-
គ្រប់យ៉ាងដើម្បីប្រទេសជាតិ

-
ការចិញ្ចឹមទាហ្វូងដើម្បីផលិតពងច្រើនពេញនិយមនៅខេត្តជុំវិញបឹងទន្លេសាប ដោយសារភាពសម្បូរបែបនូវចំណី អាហារធម្មជាតិ រួមមាន ខ្យងក្តាមតូចៗ កំពឹស និងការធ្វើស្រែច្រើនដងក្នុងមួយឆ្នាំៗ

-
១៧ កញ្ញា ២០២១

១. អាជ្ញាធររឹបអូស និងកម្ទេចចោលទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ជាង ២០០គីឡូក្រាម ក្នុងខេត្តចំនួន ៤ រួមមានតាកែវ ស្ទឹងត្រែង ព្រះវិហារ និងមណ្ឌលគិរី – ភ្នំពេញបុស្តិ៍ ២. ក្រោយរុករករ៉ែមាសនៅខេត្តមណ្ឌលគិរីរួចមក ក្រុមហ៊ុន Renaissance Minerals របស់អូស្ត្រាលីទើបទទួលបានអាជ្ញាបណ្ណក្នុងការរុករករ៉ែនៅក្នុងខេត្តត្បូងឃ្មុំ និងកំពុងសិក្សាពីផលប៉ះពាល់ – AMS Economy ៣. សាលារាជធានីភ្នំពេញ ប្រកាសឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ រៀបចំវេចខ្ទប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវទៅតាមប្រភេទរបស់វា ចៀសវាងការផាកពិន័យទៅតាមច្បាប់ និងវិធានការរដ្ឋបាល – RFI ៤. កងទ័ពជើងទឹកឥណ្ឌូណេស៊ី បានពង្រាយនាវាចំនួន ៥គ្រឿងនៅជុំវិញវិញកោះ Natuna ក្នុងសមុទ្រចិនខាងត្បូង ដើម្បីការពារសន្តិសុខ បន្ទាប់ពីនាវាអាមេរិក និងចិនបើកឆ្លងកាត់តំបន់នេះ – Al Jazeera ៥. គណៈកម្មការអុឺរ៉ុប បានបើកដំណើរការនូវស្ថាប័នទទួលបន្ទុកវិបត្តិសុខាភិបាលមួយ ដែលនឹងសម្របសម្រួលការចំណាយនូវថវិការបស់សហភាពអុឺរ៉ុបប្រមាណ ៣៥.៣ពាន់លានដុល្លារ ដើម្បីត្រៀមខ្លួនសម្រាប់ដោះស្រាយបញ្ហាជំងឺឆ្លងរាតត្បាតនាពេលអនាគត – CGTN
-
គ្មានការចរចាស្អីទេ!

-
សម្តេចតេជោ ហ៊ុន សែន ប្រកាសសាជាថ្មីថានឹងធ្វើនាយករដ្ឋមន្ត្រីគ្មានការកំណត់!

-
រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ៦នាក់ ក្នុងចំណោមប្រជាពលរដ្ឋ ២៥១នាក់

-
អ្នកសុំសិទ្ធិជ្រកកោនរាប់ពាន់នាក់ កំពុងរង់ចាំដំណើរការឯកសារនៅរដ្ឋ Texas

អ្នកសុំសិទ្ធិជ្រកកោនរាប់ពាន់នាក់ កំពុងរង់ចាំដំណើរការឯកសារនៅរដ្ឋ Texas។ អភិបាលក្រុង Del Rio លោក Bruno Lozano ថាចំនួនអ្នកសុំសិទ្ធិជ្រកកោនកំពុងកើនឡើង ដែលភាគច្រើនជាជនជាតិហៃទី។ មន្ដ្រីការពារព្រំដែនអាមេរិក បានផ្តល់ទឹក កន្សែង និងបង្គន់អនាម័យចល័ត និងបានប្រើប្រាស់ស្ពានមួយជាកន្លែងជ្រកការពារកំដៅបណ្តោះអាសន្ន។ ប្រភព៖ CGTN
-
ក្រសួងអប់រំ សម្រេចផ្អាកដំណើរការថ្នាក់រៀននៅវិទ្យាល័យចំនួន ៥ ក្នុងរាជធានីភ្នំពេញ ចំនួន ១៤ថ្ងៃ

-
វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាជាបញ្ហាស្មុគស្មាញសម្រាប់សហគមន៍អាស៊ានរបស់យើង និងសម្រាប់កម្ពុជា ដែលនឹងក្លាយទៅជាប្រធានប្ដូរវេនរបស់អាស៊ាននៅឆ្នាំក្រោយនេះ

មីយ៉ាន់ម៉ាកំពុងតែប្រឈមនូវវិបត្តិពីរ៖ ទីមួយ ប្រទេសមីយ៉ាន់ម៉ាកំពុងតែធ្លាក់ចូលក្នុងវិបត្តិនយោបាយដ៏ជ្រៅ និងការធ្វើបាតុកម្មកំពុងកើតឡើងធ្ងន់ធ្ងរដើម្បីប្រឆាំងនឹងរបបសឹក។ ទីពីរ របបសឹកក៏មានវិធានការឆ្លើយតបទៅនឹងក្រុមបាតុករកាន់តែខ្លាំងក្លារហូតដល់បាតុករជាង ១.០០០នាក់ស្លាប់ ហើយបាតុករជាង ៣.០០០នាក់ ទៀតត្រូវបានចាប់ឃុំខ្លួន។ ស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ានេះកាន់តែមានភាពគ្រោះថ្នាក់ដោយសារតែ ទីមួយ ការបង្កើតនូវកងកម្លាំងចលនាប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធានៅមីយ៉ាន់ម៉ា កំពុងតែកើតឡើង ជាពិសេសនៅតាមតំបន់ដែលជនជាតិភាគតិចធំៗ។ ទីពីរ រដ្ឋាភិបាល ដែលជាសមាជិករបស់គណបក្សលោកស្រី Suu Kyi ដែលត្រូវបានរំលាយចោល បានបង្កើត Government in Exile ឬរដ្ឋាភិបាលនិរទេសដើម្បីធ្វើការតស៊ូមតិខាងផ្នែកនយោបាយ តតាំងជាមួយនឹងរបបសឹកជាពិសេសទៅនឹង State Administration Council ឬក្រុមប្រឹក្សារដ្ឋបាលរបស់រដ្ឋដែលគ្រប់គ្រងដោយរបបសឹក។ អ្វីដែលកាន់តែគ្រោះថ្នាក់ទៅទៀត គឺថាមហាអំណាចមួយចំនួនកំពុងតែធ្វើការជាមួយនឹងរដ្ឋាភិបាលនិរទេសគឺ National Unity Government (NUG) ឬរដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់មីយ៉ាន់ម៉ា។ រីឯទិដ្ឋភាពសេដ្ឋកិច្ច និងសង្គម យើងឃើញថា ជំងឺកូវីដ១៩ បានសម្លាប់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាប្រមាណជាង ១៥.០០០នាក់ រួចទៅហើយ ហើយករណីថ្មីៗបានកើតឡើងកាន់តែច្រើន មីយ៉ាន់ម៉ាកំពុងតែខ្វះខាតអុកស៊ីសែន និងសម្ភារសុខាភិបាលជាច្រើនទៀត មន្ទីរពេទ្យមួយចំនួនត្រូវបានបិទទ្វារដោយសារតែការខ្វះខាតនូវសម្ភារៈទាំងអស់នោះ។ ✍🏽-ជឺនបូរាណ ច័ន្ទបូរី
-
របាយការណ៍នៅថ្ងៃទី១៦ កញ្ញា

១. គ្រោះថ្នាក់ចរាចរណ៍ ៣ករណី គ្មានអ្នកស្លាប់ តែមានអ្នករបួស ៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៣. គ្រឿងញៀន ១៩ករណី ឃាត់ខ្លួនជនសង្ស័យ ៣៩នាក់។ ៤. កូវីដ ៦៩៨ករណី និងជាសះស្បើយ ៤៦៥នាក់។ អ្នកឆ្លងសរុប ១០២ ៨៣៤នាក់ អ្នកជាសះស្បើយ ៩៦ ២៧៥នាក់ អ្នកស្លាប់ ២ ០៨៩នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៧២ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ២៣៩នាក់ ឃាត់រថយន្ដ ៩គ្រឿង ឃាត់ម៉ូតូ ២៨គ្រឿង ពិន័យជាប្រាក់ ៣ ០០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី១៧ កញ្ញា ២០២១