-
កម្រិតទឹកស្ទឹងមង្គលបុរីមានការហក់ឡើងដែលអាចបង្កផលប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងបំផ្លាញផ្ទះសំបែង និងផលដំណាំ

-
ភាពជាម្ចាស់ប្រទេសក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា មានបីគឺ

១. ភាពជាម្ចាស់ប្រទេសក្នុងការកសាង អភិវឌ្ឍ និងពង្រឹងខ្លួនឯង។២. ភាពជាម្ចាស់ប្រទេសក្នុងកិច្ចការនយោបាយអន្តរជាតិ និងទំនាក់ទំនងការទូត។៣. ភាពជាម្ចាស់ប្រទេសក្នុងការថែរក្សាការពារនូវអធិបតេយ្យភាព ឯករាជ្យភាព និងការអនុវត្តច្បាប់ជាតិរបស់កម្ពុជា។ សូមស្តាប់ការបកស្រាយរបស់ លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ២០ កញ្ញា ២០២១
-
របាយការណ៍នៅថ្ងៃទី១៩ កញ្ញា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៩ករណី ឃាត់ខ្លួនជនសង្ស័យ ២៥នាក់។ ៣. គ្រឿងញៀន ១៨ករណី ឃាត់ខ្លួនជនសង្ស័យ ២២នាក់។ ៤. កូវីដ ៦២២ករណី និងជាសះស្បើយ ៤៧៣នាក់។ អ្នកឆ្លងសរុប ១០៤ ៧១៦នាក់ អ្នកជាសះស្បើយ ៩៧ ៧០០នាក់ អ្នកស្លាប់ ២ ១២៣នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៥៤ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ១៧៨នាក់ ឃាត់រថយន្ដ ៤គ្រឿង ឃាត់ម៉ូតូ ៣១គ្រឿង ពិន័យជាប្រាក់ ២ ២០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី២០ កញ្ញា ២០២១
-
កីឡាករប្រដាល់ដ៏ល្បីរបស់ហ្វីលីពីន Manny Pacquiao ប្រកាសនៅថ្ងៃទី១៩ កញ្ញា ថាខ្លួននឹងឈរឈ្មោះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាណត្តិក្រោយ

បច្ចុប្បន្ន Pacquiao អាយុ៤២ឆ្នាំ មានប្រជាប្រិយភាពខ្លាំងនៅហ្វីលីពីន។ ជាអតីតក្មេងក្រីក្ររស់នៅតាមចិញ្ចើមផ្លូវ Pacquiao បានចូលហាត់រៀនកីឡាប្រដាល់អាជីពនៅឆ្នាំ ១៩៩៥ មុននឹងសាងកេរ្តិ៍ឈ្មោះបន្តិចម្តងៗនៅលើឆាកអន្តរជាតិ។ Pacquiao គឺជាកីឡាករប្រដាល់តែម្នាក់គត់ ដែលបានទទួលខ្សែក្រវ៉ាត់ជើងឯកពិភពលោកកម្រិតទំងន់៨ខុសៗគ្នា។ ទ្រព្យសម្បត្តិរបស់កីឡាកររូបនេះត្រូវគេប៉ាន់ស្មានថាមានប្រមាណ ៥០០លានដុល្លារ។ Pacquiao បានសម្រេចចិត្តចូលប្រឡូកក្នុងនយោបាយនៅឆ្នាំ ២០១០ នៅក្នុងគណបក្សរបស់លោកប្រធានាធិបតី Duterte។ បន្ទាប់ពីជាប់ឆ្នោតជាសមាជិកសភា កំពូលកីឡាកររូបនេះបានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាហ្វីលីពីននៅឆ្នាំ ២០១៦។ Pacquiao បានឃ្លាតឆ្ងាយបន្តិចម្តងៗពីលោក Duterte បន្ទាប់ពីខ្លួនធ្លាប់បានចេញមុខរិះគន់លោក Duterte ជាសាធារណៈច្រើនដងទាក់ទិនអំពើពុករលួយព្រមទាំងបញ្ហាសមុទ្រចិនខាងត្បូង។ Pacquiao បានអះអាងផងដែរថា បើខ្លួនឈ្នះឆ្នោត ខ្លួននឹងសាងសង់គុកមួយដ៏ធំដើម្បីចាប់អូសកមន្ត្រីពុករលួយទាំងអស់ដាក់បញ្ចូលនៅទីនោះ។ ប្រភព៖ RFI
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
សំណង់ល្អតែងបង្កប់នូវអត្ថន័យ

“សំណង់អគារ សួនច្បារ និងហេដ្ឋារចនាសម័្ពន្ធ តែងមានទំនាក់ទំនងនឹងចិត្តសាស្រ្តរបស់មនុស្ស។ អគារដែលល្អ ពេលមើលទៅនឹងធ្វើឲ្យមនុស្សមានអារម្មណ៍ស្រស់ថ្លា និងជួយកាត់បន្ថយអារម្មណ៍តានតឹង”។ ស្ថាបត្យករ លី រស្មី បង្ហាញការព្រួយបារម្ភថាសំណង់វិហារមួយចំនួនដែលធ្វើក្រោយសម័យខ្មែរក្រហមគឺពុំសូវមានក្បួនខ្នាតច្បាស់លាស់ដែលបង្ហាញពីភាពអស្ចារ្យដែលដូនតាបានបន្សល់ទុកនោះឡើយ។ 📸 ArchCambodia
-
កម្រាលក្រានីត គឺជាផ្លូវថ្មេីរជេីង និងផ្លូវជិះកង់ មិនមែនជាចំណតរថយន្តទេ

-
ភ្នំក្រពើ 🐊

-
បារាំងបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំអាមេរិក និងអូស្ត្រាលី ត្រលប់មកវិញ ជាការឆ្លើយតបទៅនឹងកិច្ចព្រមព្រៀង AUKUS

បារាំងបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំអាមេរិក និងអូស្ត្រាលី ត្រលប់មកវិញ ជាការឆ្លើយតបទៅនឹងកិច្ចព្រមព្រៀង AUKUS ដែលត្រូវបានចុះហត្ថលេខាដោយអាមេរិក អូស្ដ្រាលី និងអង់គ្លេស ដែលបារាំងចាត់ទុកថាជាការក្បត់ដោយលបចាក់ពីក្រោយខ្នង។ រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian បានថ្លែងថា៖ “ការបោះបង់ចោលគម្រោងនាវាមុជទឹកដែលអូស្ត្រាលី និងបារាំង ព្រមព្រៀងគ្នាតាំងពីឆ្នាំ២០១៦ និងការប្រកាសភាពជាដៃគូថ្មី គឺជាអាកប្បកិរិយាមិនអាចទទួលយកបានក្នុងចំណោមសម្ព័ន្ធមិត្ត ព្រមទាំងប៉ះពាល់ដល់សម្ព័ន្ធភាព និងភាពជាដៃគូ ក៏ដូចជាសារៈសំខាន់នៃឥណ្ឌូ-ប៉ាស៊ីហ្វិកចំពោះអឺរ៉ុប។ នេះជាការចាក់ពីក្រោយខ្នង ហើយរឿងបែបនេះមិនគួរកើតមានរវាងសម្ព័ន្ធមិត្តឡើយ។” ក្រោមកិច្ចព្រមព្រៀង AUKUS អូស្រ្តាលីនឹងអាចសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាលើកដំបូងដោយប្រើប្រាស់បច្ចេកវិទ្យាពីអាមេរិក និងអង់គ្លេស។ ក្រុមអ្នកវិភាគយល់ឃើញថា ភាពជាដៃគូថ្មីនេះ គឺជាការប៉ុនប៉ងដើម្បីប្រឆាំងនឹងអំណាចចិននៅក្នុងតំបន់។ កិច្ចព្រមព្រៀងនេះមានគម្រោងសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកការទូត សន្តិសុខ និងការការពារជាតិកាន់តែស៊ីជម្រៅរវាងប្រទេសទាំងបី។ ប្រភព៖ Fox News
-
ករណីវិជ្ជមានជំងឺកូវីដ១៩ នៅប្រទេសសិង្ហបុរីមានការកើនឡើងជាលំដាប់ នៅក្នុងខែកញ្ញានេះ

នៅថ្ងៃទី១៨ កញ្ញា សិង្ហបុរីរកឃើញកូវីដ១៩ រហូតដល់ទៅ ១ ០០៩ករណី ជាកំណត់ត្រាមួយខ្ពស់បំផុតសម្រាប់សិង្ហបុរីនៅក្នុងឆ្នាំនេះ។ ទោះជាយ៉ាងណា នៅសិង្ហបុរី ក្នុងរយៈពេល ២៨ថ្ងៃចុងក្រោយនេះ មានអ្នកឆ្លងប្រមាណ ៩៨% ជាករណីស្រាល ឬមិនមានរោគសញ្ញាសោះ។ គិតត្រឹមខែកញ្ញានេះ ប្រទេសនេះ មានប្រជាជន ទទួលបានវ៉ាក់សាំងទាំងពីរដូស ៨២% និងប្រមាណ ៨៤% ទទួលបានវ៉ាក់សាំងយ៉ាងតិចមួយដូស។ ប្រភព៖ CNA