-
ប្រធានាធិបតីអាមេរិកលោក Joe Biden បានច្រានចោលព័ត៌មានដែលថាលោកមានការអាក់អន់ស្រពន់ចិត្ត ដែលប្រធានាធិបតីចិន លោក Xi Jinping បដិសេធសំណើជួបគ្នាដោយផ្ទាល់របស់លោក

ក្នុងជំនួបតាមរយៈប្រព័ន្ធទូរសព្ទលើកដំបូងរវាងមេដឹកនាំប្រទេសមហាអំណាចទាំងពីរនៅថ្ងៃទី១០ កញ្ញាកន្លងទៅលោក Biden បានស្នើចូលជួបដោយផ្ទាល់តែមិនបានសម្រេច ព្រោះលោក Xi បានបដិសេដដោយសារតែព្រួយបារម្ភអំពីស្ថានភាពជំងឺកូវីដ១៩។ ក្នុងជំនួបនេះ លោក Xi ក៏បានប្រាប់ទៅអាមេរិកថា គោលនយោបាយលោក Biden បានបង្កជាការលំបាកយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ តែក៏បង្ហាញពីជំហរចង់បន្តការជួបគ្នាផងដែរ។ ដោយឡែក អាមេរិក ក៏បានជំរុញឱ្យមានការសហការគ្នាលើបញ្ហាសំខាន់ៗ បើទោះបីជាមហាអំណាចទាំងពីរនៅបន្ដខ្វែងគំនិតគ្នាលើប្រធានបទមួយចំនួន។ ប្រភព៖ Bloomberg
-
របាយការណ៍ Groundswell 2.0 បង្ហាញពីគម្រូនៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើតំបន់ចំនួន ៦ ហើយនឹងធ្វើឱ្យមនុស្សប្រមាណ ២១៦លាននាក់ អាចត្រូវធ្វើចំណាកស្រុកនៅត្រឹមឆ្នាំ២០៥០

តំបន់ទាំងនោះរួមមាន៖១. តំបន់អាហ្វ្រិក២. តំបន់អនុតំបន់សាហារ៉ា៣. តំបន់អាហ្វ្រិកខាងជើង៤. អាស៊ីខាងត្បូង៥. អាស៉ីបូព៌ា៦. តំបន់ប៉ាស៉ីហ្វិក។ ចលនាចំណាកស្រុកនេះនឹងធ្វើឱ្យមានភាពតានតឹងយ៉ាងខ្លាំង ដែលធ្វើឱ្យទីក្រុង និងមជ្ឈមណ្ឌលធំៗរងផលប៉ះពាល់ដល់ការអភិវឌ្ឍ។ លោក Kanta Kumari Rigaud អ្នកជំនាញផ្នែកបរិស្ថានរបស់ធនាគារពិភពលោក និងជាសហអ្នកនិពន្ធរបាយការណ៍នេះបាននិយាយថា “យើងកំពុងប្រឈមនឹងការឡើងកម្តៅជាក់លាក់មួយ ដូច្នេះការធ្វើចំណាកស្រុកដោយសារបញ្ហាអាកាសធាតុគឺជាការពិត។ យើងត្រូវតែកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់របស់យើង ដើម្បីបំពេញតាមគោលដៅទីក្រុងប៉ារីស”។ ប្រភព៖ Reuters
-
លោកគ្រូ អ្នកគ្រូ ដែលមានបំណងចង់ធ្វើតេស្តសំណាក អាចអញ្ជើញទៅកាន់ទីតាំងសាធារណៈ ចាប់ពីថ្ងៃទី១៥-២២ កញ្ញា ២០២១

👉 ឬក៏អាចអញ្ជើញទៅកាន់ទីតាំង៖ ១. កោះពេជ្រ (ពីក្រោយអាគារ City Hall)២. វិហារយ៉េស៊ូ (ច្រមុះជ្រូកស្ទឹងមានជ័យ)៣. មជ្ឈមណ្ឌល ម៉ូឌឺន ៥ ផ្លូវជាតិលេខ ៥ សង្កាត់ ឫស្សីកែវ ខណ្ឌ ឫស្សីកែវ៤. សាលាបឋមសិក្សាកន្ទោក៥. វិហារយ៉េស៊ូ ជិតស្ពានអាកាសពេទ្យលោកសង្ឃ (ខាងលិចសកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPP)៦. ជិតផ្សារព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
-
កូនឃ្លៀចទើបកើតព្រឹកនេះ!

-
យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B2 Spirit ដែលមានតម្លៃ ២ប៊ីលានដុល្លារ និងជាអាវុធដ៏សាហាវមួយក្នុងចំណោមអាវុធផ្សេងៗ ត្រូវរងការខូចខាត

យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B2 Spirit ដែលមានតម្លៃ ២ប៊ីលានដុល្លារ និងជាអាវុធដ៏សាហាវមួយក្នុងចំណោមអាវុធផ្សេងៗដែលនៅក្នុងឃ្លាំងអាវុធរបស់អាមេរិកត្រូវរងការខូចខាតបន្ទាប់ពីការចុះចតជាបន្ទាន់នៅឯមូលដ្ឋានទ័ពអាកាស Whiteman ក្នុងរដ្ឋ Missouriនៅម៉ោង ១២:៣០នាទីរំលងអធ្រាត្រ។ អ្នកបើកយន្តហោះ ត្រូវបង្ខំចិត្តចុះចត បន្ទាប់ពីម៉ាស៊ីនខូច ក្នុងអំឡុងពេលហ្វឹកហាត់ហោះហើរ។ គ្មាននរណាម្នាក់រងរបួសឡើយ នៅក្នុងឧបទ្ទវហេតុនេះ។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានដាក់ការរឹតត្បិតហោះហើរជាបណ្តោះអាសន្នសម្រាប់ការស៊ើបអង្កេតអំពីឧបទ្ទវហេតុនេះ។ មកទល់ពេលនេះ គេមិនទាន់ដឹងនៅឡើយទេថាតើយន្តហោះបំបាំងកាយ B2 នេះរងការខូចខាតដល់កម្រិតណា។ ប្រភព៖ Biz News Post
-
របាយការណ៍នៅថ្ងៃទី១៤ កញ្ញា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ៥២នាក់។ ៣. គ្រឿងញៀន ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៤. កូវីដ ៦៥៣ករណី និងជាសះស្បើយ ៤៦៣នាក់។ អ្នកឆ្លងសរុប ១០១.៤៤៣នាក់ អ្នកជាសះស្បើយ ៩៥.៣៦៧នាក់ អ្នកស្លាប់ ២.០៦៧នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៧៣ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ២៣២នាក់ ឃាត់រថយន្ដ ៤គ្រឿង ឃាត់ម៉ូតូ ៤៤គ្រឿង ពិន័យជាប្រាក់ ១.៨០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី១៥ កញ្ញា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៦-១២ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១៧ កញ្ញា ២០២១!

-
គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនកម្រិតចាប់ពីអនុវិទ្យាល័យឡើងទៅនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានចាប់ផ្តើមបើកដំណើរការរៀនផ្ទាល់ឡើងវិញនៅថ្ងៃទី១៥ កញ្ញា ២០២១ ដោយអនុវត្តតាមវិធានការសុខាភិបាល

-
ស្វែងយល់ពីបដិវត្តន៍ឧស្សហកម្ម ៤.០ 📚
