Category: One-Minute

  • កត្តាមួយចំនួនដែលបង្កឱ្យមានរដ្ឋប្រហារបន្ដកើតឡើងក្នុងប្រទេសនៅតំបន់អាហ្រ្វិក

    កត្តាមួយចំនួនដែលបង្កឱ្យមានរដ្ឋប្រហារបន្ដកើតឡើងក្នុងប្រទេសនៅតំបន់អាហ្រ្វិក

    ១. ការដឹកនាំមិនល្អ អំពើពុករលួយ ភាពក្រីក្រ និងសេដ្ឋកិច្ចអន់ថយ គឺជាកត្តាចំបងដែលជំរុញឱ្យមានរដ្ឋប្រហារម្ដងហើយម្ដងទៀត។ ជាក់ស្ដែង លោកវរសេនីយ៍ឯក Mamady Doumbouya មេដឹកនាំរដ្ឋប្រហារថ្មីនៃប្រទេសហ្គីណេ 🇬🇳 យកភាពក្រីក្រ និងអំពើពុករលួយធ្វើជាមូលហេតុនៃការផ្តួលរំលំប្រធានាធិបតីលោក Alpha Conde។ ប្រជាជនអាហ្វ្រិកអស់សង្ឃឹមកាន់តែខ្លាំងចំពោះមេដឹកនាំពុករលួយរបស់ខ្លួន ហើយស្វាគមន៍ក្រុមរដ្ឋប្រហារដែលសន្យាថានឹងធ្វើឱ្យមានការផ្លាស់ប្ដូរទ្រង់ទ្រាយធំ។ ២. ការបាត់បង់ជំនឿលើលទ្ធិប្រជាធិបតេយ្យពីសំណាក់ពលរដ្ឋជុំវិញកំណែទម្រង់ធម្មនុញ្ញលើអាណត្តិរបស់មេដឹកនាំ និងការយកការបោះឆ្នោតធ្វើជាឈ្នាន់ក៏ជាកត្តាដែលជំរុញឱ្យមានការធ្វើរដ្ឋប្រហារដែរ ជាពិសេស រដ្ឋប្រហារយោធា។ សមាជិកជាន់ខ្ពស់នៃ Global Economy and Development និង Africa Growth Initiative លោក John Mukum Mbaku បានលើកឡើងថា៖ “ទោះបីជាការបោះឆ្នោតមានសារៈសំខាន់ចំពោះការផ្លាស់ប្តូរពីរបបផ្តាច់ការទៅរកលទ្ធិប្រជាធិបតេយ្យក៏ដោយ ក៏ការបោះឆ្នោតអាចគ្រាន់តែជាឧបករណ៍របស់រដ្ឋាភិបាលផ្តាច់ការ។” ជាក់ស្ដែង របបផ្តាច់ការនៅក្នុងប្រទេសដូចជាកាមេរូន សាធារណរដ្ឋកុងហ្គោ ហ្គីណេ អេក្វាទ័រ ប្រើប្រាស់ការបោះឆ្នោតដើម្បីធ្វើឱ្យមេដឹកនាំរបស់ខ្លួនស្របច្បាប់ និងបន្តកាន់អំណាចដោយគ្មានកំណត់។ កំណើននៃការធ្វើរដ្ឋប្រហារនឹងធ្វើឱ្យប្រទេសនៅអាហ្រ្វិកមិនសូវមានស្ថិរភាព ដែលជារឿងអវិជ្ជមានសម្រាប់វិនិយោគិន និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចកាន់តែដុនដាប។ ប្រភព៖ CNN

  • ចិនចង់បំបាក់កម្មវិធី Alipay ដែលជាកម្មវិធីទូទាត់ប្រាក់ដ៏ពេញនិយមរបស់ក្រុមហ៊ុន Ant Group គ្រប់គ្រងដោយ Jack Ma ដោយបង្កើតកម្មវិធីថ្មីដាច់ដោយឡែកមួយទៀត

    ចិនចង់បំបាក់កម្មវិធី Alipay ដែលជាកម្មវិធីទូទាត់ប្រាក់ដ៏ពេញនិយមរបស់ក្រុមហ៊ុន Ant Group គ្រប់គ្រងដោយ Jack Ma ដោយបង្កើតកម្មវិធីថ្មីដាច់ដោយឡែកមួយទៀត

    ចិនចង់បំបាក់កម្មវិធី Alipay ដែលជាកម្មវិធីទូទាត់ប្រាក់ដ៏ពេញនិយមរបស់ក្រុមហ៊ុន Ant Group គ្រប់គ្រងដោយ Jack Ma ដោយបង្កើតកម្មវិធីថ្មីដាច់ដោយឡែកមួយទៀត សម្រាប់ការធ្វើអាជីវកម្មប្រាក់កម្ចីដែលជាសេវាកម្មទទួលបានផលចំណេញខ្ពស់របស់ក្រុមហ៊ុននេះ។ ក្រុមហ៊ុន Ant ក៏នឹងត្រូវផ្ដល់ទិន្នន័យរបស់អ្នកប្រើប្រាស់ទៅដល់ក្រុមហ៊ុនផ្ដល់ចំណាត់ថ្នាក់ឥណទានគាំទ្រដោយរដ្ឋ ដើម្បីជាជំនួយដល់ការសម្រេចចិត្តថា តើត្រូវផ្តល់ប្រាក់កម្ចីរបស់ខ្លួនទៅឱ្យអតិថិជនឬយ៉ាងណា។ ក្រុមហ៊ុនដែលគាំទ្រដោយរដ្ឋគ្រោងនឹងទទួលយកភាគហ៊ុនដែលមានទំហំធំនៅក្នុងការបណ្តាក់ទុនរួមគ្នា សម្រាប់ការផ្តល់ចំណាត់ថ្នាក់ឥណទានរបស់ក្រុមហ៊ុន Ant។ អាជ្ញាធរចិនបាន និងកំពុងចាត់វិធានការជារឿយៗទៅលើក្រុមហ៊ុន Ant Group និងក្រុមហ៊ុនអ៉ីនធឺណិតយក្សនានា ដោយធ្វើការបង្ក្រាបយ៉ាងទូលំទូលាយលើបញ្ហាប្រឆាំងការទុកចិត្ត និងឯកជនភាពនៃទិន្នន័យអ្នកប្រើប្រាស់ និងCryptocurrency។ ប្រភព៖ Reuters

  • ផែនការធ្វើលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងសម្រាប់ចូលក្នុងក្លឹបរាត្រី និងព្រឹត្តិការណ៍ធំៗ នៅអង់គ្លេសដែលត្រូវរំពឹងថានឹងចូលជាធរមាននៅចុងខែកញ្ញានេះ

    ផែនការធ្វើលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងសម្រាប់ចូលក្នុងក្លឹបរាត្រី និងព្រឹត្តិការណ៍ធំៗ នៅអង់គ្លេសដែលត្រូវរំពឹងថានឹងចូលជាធរមាននៅចុងខែកញ្ញានេះ

    រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេស Sajid Javid និយាយថា៖ “ផែនការធ្វើលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងសម្រាប់ចូលក្នុងក្លឹបរាត្រី និងព្រឹត្តិការណ៍ធំៗ នៅអង់គ្លេសដែលត្រូវរំពឹងថានឹងចូលជាធរមាននៅចុងខែកញ្ញានេះ នឹងមិនបន្តទៅមុនទៀតទេ”។ ពីមុនអង់គ្លេសគ្រោងឱ្យពលរដ្ឋបង្ហាញភស្តុតាងថាខ្លួនបានទទួលវ៉ាក់សាំងពេញលេញ, អវិជ្ជមានកូវីដ១៩ ឬបញ្ចប់ការធ្វើចត្តាឡីស័ក ដើម្បីអាចចូលក្លឹបរាត្រី ឬព្រឹត្តិការណ៍ដែលមានមនុស្សចូលរួមច្រើនកុះករ។ សមាគមដែលធ្វើការពាក់ព័ន្ធព្រមានថា តម្រូវការភស្តុតាងខាងលើអាចធ្វើឱ្យវិស័យនេះធ្លាក់ចុះ និងប្រឈមការរើសអើង ដូច្នេះត្រូវបានអំពាវនាវឱ្យលុបចោល។ ប្រភព៖ BBC

  • ព្រះមហាក្សត្រ និងសម្តេចម៉ែ ផ្ញើព្រះរាជសារអបអរសាទរសម្តេចតេជោ ទទួលបានមេដាយមាសសន្តិភាពពិភពលោក “World Summit Pease”

    ព្រះមហាក្សត្រ និងសម្តេចម៉ែ ផ្ញើព្រះរាជសារអបអរសាទរសម្តេចតេជោ ទទួលបានមេដាយមាសសន្តិភាពពិភពលោក “World Summit Pease”

    ១៣ កញ្ញា ២០២១

  • ជិះម៉ៃក្រូឡៃ(Microlight) ដាំដើមឈើនៅឱរ៉ាល់ 🇰🇭

    ជិះម៉ៃក្រូឡៃ(Microlight) ដាំដើមឈើនៅឱរ៉ាល់ 🇰🇭

    📸 Piseth Ky / Apsor Photography

  • ប្រាសាទព្រះខ័ន ទទួលបានការរៀបចំ និងកែលម្អសោភ័ណភាពបរិស្ថាន ត្រៀមស្វាគមន៍ការត្រឡប់មកវិញរបស់ភ្ញៀវទេសចរ

    ប្រាសាទព្រះខ័ន ទទួលបានការរៀបចំ និងកែលម្អសោភ័ណភាពបរិស្ថាន ត្រៀមស្វាគមន៍ការត្រឡប់មកវិញរបស់ភ្ញៀវទេសចរ

    ប្រភព៖-អាជ្ញាធរជាតិអប្សរា

  • កម្ពុជាមានស្ថានីយ៍បុរេប្រវត្តិមួយឈ្មោះថា “ម្លូព្រៃ”

    កម្ពុជាមានស្ថានីយ៍បុរេប្រវត្តិមួយឈ្មោះថា “ម្លូព្រៃ”
  • យើងទន្ទឹងរង់ចាំប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោដែលជាអំណោយដ៏ថ្លៃថ្លាពីប្រជាជនចិន ដើម្បីធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាធំៗ

    យើងទន្ទឹងរង់ចាំប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោដែលជាអំណោយដ៏ថ្លៃថ្លាពីប្រជាជនចិន ដើម្បីធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាធំៗ

    យើងទន្ទឹងរង់ចាំប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោដែលជាអំណោយដ៏ថ្លៃថ្លាពីប្រជាជនចិន ដើម្បីធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាធំៗ ជាពិសេសការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំ២០២៣ខាងមុខនេះ។ ឯកសារចំនួន៦ ដែលបានចុះហត្ថលេខាកាលពីម្សិលមិញនេះ រួមមានកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល សេដ្ឋកិច្ច អប់រំ ការបោសសំអាតមីន និងការអនុវត្តគម្រោងនៃមូលនិធិពិសេសមេគង្គ-ឡានឆាង នឹងជួយលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិយើង។ ការប្រកាសផ្តល់ជំនួយវ៉ាក់សាំងចំនួន ៣ លានដូសបន្ថែមដល់កម្ពុជាក៏នឹងជួយពន្លឿនការស្តារឡើងវិញ និងអាចវិលទៅរកជីវភាពធម្មតាវិញនាពេលឆាប់ៗខាងមុខនេះ។ ✍🏽-ប្រាក់ សុខុន

  • របាយការណ៍នៅថ្ងៃទី១២ កញ្ញា

    របាយការណ៍នៅថ្ងៃទី១២ កញ្ញា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៤នាក់ និងរបួស ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៦ករណី ឃាត់ខ្លួនជនសង្ស័យ ១៨នាក់។ ៣. គ្រឿងញៀន ១៦ករណី ឃាត់ខ្លួនជនសង្ស័យ ៣៣នាក់។ ៤. កូវីដ ៦២៩ករណី និងជាសះស្បើយ ៤២២នាក់។ អ្នកឆ្លងសរុប ១០០.១៣៣នាក់ អ្នកជាសះស្បើយ ៩៤.៣២៦នាក់ អ្នកស្លាប់ ២.០៤៩នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១៦ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ១៨នាក់ បិទអាជីវកម្ម ១ទីតាំង ឃាត់រថយន្ដ ៣គ្រឿង ឃាត់ម៉ូតូ ១គ្រឿង ពិន័យជាប្រាក់ ២.២០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី១៣ កញ្ញា ២០២១

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ៦២៩នាក់ ជាសះស្បើយ ៤២២នាក់ ស្លាប់ ៩នាក់ គិតត្រឹមថ្ងៃទី១៣ កញ្ញា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ១០០.១៣៣នាក់ ចំនួនអ្នកជាសះស្បើយ៖ ៩៤.៣២៦នាក់ ចំនួនអ្នកស្លាប់សរុប៖ ២.០៤៩នាក់