-
សុវត្ថិភាពចំណីអាហារ និងសុខភាព

-
ការធ្វើពិសោធន៍កម្លាំងលូបេតុងនៅឆ្នាំ១៩២០ ដោយឱ្យអ្នកគណនាអង្គុយក្នុងលូ 😆

-
នំកន្ទ្រាំនេះលក់ដាច់ណាស់ ទាំងបោះដុំ និងលក់រាយ ដែលយើងអាចលក់បានជាមធ្យម ១០០គីឡូក្រាមក្នុងមួយថ្ងៃ

នំកន្ទ្រាំនេះលក់ដាច់ណាស់ ទាំងបោះដុំ និងលក់រាយ ដែលយើងអាចលក់បានជាមធ្យម ១០០គីឡូក្រាមក្នុងមួយថ្ងៃ ហើយនៅរដូវមានបុណ្យទានការលក់គឺកាន់តែកើនឡើងខ្លាំង ពោលគឺមានការកម្ម៉ង់ទុកមុនជាច្រើន តួយ៉ាងដូចជាបុណ្យកាន់បិណ្ឌនាពេលខាងមុខ ដែលមានអ្នកខ្លះកុម្ម៉ង់ទុកយកទៅលក់បន្ត ហើយអ្នកខ្លះកម្ម៉ង់សម្រាប់យកទៅវត្តប្រគេនព្រះសង្ឃ។ https://ams.com.kh/economy/khmer-crab-cake-has-high-market-and-demand-during-pchum-ben-season/
-
បន្ទះឥដ្ឋ Pavegen បម្លែងកម្លាំងសង្កត់នៃជំហានដើរឱ្យទៅជាថាមពលអគ្គិសនី!

-
របាយការណ៍នៅថ្ងៃទី២០ កញ្ញា

១. គ្រោះថ្នាក់ចរាចរណ៍ ១៤ករណី ស្លាប់ ១០នាក់ និងរបួស ១៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៣. គ្រឿងញៀន ១២ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។ ៤. កូវីដ ៦២៨ករណី និងជាសះស្បើយ ៤៨៦នាក់។ អ្នកឆ្លងសរុប ១០៥ ៣៤៤នាក់ អ្នកជាសះស្បើយ ៩៨ ១៨៦នាក់ អ្នកស្លាប់ ២ ១៤០នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៤៦ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ១២៦នាក់ ឃាត់រថយន្ដ ២គ្រឿង ឃាត់ម៉ូតូ ២៣គ្រឿង ពិន័យជាប្រាក់ ៤ ០០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី២១ កញ្ញា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
នៅទីក្រុង Shanghai ម្ចាស់ផ្ទះម្នាក់ ត្រូវបានជូនដំណឹងថា ផ្ទះរបស់គាត់នឹងត្រូវកម្ទេចចោល

-
បន្ថែមលើវិបត្តិនៃជំងឺកូវីដ១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពសង្គមអន្តរជាតិ ការវិវត្តដ៏ស្មុគស្មាញមិនអាចប្រមាណទុកជាមុននៃស្ថានការណ៍ពិភពលោក

បន្ថែមលើវិបត្តិនៃជំងឺកូវីដ១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពសង្គមអន្តរជាតិ ការវិវត្តដ៏ស្មុគស្មាញមិនអាចប្រមាណទុកជាមុននៃស្ថានការណ៍ពិភពលោក ដែលបង្កឡើងដោយការប្រកួតប្រជែងរវាងមហាអំណាច ដើម្បីការពារផលប្រយោជន៍ និងរក្សាឥទ្ធិពលទាំងនយោបាយ យោធា និងសេដ្ឋកិច្ចរបស់ខ្លួន បាននិងកំពុងគំរាមកំហែងដល់សុខសន្តិភាព និងស្ថិរភាពទាំងនៅក្នុងតំបន់ និងអន្តរជាតិ។ កម្ពុជាយើង មិនអាចគេចផុតពីការទទួលរងឥទ្ធិពលនៃជម្លោះភូមិសាស្ត្រនយោបាយរវាងមហាអំណាចអស់ទាំងនោះបានទេ។ ប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្ត នៅបន្តប្រើប្រាស់គ្រប់ល្បិចកល គំរាមកំហែង ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា តាមរយៈការអនុវត្តស្តង់ដារពីរអំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
-
អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ កំណើនសេដ្ឋកិច្ចកម្ពុជាបានកើនឡើងជាមធ្យមប្រមាណ ៧% ជារៀងរាល់ឆ្នាំ

អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ កំណើនសេដ្ឋកិច្ចកម្ពុជាបានកើនឡើងជាមធ្យមប្រមាណ ៧% ជារៀងរាល់ឆ្នាំ ហើយសន្ទុះនៃការរីកចម្រើននេះ បានត្រួសត្រាយផ្លូវសម្រាប់កម្ពុជាទទួលបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ ហើយអាចនឹងឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ តាមការវាយតម្លៃចុងក្រោយរបស់អង្គការសហប្រជាជាតិដែលធ្វើឡើងនៅរៀងរាល់ ៣ឆ្នាំម្ដង ទិន្នន័យក្នុងឆ្នាំ២០២១ បង្ហាញថា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា កម្ពុជាមានលទ្ធភាពអាចបំពេញតាមលក្ខខណ្ឌដែលអាចចាត់ទុកថារួចផុតពីឋានៈជាក្រុមប្រទេសមានការអភិវឌ្ឍតិចតួច។ ជាការគួរឱ្យកត់សម្គាល់ បើទោះជាកម្ពុជាកំពុងទទួលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩យ៉ាងណាក៏ដោយ ក៏អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២១ រំពឹងថានឹងអាចងើបឡើងមកវិញស្ថិតនៅក្នុងរង្វង់ ២,៥% បន្ទាប់ពីការធ្លាក់ចុះក្នុងកម្រិត -១,៩% ក្នុងឆ្នាំ២០២០។
-
បទពិសោធន៍ និងមេរៀនដ៏ជូរចត់ដែលកម្ពុជាធ្លាប់ទទួលបាននៅក្នុងដំណាក់កាលឆ្លងកាត់អស់រយៈជាងពីរទសវត្សរ៍នៃភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍

បទពិសោធន៍ និងមេរៀនដ៏ជូរចត់ដែលកម្ពុជាធ្លាប់ទទួលបាននៅក្នុងដំណាក់កាលឆ្លងកាត់អស់រយៈជាងពីរទសវត្សរ៍នៃភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ បានធ្វើឱ្យយើងទាំងអស់គ្នាយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ។ អស់រយៈពេលជិត២៣ឆ្នាំហើយ ចាប់តាំងពីថ្ងៃទី២៩ ធ្នូ ១៩៩៨ ការបញ្ចប់សង្គ្រាមនៅលើទឹកដីមាតុភូមិកម្ពុជា ដោយ “នយោបាយឈ្នះ-ឈ្នះ” បាននាំមកនូវសុខសន្តិភាពពេញលេញ និងការឯកភាពជាតិទាំងស្រុងពិតប្រាកដជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ រយៈពេលដ៏វិសេសវិសាលថ្លៃថ្លានេះបានផ្ដល់ឱកាសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាខិតខំប្រឹងប្រែងស្តារ និងកសាងប្រទេសជាតិឡើងវិញ ព្រមទាំងបោះជំហានយ៉ាងរឹងមាំនៅលើមាគ៌ាអភិវឌ្ឍ និងទទួលបានការរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈ សមស្របតាមពាក្យស្លោក “មានសន្តិភាព មានការអភិវឌ្ឍ”។