-
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី១៧ កញ្ញា ២០២១

កម្ពុជាស្ថិតនៅក្នុងប្រទេសដែលបានចាក់វ៉ាក់សាំងច្រើនជាងគេ ភាពស៊ាំរបស់យើងក្នុងសហគមន៍បានត្រឹមតែ៧៥ភាគរយប៉ុណ្ណោះ បើសិនជាយើងចាក់ដល់ពលរដ្ឋត្រឹម១២ឆ្នាំឡើង ស្ថានភាពកូវីដ១៩ នៅលើពិភពលោកមិនបានថមថយទេ ផ្ទុយទៅវិញរឹតតែខ្លាំងក្លាថែមទៀត រាល់ថ្ងៃសៅរ៍ និងអាទិត្យ ករណីឆ្លង និងស្លាប់ដោយកូវីដ១៩ នៅអាមេរិកធ្លាក់ចុះដោយសារតែគ្រូពេទ្យឈប់សម្រាក មិនមានការកត់ត្រា មានពលករខ្មែរប្រមាណ៥.២ម៉ឺននាក់ បានចាក់វ៉ាក់សាំងនៅក្នុងប្រទេសថៃ បើគ្មានការដឹកនាំបញ្ជាឱ្យចាក់ស្រោចវ៉ាក់សាំងទេ ទីក្រុងកម្ពុជាមិនអាចក្លាយជាទីក្រុងដែលមានវ៉ាក់សាំងទេ វិធានការ៣សំខាន់ៗ ដែលកម្ពុជាដាក់ចេញជាប្រចាំថ្ងៃ នោះគឺទី១៖ ការធ្វើចត្តាឡីស័ក និងការធ្វើតេស្តរហ័ស ទី២៖ ការចាក់វ៉ាក់សាំង និងទី៣៖ ការព្យាបាលដោយថ្នាំ និងវិធីថ្មីៗ នៅថ្ងៃទី២៤ កញ្ញា ខាងមុខនេះ នឹងមានវ៉ាក់សាំងថ្មីមកដល់៣លានដូស ហើយថ្ងៃទី២៦ ឬ២៧ កញ្ញា នឹងមកដល់៣លានដូសទៀត ដែលជាការបញ្ជាទិញដោយកម្ពុជា កម្ពុជាចាក់ដូសទី៣ បានជាង៨០ម៉ឺននាក់បាត់ហើយ ចំនួនសាលារៀនដែលបានបើកសាលាឡើងវិញនៅទូទាំងប្រទេសកម្ពុជាពេលនេះមានចំនួន២ ៦៤១សាលា ក្នុងនោះមានមតេយ្យ១៥៣ បឋម១៥០០ កម្រិតអនុវិទ្យាល័យ៧១៦ កម្រិតវិទ្យាល័យ២៧២ យើងសុខចិត្តចំណាយរាប់រយលានដុល្លារដើម្បីរកវ៉ាក់សាំង ដើម្បីទាញចំណូលរាប់ពាន់ដុល្លារត្រឡប់មកវិញ កម្ពុជានឹងពិភាក្សាជាមួយចិន ដើម្បីឱ្យនិស្សិតរបស់កម្ពុជាដែលបានចាកចេញពីប្រទេសចិនអំឡុងផ្ទុះកូវីដ១៩ ទៅសិក្សានៅប្រទេសចិនវិញ បើសិនជាតម្រូវឱ្យមានការចាក់ដូសទី៤ នាពេលខាងមុខ រដ្ឋនៅតែអាចទទួលខុសត្រូវភាគច្រើន ដោយឡែកវិស័យឯកជនក៏អាចរួមចំណែកជួយចេញលុយ បើចាក់ដល់បុគ្គលិកខ្លួន តែសម្រាប់កសិករ កម្មករក្រីក្រ…
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ផ្សាយផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ ៦-១២ឆ្នាំ នៅវិមានសន្តិភាព

-
កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានធ្វើការសាកល្បងបាញ់មីស៊ីលផ្លោង (Ballistic Missile) រៀងៗខ្លួន កាលពីថ្ងៃទី១៥ កញ្ញា

កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានធ្វើការសាកល្បងបាញ់មីស៊ីលផ្លោង (Ballistic Missile) រៀងៗខ្លួន កាលពីថ្ងៃទី១៥ កញ្ញា ដែលជាព្រឹត្តិការណ៍ប្រកួតប្រជែងគ្រឿងសព្វាវុធចុងក្រោយបំផុតរវាងប្រទេសទាំងពីរ ខណៈការចរចាដើម្បីកាត់បន្ថយភាពតានតឹងនៅជាប់គាំង។ កូរ៉េខាងជើង បានធ្វើការអភិវឌ្ឍប្រព័ន្ធអាវុធជាបន្តបន្ទាប់ ខណៈពេលមានការជាប់គាំងក្នុងការចរចាដើម្បីរុះរើក្បាលគ្រាប់នុយក្លេអ៊ែរ និងមីស៊ីលដែលចាប់ផ្ដើមដោយអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងឆ្នាំ២០១៨។ កូរ៉េខាងត្បូង ក៏បានចំណាយយ៉ាងធំទៅលើប្រព័ន្ធអាវុធថ្មី ដែលរួមមានមីស៊ីលផ្លោង នាវាមុជទឹក និងនាវាដឹកយន្តហោះដំបូង។ ទាក់ទិននឹងការបាញ់មីស៊ីលសាកល្បងនេះ អាមេរិកបានថ្កោលទោសកូរ៉េខាងជើង ព្រោះបានរំលោភលើសេចក្ដីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបានបង្កការគំរាមកំហែងដល់ប្រទេសជិតខាង ប៉ុន្តែពុំបាននិយាយអ្វីទាក់ទងនឹងការសាកល្បងមីស៊ីលរបស់កូរ៉េខាងត្បូងឡើយ។ ប្រភព៖ CNA
-
១៦ កញ្ញា ២០២១

១. CDC អនុម័តគម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងចំនួន ៣ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោមទំហំវិនិយោគសរុប ៨,៥លានដុល្លារ និងអាចបង្កើតការងារប្រមាណ ៤ពាន់កន្លែង – ថ្មីៗ ២. សហគមន៍កសិកម្មស្វាយ ជំរុញឱ្យកសិករបេះក្តឹបស្វាយផ្គត់ផ្គង់ក្នុងស្រុកវិញ ដោយសារក្តឹបស្វាយមានតម្លៃខ្ពស់ជាងស្វាយធំ និងមានតម្រូវការច្រើន ខណៈបច្ចុប្បន្ន ក្តឹបស្វាយជាង ៩០% នាំចូលពីបរទេស ដែលនាំឱ្យបាត់ចំណូលជាង ២លានដុល្លារក្នុង ១ឆ្នាំ – FN ៣. បណ្ណាល័យចល័តបានកែប្រែទម្លាប់សិស្សពីការដើរលេងច្រើន ងាកមកស្គាល់ពីតម្លៃនៃការអានសៀវភៅឡើងវិញ ខណៈសិស្ស ៧០-៧៥% ក្នុងចំណោមសិស្ស ១១ម៉ឺននាក់ បានខ្ចីសៀវភៅពីបណ្ណាល័យចល័តយកទៅអាន – RFI ៤. អូស្ត្រាលី នឹងទិញមីស៊ីល Tomahawk របស់អាមេរិករយៈចម្ងាយឆ្ងាយភ្លាមៗ បន្ទាប់ពីបង្កើតសម្ព័ន្ធភាពថ្មីជាមួយអាមេរិក និងអង់គ្លេស ដើម្បីពង្រឹងសមត្ថភាពយោធាក្នុងពេលប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងឡើងជាមួយចិន – Reuters ៥. ប្រជាជនចិនលើស ១ពាន់លាននាក់ហើយ បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩គ្រប់ដូស ដែលស្មើនឹងជាង ៧០%…
-
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក ថ្លែងថាគំនិតដែលថាស្ថាប័នពិភពលោកអាចដោះស្រាយបញ្ហានៅអាហ្វហ្កានីស្ថានបាននោះ គឺជាការស្រមើស្រមៃសុទ្ធសាធ

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ថ្លែងថាគំនិតដែលថាស្ថាប័នពិភពលោកអាចដោះស្រាយបញ្ហាដែលអូសបន្លាយរាប់ទស្សវត្សរ៍នៅអាហ្វហ្កានីស្ថានបាននោះ គឺជាការស្រមើស្រមៃសុទ្ធសាធ។ លោក Guterres ក៏បាននិយាយថា លោកគាំទ្រទៅលើកិច្ចខំប្រឹងប្រែងក្នុងការបញ្ចុះបញ្ចូលក្រុមតាលីបង់អោយបង្កើតរដ្ឋាភិបាលដែលមានភាពប្រសើរជាងកាលពី ២០ឆ្នាំមុន។ អ.ស.ប មានសមត្ថភាពតិចតួចក្នុងការសម្រុះសម្រួលបញ្ហាជម្លោះនៅក្នុងអាហ្វហ្កានីស្ថាន។ អ.ស.ប គួរតែផ្តោតលើជំហររបស់ខ្លួនដែលគាំទ្រ និងជួយដល់ប្រជាជនអាហ្វហ្កានីស្ថាន ជាជាងផ្ដោតទៅលើតួនាទីជាអ្នកដោះស្រាយជម្លោះ។ ជំនួយមនុស្សធម៌គួរតែត្រូវបានប្រើជាឧបករណ៍ ដើម្បីបញ្ចុះបញ្ចូលក្រុមតាលីបង់ឱ្យគោរពសិទ្ធិជាមូលដ្ឋានរួមទាំងសិទ្ធិរបស់ស្ត្រី និងកុមារីផងដែរ។ ប្រទេសជាសមាជិកនៃអ.ស.ប បានសន្យាផ្តល់ជំនួយជាង ១,១ពាន់លានដុល្លារសម្រាប់អាហ្វហ្កានីស្ថាន និងបញ្ហាការភៀសខ្លួនរបស់ប្រជាជនអាហ្វហ្កានីស្ថានទៅប្រទេសជិតខាង។ លោក Guterres ក៏បានអំពាវនាវដល់បណ្តាប្រទេសនានាឱ្យធានាថា សេដ្ឋកិច្ចអាហ្វហ្កានីស្ថាននឹងមិនត្រូវបានដួលរលំទាំងស្រុងនោះឡើយ។ ប្រភព៖ Reuters
-
ប៉ូលីសការពារអគារកាពីតូលអាមេរិក បានស្នើសុំឱ្យមន្ទីរបញ្ចកោណដាក់ពង្រាយកងកម្លាំងសន្ដិសុខជាតិបន្ថែម

ប៉ូលីសការពារអគារកាពីតូលអាមេរិក បានស្នើសុំឱ្យមន្ទីរបញ្ចកោណដាក់ពង្រាយកងកម្លាំងសន្ដិសុខជាតិបន្ថែមក្នុងករណីដែលមានការជួបជុំធ្វើកុបកម្មដោយក្រុមគាំទ្រលោក Trump។ ការស្នើសុំនេះកើតឡើងប៉ុន្មានម៉ោងមុនពេលដែលគម្រោងនៃការសាងសង់របងជុំវិញអគារកាពីតូល ត្រូវបានប្រកាសថានឹងចាប់ផ្តើមក្នុងពេលឆាប់ៗ។ ការប្រមូលផ្តុំដែលហៅថា “Justice for J6” ដែលរៀបចំឡើងដោយអតីតបុគ្គលិកសម្រាប់យុទ្ធនាការឃោសនារបស់អតីតប្រធានាធិបតី Donald Trump នេះត្រូវបានគេរំពឹងថា អាចទាក់ទាញអ្នកចូលរួមជាង ៧០០នាក់នៅខាងក្រៅអគារកាពីតូលរបស់អាមេរិក។ ប្រភព៖ CNBC
-
អង់គ្លេសរុះរើគណៈរដ្ឋមន្ត្រី

-
ចិនបានបញ្ចប់សមយុទ្ធយោធាពហុប្រទេសលើបេសកកម្មររក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិលើកដំបូងកាលពីថ្ងៃទី១៥ កញ្ញា

ចិនបានបញ្ចប់សមយុទ្ធយោធាពហុប្រទេសលើបេសកកម្មររក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិលើកដំបូងកាលពីថ្ងៃទី១៥ កញ្ញា ដោយមានការចូលរួមពីសំណាក់កងទ័ពមកពីប្រទេសម៉ុងហ្គោល ប៉ាគីស្ថាន និងប្រទេសថៃជាដើម។ សមយុទ្ធយោធានេះមានឈ្មោះថា “សមយុទ្ធនៃជោគវាសនារួមឆ្នាំ២០២១”។ ការហាត់សមនេះមានការចូលរួមពីទាហានសរុបចំនួន ១ពាន់នាក់ ហើយមានរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី៦-១៥ កញ្ញា និងធ្វើឡើងនៅមូលដ្ឋានកងទ័ពរំដោះប្រជាជនចិន (PLA) ក្នុងស្រុក Queshan ខេត្ត Henan ភាគកណ្ដាលប្រទេសចិន។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការរំលឹកខួប ៥០ឆ្នាំនៃការទទួលបានអាសនៈអ.ស.ប របស់សាធារណរដ្ឋប្រជាមានិតចិននៅឆ្នាំ១៩៧១ ក្រោយពីអាសនៈនេះត្រូវបានកាន់កាប់ដោយរដ្ឋាភិបាលតៃវ៉ាន់អស់ជិត ៣០ឆ្នាំ ។ អ្នកជំនាញយោធាចិនលោក Wei Dongxu យល់ថាការធ្វើសមយុទ្ធនេះបានបង្ហាញពីទំនួលខុសត្រូវ និងសមត្ថភាពរបស់ចិន ក្នុងការការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់។ គិតចាប់ពីឆ្នាំ១៩៩០មក ចិនបញ្ជូនកងទ័ព ៥ម៉ឺននាក់ឱ្យចូលរួមក្នុងប្រតិបត្តិការកងទ័ពមួកខៀវ ចំនួន ២៥បេសកកម្មជុំវិញពិភពលោក។ ប្រភព៖ CNA
-
កម្ពុជា និងចិន ពីឆ្នាំ១៩៧៩ រហូតដល់សព្វថ្ងៃ
