-
រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ២នាក់ ក្នុងចំណោមអ្នកយកសំណាក ១៧១នាក់

-
ការលើកតម្កើងសិទ្ធិ និងសេរីភាពជាមូលដ្ឋាន គឺជាគោលដៅចុងក្រោយរបស់គ្រប់ប្រទេសទាំងអស់ ដែលប្រៀបបានទៅនឹងការឡើងទៅកាន់កំពូលភ្នំ

-
សេចក្តីជូនដំណឹងស្តីពី ការដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួនមួយរយលានដុល្លារសម្រាប់ខែកញ្ញា ឆ្នាំ២០២១

-
ផ្លូវជាតិលេខ ៤៨ 🇰🇭

-
កម្ពុជាប្ដេជ្ញាបន្តចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តឱ្យបានជោគជ័យនូវរាល់កាតព្វកិច្ចរបស់ខ្លួន សំដៅធានាឱ្យបាននូវប្រសិទ្ធភាពនៃការកាត់បន្ថយ និងការលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន និងសារធាតុដែលមានសក្តានុពលធ្វើឱ្យកើនកម្ដៅខ្ពស់

-
បឹង Abi ឬ Ebi គឺជាបឹងទឹកប្រៃធំជាងគេនៅតំបន់ស្វយ័តស៊ីនជាំងយូហ្គ័រភាគពាយ័ព្យនៃប្រទេសចិន

បឹង Abi ឬ Ebi គឺជាបឹងទឹកប្រៃធំជាងគេនៅតំបន់ស្វយ័តស៊ីនជាំងយូហ្គ័រភាគពាយ័ព្យនៃប្រទេសចិន។ នៅពេលដែលមានខ្យល់បក់ខ្លាំង ទឹកបឹងនេះអាចហូរចាកឆ្ងាយពីច្រាំងជាង ១គីឡូម៉ែត្រឯណោះ។ នៅឯមាត់បឹង មានទឹកហូរពីទន្លេ Jinghe ចូលមកវិញ។ ការណ៍នេះបានបន្សល់ទុកនូវស្នាមដានដែលមានសណ្ឋានដូចឬសដើមឈើយក្ស។ ស្មៅក្រហម និងស្មៅសមុទ្រពណ៌បៃតងបានធ្វើឱ្យតំបន់ដីសើមនេះហាក់ដូចជាឋានសួគ៌ចម្រុះពណ៌មួយរបស់សត្វព្រៃ។ 📸 CGTN
-
តើអាស៊ានដើរតួនាទីដូចម្តេចក្នុងដំណើរការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា?

កងកម្លាំងចលនាប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធានៅមីយ៉ាន់ម៉ា កំពុងតែកើតឡើង ជាពិសេសនៅតាមតំបន់ដែលជនជាតិភាគតិចធំៗ។ មហាអំណាចមួយចំនួនចាប់ផ្ដើមលូកដៃចូលក្នុងបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ជាពិសេសធ្វើការជាមួយនឹងរដ្ឋាភិបាលនិរទេសគឺ National Unity Government (NUG) ឬរដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់មីយ៉ាន់ម៉ា។ មីយ៉ាន់ម៉ាក៏កំពុងតែធ្លាក់ចូលយ៉ាងជ្រៅនៅក្នុងវិបត្តិសុខភាពសាធារណៈ។ កូវីដ១៩ បានសម្លាប់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាប្រមាណជាង ១៥.០០០នាក់ រួចទៅហើយ។ តើអាស៊ានដើរតួនាទីដូចម្តេចក្នុងដំណើរការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា? សូមស្តាប់ការបកស្រាយរបស់ លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ទីប្រឹក្សាយុទ្ធសាស្រ្តនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ១៦ សីហា ២០២១
-
រូបភាពនេះបង្ហាញពីកុមារពីរនាក់ដែលបានឆ្លងជំងឺអុតស្វាយពីប្រភពតែមួយនៅថ្ងៃតែមួយ

រូបភាពនេះបង្ហាញពីកុមារពីរនាក់ដែលបានឆ្លងជំងឺអុតស្វាយពីប្រភពតែមួយនៅថ្ងៃតែមួយ។ កុមារនៅខាងឆ្វេងមិនបានចាក់វ៉ាក់សាំង ឯកុមារនៅខាងស្តាំបានចាក់វ៉ាក់សាំងរួចតាំងពីនៅជាទារក។ វ៉ាក់សាំងមិនបានបញ្ឈប់គាត់ពីការឈឺទេ ហើយគាត់នៅតែអាចចម្លងមេរោគទៅអ្នកដទៃ ប៉ុន្តែនៅពេលដែលរូបថតនេះត្រូវបានថត កុមារនៅខាងស្ដាំ មានគ្រាប់អុតស្វាយតិចតួចតែប៉ុណ្ណោះ និងស្ទើរតែជាសះស្បើយទៅហើយ។ ដូច្នេះវ៉ាក់សាំងមិនមានប្រសិទ្ធភាព ១០០% ក្នុងការបញ្ឈប់ការឆ្លងមេរោគ ឬការរីករាលដាលនៃមេរោគឡើយ ប៉ុន្តែវាអាចការពារអ្នកពីការឈឺធ្ងន់ធ្ងរ និងកាត់បន្ថយឱកាសនៃការចម្លងមេរោគ។ ដូចគ្នានឹងម៉ាសដែរ វាមិនអាចការពារអ្នកពីការឆ្លងមេរោគទេ តែវាការពារការចម្លងមេរោគពីអ្នកទៅអ្នកដទៃ ពិសេសនៅមុនពេលអ្នកចេញរោគសញ្ញា។ នេះក៏ជាមូលហេតុដែលគ្រូពេទ្យពាក់ម៉ាស់នៅពេលវះកាត់ គឺគ្រូពេទ្យការពារការចម្លងមេរោគទៅអ្នកជម្ងឺ។ 📷 Online
-
ភាពស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង និងការមិនទទួលស្គាល់ការពិត ជាមូលហេតុចំបង ២ ដែលធ្វើឱ្យចំនួនករណីកូវីដ១៩ កើនឡើងសារជាថ្មីម្តងទៀតនៅអាមេរិក

លោក Alexander Stockton ដែលបានធ្វើដំណើរទៅកាន់ទីក្រុង Mountain Home នៃរដ្ឋ Arkansas ដែលជាតំបន់មួយមានការរីករាលដាលខ្ពស់ និងមានអត្រាអ្នកចាក់វ៉ាក់សាំងទាបខ្លាំង បាននិយាយថា៖ “វាពិបាកភ្នែកណាស់ពេលឃើញការរីករាលដាលនៃជំងឺកូវីដ១៩នៅតែបន្ដ ខណៈប្រជាជនអាមេរិកនៅតែបដិសេធការចាក់វ៉ាក់សាំងក្រោមហេតុផលសេរីភាពបុគ្គលរបស់ពួកគេ”។ ការយល់ឃើញផ្សេងៗ រួមទាំងការភ័យខ្លាច ភាពមន្ទិលសង្ស័យ និងភាពមិនចុះសម្រុងរបស់ក្រុមសេរីនិយម គឺជាកត្តាជំរុញដល់ការបដិសេដក្នុងការទទួលវ៉ាក់សាំង។ ភាពមន្ទិលសង្ស័យនេះ ក៏បានជះឥទ្ធិពលដល់បុគ្គលិកនៅក្នុងមន្ទីរពេទ្យក្នុងតំបន់ដែរ។ បុគ្គលិកពេទ្យជាងពាក់កណ្តាលមិនបានចាក់វ៉ាក់សាំងឡើយ ខណៈក្នុងមណ្ឌលថែទាំអ្នកជំងឺកូវីដ១៩ធ្ងន់ធ្ងរ មានអ្នកជំងឺដែលមិនបានចាក់វ៉ាក់សាំងជាច្រើនកំពុងតែតស៊ូដើម្បីបន្ដជីវិតរបស់ពួកគេ។ ទីក្រុង Mountain Home ក៏ដូចជាអាមេរិកទាំងមូលត្រូវបានជាប់គាំងក្នុងការប្រទាញប្រទង់រវាងសេរីភាពឯកជន និងសុខភាពសាធារណៈ។ លោក Alexander Stockton បានលើកឡើងថា៖ “រដ្ឋាភិបាលត្រូវតែប្រកាន់ខ្ជាប់នូវកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារប្រជាជនអាមេរិកដោយរក្សាផលប្រយោជន៍រួម បើមិនដូច្នោះទេ ការប្រយុទ្ធជាមួយកូវីដ១៩ នឹងគ្មានថ្ងៃបញ្ចប់”។ គិតត្រឹមថ្ងៃទី១៦ កញ្ញា ២០២១ អាមេរិកបានរកឃើញករណីកូវីដ១៩ សរុប ៤១,៦លាននាក់ និងស្លាប់ជាង ៦៦ម៉ឺននាក់។ ប្រភព៖ Dying in the Name of Vaccine Freedom
-
របាយការណ៍នៅថ្ងៃទី១៥ កញ្ញា

១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ១៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ២៦នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។ ៤. កូវីដ ៦៩៣ករណី និងជាសះស្បើយ ៤៤៣នាក់។ អ្នកឆ្លងសរុប ១០២ ១៣៦នាក់ អ្នកជាសះស្បើយ ៩៥ ៨១០នាក់ អ្នកស្លាប់ ២ ០៧៨នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៦៣ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ២១៨នាក់ ឃាត់រថយន្ដ ៣គ្រឿង ឃាត់ម៉ូតូ ២៤គ្រឿង ពិន័យជាប្រាក់ ៣៥ ៤០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី១៦ កញ្ញា ២០២១