-
សារលិខិត សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសនៃទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ២០២១

-
វត្តបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង 🇰🇭

-
២០ កញ្ញា ២០២១

១. ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី សំរេចបាន ៤៥% ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៍បច្ចេកទេស និងរចនាបទអាកាសយានដ្ឋាន ហើយគ្រោងដាក់ឱ្យដំណើរការដំណាក់កាលទី១ នៅខែមីនា ឆ្នាំ២០២៣ – RNK ២. រយៈពេលជាង ១៧ឆ្នាំ អាជ្ញាធរជាតិអប្សរា បានដាំដើមឈើក្នុងបរិវេណតំបន់រមណីយដ្ឋានអង្គរ ជាង ២លានដើម ដើម្បីលើកកម្ពស់បរិស្ថាន សោភណភាព និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ – ភ្នំពេញបុស្តិ៍ ៣. កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងចុះហត្ថលេខាផ្លូវការនៅខែក្រោយនេះ ហើយទំនិញកម្ពុជាជាង១ម៉ឺនមុខ អាចនាំចេញដោយរួចពន្ធពេលកិច្ចព្រមព្រៀងចូលជាធរមាន – FN ៤. ព្រមានអំពីលទ្ធភាពសង្គ្រាមត្រជាក់ថ្មីមួយទៀត ប្រមុខអង្គការសហប្រជាជាតិ បានអង្វរចិន និងអាមេរិកឱ្យផ្សះផ្សាទំនាក់ទំនងដែល “លែងដំណើរការ” របស់ពួកគេ មុនពេលបញ្ហារវាងប្រទេសធំទាំងពីរប៉ះពាល់ដល់ពិភពលោកទាំងមូល – AP ៥. កូរ៉េខាងជើងបានរិះគន់សម្ព័ន្ធភាពថ្មីរបស់អាមេរិក អង់គ្លេស និងអូស្ត្រាលី ដែលមានគោលដៅពង្រឹងសន្តិសុខនៅឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយក៏បានព្រមានថា វានឹងអាចបង្កឱ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់ – AFP
-
ទ្រលោកប្រធានាធិបតី Vladimir Putin បានរក្សាសំឡេងភាគច្រើនក្នុងសភារុស្សី បន្ទាប់ពីការបោះឆ្នោតរយៈពេល ៣ថ្ងៃ និងការបង្ក្រាបទៅលើបក្សប្រឆាំង

គណបក្សរួបរួមរុស្សី ដែលគាំទ្រលោកប្រធានាធិបតី Vladimir Putin បានរក្សាសំឡេងភាគច្រើនក្នុងសភារុស្សី បន្ទាប់ពីការបោះឆ្នោតរយៈពេល ៣ថ្ងៃ និងការបង្ក្រាបទៅលើបក្សប្រឆាំង ទោះបីជាការគាំទ្របានធ្លាក់ចុះ បើប្រៀបធៀបទៅនឹងការបោះឆ្នោតអាណត្តិមុនក៏ដោយ។ យោងតាមគណៈកម្មការរៀបចំការបោះឆ្នោតរុស្សី គណបក្សរួបរួមរុស្សីទទួលបានសន្លឹកឆ្នោត ៤៦% តាមពីក្រោយដោយគណបក្សកុម្មុយនិស្តរុស្សី ដែលទទួលបានសន្លឹកឆ្នោត ២១% ក្នុងការប្រកាសលទ្ធផលបឋម។ កាលពីការបោះឆ្នោតសភាឆ្នាំ២០១៦ គណបក្សរួបរួមរុស្សីបានទទួលសន្លឹកឆ្នោតជាង ៥៤% ខណៈពេលដែលបក្សកុម្មុយនិស្តទទួលបានត្រឹមតែ ១៣%ប៉ុណ្ណោះ។ អ្នកវិភាគមួយចំនួន យល់ឃើញថាការធ្លាក់ចុះនេះ គឺបង្កដោយសារភាពអាក់អន់ចិត្តរបស់អ្នកគាំទ្រវ័យក្មេងជុំវិញការធ្លាក់ចុះនៃស្តង់ដាររស់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ រួមជាមួយនឹងការចោទប្រកាន់ពីបក្សប្រឆាំងអំពីអំពើពុករលួយ។ បើទោះបីជាមានការធ្លាក់ចុះការគាំទ្រក្នុងចំណោមប្រជាជនវ័យក្មេងក៏ដោយ ក៏គោលនយោបាយការបរទេសដ៏រឹងមាំប្រឆាំងលោកខាងលិចរបស់លោក Putin នៅតែទាក់ទាញការគាំទ្រពីប្រជាជនរុស្សីរាប់លាននាក់។ ប្រភព៖ The Guardian
-
មនុស្ស ១០នាក់ស្លាប់ និង ៥នាក់ទៀតបានបាត់ខ្លួន បន្ទាប់ពីសាឡាងដឹកអ្នកដំណើរបានក្រឡាប់ដោយសារតែផ្ទុកលើសទម្ងន់

មនុស្ស ១០នាក់ស្លាប់ និង ៥នាក់ទៀតបានបាត់ខ្លួន បន្ទាប់ពីសាឡាងដឹកអ្នកដំណើរបានក្រឡាប់ដោយសារតែផ្ទុកលើសទម្ងន់ នៅពេលឆ្លងកាត់ទន្លេ Zangke ក្នុងខេត្ត Guizhou ភាគខាងត្បូងប្រទេសចិន កាលពីរសៀលថ្ងៃទី១៨ កញ្ញា។ សាឡាងដែលដំណើរការដោយក្រុមហ៊ុន Xiling Shipping បានដឹកអ្នកដំណើរយ៉ាងតិច ៤៦នាក់ខណៈដែលចំណុះរបស់សាឡាងអាចដាក់មនុស្សបានត្រឹមតែ ៤០នាក់ប៉ុណ្ណោះ។ ក្រុមជួយសង្គ្រោះបានជួយសង្គ្រោះអ្នកដំណើរ ៣១ នាក់ ដែលក្នុងនោះមនុស្សចំនួន ៤នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ លេខាធិការខេត្ត Guizhou លោកស្រី Shen Yiqin អំពាវនាវឱ្យមានការត្រួតពិនិត្យឱ្យបានហ្មត់ចត់អំពីសុវត្ថិភាពដឹកជញ្ជូនសាធារណៈនៅក្នុងខេត្ត និងស្វែងរកមូលហេតុដែលបណ្ដាលឱ្យឧបទ្ទវហេតុនេះកើតឡើង។ ប្រភព៖ SCMP
-
កងកម្លាំងសន្តិសុខបានធ្វើដំណើរឆ្លងកាត់តំបន់ខាយ៉ាន ជាយក្រុងនៃទីក្រុងរ៉ង់ហ្គូន ហើយត្រូវបានវាយប្រហារដោយគ្រាប់បែកច្នៃ

យោធាភូមាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសោរ៍ ថា៖ “កងកម្លាំងសន្តិសុខបានធ្វើដំណើរឆ្លងកាត់តំបន់ខាយ៉ាន ជាយក្រុងនៃទីក្រុងរ៉ង់ហ្គូន ហើយត្រូវបានវាយប្រហារដោយគ្រាប់បែកច្នៃ”។ កាលពីដើមខែកញ្ញ្ញានេះ រដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលមានសមាជិកសភាភាគច្រើនដែលមានទំនាក់ទំនងជាមួយគណបក្សលោកស្រី Suu Kyi បានអំពាវនាវឱ្យមាន “សង្គ្រាមការពារប្រជាជន”។ ប្រភព៖ CNA
-
អូស្ត្រាលីបានការពារការសម្រេចចិត្តលុបចោលការបញ្ជាទិញនាវាមុជទឹកក្នុងតម្លៃរាប់ពាន់លានដុល្លារពីបារាំង

អូស្ត្រាលីបានការពារការសម្រេចចិត្តលុបចោលការបញ្ជាទិញនាវាមុជទឹកក្នុងតម្លៃរាប់ពាន់លានដុល្លារពីបារាំង ហើយជ្រើសរើសជម្រើសពីអាមេរិក និងអង់គ្លេសវិញ ដោយនិយាយថាខ្លួនបានផ្ដល់ដំណឹងជូនក្រុងប៉ារីសជាមុនរួចទៅហើយ។ ការសម្រេចចិត្តរបស់អូស្ត្រាលីបានធ្វើឱ្យបារាំងខឹងសម្បារ ដែលអ្នកវិភាគមួយចំនួនគិតថាបញ្ហានេះអាចនឹងប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងសម្ព័ន្ធមិត្តរវាងប្រទេសទាំងនេះ។ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បាននិយាយថា៖ “ខ្ញុំមិនសោកស្ដាយចំពោះការសម្រេចចិត្ត ដើម្បីផលប្រយោជន៍ជាតិអូស្ត្រាលីជាចម្បងទេ”។ យ៉ាងណាមិញ លោកប្រធានាធិបតីបារាំង Emmanuel Macron នឹងធ្វើការទំនាក់ទំនងតាមទូរសព្ទទៅកាន់ប្រធានាធិបតីអាមេរិកលោក Joe Biden ដើម្បីទាមទារការបំភ្លឺអំពីការសម្រេចចិត្តរបស់អូស្ត្រាលី ជាពិសេសសំណងសម្រាប់ភាគីបារាំង។ ប្រភព៖ Reuters
-
រកឃើញអ្នកវិជ្ជមានកូវីដចំនួន ២នាក់ ចំណោមអ្នកធ្វើតេស្ត ៦៨នាក់ ក្នុងប្រតិបត្តិការចុះយកសំណាកអាជីវករ📍នៅផ្សារដើមដូង

-
ប្រាសាទក្បាលជ្រូកនៅសំបូរព្រៃគុក (តួប៉ម N20)

-
អង្គការសិទ្ធិមនុស្សតែងមាននិន្នាការផ្ដោតតែលើសិទ្ធិនយោបាយ ប៉ុន្តែនិន្នាការបែបនេះមិនបានបង្ហាញពីរូបភាពពេញលេញនៃសិទ្ធិមនុស្សនោះឡើយ

អង្គការសិទ្ធិមនុស្សតែងមាននិន្នាការផ្ដោតតែលើសិទ្ធិនយោបាយ ប៉ុន្តែនិន្នាការបែបនេះមិនបានបង្ហាញពីរូបភាពពេញលេញនៃសិទ្ធិមនុស្សនោះឡើយ ជាពិសេសនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩។ ក្នុងអំឡុងពេលវិបត្តិនេះសិទ្ធិមនុស្សជាមូលដ្ឋាន រួមទាំងសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការងារសមរម្យ មានម្ហូបអាហារបរិភោគ សិទ្ធិទទួលបានការថែទាំសុខភាព ការអប់រំ និងជម្រកស្នាក់នៅជាដើមក៏ត្រូវតែផ្ដល់ការយកចិត្តទុកដាក់ដូចគ្នាដែរ។ ជំងឺកូវីដ១៩ មានគ្រោះថ្នាក់អាចគំរាមកំហែងដល់អាយុជីវិត។ ដូច្នេះ គ្រប់សមាសធាតុនៃសង្គមរួមទាំងអង្គការសិទ្ធិមនុស្សគួរតែដាក់សិទ្ធិរស់រានមានជីវិតឱ្យសំខាន់លើសពីអ្វីៗទាំងអស់។ សិទ្ធិនយោបាយ និងសេរីភាពបុគ្គល ដូចជាសិទ្ធិក្នុងការដើរហើរដែលអាចចម្លងជំងឺទៅអ្នកដទៃ សិទ្ធិបញ្ចេញមតិដោយផ្សព្វផ្សាយព័ត៌មានដែលគ្មានការពិត និងជំរុញឱ្យពលរដ្ឋមិនគោរពតាមវិធានការរដ្ឋបាល និងសុខាភិបាលជាដើម វាបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមនៅគ្រាអាសន្នបែបនេះ។ អង្គការសិទ្ធិមនុស្សគួរចៀសវាងការសាបព្រោះកំហឹង ការស្អប់ខ្ពើមគ្នា ការមិនទុកចិត្តគ្នា និងបំបែកបំបាក់សាមគ្គីភាពក្នុងសង្គមខ្មែរ ឧទាហរណ៍តាមរយៈការផ្តល់ការគាំទ្រអ្នកដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ឬបានជំរុញឱ្យពលរដ្ឋប្រឆាំងនឹងវិធានការរបស់អាជ្ញាធរដោយចាត់ទុកថា ទង្វើរបស់អង្គការខ្លួនគឺជាសកម្មភាពការពារសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពក្នុងការប្រមូលផ្ដុំជាដើម ។ អង្គការសិទ្ធិមនុស្សគួរចូលរួមជួយអប់រំប្រជាជនអំពីកាតព្វកិច្ចពលរដ្ឋ និងលើកទឹកចិត្តពួកគេឱ្យសហការយ៉ាងពេញលេញ ជាមួយវិធានការចាំបាច់របស់រាជរដ្ឋាភិបាលដូចជាការរឹតត្បិតការធ្វើដំណើរ និងការធ្វើចត្តាឡីស័កជាដើម។ អង្គការសិទ្ធិមនុស្សក៏អាចជួយលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិទទួលបានការថែទាំសុខភាព តាមរយៈការផ្សព្វផ្សាយព័ត៌មានអំពីកន្លែងដែលពលរដ្ឋអាចទទួលបានការថែទាំសុខភាព ទទួលដំបូន្មានពីគ្រូពេទ្យ និងវិធីសាស្រ្តក្នុងការគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការបង្ការជំងឺកូវីដ១៩របស់អាជ្ញាធរ។ ✍🏽-ស៊ឹម វីរៈ អត្ថបទវិភាគសង្គមផ្សាយលើភ្នំពេញប៉ុស្តិ៍ (១៧ កញ្ញា ២០២១)