-
“ករណីបើកភ្លើងពេលថ្ងៃ ច្បាប់មិនតម្រូវឱ្យផាកពិន័យម៉ូតូ ឬរថយន្តបើកភ្លើងពេលថ្ងៃទេ”

-
កសិដ្ឋាន Sundrop ភាគខាងត្បូងនៃប្រទេសអូស្ដ្រាលី មានផ្ទៃដី ២០ហិកតា និងអាចដាំដុះដំណាំនៅលើដីដែលរាំងស្ងួត តាមរយៈការបម្លែងទឹកសមុទ្រទៅជាទឹកសាប ដោយថាមពលពន្លឺព្រះអាទិត្យ

ប៉មពន្លឺព្រះអាទិត្យដែលមានកម្ពស់ ១២៧ម៉ែត្រ នឹងស្រូបយកកាំរស្មីព្រះអាទិត្យពីផ្ទាំងកញ្ចក់ជាង ២៣ ០០០សន្លឹក ហើយបម្លែងជាថាមពលរហូតដល់ ៣៩មេហ្កាវ៉ាត់ក្នុងមួយថ្ងៃ ដែលអាចបូមទឹកសមុទ្រចំនួន ២.៨លានលីត្រពីឈូងសមុទ្រ Spencer។ រោងចក្រកែច្នៃនឹងប្រើប្រាស់ថាមពលនេះ ដើម្បីបម្លែងទឹកសាបឱ្យគ្រប់គ្រាន់សម្រាប់ការស្រោចស្រពដំណាំ និងរក្សាកំដៅក្នុងផ្ទះកញ្ចក់។ បច្ចេកវិទ្យានេះ ត្រូវការដីស្រែដាំដុះតិចតួចប៉ុណ្ណោះ ព្រមទាំងកាត់បន្ថយការប្រើប្រាស់បរិមាណទឹកសាប និងមិនចាំបាច់ប្រើប្រាស់ផូស៊ីលឥន្ធនៈសម្រាប់ការដាំលើដីរាំងស្ងួត។ កសិដ្ឋាន Sundrop អាចផ្តល់ទិន្នផលផ្លែប៉េងប៉ោះទុំ ១.៥ម៉ឺនតោនក្នុងមួយឆ្នាំ និងត្រូវបាននាំចេញទៅទូទាំងប្រទេសអូស្ត្រាលី។ 🎥 Startup Selfie
-
របាយការណ៍នៅថ្ងៃទី១៣ កញ្ញា

១. គ្រោះថ្នាក់ចរាចរណ៍ ១៣ករណី ស្លាប់ ៨នាក់ និងរបួសធ្ងន់ស្រាល ១៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៣. គ្រឿងញៀន ១១ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៤. កូវីដ ៦៥៧ករណី និងជាសះស្បើយ ៥៧៨នាក់។ អ្នកឆ្លងសរុប ១០០.៧៩០នាក់ អ្នកជាសះស្បើយ ៩៤.៩០៤នាក់ អ្នកស្លាប់ ២.០៥៨នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៨១ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ២៤១នាក់ ឃាត់រថយន្ដ ៧គ្រឿង ឃាត់ម៉ូតូ ២១គ្រឿង ពិន័យជាប្រាក់ ២.២០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី១៤ កញ្ញា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចាក់វ៉ាក់សាំងដូសទី៣

-
វីដេអូឯកសារ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ចង់ឱ្យពិភពលោក បញ្ឈប់ការប្រេីពាក្យ “ឥស្លាមជ្រុលនិយម”

-
ទេសភាពជុំវិញភ្នំទ្រុងមាន់ទ្រុងទានារដូវវស្សា

-
១៣ កញ្ញា ២០២១

១. ការពង្រឹងត្រួតពិនិត្យទំនិញនាំចូល ជាលទ្ធភាពដែលកម្ពុជាជួយដល់សហគ្រាសធុនតូចក្នុងស្រុក រួមមានការពិនិត្យលើស្តង់ដារផលិតផល និងការបង់ពន្ធជូនរដ្ឋ ដើម្បីចៀសវាងការនាំទំនិញគេចពន្ធចូល និងលក់ក្នុងតម្លៃថោក – AMS Economy ២. ៧ខែ ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរអន្ដរជាតិ តាមអាកាសយានដ្ឋានអន្តរជាតិទាំង៣ ប្រមាណ ៥ម៉ឺននាក់ ធ្លាក់ចុះ ៩២,៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ – FN ៣. សហព័ន្ធកីឡាកម្ពុជា សម្រិតសម្រាំងសមាជិកក្រុមជម្រើសជាតិ ១៤នាក់ និងគ្រូបង្វឹកម្នាក់ ដើម្បីត្រៀមចេញទៅហ្វឹកហាត់នៅចិន ដើម្បីពង្រឹងសមត្ថភាពត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី ៣១ នៅវៀតណាម និងលើកទី ៣២ ពេលកម្ពុជាធ្វើម្ចាស់ផ្ទះ – ភ្នំពេញបុស្តិ៍ ៤. អាជ្ញាធរវៀតណាម ព្រមានពីទឹកជំនន់ និងរអិលបាក់ដី ដែលបង្កឡើងដោយព្យុះ Conson ខណៈព្យុះនេះ បានសម្លាប់មនុស្សម្នាក់ និងបំផ្លាញផ្ទះ ៣១ខ្នង ជន់លិចផ្ទៃដីស្រូវជាង ១ ០០០ហិកតា នៅភាគកណ្តាលប្រទេស – Reuters ៥. កូរ៉េខាងជើងបានធ្វើការសាកល្បងដោយជោគជ័យនូវការបង្ហោះមីស៊ីលផ្លោងរយៈចម្ងាយវែងថ្មីមួយ ដែលអ្នកវិភាគមើលឃើញថា…
-
ជប៉ុន និងវៀតណាម បានចុះកិច្ចព្រមព្រៀង ក្នុងការផ្ទេរបរិក្ខារ និងបច្ចេកវិទ្យាយោធា

រដ្ឋមន្ត្រីការពារជាតិជប៉ុន Kishi បាន ប្រាប់ ថា៖ កិច្ចព្រមព្រៀង នេះ នឹងពង្រឹង មូលដ្ឋាន ឧស្សាហកម្ម យោធា ជប៉ុន ហើយ អាច នឹងជួយ ដល់ សន្តិសុខ ជប៉ុន។ ភាគី ទាំង ពីរ ក៏ បាន ពិភាក្សា គ្នា អំពី បញ្ហា សន្តិសុខ នៅ ក្នុង តំបន់ ដូច ជា៖ ១. ជប៉ុន ព្រួយ បារម្ភ យ៉ាង ធ្ងន់ធ្ងរ ទៅ លើ ច្បាប់ ឆ្មាំ សមុទ្រ របស់ ចិន ហើយសង្កត់ ធ្ងន់ អំពី សារៈសំខាន់ ក្នុង អនុវត្ត ស្មារតី “តំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក…
-
នៅប្រទេសជាច្រើន មានចលនាសង្គមបានផុលផុសក្នុងការផ្សព្វផ្សាយពាក្យថា “សូមបញ្ឈប់ការធ្វើអោយមនុស្ស Stupid កាន់តែល្បី”

Stupid ក្នុងន័យនេះ គឺមិនមែនសំដៅដល់ស្ថានភាពពិការភាពបញ្ញា ឬកង្វះការអភិវឌ្ឍផ្នែកស្មារតីនៃ បុគ្គលនោះទេ តែគឺសំដៅដល់ជនដែលចង់បានការទាក់ទាញ អ្នកប្រឌិតព័ត៌មាន អ្នកបង្កើតព័ត៌មានញុះញង់ អ្នកអុជអាលដោយយកទស្សនៈវប្បធម៌ជ្រុលនិយម មកបិទបាំងជាដើម។ នៅពេលដែលយើងនាំគ្នាជេរបញ្ចោរ ប្រទេចផ្តាសារជននោះ តាមបណ្តាញ ទំនាក់ទំនងសង្គម ជននោះនឹងកាន់តែទទួលភាពល្បីខាងកេរ្តិ៍ឈ្មោះអាសោច ហើយពិតណាស់នេះជាអ្វីដែលពួកគេចង់បាន។ ពួកគេត្រូវបានចាត់ទុកថា Stupid ក៏ដោយសារពួកគេរស់នៅបានដោយការជេរប្រទេចរបស់យើងនេះឯង។ ឧទាហរណ៍ខ្លះៗ ៖ ការអួតអាងថារកលុយបានរាប់ម៉ឺនដុល្លារពីសំអាងការ… (ព័ត៌មានកំពុងផ្សព្វផ្សាយពេញហ្វេសប៊ុក)… សូមកុំរំខានចិត្តដោយសាររឿងរ៉ាវ បែបនេះអី… រំលងវាចោល បំភ្លេចវាចោល មួយសន្ទុះវាងាប់ឯង។ ✍🏽-Vathana Sann