-
ខ្ញុំបានធ្វើច្រើនណាស់ហើយក្នុងរឿងបង្រួបបង្រួមជាតិ តែពួកក្បត់ជាតិវាមិនយល់អំពីការបង្រួបបង្រួមជាតិទេ

ខ្ញុំបានធ្វើច្រើនណាស់ហើយក្នុងរឿងបង្រួបបង្រួមជាតិ តែពួកក្បត់ជាតិវាមិនយល់អំពីការបង្រួបបង្រួមជាតិទេ។ ពេលនេះគ្មានរឿងនយោបាយដែលត្រូវដោះស្រាយដោយការចចារនោះទេ។ អ្វីដែលត្រូវធ្វើគឺអ្នកមានទោសត្រូវជាប់គុក ២/៣សិន ចាំគិតដល់ការលើកលែងទោស ឬបន្ធូរបន្ថយទោស។ សម្រាប់ដំណើរការនយោបាយយើងបាន និងកំពុងឈានទៅបោះឆ្នោតឃុំសង្កាត់២០២២ និងបោះឆ្នោតថ្នាក់ជាតិ២០២៣ ដោយមានការចូលរួមពីបក្សនយោបាយ ទាំងគណបក្សចាស់ និងគណបក្សដែលទើបបង្កើតថ្មីយ៉ាងច្រើន។ សូមកុំយល់ខុសថា ខ្ញុំចូលក្នុង Zoom ជាមួយបងប្អូនថ្ងៃមុនថាជាការផ្តល់សញ្ញាសម្រាប់ការចចារឱ្យសោះ តែការចូលទៅនោះចង់ជូនសារទៅក្រុមឧទ្ទាមឱ្យភ្លឺភ្នែកថា នៅកន្លែងណាក៏មានមនុស្សរបស់ ហ៊ុន សែន ដែរ។ សូមប្រុងប្រយ័ត្នកុំធ្វើសកម្មភាពណាមួយប្រឆាំងជាមួយផលប្រយោជន៍ជាតិ។ សូមឈប់ស្រមើស្រមៃថា បក្សដែលតុលាការរំលាយនឹងរស់ឡើងវិញ។ សូមឈប់ស្រមើស្រមៃថា ហ៊ុន សែននឹងលើកលែងទោសឱ្យ ឬហ៊ុន សែន នឹងបើកការចចាររកដំណោះស្រាយនយោបាយ។ សូមឈប់ស្រមើស្រមៃថា ហ៊ុន សែន ខ្លាចអន្តរជាតិ។ល។ សង្ឃឹមថាការបកស្រាយនេះនឹងធ្វើឱ្យអ្នកវិភាគល្ងង់ទូ និងអ្នករង់ចាំការយោគយល់ពី ហ៊ុន សែន បានភ្លឺស្វាងឡើងវិញបន្ទាប់ពីសន្លប់ធំអស់ប៉ុន្មានថ្ងៃក្រោយ Zoom។ ✍🏽-SPM
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
បាលរាជធានីភ្នំពេញ នឹងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារដែលមានអាយុ ចាប់ពី ៦-១២ឆ្នាំ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

-
ពេលទំនេរពីការសិក្សា និងការងារ គួរឆ្លៀតទៅទស្សនាឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ស្ថិតក្នុងឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ

-
ក្រសួងការបរទេស តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគី បានរៀបចំ “ជំនួបធុរកិច្ចរវាងកម្ពុជា-តួកគី” ក្រោមអធិបតីភាពរដ្ឋលេខាធិការ ញឹម ខេមរា

នាថ្ងៃទី១៥ កញ្ញា ក្រសួងការបរទេស តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគី បានរៀបចំ “ជំនួបធុរកិច្ចរវាងកម្ពុជា-តួកគី” ក្រោមអធិបតីភាពរដ្ឋលេខាធិការ ញឹម ខេមរា។ វេទិកាធុរកិច្ចនេះបានផ្តោតលើប្រធានបទសំខាន់ដូចជា ពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម វាយនភ័ណ្ឌ សំណង់ ទេសចរណ៍ អប់រំ ព័ត៌មានវិទ្យា និងវិស័យសំខាន់ៗមួយចំនួនទៀត ដើម្បីជួយត្រួសត្រាយផ្លូវដល់ធុរជន និងវិនិយោគិនតួកគី អាចស្វែងយល់ពីឱកាសទីផ្សារ, ការវិនិយោគនៅកម្ពុជា និងជួយពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ 📷-ក្រសួងការបរទេស
-
រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាបានចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាមួយបណ្តារដ្ឋាភិបាល និងប្រជាជននៃបណ្តាប្រទេសចំនួន១៩៨ ដែលកំពុងរួមគ្នាប្រារព្ធទិវាអូហ្សូនពិភពលោកឆ្នាំ២០២១

ថ្ងៃនេះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាបានចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាមួយបណ្តារដ្ឋាភិបាល និងប្រជាជននៃប្រទេសបណ្តាប្រជាជាតិចំនួន១៩៨ នៅលើសកលលោក ដែលកំពុងរួមគ្នាប្រារព្ធទិវាអូហ្សូនពិភពលោកឆ្នាំ២០២១នេះ ក្រោមប្រធានបទ “ពិធីសារម៉ុងរ៉េអាល់៖ បានជួយថែរក្សាយើង ម្ហូបអាហារ និងវ៉ាក់សាំងរបស់យើងឱ្យត្រជាក់” (Montreal Protocol-Keeping us, our food and vaccines cool)។ ពិភពលោកកំពុងប្រារព្ធ “ទិវាអូហ្សូនពិភពលោក” ដែលត្រូវជាខួបលើកទី៣៦ នៃការបង្កើត “អនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីកិច្ចការពារស្រទាប់អូហ្សូន” ក្នុងឆ្នាំ១៩៨៥ និងត្រូវជាខួបលើកទី៣៤ នៃការបង្កើត “ពិធីសារម៉ុងរ៉េអាល់ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន” ក្នុងឆ្នាំ១៩៨៧ ថ្ងៃទី១៦ កញ្ញា។ ប្រភព៖ ក្រសួងបរិស្ថាន
-
ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ 🇰🇭

-
១៥ កញ្ញា ២០២១

១. រមណីយដ្ឋាន ៣កន្លែងនឹងត្រូវរៀបចំឱ្យក្លាយទៅជារមណីយដ្ឋានធម្មជាតិ ក្រោមកញ្ចប់ជំនួយមួយរបស់បារាំង ក្នុងនោះរួមមានរមណីយដ្ឋានទេទឹកពុះ ទំនប់ស្ទឹងតាសាល និងអន្លង់ភេតាពយ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ – រស្មីកម្ពុជា ២. ៨ខែ ឆ្នាំ២០២១ រាជរដ្ឋាភិបាលទទួលបានចំណូលពន្ធសរុប ៣ ៤២៩លានដុល្លារ ដែលក្នុងនោះចំណូលពន្ធដាចំនួន ១ ៩០៩លានដុល្លារ និងចំណូលពន្ធគយចំនួន ១ ៥២០លានដុល្លារ – AMS Economy ៣. គ . ជ . ប បាន ថ្លែងឱ្យដឹងថា រហូត ដល់ ពេល នេះ មិន ទាន់ មាន គណបក្ស នយោបាយ ណាមួយ ប ញ្ចូ ន តំណាង ខ្លួន មក ដើម្បី ធ្វើការ សង្កេតការណ៍ នៃការរៀបចំការបោះ ឆ្នោត…
-
កូរ៉េខាងត្បូង ពិន័យក្រុមហ៊ុន Google ចំនួន ១៧៧លានដុល្លារអាមេរិក ពីបទរារាំងបង្អាក់ការ អភិវឌ្ឍន៍កម្មវិធីរបស់គូប្រជែង ក្នុង ប្រព័ន្ធ ប្រតិបត្តិការ Android

គណៈ កម្មការ ពាណិជ្ជកម្ម យុត្តិធម៌ កូរ៉េ (KFTC) រក ឃើញ ថា ក្រុម ហ៊ុន Google ប្រើ កិច្ច ព្រម ព្រៀង ប្រឆាំង ការ បែក បាក់ (AFA) ដើម្បី បង្កើន ភាព លេច ធ្លោ នៃ ទីផ្សារ របស់ ខ្លួន ចាប់ តាំង ពី ឆ្នាំ ២០១១ មក ។ កាល ពី ខែ សីហា កូរ៉េ ខាង ត្បូងបាន អនុម័ត ច្បាប់ ដើម្បី ដាក់ កំហិត លើ គោល នយោបាយ ទូទាត់ប្រា ក់ របស់…
-
អាសនៈរបស់មីយ៉ាន់ម៉ាកំពុងស្ថិតក្នុងសភាពប្រទាញប្រទង់គ្នាយ៉ាងខ្លាំងរវាងខាងយោធា និងខាងស៊ីវិល ខណៈមហាសន្និបាតអង្គការសហប្រជាជាតិនឹងបើកសម័យប្រជុំថ្មី

ខណៈមហាសន្និបាតអង្គការសហប្រជាជាតិនឹងបើកសម័យប្រជុំថ្មីលើកទី៧៦នៅសប្តាហ៍ក្រោយ អាសនៈរបស់មីយ៉ាន់ម៉ាកំពុងស្ថិតក្នុងសភាពប្រទាញប្រទង់គ្នាយ៉ាងខ្លាំងរវាងខាងយោធា ដែលកំពុងកាន់អំណាច និងខាងស៊ីវិល ដែលប្រតិបត្តិការក្រោមរូបភាពជារដ្ឋាភិបាលរួបរួមជាតិ (NUG)។ ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា លោក Kyaw Moe Tun ដែលកំពុងកាន់កាប់អាសនៈនៅអ.ស.ប បានប្រកាសថ្កោលទោសរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិល ហើយតែងតែបញ្ជូនសាររបស់រដ្ឋាភិបាលស្រមោល NUG ទៅកាន់អន្តរជាតិ និងអំពាវនាវមិនឱ្យមានលំហូរអាវុធចូលក្នុងប្រទេសមួយនេះ។ ឯខាងយោធាវិញក៏បានប្រកាសកាត់ផ្ដាច់ទំនាក់ទំនងរវាងខ្លួន និងលោក Kyaw Moe Tun។ ជុំវិញបញ្ហានេះ លោក Kyaw Moe Tun នឹងនៅបន្តជាឯកអគ្គរដ្ឋទូតដដែលរហូតដល់ខែវិច្ឆិកា ប៉ុន្តែលោកនឹងមិនឡើងលើឆាកអង្គការសហប្រជាជាតិដើម្បីនិយាយតំណាងឱ្យមីយ៉ាន់ម៉ានោះទេ ទោះបីជាលោកមានឈ្មោះក្នុងបញ្ជីអ្នកដែលត្រូវឡើងនិយាយក៏ដោយ។ ពាក់ព័ន្ធនឹងរឿងប្រទាញប្រទង់អាសនៈនេះ ខាងអ្នកនាំពាក្យរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមិនទាន់បង្ហាញគោលជំហរណាមួយនោះទេ ខណៈអ្នកស្រី Yin Yin Nwe ដែលជាទីប្រឹក្សារដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ទម្លាយថា NUG មានតែការធ្វើទំនាក់ទំនងអន្តរជាតិ តែមិនបានគ្រប់គ្រងផ្ទៃដីណាមួយនៅមីយ៉ាន់ម៉ាឡើយ ហើយនេះជា ចំណុចចាញ់ប្រៀបរបស់ NUG។ ជុំវិញសមរភូមិនេះ អាមេរិក និងចិនក៏បានព្រមព្រៀងក្រៅផ្លូវការមិនឱ្យអ្នកតំណាងមកពីរដ្ឋាភិបាលដឹកនាំដោយក្រុមយោធាបង្ហាញខ្លួននៅក្នុងកិច្ចពិភាក្សាទូទៅនៅមហាសន្និបាតនេះ ហើយការព្រមព្រៀងនេះត្រូវបានគាំទ្រដោយរុស្ស៊ី សហភាពអឺរ៉ុប និងប្រទេសសមាជិកអាស៊ានមួយចំនួនផងដែរ។ ប្រភព៖ FP