ដែលធ្វើការជាមួយកងកម្លាំងយោធាអង់គ្លេស រួមទាំងអ្នកបកប្រែមួយចំនួនដែលកំពុងលាក់ខ្លួនពីក្រុមតាលីបង់ ត្រូវបានចែកចាយបន្ទាប់ពីមានការបែកធ្លាយទិន្នន័យដោយក្រសួងការពារជាតិអង់គ្លេស។ អ្នកបកប្រែជាង ២៥០នាក់ទទួលបានសារអ៉ីមែលរបស់ក្រសួងការពារជាតិអង់គ្លេស ដែលមានខ្លឹមសារថា អង់គ្លេសនឹងប្ដេជ្ញាជួយជម្លៀសពួកគេមកអង់គ្លេស។ អ្នកបកប្រែខ្លះបានឆ្លើយតបទៅនឹងសារអ៉ីមែល ព្រមទាំងពន្យល់ពីស្ថានភាពគ្រោះថ្នាក់ រួមទាំងឈ្មោះពិត និងរូបភាពរបស់ពួកគេ។ អ្នកបកប្រែមួយរូបដែលបានទទួលសារនេះ បាននិយាយថា៖ “កំហុសនេះអាចបង្កហានិភ័យដល់អាយុជីវិតរបស់អ្នកបកប្រែដែលធ្វើការឱ្យអង់គ្លេសទាំងអស់ ជាពិសេសអ្នកដែលមិនទាន់ចាកចេញពីអាហ្វហ្កានីស្ថាន និងកំពុងលាក់ខ្លួនពីក្រុមតាលីបង់។” រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Ben Wallace សូមអភ័យទោសចំពោះជនជាតិអាហ្វហ្កានីស្ថានដែលរងផលប៉ះពាល់ដោយការបែកធ្លាយទិន្នន័យនេះ និងអ្នកដែលរដ្ឋាភិបាលអង់គ្លេសកំពុងធ្វើការជាមួយ ដើម្បីធ្វើការណែនាំអំពីសន្តិសុខសុវត្ថិភាពសំរាប់ពួកគេ។ ប្រភព៖ Al Jazeera
-
រាជធានីភ្នំពេញបន្តវិធានការរដ្ឋបាល ១៤ថ្ងៃទៀត គិតចាប់ពីថ្ងៃទី២៤ កញ្ញា ដល់ ០៧ តុលា ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩

-
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជប្រទានជូនក្រុមគ្រូពេទ្យចិនថា្វយវ៉ាក់សាំងដូសទីពីររួចរាល់ហើយនៅរដ្ឋធានីប៉េកាំងនាថ្ងៃទី២២ កញ្ញា ២០២១
