Category: One-Minute

  • នៅថ្ងៃទី២៤ កញ្ញានេះ គឺជាខួបទី ២៨ឆ្នាំ ដែលកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

    នៅថ្ងៃទី២៤ កញ្ញានេះ គឺជាខួបទី ២៨ឆ្នាំ ដែលកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

    រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃកម្ពុជា។ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ ចំណុចសំខាន់ៗបំផុតមួយចំនួនដែលបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញមានដូចជា “កម្ពុជាត្រូវគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស។ រដ្ឋធម្មនុញ្ញកម្ពុជាបានចែងអំពីគោលការណ៍នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នាគឺ ១) អំណាចនីតិបញ្ញត្តិ, ២)នីតិប្រតិបត្តិ និង ៣)តុលាការ ហើយក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនិងគោលការណ៍នីតិរដ្ឋជាដើម។ ប្រភព៖ SPM

  • រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក Hishammuddin Hussein បានថ្លែងថា លោកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន

    រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក Hishammuddin Hussein បានថ្លែងថា លោកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន

    រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក Hishammuddin Hussein បានថ្លែងថា លោកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលចិនអំពីដៃគូសន្ដិសុខត្រីភាគីរវាងអូស្ត្រាលី អង់គ្លេស និងអាមេរិក ដែលហៅកាត់ថា AUKUS។ លោក Hussein បានជួបជាមួយរដ្ឋមន្ដ្រីការពារជាតិអូស្រ្ដាលី លោក Peter Dutton និងសម្ដែងក្ដីបារម្ភរបស់ម៉ាឡេស៊ី ដោយបានសង្កត់ធ្ងន់ទៅលើការបង្កើត AUKUS នេះថា អាចនឹងបង្អាក់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដូច្នេះហើយ គ្រប់ភាគីទាំងអស់គួរតែទប់ស្កាត់ក្នុងការប្រើប្រាស់សកម្មភាពយោធា ដែលអាចបង្ករាលដាលជាជម្លោះមួយ។ ប្រភព៖ SCMP

  • បង្កួយស្លាបឥណ្ឌូចិន

    បង្កួយស្លាបឥណ្ឌូចិន

    ឈ្មោះខ្មែរ៖ បង្កួយស្លាបឥណ្ឌូចិនឈ្មោះតាមតំបន់៖ បង្កួយស្លាប ឬបង្កួយហោះឈ្មោះតាមវិទ្យាសាស្ត្រ៖ Draco indochinensis Smith, 1928 សត្វបង្កួយនេះ មានដើមកំណើតតែក្នុងកម្ពុជា និងវៀតណាមខាងត្បូង តែប៉ុណ្ណោះ។ ពួកវា រស់នៅក្នុងតំបន់ព្រៃធំៗ ឬព្រៃក្រាស់ ក្នុងរយៈកម្ពស់ចាប់ពី ៥០០ម ឡើងទៅ ហើយចូលចិត្តរស់នៅតាមដើមឈើ ជាងនៅលើដី។ ប្រភព៖ ជីវៈចម្រុះនៃប្រទេសកម្ពុជា

  • រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ

    រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ

    ប៉ុន្តែរក្សាការឈប់សម្រាករយៈពេល ៣ថ្ងៃ សម្រាប់ពីធីបុណ្យភ្ជុំបិណ្ឌ ២៣ កញ្ញា ២០២១

  • ២៣ កញ្ញា ២០២១

    ២៣ កញ្ញា ២០២១

    ១. លោក នេត្រ ភក្ត្រា៖ គ្រំចំពុះទាជាអាហារសមុទ្រ មានវត្តមាននៅផ្សារទំនើបម៉ាក្រូ ជាផ្នែកមួយជួយគាំទ្រការអភិរក្សដើមកោងកាង និងបង្កើនចំណូលសម្រាប់ប្រជាសហគមន៍ -FN ២. កម្ពុជា លែងមានក្នុងបញ្ជីប្រទេសតម្រូវឱ្យធ្វើចត្តាឡីស័ក៣ថ្ងៃ ក្នុងមណ្ឌលប្រទេសជប៉ុនហើយ ប៉ុន្តែពលរដ្ឋពីកម្ពុជាទៅដល់ជប៉ុន ត្រូវបន្តរស់នៅដោយឡែកក្នុងកន្លែងផ្ទាល់ខ្លួន ឱ្យបានគ្រប់១៤ថ្ងៃ មុននឹងចេញតាមផ្លូវសាធារណៈ – ថ្មីៗ ៣. ក្រុមហ៊ុន HGB Motors Assembly បោះទុន ប្រមាណ ៧លាន ដុល្លារ វិនិយោគ លើ រោងចក្រ ផ្គុំ និង ដំឡើងរថយន្ត នៅ ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ – ភ្នំពេញបុស្តិ៍ ៤. អាមេរិក និងអង់គ្លេស បង្ហាញការស្វាគមន៍ចំពោះការសន្យារបស់ចិន ក្នុងការបញ្ឈប់ការផ្ដល់មូលធិនិដល់គម្រោងអភិវឌ្ឍថាមពលធ្យូងថ្មនៅក្រៅប្រទេស ប៉ុន្តែពួកគេនៅតែអំពាវនាវឱ្យចិនប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុនៅក្នុងស្រុក – CNA ៥. តៃវ៉ាន់ បានដាក់ពាក្យសុំចូលជាសមាជិករបស់កិច្ចព្រមព្រៀងទូលំទូលាយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិកហៅកាត់ CPTPP តែចិនបានបញ្ចេញប្រតិកម្មភ្លាមៗ…

  • តៃវ៉ាន់បានដាក់ពាក្យស្នើសុំចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្ដរប៉ាស៊ីហ្វិក CPTPP ជាផ្លូវការ

    តៃវ៉ាន់បានដាក់ពាក្យស្នើសុំចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្ដរប៉ាស៊ីហ្វិក CPTPP ជាផ្លូវការ

    តៃវ៉ាន់បានដាក់ពាក្យស្នើសុំចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្ដរប៉ាស៊ីហ្វិក CPTPP ជាផ្លូវការ ក្រោយពេលដែលរដ្ឋាភិបាលចិន បានស្នើសុំចូលជាសមាជិក។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ អ្នកស្រី Wang Mei-hua សម្ដែងពីក្ដីព្រួយបារម្ភចំពោះការសម្រេចចិត្តរបស់ចិន ក្នុងការចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ហើយបារម្ភថាវត្តមានរបស់មហាអំណាចចិន អាចប៉ះពាល់ដល់សំណើរបស់កោះតៃវ៉ាន់។ តៃវ៉ាន់ត្រូវបានរារាំងក្នុងការចូលជាសមាជិកនៃស្ថាប័នអន្តរជាតិនានា ដោយសារតែការទទូចរបស់ចិនថា តៃវ៉ាន់ជាផ្នែកមួយនៃចិន ជាជាងប្រទេសមួយដាច់ដោយឡែក។ CPTPP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកើតឡើងនៅពេលលោក Donald Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP និងមានប្រទេសជាសមាជិកចំនួន ១១ ដូចជា កាណាដា អូស្ត្រាលី ប្រ៊ុយណេ ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលហ្សេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។ ប្រភព៖ CNA

  • គ្រោះរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រ វាយប្រហារក្បែរ ក្រុងមែលប៊ន កាលពីថ្ងៃពុធ បង្ករការខូចខាត អាគារជាច្រើនខ្នង នៅក្នុងក្រុង និងធ្វើឱ្យរញ្ជួយ ទូទាំងរដ្ឋជិតខាង

    គ្រោះរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រ វាយប្រហារក្បែរ ក្រុងមែលប៊ន កាលពីថ្ងៃពុធ បង្ករការខូចខាត អាគារជាច្រើនខ្នង នៅក្នុងក្រុង និងធ្វើឱ្យរញ្ជួយ ទូទាំងរដ្ឋជិតខាង

    ទីភ្នាក់ងារ ភូមិ សាស្រ្ត អូស្រ្តាលី និយាយ ថា៖ ” គ្រោះ រញ្ជួយ ដី កម្រិត ៦.០ រ៉ិចទ័រ វាយ ប្រហារ ក្បែរ ក្រុង មែលប៊ន កាល ពី ថ្ងៃ ពុធ បង្ករ ការ ខូច ខាត អាគារ ជាច្រើន ខ្នង នៅ ក្នុង ក្រុង និង ធ្វើឱ្យ រញ្ជួយ ទូទាំង រដ្ឋ ជិត ខាង” ។ ទីភ្នាក់ងារ ភូមិសាស្រ្ត អូស្រ្តាលី ថា គ្រោះ រញ្ជួយដី ដែល មាន អង្កត់ផ្ចិត ចម្ងាយ ប្រហែល ២០០ គីឡូម៉ែត្រ ភាគពាយព្យ នេះ…

  • ទីភ្នាក់ងារអាមេរិក FBI បញ្ជាក់ថាសាកសពដែលខ្លួនបានរកឃើញនៅឧទ្យានជាតិនៃរដ្ឋវីយូមីង (Wyoming) កាលពីថ្ងៃទី១៨ កញ្ញា គឺជាសាកសពរបស់នារីម្នាក់ឈ្មោះ Gabby Petito

    ទីភ្នាក់ងារអាមេរិក FBI បញ្ជាក់ថាសាកសពដែលខ្លួនបានរកឃើញនៅឧទ្យានជាតិនៃរដ្ឋវីយូមីង (Wyoming) កាលពីថ្ងៃទី១៨ កញ្ញា គឺជាសាកសពរបស់នារីម្នាក់ឈ្មោះ Gabby Petito

    ទីភ្នាក់ងារអាមេរិក FBI បញ្ជាក់ថាសាកសពដែលខ្លួនបានរកឃើញនៅឧទ្យានជាតិនៃរដ្ឋវីយូមីង (Wyoming) កាលពីថ្ងៃទី១៨ កញ្ញា គឺជាសាកសពរបស់នារីម្នាក់ឈ្មោះ Gabby Petito ដែលជាអ្នកសរសេរប្លុក ហើយក្រុមគ្រួសារកំពុងតាមរក។ នាង Petito អាយុ ២២ឆ្នាំ បានបាត់ខ្លួន បន្ទាប់ពីទៅទស្សនាឧទ្យានជាតិ Grand Teton ជាមួយគូដណ្តឹងរបស់នាងឈ្មោះ Brian Laundrie អាយុ ២៣ឆ្នាំ។ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានទៅលើការស្លាប់របស់នាងថាជាអំពើឃាតកម្ម ប៉ុន្តែមិនបញ្ជាក់ថាស្លាប់ដោយរបៀបណាឡើយ។ បច្ចុប្បន្ន ប៉ូលិសកំពុងស្វែងរកចាប់ខ្លួនលោក Laundrie ដែលជាមុខសញ្ញាគោលដៅក្នុងករណីឃាតកម្មនេះ។ ប្រភព៖ BBC

  • អាមេរិកបានសន្យាថានឹងបញ្ជាទិញវ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន ៥០០លានដូសបន្ថែមទៀត សម្រាប់បរិច្ចាគទៅប្រទេសដទៃទៀត

    អាមេរិកបានសន្យាថានឹងបញ្ជាទិញវ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន ៥០០លានដូសបន្ថែមទៀត សម្រាប់បរិច្ចាគទៅប្រទេសដទៃទៀត

    កាលពីថ្ងៃទី២២ កញ្ញា អាមេរិកបានសន្យាថានឹងបញ្ជាទិញវ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន ៥០០លានដូសបន្ថែមទៀត សម្រាប់បរិច្ចាគទៅប្រទេសដទៃទៀត ខណៈពេលដែលសម្ពាធបានកើនឡើងឱ្យអាមេរិកចែករំលែកចំណែកវ៉ាក់សាំងរបស់ពួកគេទៅឱ្យពិភពលោក។ ក្នុងកិច្ចប្រជុំកំពូលតាមរយៈ សន្និសីទវីដេអូ លោក Biden បាននិយាយថា៖ “វ៉ាក់សាំងបន្ថែមនេះនឹងធ្វើឱ្យការបរិច្ចាគសរុបរបស់អាមេរិកកើនដល់ជាង១.១ ពាន់លានដូស”។ អ្នកជំនាញសុខភាពបាននិយាយថាប្រទេសអ្នកមានបានធ្វើតិចតួចដើម្បី ជួយប្រទេសអ្នកក្រ។ មេដឹកនាំប្រទេសកំពុងអភិវឌ្ឍជាច្រើនក៏បានព្រមានថាការប្រមូលទុក វ៉ាក់សាំងដោយប្រទេសអ្នកមានអាចបង្កមេរោគបម្លែងថ្មីជាច្រើនលេច ឡើងក្នុងប្រទេសមានកង្វះវ៉ាក់សាំង។ ប្រភព៖ Reuters

  • រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់វត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ

    រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់វត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ

    ចាប់ពីថ្ងៃទី២៣ កញ្ញា-៦ តុលា ដោយសារមានការឆ្លងរាលដាលជំងឺកូវីដ១៩