Category: One-Minute

  • សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញថ្លែងសន្ទរកថាបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញថ្លែងសន្ទរកថាបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧

    ៩ កញ្ញា ២០២១ ទស្សនាវីដេអូ

  • ក្នុងរយៈពេលពីរឆ្នាំក្រោយមេដឹកនាំអេត្យូពី 🇪🇹លោក Abiy Ahmed ដែលជាជនទទួលរង្វាន់ណូបែលសន្តិភាព បានឡើងកាន់តំណែង ប្រទេសអេត្យូពីធ្លាក់ខ្លួនកាន់តែដុនដាបទៅៗ បើទោះបីមានការធ្វើកំណែទម្រង់

    ក្នុងរយៈពេលពីរឆ្នាំក្រោយមេដឹកនាំអេត្យូពី 🇪🇹លោក Abiy Ahmed ដែលជាជនទទួលរង្វាន់ណូបែលសន្តិភាព បានឡើងកាន់តំណែង ប្រទេសអេត្យូពីធ្លាក់ខ្លួនកាន់តែដុនដាបទៅៗ បើទោះបីមានការធ្វើកំណែទម្រង់

    សង្រ្គាមបង្ហូរឈាមស៊ីវិលរ៊ាំរ៉ៃនៅតំបន់ទីហ្រ្កេ និងវិបត្តិមនុស្សធម៌ព្រមទាំងភាពអត់ឃ្លានចេះតែបន្ត។ ជម្លោះផ្ទុះឡើង នៅពេលលោកបញ្ជាកងទ័ពឱ្យវាយរណសិរ្សរំដោះប្រជាជនទីហ្រ្កេ (TPLF) ដែលខ្លួនហៅថា ក្រុមភេរវករ កាលពីខែវិច្ឆិកា ២០២០ ដោយចោទប្រកាន់កងកម្លាំងរណសិរ្សនេះថាបានវាយប្រហារទៅលើជំរុំកងទ័ពរបស់សហព័ន្ធ។ អតីតអនុប្រធានបេសកកម្មស្ថានទូតអេត្យូពីប្រចាំក្រុងវ៉ាស៊ីនតោនលោក Berhane Kidanemariam សរសេរនៅក្នុងលិខិតចំហមួយកាលពីខែមីនាថា៖ “ភាពមិនប្រក្រតីមួយរបស់នាយករដ្ឋមន្រ្តី លោក Abiy ដែលសន្យាក្រោយឡើងកាន់តំណែងថានឹងរួបរួមគ្នានោះ គឺលោកបែរជាធ្វើឱ្យមានការស្អប់គ្នាដោយចេតនារវាងក្រុមចម្រុះផ្សេងៗទៅវិញ”។ សង្រ្គាមនៅអេត្យូពី ធ្វើឱ្យបាត់បង់ថវិកាជាតិ បំផ្លាញឧស្សាហកម្មមួយផ្នែកធំ និងបំផ្លាញកេរ្តិ៍ឈ្មោះរបស់ប្រទេសក្នុងចំណោមវិនិយោគិនបរទេស និងស្ថាប័នហិរញ្ញវត្ថុ។ មនុស្សរហូតដល់ ៧លាននាក់នៅភាគខាងជើងអេត្យូពី កំពុងប្រឈមមុខនឹងវិបត្តិអត់អាហារ ក្នុងនោះរួមបញ្ចូលទាំងមនុស្សជាង ៥.២លាននាក់នៅតំបន់ទីហ្រ្កេដែលពឹងផ្អែកលើជំនួយស្បៀងអាហាររបស់អង្គការសហប្រជាជាតិទាំងស្រុង។ ប្រភព៖ CNN

  • នាយករដ្ឋមន្រ្តីកាណាដា 🇨🇦 លោក Justin Trudeau ត្រូវបានក្រុមអ្នកតវ៉ាគប់ថ្មក្រួសដាក់ កំឡុងពេលលោកឃោសនាយុទ្ធនាការបោះឆ្នោត ប៉ុន្តែលោកមិនបានរងរបួសធ្ងន់ធ្ងរទេ

    នាយករដ្ឋមន្រ្តីកាណាដា 🇨🇦 លោក Justin Trudeau ត្រូវបានក្រុមអ្នកតវ៉ាគប់ថ្មក្រួសដាក់ កំឡុងពេលលោកឃោសនាយុទ្ធនាការបោះឆ្នោត ប៉ុន្តែលោកមិនបានរងរបួសធ្ងន់ធ្ងរទេ

    នាយករដ្ឋមន្រ្តីកាណាដា 🇨🇦 លោក Justin Trudeau ត្រូវបានក្រុមអ្នកតវ៉ាគប់ថ្មក្រួសដាក់ កំឡុងពេលលោកឃោសនាយុទ្ធនាការបោះឆ្នោត ប៉ុន្តែលោកមិនបានរងរបួសធ្ងន់ធ្ងរទេ។ នេះបើតាម BBC ថ្ងៃទី៨ កញ្ញា ២០២១។ យុទ្ធនាការរបស់លោកត្រូវបានរំខានដោយការធ្វើបាតុកម្មប្រឆាំងនឹងយុទ្ធនាការចែកចាយវ៉ាក់សាំងកូវីដ១៩ និងវិធានការរឹតត្បិតផ្សេងៗទៀតនៅកាណាដា។ មេដឹកនាំសេរីនិយម បញ្ជាក់ថាសកម្មភាពរបស់ក្រុមបាតុករបែបនេះ គឺមិនអាចទទួលយកបានឡើយ។ គ្មាននរណាម្នាក់គួរបំពេញតួនាទីដោយស្ថិតនៅក្រោមការគំរាមកំហែងនៃអំពើហឹង្សា ឬអំពើដែលអាចធ្វើឱ្យពួកគេមានគ្រោះថ្នាក់ឡើយ។ ប្រភព៖ BBC

  • រកឃើញអ្នកវិជ្ជមានកូវីដ១៩ បំប្លែងថ្មី Delta ចំនួន ៣.៣២៣ ករណី គិតត្រឹមថ្ងៃទី៧ កញ្ញា ២០២១

    រកឃើញអ្នកវិជ្ជមានកូវីដ១៩ បំប្លែងថ្មី Delta ចំនួន ៣.៣២៣ ករណី គិតត្រឹមថ្ងៃទី៧ កញ្ញា ២០២១
  • រដ្ឋាភិបាលរួបរួមជាតិភូមា (NUG) របស់ប្រធានាធិបតីស្ដីទីលោក Duwa Lashi La បានប្រកាស “សង្គ្រាមការពារប្រជាជន” ដោយអំពាវនាវឱ្យប្រជាពលរដ្ឋមីយ៉ាន់ម៉ាគ្រប់រូបរួមគ្នាធ្វើបដិវត្តន៍ប្រឆាំងនឹងរបបសឹក

    រដ្ឋាភិបាលរួបរួមជាតិភូមា (NUG) របស់ប្រធានាធិបតីស្ដីទីលោក Duwa Lashi La បានប្រកាស “សង្គ្រាមការពារប្រជាជន” ដោយអំពាវនាវឱ្យប្រជាពលរដ្ឋមីយ៉ាន់ម៉ាគ្រប់រូបរួមគ្នាធ្វើបដិវត្តន៍ប្រឆាំងនឹងរបបសឹក

    រដ្ឋាភិបាល NUG ត្រូវបានបង្កើតឡើង ដោយក្រុមតំណាងរាស្ត្រ និងអ្នកនយោបាយស៊ីវិល ដែលកំពុងរស់នៅក្រោមការគេចខ្លួន ក្រោយពីមានព្រឹត្តិការណ៍រដ្ឋប្រហារ។ រដ្ឋាភិបាលនេះក៏មានទាហានផ្ទាល់ខ្លួនឈ្មោះថា “កងកម្លាំងការពារប្រជាជន (PDF)” ហើយការធ្វើបដិវត្តន៍គឺ ដើម្បីកសាងប្រទេសមួយដ៏មានសន្តិភាព និងការបង្កើតជាសហភាពបែបសហព័ន្ធ (Federal Union)។ យ៉ាងណាមិញ ខាងយោធាកាន់អំណាចបានចាត់ទុកក្រុមអ្នកនយោបាយស៊ីវិលទាំងនេះជា អង្គការភេរវកម្ម និងទាត់ចោលពីការប្រកាសសង្គ្រាមរបស់ NUG ព្រមទាំងហៅការប្រកាសនេះថាជា “ការទាក់ទាញចំណាប់អារម្មណ៍ អន្តរជាតិ” ស្របពេលដែលអង្គការសហប្រជាជាតិគ្រោងនឹងបើកសម័យប្រជុំនៅខែកញ្ញានេះ។ ប្រភព៖ Al Jazeera

  • ៨ កញ្ញា ២០២១

    ៨ កញ្ញា ២០២១

    ១. រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi នឹងប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោឱ្យកម្ពុជា ក្នុងដំណើរទស្សនកិច្ចមកកម្ពុជានាថ្ងៃទី ១២ កញ្ញា – ថ្មីៗ ២. ឆមាសទី១ ឆ្នាំ២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញប្រមូលចំណូលលើអាជីវកម្មលក់ទឹកស្អាតបានជាង ៤០ម៉ឺនដុល្លារ កើនឡើងប្រមាណជាង ៦,៨% – រស្មីកម្ពុជា ៣. ក្រសួងកសិកម្ម ត្រៀមបម្រុងរួចជាស្រេចនូវ គ្រាប់ពូជស្រូវចំនួន ២ ០០០តោន និងពូជដំណាំរួមផ្សំ ២៥តោន សម្រាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាកសិករដែលរងផលប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិ – ភ្នំពេញបុស្តិ៍ ៤. សោកនាដកម្ម ភ្លើង ឆាបឆេះ ក្នុង ពន្ធនាគារ Tangerang ស្ថិតនៅភាគខាងលិចរដ្ឋធានីហ្សាការតារបស់ឥណ្ឌូណេស៊ី ធ្វើឱ្យ មនុស្ស ស្លាប់ យ៉ាងតិច ៤១ នាក់ និងជាច្រើននាក់ទៀតរងរបួស – Reuters ៥. សមាជិកព្រឹទ្ធសភាហ្វីលីពីនលោក Panfilo Lacson នៅថ្ងៃពុធនេះ បានក្លាយជាបេក្ខជនដំបូងគេ ដែលប្រកាសថានឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាឆ្នាំ២០២២…

  • សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ

    សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ

    សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលប្រទេសចិនបានផ្តល់ជំនួយក្នុងការសាងសង់។ ពិធីនេះនឹងធ្វើឡើងនៅល្ងាចថ្ងៃទី១២ កញ្ញា ២០២១។ លោក Wang Yi នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានៅថ្ងៃទី១២-១៣ កញ្ញា។

  • រដ្ឋមន្ត្រីការបរទេសចិន 🇨🇳 លោក Wang Yi នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសក្នុងអាស៊ីរួមមានវៀតណាម 🇻🇳 កម្ពុជា 🇰🇭 សង្ហបុរី 🇸🇬 នងកូរ៉េខាងត្បូង 🇰🇷 ចាប់ពីថ្ងៃទី១០-១៥ កញ្ញា

    រដ្ឋមន្ត្រីការបរទេសចិន 🇨🇳 លោក Wang Yi នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសក្នុងអាស៊ីរួមមានវៀតណាម 🇻🇳 កម្ពុជា 🇰🇭 សង្ហបុរី 🇸🇬 នងកូរ៉េខាងត្បូង 🇰🇷 ចាប់ពីថ្ងៃទី១០-១៥ កញ្ញា

    ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសទាំង ៤នេះ លោក Wang Yi នឹងមាន “ការប្រាស្រ័យទាក់ទងយុទ្ធសាស្ត្របែបស៊ីជម្រៅ” ដើម្បីអនុវត្តនូវការមូលមតិគ្នារវាងលោកប្រធានាធិបតី Xi Jinping និងមេដឹកនាំប្រទេសទាំងនោះ ដោយផ្ដោតលើកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង និងការអភិវឌ្ឍន៍ ព្រមទាំងពង្រឹងចំណងមិត្តភាពលើគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) ក៏ដូចជាការកសាងសហគមន៍ជោគវាសនារួមសំរាប់មនុស្សជាតិ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ក៏បានលើកឡើងថា “ចិនត្រៀមខ្លួនជានិច្ចក្នុងការធ្វើការរួមគ្នា ដើម្បីសម្រេចបាននូវវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី ការពារពហុភាគីនិយម យុត្តិធម៌ និងសមធម៌អន្តរជាតិ ក៏ដូចជាបង្កើននូវថាមពលវិជ្ជមានដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពថ្នាក់តំបន់ និងពិភពលោក។” ប្រភព៖ CGTN

  • អង្គការក្រៅរដ្ឋាភិបាលជាង ១៥០០បានអំពាវនាវឱ្យចក្រភពអង់គ្លេសពន្យារពេលកិច្ចប្រជុំកំពូលអាកាសធាតុ COP26

    អង្គការក្រៅរដ្ឋាភិបាលជាង ១៥០០បានអំពាវនាវឱ្យចក្រភពអង់គ្លេសពន្យារពេលកិច្ចប្រជុំកំពូលអាកាសធាតុ COP26

    ការកើនឡើងនៃវិសមភាពនៃការចាក់ និងចែកចាយវ៉ាក់សាំង និងការតម្រូវឱ្យមានការធ្វើចត្តាឡីស័កនឹងធ្វើឱ្យការចូលរួមក្នុងកិច្ចពិភាក្សាអាកាសធាតុរបស់អ.ស.បនឹងមានន័យថា៖ “សន្និសីទអាកាសធាតុមានសុវត្ថិភាពរួមបញ្ចូល និងយុត្តិធម៌គឺមិនអាចទៅរួចទេ”។ នាយកប្រតិបត្តិរបស់បណ្តាញសកម្មភាពអាកាសធាតុ(CAN) បានមាន ប្រសាសន៍ថា៖ “កង្វល់របស់យើង គឺប្រទេសដែលងាយនឹងរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិអាកាសធាតុ និងរងការខ្វះការគាំទ្រពីប្រទេសអ្នកមានថែមទៀត”។ លោកបន្តថា៖ “តែងតែមានអតុល្យភាពអំណាចនៅក្នុងកិច្ចចរចាអាកាសធាតុរបស់អ.ស.ប ហើយពេលនេះត្រូវបានផ្សំឡើងដោយវិបត្តិសុខភាពថែមទៀត”។ រដ្ឋាភិបាលម្ចាស់ផ្ទះចក្រភពអង់គ្លេស បាននិយាយថា៖ “កិច្ចប្រជុំ COP26 ត្រូវតែបន្តនៅខែវិច្ឆិកានេះ ហើយខ្លួននឹងរ៉ាប់រងថ្លៃស្នាក់នៅសម្រាប់ប្រតិភូ និងធានាឱ្យមានការផ្តល់វ៉ាក់សាំងការពារយ៉ាងរហ័សដល់គ្រប់អ្នកចូលរួមផងដែរ”។ ប្រភព៖ CNA

  • កាលពីថ្ងៃទី៧ សីហា ក្រុមតាលីបង់បានប្រកាសពីសមាសភាពនៃរដ្ឋាភិបាលបណ្ដោះអាសន្នដែលរួមបញ្ចូលគ្រប់ភាគីនៅអាហ្វហ្កានីស្ថាន និងប្រែក្លាយប្រទេសនេះជា “អ៊ីស្លាមអ៊ីមីរ៉េត”

    កាលពីថ្ងៃទី៧ សីហា ក្រុមតាលីបង់បានប្រកាសពីសមាសភាពនៃរដ្ឋាភិបាលបណ្ដោះអាសន្នដែលរួមបញ្ចូលគ្រប់ភាគីនៅអាហ្វហ្កានីស្ថាន និងប្រែក្លាយប្រទេសនេះជា “អ៊ីស្លាមអ៊ីមីរ៉េត”

    មេដឹកនាំតាលីបង់ចំណាស់ជាងគេ និងជាទីប្រឹក្សាជិតស្និតរបស់ស្ថាបនិកតាលីបង់ លោក Hassan Akhund ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីស្ដីទី។ លោកធ្លាប់ជាអតីតអនុរដ្ឋមន្ត្រីការបរទេសរបស់តាលីបង់នៅពេលចូលកាន់អំណាចដំបូងនៅកំឡុងឆ្នាំ ១៩៩៦ ដល់ ២០០១ ហើយលោកក៏ស្ថិតក្នុងបញ្ជីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិផងដែរ។ មេដឹកនាំការិយាល័យនយោបាយ និងសហស្ថាបនិកក្រុមតាលីបង់លោក Ghani Baradar ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីស្ដីទី ខណៈដែលលោក Sirajuddin Haqqani ដែលជាកូនប្រុសរបស់ស្ថាបនិកបណ្ដាញ Haqqani ដែលជាក្រុមជ្រុលនិយម ត្រូវបានតែងតាំងជារដ្ឋមន្ត្រីស្ដីទីនៃក្រសួងមហាផ្ទៃ។ ក្រុមតាលីបង់ធ្លាប់បានអះអាងថា ពួកគេនឹងបង្កើតរដ្ឋាភិបាលបរិយាប័ន្នមួយ ប៉ុន្ដែក្នុងចំណោមសមាសភាពមេដឹកនាំតាលីបង់ដែលតែងតាំងគ្មានវត្តមានរបស់ស្ដ្រីសោះឡើយ។ យ៉ាងណាមិញ ការងារចម្បងរបស់រដ្ឋាភិបាលបណ្ដោះអាសន្ននេះគឺស្ដារសេដ្ឋកិច្ចជាតិឡើងវិញ និងស្វែងរកការទទួលស្គាល់ពីសហគមន៍អន្ដរជាតិ។ ប្រភព៖ BBC