Category: One-Minute

  • ប្រមាណ ២៣៥នាក់នៅទីក្រុង Melbourne និង ៣២នាក់ទៀតនៅទីក្រុង Sydney ត្រូវបានចាប់ខ្លួន

    ប្រមាណ ២៣៥នាក់នៅទីក្រុង Melbourne និង ៣២នាក់ទៀតនៅទីក្រុង Sydney ត្រូវបានចាប់ខ្លួន

    អ្នកតវ៉ាប្រមាណ ២៣៥នាក់នៅទីក្រុង Melbourne និង ៣២នាក់ទៀតនៅទីក្រុង Sydney ត្រូវបានចាប់ខ្លួន ខណៈកងកម្លាំងប៉ូលិសមួយចំនួនបានរងរបួស ក្នុងហេតុការណ៍ប៉ះទង្គិចរវាងប៉ូលិសអូស្ដ្រាលីជាមួយអ្នកតវ៉ាប្រឆាំងការបិទខ្ទប់ កាលពីថ្ងៃទី១៨ កញ្ញាកន្លងទៅ។ មនុស្សប្រមាណ ៧០០នាក់ប្រមូលផ្ដុំគ្នាតាមកន្លែងជាច្រើននៅទីក្រុង Melbourne ខណៈមន្ត្រីប៉ូលិសជាង ២ពាន់នាក់បិទខ្ទប់មិនឱ្យមានការចេញចូលនៅកណ្ដាលទីក្រុង ព្រមទាំងដាក់ពង្រាយកម្លាំងតាមដងផ្លូវនានានៅក្នុងទីក្រុង Sydney។ មធ្យោបាយដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុងនេះ ក៏ត្រូវបានផ្អាកជាបណ្ដោះអាសន្ន។ អូស្ត្រាលីរងការយាយីដោយវីរុស Delta តាំងពីពាក់កណ្ដាលខែមិថុនាមក ដែលបណ្ដាលឱ្យទីក្រុងមួយចំនួនដូចជា Melbourne, Syney និងរដ្ឋធានី Canberra កំពុងស្ថិតក្រោមការបិទខ្ទប់ដ៏តឹងរ៉ឹងមួយ។ នៅថ្ងៃទី១៨ កញ្ញា អូស្ដ្រាលីរកឃើញមានអ្នកឆ្លងថ្មី ១ ៨៨២ករណី ដែលភាគច្រើនគឺនៅទីក្រុង Sydney។ ប្រភព៖ Reuters

  • រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ១នាក់ ចំណោមកម្មករ ៤៣នាក់ ក្នុងប្រតិបត្តិការចុះយកសំណាកការដ្ឋានសំណង់ខុនដូ ដែលពាក់ព័ន្ធករណីកូវីដ១៩ បំប្លែងថ្មី Delta

    រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ១នាក់ ចំណោមកម្មករ ៤៣នាក់ ក្នុងប្រតិបត្តិការចុះយកសំណាកការដ្ឋានសំណង់ខុនដូ ដែលពាក់ព័ន្ធករណីកូវីដ១៩ បំប្លែងថ្មី Delta

    📍សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ១៩ កញ្ញា ២០២១ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

  • របាយការណ៍នៅថ្ងៃទី១៨ កញ្ញា

    របាយការណ៍នៅថ្ងៃទី១៨ កញ្ញា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ២នាក់ និងរបួស ១១នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៣. គ្រឿងញៀន ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ៥០នាក់។ ៤. កូវីដ ៦១២ករណី និងជាសះស្បើយ ៤៦០នាក់។ អ្នកឆ្លងសរុប ១០៤ ០៩៤នាក់ អ្នកជាសះស្បើយ ៩៧ ២២៧នាក់ អ្នកស្លាប់ ២ ១០៩នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១០៣ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៣១៩នាក់ ឃាត់រថយន្ដ ៤គ្រឿង ឃាត់ម៉ូតូ ៤៤គ្រឿង ពិន័យជាប្រាក់ ១៣ ៤០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី១៩ កញ្ញា ២០២១

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ៦១២នាក់ ជាសះស្បើយ ៤៦០នាក់ ស្លាប់ ១៣នាក់ គិតត្រឹមថ្ងៃទី១៩ កញ្ញា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ១០៤.០៩៤នាក់ ចំនួនអ្នកជាសះស្បើយ៖ ៩៧.២២៧នាក់ ចំនួនអ្នកស្លាប់សរុប៖ ២.១០៩នាក់

  • វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យ គឺជា ជោគជ័យជំហានទី២របស់កម្ពុជា

    វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យ គឺជា ជោគជ័យជំហានទី២របស់កម្ពុជា

    បន្ទាប់ពីការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ជូនមនុស្សពេញវ័យចាប់ពីអាយុ១៨ឆ្នាំឡើងឈានទៅសម្រេចតាមផែនការមុនកាលកំណត់ ឥឡូវនេះ ការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាយុពី១២ឆ្នាំ ដល់ ១៧ឆ្នាំ ក៏ឈានទៅសម្រេចបានតាមផែនការយ៉ាងឆាប់រហ័សដែរ។ កុមារ និងយុវវ័យកម្ពុជា ជិត២លាននាក់បានទទួលការចាក់វ៉ាក់សាំងដូសទី១និងដូសទី២រួចជាស្រេច។ គិតត្រឹមពាក់កណ្ដាលខែកញ្ញា ២០២១ ប្រជាពលរដ្ឋខ្មែរ ចាប់ពីអាយុ ១២ឆ្នាំឡើងនៅទូទាំងប្រទេសចំនួនជិត១២លាននាក់បានទទួលវ៉ាក់សាំង។ កម្ពុជាជាប្រទេសឈានមុខគេក្នុងចំណោម ៣៧ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិចដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ជូនប្រជាពលរដ្ឋបានច្រើនជាងគេ ហើយរាជធានីភ្នំពេញ គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនបំផុតក្នុងពិភពលោក។ ជោគជ័យនេះស្តែងចេញពីទស្សនៈវិស័យវែងឆ្ងាយ និងការសម្រេចចិត្តត្រូវនិងទាន់ពេលវេលារបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ សូមទស្សនាវីដេអូ “វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យ គឺជា ជោគជ័យជំហានទី២របស់កម្ពុជា” https://www.facebook.com/ams1minute/videos/560795765127560/

  • កេរដំណែលប្រវត្តិសាស្រ្ត

    កេរដំណែលប្រវត្តិសាស្រ្ត

    ប្រាសាទបាណន់ ស្រុកបាណន់ ខេត្តបាត់ដំបង 🇰🇭 🇰🇭 🇰🇭 📸-គឹម បញ្ញារ័តន៍

  • ១៨ កញ្ញា ២០២១

    ១៨ កញ្ញា ២០២១

    ១. ដើម្បី ជួយ និង ពន្លឿន នីតិវិធី ធ្វើ តេ ស្ត សម្រាប់ អ្នក ដែល ឆ្លងកាត់ ច្រក ព្រំដែន អន្តរជាតិ ប៉ូលីស ព្រំដែន នឹង ត្រូវ បាន បង្រៀន ពី របៀប ធ្វើ តេ ស្តរហ័ស និង នីតិវិធី សុវត្ថិភាព យ៉ាង ត្រឹមត្រូវ – ខ្មែរថាមស៍ ២. លោក ជា សុផារ៉ា៖ ការសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ក្នុងខេត្តព្រះសីហនុ ដែលដំណើរការដោយបច្ចេកវិទ្យាចុងក្រោយរបស់អុីស្រាអែល MABR នឹងធ្វើឱ្យឆ្នេរសមុទ្ររបស់យើងក្លាយជាឆ្នេរស្អាត និងបរិស្ថានល្អ – កម្ពុជាថ្មី ៣. ៨ខែ ឆ្នាំ២០២១ កម្ពុជាបាននាំចេញផលិតផលសម្លៀកបំពាក់ក្នុងតម្លៃជាង ៥ពាន់លានដុល្លារ កើនឡើង ៣.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន ខណៈទីផ្សាររួមមាន…

  • រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជូនបុគ្គលិក-កម្មករ ដែលកំពុងបម្រើការងារដឹកជញ្ជូនទំនិញ-ម្ហូបអាហារ និងអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់

    រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជូនបុគ្គលិក-កម្មករ ដែលកំពុងបម្រើការងារដឹកជញ្ជូនទំនិញ-ម្ហូបអាហារ និងអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់

    ១៨ កញ្ញា ២០២១

  • របាយការណ៍នៅថ្ងៃទី១៧ កញ្ញា

    របាយការណ៍នៅថ្ងៃទី១៧ កញ្ញា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៨ករណី ឃាត់ខ្លួនជនសង្ស័យ ២៥នាក់។ ៣. គ្រឿងញៀន ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ៣៦នាក់។ ៤. កូវីដ ៦៤៨ករណី និងជាសះស្បើយ ៤៩២នាក់។ អ្នកឆ្លងសរុប ១០៣ ៤៨២នាក់ អ្នកជាសះស្បើយ ៩៦ ៧៦៧នាក់ អ្នកស្លាប់ ២ ០៩៦នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៧០ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ២០៤នាក់ ឃាត់រថយន្ដ ៦គ្រឿង ឃាត់ម៉ូតូ ១៤គ្រឿង ពិន័យជាប្រាក់ ៦ ៤០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី១៨ កញ្ញា ២០២១

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ៦៤៨នាក់ ជាសះស្បើយ ៤៩២នាក់ ស្លាប់ ៧នាក់ គិតត្រឹមថ្ងៃទី១៨ កញ្ញា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ១០៣.៤៨២នាក់ ចំនួនអ្នកជាសះស្បើយ៖ ៩៦.៧៦៧នាក់ ចំនួនអ្នកស្លាប់សរុប៖ ២.០៩៦នាក់