-
១៤ កញ្ញា ២០២១

១. រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ដំណើរការសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្ម “សំណល់ភក់បង្គន់” នៅខែមេសា ឆ្នាំ២០២២ ក្រោមទំហំទឹកប្រាក់ប្រមាណ ៣,៧លានដុល្លារ – ថ្មីៗ ២. ចិនជួយកម្មវិធីបោសសំអាតមីននៅឆ្នាំ២០២២ ចំនួន ២,៥លានដុល្លារ ដែលជំនួយនេះនឹងត្រូវប្រតិបត្តិការបោសសំអាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាមនៅព្រះវិហារ កំពង់ធំ សៀមរាប និង ស្ទឹងត្រែង – រស្មីកម្ពុជា ៣. ៨ខែ ឆ្នាំ២០២១ បរិមាណនៃការនាំចេញ និងនាំចូលរបស់សួនឧស្សាហកម្មនៃតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានតម្លៃ ១ ៣៧៣លាន ដុល្លារ កើន ៤៤,៤% – ភ្នំពេញបុស្តិ៍ ៤. មន្ទីរបញ្ចកោណអាមេរិក កំពុងបន្តវាយតម្លៃ ចំពោះលទ្ធផលនៃការវាយប្រហារដោយដ្រូននៅទីក្រុងកាប៊ុល អាហ្វហ្កានីស្ថានកន្លងទៅ ដោយសង្ស័យថា យោធាអាមេរិកប្រហែលភាន់ច្រឡំបុគ្គលិកអង្គការម្នាក់ ជាជនបំផ្ទុះគ្រាប់បែកអត្តឃាត – New York Times ៥. រុស្ស៊ីរៀបចំសមយុទ្ធយុទ្ធសាស្ត្រយោធាធំបំផុតឈ្មោះ Zapad-2021 មិនធ្លាប់មានក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយ នៅទីតាំងចំនួនប្រាំនៅរុស្ស៊ី សមុទ្របាល់ទិក…
-
អង្គការសហប្រជាជាតិព្រមានថាការគំរាមកំហែងផ្នែកបរិស្ថានកំពុងធ្វើឱ្យជម្លោះនៅទូទាំងពិភពលោកកាន់តែអាក្រក់ឡើង ហើយនឹងក្លាយជាបញ្ហាប្រឈមធំបំផុតចំពោះសិទ្ធិមនុស្សនាពេលខាងមុខ

ការគំរាមកំហែងដល់បរិស្ថានជះឥទ្ធិពលដោយផ្ទាល់ និងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិទូទៅរួមទាំងសិទ្ធិទទួលបានអាហារ ទឹកស្អាត ការអប់រំ លំនៅដ្ឋាន សុខភាព និងការអភិវឌ្ឍ ដែលធ្វើឱ្យប្រទេសក្រីក្រជួបការលំបាកបំផុត។ ការបរាជ័យរបស់រដ្ឋាភិបាលនានាក្នុងការធ្វើសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុចំពោះមុខភស្តុតាងវិទ្យាសាស្ត្រដ៏ច្រើន អាចជាការរំលោភសិទ្ធិមនុស្សអន្តរជំនាន់ធំបំផុតក្នុងប្រវត្តិសាស្ត្រ។ អ្នកស្រី Michelle Bachelet ប្រធានផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានអំពាវនាវទៅដល់បណ្ដាប្រទេសផ្សេងៗ និងជំរុញឱ្យមានការប្តេជ្ញាចិត្តផ្នែកអាកាសធាតុបន្ថែមទៀតនៅក្នុងកិច្ចពិភាក្សាអាកាសធាតុក្នុងទីក្រុង Glasgow នៅថ្ងៃទី៣១ តុលាខាងមុខ។ ការកាត់បន្ថយការប្រែប្រួលអាកាសធាតុគឺជាគម្រោងមួយ ដែលជាអកុសលមិនត្រូវបានអនុវត្តជាប់លាប់ និងរឹងមាំនោះទេ ដោយសារតែការបរាជ័យរបស់រដ្ឋជាសមាជិកក្នុងការផ្តល់មូលនិធិ និងការប្តេជ្ញាចិត្តអនុវត្តទៅតាមកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។ ប្រភព៖ Al Jazeera
-
ការប្រែប្រួលអាកាសធាតុអាចរុញច្រានមនុស្សជាង ២០០លាននាក់ឱ្យផ្លាស់ប្ដូរទីលំនៅក្នុងរយៈពេលបីទសវត្សន៍ខាងមុខ

ការប្រែប្រួលអាកាសធាតុអាចរុញច្រានមនុស្សជាង ២០០លាននាក់ឱ្យផ្លាស់ប្ដូរទីលំនៅក្នុងរយៈពេលបីទសវត្សន៍ខាងមុខ លុះត្រាតែមានវិធានការបន្ទាន់ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងពិភពលោក និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ។ អនុតំបន់សាហារ៉ាអាហ្វ្រិកជាតំបន់ងាយរងគ្រោះបំផុត ដោយសារតំបន់នេះជាតំបន់វាលខ្សាច់ និងឆ្នេរសមុទ្រដែលងាយនឹងបាក់ស្រុត ហើយប្រជាជនពឹងផ្អែកលើវិស័យកសិកម្មខ្លាំង។ តំបន់នេះនឹងមានជនចំណាកស្រុកច្រើនជាងគេ រហូតដល់ទៅ ៨៦លាននាក់ដែលនឹងបម្លាស់ទីពីកន្លែងមួយទៅកន្លែងមួយក្នុងតំបន់។ រីឯតំបន់អាហ្វ្រិកខាងជើងត្រូវបានគេព្យាករណ៍ថា នឹងមានជនចំណាកស្រុកជាង ១៩លាននាក់ផ្លាស់ទីលំនៅ ដែលចំនួននេះស្មើនឹង ៩%នៃប្រជាជនរបស់ខ្លួន ដោយសារតែកង្វះខាតទឹកកាន់តែកើនឡើងនៅប្រទេសទុយនីស៊ី ប្រទេសអាល់ហ្សេរី និងប្រទេសម៉ារ៉ុកជាដើម។ ដោយឡែកនៅអាស៊ីខាងត្បូង បង់ក្លាដែសនឹងត្រូវរងផលប៉ះពាល់ជាពិសេសដោយសារទឹកជំនន់ និងភាពបរាជ័យក្នុងការដាំដំណាំ។ ជនចំណាកស្រុកនឹងមានចំនួនស្ទើរតែពាក់កណ្តាលនៃជនចំណាកស្រុកសរុប ១៩,៩លាននាក់។ ប្រភព៖ AP News
-
អង់គ្លេសនឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ក្មេងអាយុចន្លោះពី ១២-១៥ឆ្នាំនៅដើមសប្តាហ៍ក្រោយនេះ ខណៈដែលកង្វល់ជុំវិញរលកថ្មីនៃការឆ្លងនៅសាលារៀនកើនឡើង

យន្តការនេះនឹងអាចកាត់បន្ថយផលប៉ះពាល់ដល់ការអប់រំ និងសុខភាពសាធារណៈ ហើយវ៉ាក់សាំងនេះ នឹងត្រូវផ្តល់តាមរយៈកម្មវិធីចាក់ថ្នាំបង្ការនៅតាមសាលា។ ដូសទីមួយនៃវ៉ាក់សាំង BioNTech/Pfizer ត្រូវបានដាក់ឱ្យប្រើសម្រាប់ក្មេងអាយុ ១៦-១៧ឆ្នាំ និងក្មេងៗអាយុចន្លោះពី ១២-១៥មួយចំនួន ដែលងាយរងគ្រោះ ឬរស់នៅជាមួយសាច់ញាតិដែលគ្មានភាពស៊ាំ ក្រោយក្រុមប្រឹក្សាវ៉ាក់សាំងអង់គ្លេសជាប់គាំងលើការចាក់វ៉ាក់សាំងកុមារ ដោយសារការព្រួយបារម្ភអំពីករណីកម្រនៃការរលាកបេះដូងធ្ងន់ធ្ងរ។ ប្រភព៖ Financial Times
-
មនុស្សចំនួន ១៥នាក់ដែលក្នុងនោះមានកុមារាវ័យ ៧ឆ្នាំម្នាក់ផងដែរ ត្រូវបានអាជ្ញាធរវៀតណាមរកឃើញនៅក្នុងទូរថយន្តក្លាស្សេ

មនុស្សចំនួន ១៥នាក់ដែលក្នុងនោះមានកុមារាវ័យ ៧ឆ្នាំម្នាក់ផងដែរ ត្រូវបានអាជ្ញាធរវៀតណាមរកឃើញនៅក្នុងទូរថយន្តក្លាស្សេ បន្ទាប់ពីព្យាយាមគេចចេញពីភាគខាងត្បូងនៃប្រទេសវៀតណាម ដែលជំងឺកូវីដ១៩កំពុងផ្ទុះរាលដាលខ្លាំង។ រថយន្តនេះបានចេញពីខេត្ត Dong Nai ដែលជាតំបន់ឧស្សាហកម្មក្បែរទីក្រុងហូជីមិញ ក្នុងគោលបំណងឆ្ពោះទៅតំបន់ភាគកណ្ដាលនៃវៀតណាម។ លុះមកដល់ខេត្ត Binh Thuan ប៉ូលិសក៏មានការសង្ស័យ នៅពេលដែលរថយន្ដនេះព្យាយាមឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យកូវីដ១៩ នៅតាមផ្លូវទៅកាន់ភាគខាងជើង។ អ្នកដំណើរក្នុងរថយន្ដមានអាការៈបែកញើស និងដកដង្ហើមខ្លី។ ខេត្ត Dong Nai មានអ្នកឆ្លងជំងឺកូវីដ១៩សរុប ៣៥ ០០០ករណី ជាមួយនឹងការស្លាប់ ៣២០ករណី និងកំពុងស្ថិតក្នុងការបិទខ្ទប់តាំងពីខែកក្កដាមកម្ល៉េះ។ ប្រភព៖ CNA
-
ក្រុមហ៊ុន RMA Cambodia បានសម្រេចធ្វើការវិនិយោគលើរោងចក្រផ្គុំ និងតម្លើងរថយន្តម៉ាក Ford ទីតាំងស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិសាត់

-
ការផ្លាស់ប្តូរទីតាំងធ្វើតេស្តរកមេរោគកូវីដ១៩🦠 នៅវិទ្យាល័យបាក់ទូក ប្ដូរមកបរិវេណកោះពេជ្រវិញ

-
កម្ពុជាអស្ចារ្យ 🇰🇭

-
ការទទួលបាននូវគ្រឿងឥស្សរិយយស “មេដាយមាសសន្តិភាពពិភពលោក World Summit Peace” ជាសក្ខីភាពបញ្ជាក់នូវការទទួលស្គាល់អំពីដំណើរវិវឌ្ឍន៍ឆ្ពោះទៅរកភាពជោគជ័យរបស់កម្ពុជា

ការទទួលបាននូវគ្រឿងឥស្សរិយយស “មេដាយមាសសន្តិភាពពិភពលោក World Summit Peace” ជាសក្ខីភាពបញ្ជាក់នូវការទទួលស្គាល់អំពីដំណើរវិវឌ្ឍន៍ឆ្ពោះទៅរកភាពជោគជ័យរបស់កម្ពុជាលើគ្រប់វិស័យក្រោមម្លប់សុខសន្តិភាពពេញលេញ។ មេដាយមាសសន្តិភាពនេះឆ្លុះបញ្ចាំងឱ្យឃើញនូវការឱ្យតម្លៃលើការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ដើម្បីបញ្ចប់នូវសោកនាដកម្មដ៏ សោកសៅបំផុតរបស់កម្ពុជានៅក្នុងសម័យ ប៉ុល ពត ដោយឈរលើគោលជំហរនៃ “ភាពជាម្ចាស់ប្រទេស” និងការអនុវត្ត “នយោបាយឈ្នះ-ឈ្នះ” ស្របតាមគោលការណ៍ប្រជាធិបតេយ្យ នីតិរដ្ឋ សន្តិសហវិជ្ជមាន អព្យាក្រឹត និងអចិន្ត្រៃយ៍ ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ សុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយដ៏រឹងមាំ ដែលជាម្លប់នៃក្តីសង្ឃឹម ស្នាមញញឹម និងសុភមង្គលរបស់ប្រជាជនកម្ពុជា។ ដកស្រង់ពីសារលិខិតជូនពរសម្តេចតេជោចុះថ្ងៃទី១៣ កញ្ញា ២០២១
-
កម្មវិធីសម្ពោធសៀវភៅ “ស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី៤”

អញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធសៀវភៅ “ស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី៤” លោក ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានសម្តែងការអបអរសាទរចំពោះមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ដែលបានចងក្រងសៀវភៅដ៏ល្អនេះ និងដែលតែងផ្តល់កិច្ចសហការជាមួយមជ្ឈមណ្ឌលកម្ពុជា ៤.០ ក្នុងការជំរុញផ្សព្វផ្សាយពីសារៈសំខាន់នៃការទាញយកប្រយោជន៍ពីបច្ចេកវិទ្យា និងនវានុវត្តន៍ បំរើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ១៤ កញ្ញា ២០២១ ទាញយកសុន្ទរកថាទាំងស្រុង ប្រភព៖ កម្ពុជា ៤.០ – Cambodia 4.0