-
នៅទីក្រុង Melbourne ប្រជាជនអូស្ត្រាលីរាប់រយនាក់បានប៉ះទង្គិចជាមួយកម្លាំងប៉ូលិស ក្នុងអំឡុងពេលពួកគេធ្វើបាតុកម្មប្រឆាំងនឹងការបិទខ្ទប់

-
“បើខូចចិត្តនឹងស្នេហា កុំផឹកស្រា ដើរព្រៃល្អជាង”

-
កិច្ចសន្ទនាសម្ងាត់របស់ក្រុម ឬអង្គការចលនាចាត់តាំងខុសច្បាប់ក្នុងចេតនាទុច្ចរិតបំផ្លាញផលប្រយោជន៍ជាតិ មិនមែនជាការអនុវត្តសិទ្ធិសេរីភាព និងមិនត្រូវបានការពារដោយច្បាប់នោះទេ

“កិច្ចសន្ទនាសម្ងាត់របស់ក្រុម ឬអង្គការចលនាចាត់តាំងខុសច្បាប់ក្នុងចេតនាទុច្ចរិតបំផ្លាញផលប្រយោជន៍ជាតិ បង្កភាពចលាចលប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ឆ្នាប់សាធារណៈ និងការរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលជាដើម មិនមែនជាការអនុវត្តសិទ្ធិសេរីភាព និងមិនត្រូវបានការពារដោយច្បាប់នោះទេ។” សមត្ថកិច្ច និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់មានសិទ្ធិក្នុងការចូលស្តាប់ធ្វើកិច្ចអន្តរាគមន៍បន្ទាន់ដើម្បីទប់ស្កាត់នូវរាល់ផែនការទុច្ចរិតទាំងអស់នោះ! សូមស្តាប់ការបកស្រាយរបស់ លោក ជិន ម៉ាលីន អនុប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា ២២ កញ្ញា ២០២១
-
ការបណ្តេញជនអន្តោប្រវេសន៍ទ្រង់ទ្រាយធំក្រោមច្បាប់បណ្ដេញជនអន្តោប្រវេសន៍ ដោយគ្មានការត្រួតពិនិត្យតម្រូវការការពារ គឺមិនត្រូវនឹងច្បាប់អន្តរជាតិឡើយ

ឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ លោក Filippo Grandi នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចេញសេចក្តីថ្លែងការណ៍មួយស្តីពីការបណ្ដេញជនអន្តោប្រវេសន៍រាប់ពាន់នាក់ នៅទីក្រុង Del Rio នៃរដ្ឋតិចសាស់ ប្រទេសអាមេរិក ដែលមានព្រំប្រទល់ជាប់ប្រទេសម៉ិកស៊ិកដោយនិយាយថា “លោកមានការតក់ស្លុតយ៉ាងខ្លាំងចំពោះរូបភាពនៃស្ថានភាពដ៏អាក្រក់នៅទីនោះ។” “ការបណ្តេញជនអន្តោប្រវេសន៍ទ្រង់ទ្រាយធំក្រោមច្បាប់បណ្ដេញជនអន្តោប្រវេសន៍ (Title 42) ដោយគ្មានការត្រួតពិនិត្យតម្រូវការការពារ គឺមិនត្រូវនឹងច្បាប់អន្តរជាតិឡើយ។”
-
របាយការណ៍នៅថ្ងៃទី២១ កញ្ញា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៦នាក់ និងរបួស ១០នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ២៨នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។ ៤. កូវីដ ៦៣៧ករណី និងជាសះស្បើយ ៤៦៩នាក់។ អ្នកឆ្លងសរុប ១០៥ ៩៨១នាក់ អ្នកជាសះស្បើយ ៩៨ ៦៥៥នាក់ អ្នកស្លាប់ ២ ១៥៤នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៦៤ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ២៥៦នាក់ ឃាត់រថយន្ដ ១០គ្រឿង ឃាត់ម៉ូតូ ៤៨គ្រឿង ពិន័យជាប្រាក់ ២ ០០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី២២ កញ្ញា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ស្តាប់សៀងបក្សីសុំក្តីមេត្តា បានលឺកាលណាជាប់ចិត្តអាល័យ 🐦🇰🇭

-
នវានុវត្តន៍កសិកម្ម

-
កម្មវិធីស្វ័យសិក្សា MoEYS E-Learning៖ ៥ខែបន្ទាប់ពីការដាក់ឲឱ្យប្រើប្រាស់ជាសាធារណៈ

ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៣ កញ្ញា ២០២១ នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី “កម្មវិធីស្វ័យសិក្សា MoEYS E-Learning៖ ៥ខែបន្ទាប់ពីការដាក់ឲឱ្យប្រើប្រាស់ជាសាធារណៈ”។ សន្និសីទសារព័ត៌មាននេះ នឹងប្រារព្ធធ្វើនៅក្នុងបរិវេណវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងអប់រំ ហង់ជួន ណារ៉ុន និង លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
-
ក្រសួងយុត្តិធម៌ប្រកាសដាក់ឱ្យដំណើរជាផ្លូវការ សាលាដំបូងខេត្តកែប និងអយ្យការអមសាលាដំបូងខេត្តកែប នៅថ្ងៃទី២៤ កញ្ញា
