-
រដ្ឋមន្ត្រីអប់រំថ្មីរបស់រដ្ឋាភិបាលតាលីបង់ថា ស្ត្រីនៅអាហ្វហ្កានីស្ថានអាចបន្តរៀនថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យល័យ ទាំងកម្រិតបរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត ប៉ុន្តែថ្នាក់រៀននឹងត្រូវបែងចែកទៅតាមភេទ ហើយការស្លៀកពាក់តាមច្បាប់អ៊ីស្លាមគឺជាកាតព្វកិច្ច

-
សមិទ្ធិផលថ្មីដែលនឹងក្លាយជាកម្លាំងចិត្ត និងក្តីសង្ឃឹមសម្រាប់យុវជន យុវនារី ជាពិសេសកីឡាករ កីឡការិនី ដើម្បីឈានទៅដណ្តើមយកជ័យជំនះ និងកិត្តិយសជូនជាតិមាតុភូមិលើវិស័យកីឡា នាពេលខាងមុខនេះ

យុវជនកម្ពុជាចងចាំ និងសូមសម្តែងនូវការដឹងគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលជាបន្តបន្ទាប់ តែងបានខិតខំប្រឹងប្រែងស្វែងរកសមិទ្ធផលជូនជាតិ និងប្រជាជន មិនថាតែក្នុងវិស័យកីឡា ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឬក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស។ ជាការតបស្នងនូវគុណបំណាច់ដ៏ថ្លៃថ្លានេះ យើងខ្ញុំគ្មានអ្វីក្រៅពីការប្តេជ្ញាក្នុងការបន្តថែរក្សា ការពារ និងចូលរួមអភិវឌ្ឍបន្តថែមទៀតនូវអ្វី ដែលសម្រេចបានយ៉ាងលំបាកមកនេះ តាមរយៈការខិតខំប្រឹងប្រែងកសាងសមត្ថភាពខ្លួនឱ្យកាន់តែប្រសើរដើម្បីធ្វើជាសសរទ្រូងដ៏រឹងមាំរបស់ជាតិ មាតុភូមិ និងប្រជាជន។ ✍🏽-សហភាពសហព័ន្ធយុវជនកម្ពុជា
-
អាមេរិកសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចគ្នានៅតាមតំបន់ខ្លះនៃអេត្យូពី 🇪🇹នងជំរុញឱ្យរដ្ឋាភិបាល និងកងកម្លាំងបះបោរមកពីតំបន់ទីហ្រ្កេផ្តើមការចរចាក្នុងពេលឆាប់ៗនេះ ដើម្បីឈានទៅដល់បទឈប់បាញ់ដែលប្រកបដោយនិរន្ដរភាព

របាយការណ៍នៃការរំលោភសិទ្ធិមនុស្ស និងអំពើឃោរឃៅដោយភាគីជម្លោះ កំពុងធ្វើឱ្យមានការព្រួយបារម្ភ រួមទាំងការវាយប្រហារលើជនស៊ីវិលនៅភូមិមួយក្នុងតំបន់ Amhara ដែលសម្លាប់មនុស្សជាង ១២០នាក់ក្នុងរយៈពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ។ កងកម្លាំងទីហ្រ្កេ ហៅរបាយការណ៍អាជ្ញាធរមូលដ្ឋាន Amhara ស្ដីពីការវាយប្រហារលើជនស៊ីវិលថាជា “ការចោទប្រកាន់ដោយប្រឌិតរឿង” និងបដិសេធថាខ្លួនមិនមានការជាប់ពាក់ព័ន្ធក្នុងការសម្លាប់ជនស៊ីវិលឡើយ។ មកទល់ពេលនេះ មិនទាន់មានភាគីណាមួយមកពីអេត្យូពីឆ្លើយតបទៅនឹងការស្នើសុំរបស់អាមេរិកនៅឡើយទេ។ សង្រ្គាមរវាងកងទ័ពសហព័ន្ធអេត្យូពី និងកងកម្លាំង TPLF ដែលគ្រប់គ្រងតំបន់ទីហ្រ្កេ បានផ្ទុះឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២០។ មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ ខណៈពេលមនុស្សជាង ២ លាននាក់ទៀតបានភៀសខ្លួនចេញទាំងបង្ខំ។ ការប្រយុទ្ធនេះក៏បានរាលដាលចូលទៅតំបន់ Amhara និង Afar ដែលស្ថិតនៅភាគខាងជើងអេត្យូពីផងដែរ។ ប្រភព៖ Reuters
-
កម្ពុជា ចិន ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស ចុះហត្ថលេខាលើឯកសារ៦ រួមមាន

ទី១. លិខិតប្រគល់-ទទួល សម្ភារៈមនុស្សធម៌ក្នុងវិស័យបោសសម្អាតមីន ទី២. កិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីអំពីការគាំទ្រមន្ទីរពេទ្យដៃគូរ រវាងគណៈកម្មាធិការសុខាភិបាលជាតិ ទី៣. លិខិតប្រគល់-ទទួលបរិក្ខារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ទី៤. កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង ចំនួន១,៧៥០,០០០,០០០យ័នចិន (ប្រមាណ ២៧០លានដុល្លារអាមេរិក) ៥. លិខិតប្រគល់-ទទួលថវិកាចំនួន ២,៥លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការងារបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ទី៦៖ កិច្ចព្រមព្រៀងស្ដីពីគម្រោងកិច្ចសហប្រតិបត្តិការរបស់មូលនិធិពិសេសមេគង្គ-ឡានឆាង ១២ កញ្ញា ២០២១
-
កាលពីមុនខ្ញុំធ្វើការជាមួយមេដឹកនាំចិន ដែលមានអាយុច្រើនជាងខ្ញុំ តែឥឡូវខ្ញុំមានអាយុច្រើនជាងមេដឹកនាំចិនទៅវិញ
-
ផ្សាយផ្ទាល់ ពិធីចុះហត្ថលេខា ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន

-
សម្តេចតេជោ ហ៊ុន សែន មិននឹកស្មានថា ទំនាក់ទំនងដែកថែបកម្ពុជាចិននាំមកនូវសមិទ្ធផលដ៏អស្ចារ្យនេះទេ [ពហុកីឡដ្ឋានមតកតេជោ]
![សម្តេចតេជោ ហ៊ុន សែន មិននឹកស្មានថា ទំនាក់ទំនងដែកថែបកម្ពុជាចិននាំមកនូវសមិទ្ធផលដ៏អស្ចារ្យនេះទេ [ពហុកីឡដ្ឋានមតកតេជោ]](https://s3.ams.com.kh/central/media/2021/09/photo_2021-09-12_22-15-58.jpg)
-
សារសំឡេង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ

-
ផ្សាយផ្ទាល់(Live): សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ

-
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំពិតជាមានមោទនភាពដែលវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) របស់កម្ពុជា ត្រូវបានសហព័ន្ធសន្តិភាពសកលជ្រើសរើសបំពេញតួនាទីជាលេខាធិការដ្ឋានប្រចាំអាស៊ីប៉ាស៊ីហ្វិកនៃកម្មវិធី “ស្ថាប័នស្រាវជ្រាវឆ្នាំ ២០២២”

ខ្ញុំយល់ថា ស្ថាប័នស្រាវជ្រាវក៏មានតួនាទីសំខាន់ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាវិបត្តិ និងលើកកម្ពស់ការរក្សាសន្តិភាព តាមរយៈការវិភាគស៊ីជម្រៅ និងការបណ្តុះស្មារតីផ្លាស់ប្តូរមតិយោបល់ និងកិច្ចសន្ទនា។ លើសពីនេះ ស្ថាប័នស្រាវជ្រាវត្រូវផ្ដល់អាទិភាពខ្ពស់លើភាពប្រាកដនិយម, រក្សាស្មារតីស្ថាបនា, មិនប្រកាន់និន្នាការជ្រុលនិយម, លើកកម្ពស់គោលការណ៍ស្វែងយល់ពីគ្នា និងផ្តល់តម្លៃដល់ភាពចម្រុះ (diversity) ក្នុងការសិក្សា, ការវិភាគ និងការដាក់ចេញនូវអនុសាសន៍នានា ក្នុងបុព្វហេតុស្វែងរក និងរក្សាសន្តិភាព ជាពិសេសការធានាបាននូវការអភិវឌ្ឍប្រកបដោយបរិយាបន្នដល់មនុស្សជាតិ។ ១២ កញ្ញា ២០២១