-
៩ កញ្ញា ២០២១

១. ក្រសួងកសិកម្ម ទទួលជំនួយជាង៣លានដុល្លារពីសាធារណរដ្ឋកូរ៉េ សម្រាប់គម្រោងអភិវឌ្ឍការដាំដុះបន្លែដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ នៅខេត្តមណ្ឌលគិរី ពីឆ្នាំ២០២១-២០២៤ – ថ្មីៗ ២. គោលនយោបាយជាតិស្តីពីស្វាយចន្ទី ទំនងជាអាចអនុម័តផ្លូវការនាចុងឆ្នាំ២០២១ ដែលនឹងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយទៅទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក – AMS Economy ៣. ខេត្តកំពតគ្រោងនឹងសាងសង់រោងចក្រផលិត ទឹកស្អាតថ្មីមួយទៀត ដែលមានតម្លៃជាង ១លានដុល្លារ និងមានទីតាំងស្ថិតនៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ កំពត ដើម្បីផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋបានប្រើប្រាស់ – កម្ពុជាថ្មី ៤. កងទ័ពជើងទឹកអាមេរិក គ្រោងបង្កើតក្រុមការងារថ្មីមួយ ដែលរួមបញ្ចូលទាំងដ្រូនអាចបើកលើមេឃ លើទឹក និងក្រោមទឹក ក្រោយការវាយប្រហារតាមសមុទ្រជាច្រើនឆ្នាំដែលកំពុងបន្តជាមួយអុីរ៉ង់ – Washington Post ៥. អតីតប្រធានាធិបតី Ashraf Ghani បានប្រកាសសុំទោសប្រជាជនអាហ្វហ្កានីស្ថានទាំងអស់ ចំពោះការធ្វើឱ្យរដ្ឋាភិបាលដួលរលំ និងមិនបានផ្ដល់ស្ថិរភាពឱ្យប្រទេស ខណៈលោកនៅតែបដិសេធថា លោកមិនបានយកលុយរាប់លានដុល្លារតាមខ្លួននោះទេ – BBC
-
កងទ័ពអាមេរិក 🇺🇸 ដែលបានវិលត្រឡប់ពីសមភូមិនៅអាហ្វហ្កានីស្ថានវិញ ពិតជារីករាយខ្លាំងណាស់ដែលបានមកជួបជុំគ្រួសារវិញ

-
ក្នុងកិច្ចប្រជុំរវាងចិន និងប្រទេសជិតខាងនៃអាហ្វហ្កានីស្ថាន រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានប្រកាសថា ចិននឹងផ្ដល់ជំនួយសង្គ្រោះបន្ទាន់ទៅកាន់អាហ្វហ្គានីស្ថានចំនួន ៣១លានដុល្លារ និងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ សរុបចំនួន ៣លានដូស

លោកក៏បានលើកឡើងអំពីចំណុចទាំង៦ ដែលប្រទេសអ្នកជិតខាងនៃអាហ្វហ្កានីស្ថានអាចធ្វើការសហការ និងសម្របសម្រួល ដើម្បីដោះស្រាយបញ្ហាដែលរួមមាន៖ ១. ជួយអាហ្វហ្កានីស្ថានក្នុងការគ្រប់គ្រងជំងឺកូវីដ១៩២. បន្តបើកព្រំដែនជាមួយអាហ្វហ្កានីស្ថាន ដើម្បីឱ្យមានសកម្មភាពពាណិជ្ជកម្ម និងចរាចរណ៍នៃជំនួយមនុស្សធម៌៣. ពង្រឹងការគ្រប់គ្រងបញ្ហាអន្តោប្រវេសន៍៤. ផ្ដល់ជំនួយមនុស្សធម៌៥. ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និង៦. បង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រឆាំងគ្រឿងញៀន។ លោកក៏ជំរុញឱ្យអាមេរិក និងប្រទេសសម្ព័ន្ធមិត្តបន្តនូវទំនួលខុសត្រូវលើការដោះស្រាយរឿងជនភៀសខ្លួន ហើយផ្ដល់នូវជំនួយចាំបាច់ដល់ប្រទេសដែលទទួលជនភៀសខ្លួន និងគាំទ្រអង្គការសហប្រជាជាតិ និងស្ថាប័នពហុភាគីដែលមានតួនាទីសំខាន់។ ចំណែកឯខាងរដ្ឋអំណាចតាលីបង់ ត្រូវធានាឱ្យប្រជាជនអាហ្វហ្កានីស្ថានអាចរស់នៅ និងធ្វើការប្រកបដោយសន្តិភាព និងភាពសុខដុមរមនា ដែលអាចកាត់បន្ថយដល់ការធ្វើអន្តោប្រវេសន៍។ ប្រភព៖ SCMP
-
ត្រឹមរយៈពេលមួយថ្ងៃបន្ទាប់ពីក្រុមតាលីបង់ប្រកាសសមាសភាពរដ្ឋាភិបាលបណ្ដោះអាសន្ន ដើម្បីគ្រប់គ្រងអាហ្វហ្កានីស្ថាន 🇦🇫 វបត្តិមនុស្សធម៌ និងភាពតានតឹងរវាងអាហ្វហ្កានីស្ថាន និងប៉ាគីស្ថានបានលេចឡើងជាបន្តបន្ទាប់

មានការរាយការណ៍ជាច្រើនថា ក្រុមតាលីបង់បានធ្វើការបង្ក្រាបបាតុកម្មតូចៗមួយចំនួននៅទូទាំងប្រទេស ហើយបានចាប់ខ្លួនបាតុករ និងអ្នកសារព័ត៌មានអាហ្វហ្កានីស្ថានដែលរាយការណ៍អំពីបាតុកម្មនេះជាច្រើននាក់ដាក់ពន្ធនាគារ ព្រមទាំងប្រើអំពើហិង្សាទៅលើបុគ្គលទាំងនោះទៀតផង។ ការបង្ក្រាបយ៉ាងឃោរឃៅរបស់ក្រុមតាលីបង់ បានបំផ្លាញទំនុកចិត្តសាធារណៈថែមមួយកម្រិតទៀត។ ក្រុមតាលីបង់ក៏កំពុងជួបការលំបាកក្នុងការដោះស្រាយភាពតានតឹងជាមួយប៉ាគីស្ថាន។ ប៉ាគីស្ថានបានបាញ់គ្រាប់ផ្លោងទៅលើគោលដៅក្រុមភេរវកម្ម នៅខេត្ត Khunar ជាប់ព្រំដែនអាហ្វហ្កានីស្ថាន-ប៉ាគីស្ថាន។ ការវាយប្រហារនេះ បានធ្វើឱ្យមនុស្ស ៤នាក់រងរបួស ដែលក្នុងនោះមានកុមារម្នាក់។ រដ្ឋាភិបាលអាហ្វហ្កានីស្ថានចាស់ តែងពឹងផ្អែកលើជំនួយពីសមាគមអន្តរជាតិ ក្រោមលក្ខខណ្ឌផ្សេងៗ ដូចជាការប្ដេជ្ញាថាត្រូវប្រឆាំងក្រុមភេរវកម្មជាដើម។ លក្ខខណ្ឌនេះអាចនឹងមានការលំបាកដល់រដ្ឋាភិបាលតាលីបង់ ដោយសារក្រុមតាលីបង់បានធ្វើការដោះលែងសមាជិកក្រុមភេរវកម្មជាច្រើន ហើយក៏នៅរក្សាទំនាក់ទំនងជិតស្និតជាមួយក្រុមភេរវកម្មអាល់កៃដា។ ប្រភព៖ New York Times
-
ករណីវិជ្ជមានជំងឺកូវីដ១៩ តាមបណ្តាខេត្ត នៅថ្ងៃទី ៨ កញ្ញា ២០២១

១.កំពត ៣៣ នាក់២.កោះកុង ០៩ នាក់៣.ឧត្តរមានជ័យ ៥៦ នាក់៤.មណ្ឌលគីរី ២៧ នាក់៥.ក្រចេះ ០៨ នាក់៦.ស្ទឹងត្រែង ០៤ នាក់៧.ប៉ៃលិន ០៧ នាក់៨.កែប ០៦ នាក់៩.កំពង់ធំ ៣៥ នាក់១០.ព្រៃវែង ៣៧ នាក់១១.កំពង់ចាម ៣២ នាក់១២.រតនគីរី ០៤ នាក់១៣.ព្រះវិហារ ១៧ នាក់១៤.បាត់ដំបង ៧៦ នាក់១៥.ស្វាយរៀង ១៥ នាក់១៦.ត្បូងឃ្មុំ ៦៨ នាក់១៧.បន្ទាយមានជ័យ ១៦៥ នាក់១៨.កំពង់ឆ្នាំង ១៥ នាក់ ប្រភព៖ We_Share
-
សេចក្តីណែនាំ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ចំពោះការបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

-
សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី

-
កម្មវិធីមហាអនុតំបន់មេគង្គ GMS បានចូលរួមចំណែកលើក កម្ពស់ការតភ្ជាប់នៅក្នុងអនុតំបន់ តាមរយៈការស្ថាបនា ឬកែលម្អផ្លូវថ្នល់ប្រវែងជិត ១២.០០០ គីឡូម៉ែត្រ និងផ្លូវដែកប្រវែងជិត ៧០០ គីឡូម៉ែត្រ

-
លទ្ធផលទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ របស់រដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ក្នុងជំនួបពិភាក្សាទ្វេភាគី និងធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១១

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណកូរ៉េដែលនឹងត្រូវចុះហត្ថលេខានៅដើមខែតុលាខាងមុខនេះ នឹងជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀតនៃប្រទេសទាំងពីរ។ កម្ពុជាស្វាគមន៍គោលនយោបាយឆ្ពោះទៅរកទិសខាងត្បូងថ្មី បូកដែលផ្តោតលើវិស័យសំខាន់ៗចំនួន ៧ ក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើវិស័យសុខាភិបាល និងវេជ្ជសាស្រ្ត។ សាធារណរដ្ឋកូរ៉េបានសន្យាថានឹងបង្កើនចំនួនកូតាពលករកម្ពុជា និងចំនួនអាហារូបករណ៍ដល់កម្ពុជា នាពេលអនាគត។ ដោយសារកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដៃគូអាទិភាព ក្នុងកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការ និងជាដៃគូស្នូលក្នុងគោលនយោបាយឆ្ពោះទៅរកទិសខាងត្បូងថ្មី សាធារណរដ្ឋកូរ៉េនឹងបន្តជួយ និងសហការជាមួយកម្ពុជា ក្នុងវិស័យគ្រប់គ្រងទឹក សុខភាពសាធារណៈ ការដឹកជញ្ជូន ការអប់រំ និងវិស័យចាំបាច់ផ្សេងទៀតនៅកម្ពុជា។ សាធារណរដ្ឋកូរ៉េ គាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅខែវិច្ឆិកា ២០២១ និងជាប្រធានអាស៊ាននៅឆ្នាំក្រោយ ។ រដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ បានពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលមានកន្លងមកនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ ផ្អែកលើសសរស្តម្ភទាំង៣ ដែលរួមមានប្រជាជន វិបុលភាព និងសន្តិភាព ព្រមទាំងវិស័យអាទិភាពទាំង៧ នៃសេចក្តីថ្លែងការណ៍ទន្លេមេគង្គ-ទន្លេហាន។ រដ្ឋមន្រ្តីទាំងអស់បានបន្តការប្តេជ្ញាចិត្តក្នុងការសម្របសម្រួលបន្ថែមទៀតនូវការដាក់ឲ្យប្រើប្រាស់យ៉ាងទូលំទូលាយនៃបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ក្នុងកិច្ចការអភិបាលកិច្ច ការពង្រឹងកិច្ចសហប្រតិបត្តិការ ការចូលរួមរបស់វិស័យឯកជននិងការជំរុញការវិនិយោគបន្ថែមទៀតនៅក្នុងវិស័យឧស្សាហកម្ម និងការផ្លាស់ប្តូរផ្នែកឌីជីថល។ អង្គប្រជុំបានឯកភាពពន្យារ ឆ្នាំផ្លាស់ប្តូរមេគង្គ-សាធារណរដ្ឋកូរ៉េ ដល់ឆ្នាំ២០២២ នៅចុងបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្ត្រីទាំងអស់បានអនុម័តលើសេចក្តីប្រកាសសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១១ និងបានអនុម័តការអនុវត្តគម្រោងចំនួន៧ សម្រាប់ឆ្នាំ២០២១ ក្រោមមូលនិធិកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េជុំទី៥ ទៅដល់បណ្តាប្រទេសមេគង្គ សាធារណរដ្ឋកូរ៉េ និងវិទ្យាស្ថានមេគង្គ (MI)។…
-
សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារចំនួន៣០លានដុល្លារនៅថ្ងៃទី១០ កញ្ញា ២០២១
