-
បាតុករទុយនីស៊ីរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅរដ្ឋធានីទុយនីស ដើម្បីតវ៉ាប្រឆាំងនឹងការដណ្តើមអំណាចរបស់ប្រធានាធិបតីលោក Kais Saied និងអំពាវនាវឱ្យលោកចុះចេញពីតំណែង

កាលពីថ្ងៃទី២៦ កញ្ញា បាតុករទុយនីស៊ីរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅរដ្ឋធានីទុយនីស ដើម្បីតវ៉ាប្រឆាំងនឹងការដណ្តើមអំណាចរបស់ប្រធានាធិបតីលោក Kais Saied និងអំពាវនាវឱ្យលោកចុះចេញពីតំណែង ដោយបង្ហាញកំហឹងជាសាធារណៈដ៏ធំបំផុត។ បាតុករឈ្មោះ Soumaya Werhani បាននិយាយថា៖ “ពួកយើងធ្វើបាតុកម្ម ដើម្បីប្រឆាំងការសម្រេចចិត្តរបស់ប្រធានាធិបតី ក្នុងការដកហូតរដ្ឋធម្មនុញ្ញ និងការធ្វើរដ្ឋប្រហារប្រឆាំងស្ថាប័នរដ្ឋ។” លោក Saied ប្រកាសអំណាចរបស់ខ្លួនក្នុងការគ្រប់គ្រងប្រទេសដោយក្រឹត្យ ថែមទាំងដកហូតនូវរដ្ឋធម្មនុញ្ញឆ្នាំ ២០១៤ ក្នុងរយៈពេលប្រមាណតែពីរខែប៉ុណ្ណោះ បន្ទាប់ពីលោកបណ្តេញនាយករដ្ឋមន្រ្តីចាស់ចេញពីដំណែង និងបង្កកសភា ព្រមទាំងប្រើប្រាស់អំណាចប្រតិបត្តិ។ តាមរយៈក្រឹត្យថ្មីនេះ លោក Saied មានអំណាចអាចតែងតាំងសមាជិកគណៈរដ្ឋមន្ត្រី និងកំណត់គោលនយោបាយ។ អង្គការសិទ្ធិមនុស្សពិភពលោក និងទុយនេស៊ីជាង ២០ បានចេញសេចក្តីថ្លែងការណ៍រួម ដោយថ្កោលទោសចលនារបស់លោកប្រធានាធិបតី Saied ថាជាការដណ្តើមអំណាច និងអះអាងថាក្រឹត្យដែលពង្រឹងអំណាចរបស់ការិយាល័យប្រធានាធិបតីនេះ គឺជាការលុបបំបាត់រដ្ឋធម្មនុញ្ញដោយចេតនា ក្នុងជំហានដំបូងឆ្ពោះទៅរករបបផ្តាច់ការ។ ប្រភព៖ Al Jazeera
-
សម្ដេចតេជោ ហ៊ុន សែន ប្រកាសផ្ដល់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ចំនួន ២០ម៉ឺនដូស ជូនរដ្ឋាភិបាលប្រទេសឡាវ

-
ទីកន្លែងដែលរកឃើញអ្នកវិជ្ជមានកូវីដ១៩

១. រកឃើញវិជ្ជមានកូវីដ១៩ បំប្លែងថ្មី Delta ជាអាជីវករផ្សារអូរឫស្សី តូបលក់ក្រណាត់ លេខ១៤,១៥,១៦(ខ.០២) ២. រកឃើញអ្នកវិជ្ជមានកូវីដ១៩ បំប្លែងថ្មី Delta ជាបុគ្គលិក ហាង អុី ភែរឹដាយ (E Paradise) ផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៣. រកឃើញវិជ្ជមានកូវីដ១៩ នៅយានដ្ឋាន សុភក្ត្រ័ទី ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
-
តួកគីនឹងពិចារណាទិញប្រព័ន្ធមីស៊ីលទីពីររបស់រុស្ស៊ី សម្រាប់ធ្វើជាប្រព័ន្ធការពារខ្លួន ទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីសំណាក់ប្រទេសអាមេរិកយ៉ាងណាក្ដី

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានថ្លែងថា៖ “តួកគីនឹងពិចារណាទិញប្រព័ន្ធមីស៊ីលទីពីររបស់រុស្ស៊ី សម្រាប់ធ្វើជាប្រព័ន្ធការពារខ្លួន ទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីសំណាក់ប្រទេសអាមេរិកយ៉ាងណាក្ដី។” តួកគីមិនត្រូវបានអនុញ្ញាតឱ្យទិញមីស៊ីល Patriot ដែលផលិតដោយអាមេរិក ហើយអាមេរិកក៏មិនបានបញ្ជូនយន្តហោះបំបាំងកាយ F-35 មកឱ្យតួកគី បើទោះបីតួកគីបានចំណាយប្រាក់អស់ចំនួន ១,៤ ប៊ីលានដុល្លារហើយក៏ដោយ។ ប្រទេសជាសមាជិករបស់អង្គការណាតូមួយនេះ ត្រូវបានដកចេញពីកម្មវិធី F-35 ខណៈមន្រ្តីការពារជាតិរបស់ខ្លួនត្រូវរងការដាក់ទណ្ឌកម្ម ក្រោយពេលប្រទេសនេះបានទិញប្រព័ន្ធការពារមីស៊ីល S-400 របស់រុស្ស៊ី។ អាមេរិកជំទាស់យ៉ាងខ្លាំងចំពោះការប្រើប្រាស់ប្រព័ន្ធរុស្ស៊ីនៅក្នុងអង្គការណាតូ ដោយអះអាងថាវាអាចបង្កការគំរាមកំហែងដល់យន្តហោះ F-35 ។ នៅឆ្នាំ២០២០ អាមេរិកបានដាក់ទណ្ឌកម្មតួកគីក្រោមច្បាប់ CAATSA ឆ្នាំ ២០១៧ ជុំវិញការទិញប្រព័ន្ធមីស៊ីលរបស់រុស្ស៊ីដោយផ្គើន។ ប្រភព៖ ABC News
-
អស់ទាស់! កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-បន្ទាយមានជ័យ!

-
នៅទីក្រុងកំពង់ផែ Iquique ភាគខាងជើងឈីលី🇨🇱មានមនុស្សជាង ៣ ០០០នាក់បានដើរក្បួន ដោយមានទាំងការវាយតប់ និងដុតបំផ្លាញទ្រព្យសម្បត្តិនៅជំរុំជនអន្តោប្រវេសន៍ផង ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងជនអន្តោប្រវេសន៍វ៉េណេស៊ុយអេឡាខុសច្បាប់

នៅទីក្រុងកំពង់ផែ Iquique ភាគខាងជើងឈីលី🇨🇱មានមនុស្សជាង ៣ ០០០នាក់បានដើរក្បួន ដោយមានទាំងការវាយតប់ និងដុតបំផ្លាញទ្រព្យសម្បត្តិនៅជំរុំជនអន្តោប្រវេសន៍ផង ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងជនអន្តោប្រវេសន៍វ៉េណេស៊ុយអេឡាខុសច្បាប់ កាលពីថ្ងៃទី២៥ កញ្ញា។ ប៉ូលិសបានបំបែកការវាយតប់មួយចំនួន ដែលបង្កដោយជនជាតិឈីលី ក្នុងការវាយប្រហារជនអន្តោប្រវេសន៍វ៉េណេស៊ុយអេឡាដែលរស់នៅតាមផ្លូវ។ ដោយឡែក ជនអន្តោប្រវេសន៍ជាច្រើន បានដើរជុំវិញទីក្រុង ដើម្បីព្យាយាមរកកន្លែងដើម្បីបោះជំរុំ និងបិទបាំងពីក្រុមបាតុករទាំងនោះ។ បាតុកម្មនេះកើតឡើងមួយថ្ងៃ បន្ទាប់ពីប៉ូលិសជម្លៀសចេញនូវជំរុំជនអន្តោប្រវេសន៍ដែលរស់នៅក្នុងទីលាននៃទីក្រុងជាង១ឆ្នាំហើយ។ ជនអន្តោប្រវេសន៍ទាំងនេះភាគច្រើនក្រីក្រ គ្មានឯកសារស្របច្បាប់ និងមានរបរមិនច្បាស់លាស់។ វ៉េណេស៊ុយអេឡា🇻🇪កពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ច និងនយោបាយយ៉ាងធ្ងន់ធ្ងរ ដែលបង្ខំឱ្យមនុស្សរាប់លាននាក់ចាកចេញពីប្រទេស។ អតិផរណាបានកើនឡើងដល់ ៣ ០០០%។ ប្រភព៖ CNA
-
សេចក្តីណែនាំស្តីពីការបើកដំណើរការឡើងវិញគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន

-
អាមេរិក រាយការណ៍អំពីការកើនឡើងទ្វេដងនៃចំនួនប្រជាជន ដែលទទួលរងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរក្រោយទទួលទានថ្នាំប្រឆាំងនឹងប៉ារ៉ាស៊ីតដែលមានឈ្មោះថា Ivermectina ដើម្បីព្យបាលជម្ងឺកូវីដ១៩

ក្នុងឆ្នាំ២០២១នេះ FDA ទទួលរបាយការណ៍ចំនួន ៤៩ អំពីការពុល និងប្រតិកម្មធ្ងន់ធ្ងរផ្សេងទៀត ក្នុងនោះករណីស្លាប់មាន ១៤ករណី ដែលក្នុងឆ្នាំ២០២០ មានករណីពុលត្រឹមតែ ២៣ ប៉ុណ្ណោះ។ អ្នកអត្ថាធិប្បាយមួយចំនួនបានបំផុសបំផុលអំពីប្រសិទ្ធភាពនៃថ្នាំនេះ ខណៈថ្នាំ Ivermectina នេះមិនត្រូវបានអនុម័តដោយនិយតករដើម្បីព្យាបាលជម្ងឺកូវីដ១៩ឡើយ។ នាយកមជ្ឈមណ្ឌលឱសថម៉ិកស៊ិកលោកស្រី Susan Smolinske បានលើកឡើងថា អ្នកដែលបានប្រើប្រាស់ថ្នាំនេះហើយ តែងប្រឈមនឹងករណីសន្លប់ ប្រកាច់ វិលមុខ និងមានបញ្ហាសរសៃប្រសាទជាដើម។ ប្រភព៖ Financial Times
-
មនុស្សយ៉ាងតិច ៧នាក់បានស្លាប់ និង៨នាក់ទៀតរងរបួស ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកអត្តឃាតនៅក្បែរវិមានប្រធានាធិបតីក្នុងរដ្ឋធានីម៉ូហ្គាឌីសស៊ូ នៃប្រទេសសូម៉ាលី 🇸🇴 នៅថ្ងៃទី២៥ កញ្ញា

គ្រាប់បែកត្រូវបានបំផ្ទុះនៅពេលដែលប៉ូលិសកំពុងត្រូតពិនិត្យ។ ការវាយប្រហារនេះផ្តោតទៅលើក្បួនរថយន្តមួយឆ្ពោះទៅវិមានប្រធានាធិបតី ក្នុងកំឡុងពេលរង់ចាំនៅប៉ុស្តិ៍ត្រួតពិនិត្យដ៏មមាញឹក។ ហេតុការណ៍នេះកើតឡើងប៉ុន្មានម៉ោង បន្ទាប់មានការបំផ្ទុះគ្រឿងផ្ទុះនៅជិតទីបញ្ជាការយោធាសូម៉ាលីក្នុងរដ្ឋធានី តែមិនបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសឡើយ។ ក្រុមសកម្មប្រយុទ្ធអ៉ីស្លាម អាល់សាបាប់ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ ប្រជាជនជាច្រើនបានរិះគន់អ្នកនយោបាយសូម៉ាលី ចំពោះស្ថានការណ៍អសន្តិសុខដែលកាន់តែយ៉ាប់យ៉ឺន ដោយអះអាងថា អ្នកនយោបាយទាំងនោះត្រូវបានបង្វែរចំណាប់អារម្មណ៍ ទៅរកដំណើរការបោះឆ្នោតយឺតយ៉ាវ និងជម្លោះកាន់តែខ្លាំងឡើងរវាងប្រធានាធិបតី និងនាយករដ្ឋមន្ត្រី។ ប្រភព៖ BBC
-
របាយការណ៍នៅថ្ងៃទី២៦ កញ្ញា

១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៤នាក់ និងរបួស ១៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១៨នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ២៨នាក់។ ៤. កូវីដ ៨៣៩ករណី និងជាសះស្បើយ ៥៣០នាក់។ អ្នកឆ្លងសរុប ១០៩ ៩២៦នាក់ អ្នកជាសះស្បើយ ១០១ ១៨៥នាក់ អ្នកស្លាប់ ២ ២៦១នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៥៣ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ១៤៥នាក់ ឃាត់រថយន្ដ ៣គ្រឿង ឃាត់ម៉ូតូ ១៤គ្រឿង ពិន័យជាប្រាក់ ១ ៤០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី២៧ កញ្ញា ២០២១