-
អង្គការសង្គមស៊ីវិលនៅកម្ពុជា មាន៣ប្រភេទគឺ

ទី១. អង្គការសង្គមស៊ីវិលធ្វើការងារផ្នែកអភិវឌ្ឍន៍តាមរយៈការផ្តល់ជាជំនួយអភិវឌ្ឍន៍ដល់ប្រជាពលរដ្ឋ។ ទី២. អង្គការសង្គមស៊ីវិលធ្វើការងារខាងអប់រំ តាមរយៈការបណ្តុះបណ្តាល ការពង្រឹងសមត្ថភាព ចំណេះ និងជំនាញដល់ប្រជាពលរដ្ឋ។ ទី៣. អង្គការសង្គមស៊ីវិលធ្វើការងារផ្នែកតស៊ូមតិ ដោយមួយចំនួនបានធ្វើសកម្មភាពនយោបាយតាមការរៀបចំរបស់បរទេសដែលជាម្ចាស់ជំនួយ។ សូមស្តាប់ការបកស្រាយរបស់ លោក ជិន ម៉ាលីន អនុប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា ៨ កញ្ញា ២០២១
-
ឡើងទៅឋានសួគ៌បូកគោ 🌱🌲🇰🇭

-
៧ កញ្ញា ២០២១

១. ការសាងសង់កំពង់ផែទឹកជ្រៅដំណាក់កាលទី ១ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានពន្យារពេលរហូតដល់ឆ្នាំក្រោយ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៥នេះ – ខ្មែរថាមស៍ ២. អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ដុតកម្ទេចចោលឱសថបំប៉នសុខភាពគ្មានលេខបញ្ជិកា ចំនួន ១.៣០១គីឡូក្រាម មាន ៧០មុខ ស្មើនឹង ១ ២០២ ៣៦៦គ្រាប់ – រស្មីកម្ពុជា ៣. រដ្ឋបាល រាជធានីភ្នំពេញ បាននិង កំពុង សាងសង់ ស្ថានីយ បូមទឹក បឹងទំពុន បន្ថែម និង កំពុង បន្ត ស្តារ ប្រឡាយ មួយ ចំនួន ទៀត ដើម្បី ដោះស្រាយ បញ្ហា ទឹកជំនន់ ជន់លិច ក្នុង ភូមិសាស្ត្រខណ្ឌមានជ័យ ទួលគោក សែនសុខ និង ពោធិ៍សែនជ័យ – ភ្នំពេញបុស្តិ៍ ៤. អែលសាល់វ៉ាឌ័រក្លាយជាប្រទេសដំបូងគេលើពិភពលោក…
-
ឧបនាយករដ្ឋមន្ត្រីចិនលោក Liu He ប្តេជ្ញាថារដ្ឋាភិបាលនឹងបន្តគាំទ្រដល់វិស័យឯកជន ស្របពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការបង្ក្រាបដោយប្រើបទប្បញ្ញត្តិលើវិស័យជាច្រើន ដែលអាចធ្វើឱ្យប៉ះពាល់ដល់អាជីវកម្ម

វិស័យសេដ្ឋកិច្ចឯកជនបានរួមចំណែកជាង ៥០ភាគរយនៃចំណូលពន្ធដែលទទួលបានពីផលិតផលក្នុងស្រុកសរុប និងការងារទីក្រុងនៅប្រទេសចិន។ កាលពីខែសីហា មន្រ្តីបក្សកុម្មុយនីស្តមួយរូបបានលើកឡើងថា ភាពរុងរឿងរួមមិនមែនមានន័យថា “សម្លាប់អ្នកមាន ដើម្បីជួយអ្នកក្រ” នោះទេ។ ប្រាក់ចំណូលខ្ពស់ហួសប្រមាណគួរតែត្រូវបានកែតម្រូវ ហើយក្រុមហ៊ុនគួរតែត្រូវបានលើកទឹកចិត្តឱ្យជួយដល់សង្គម។ ប្រធានាធិបតីចិន លោក Xi Jinping បានអំពាវនាវឱ្យចិនសម្រេចបាននូវភាពរុងរឿងរួម ដោយស្វែងរកការបង្រួមគម្លាតទ្រព្យសម្បត្តិដែលកំពុងគំរាមកំហែងដល់ការកើនឡើងសេដ្ឋកិច្ចរបស់ប្រទេស និងភាពស្របច្បាប់នៃការគ្រប់គ្រងរបស់បក្សកុម្មុយនីស្ត។ ប៉ុន្តែផលប៉ះពាល់នៃការផ្លាស់ប្តូរគោលនយោបាយរបស់លោកនៅតែមិនច្បាស់លាស់ ដោយមានការខ្វែងគំនិតជាសាធារណៈក្នុងប្រទេស។ ប្រភព៖ Reuters
-
រដ្ឋប្រហារដោយកងកម្លាំងយោធាហ្គីណេបានផ្ទុះឡើង

នៅក្នុងរដ្ឋធានី Conakry ប្រជាជនខ្លះបានអបអរសាទរចំពោះរដ្ឋប្រហារនេះ ព្រោះពួកគេឃើញថានេះជាជ័យជំនះ និងសេរីភាពរបស់យុវជនហ្គីណេ។ ចំណែកឯលោក Alpha Conde ត្រូវបានយោធាចាប់ខ្លួន ក្រោយរដ្ឋប្រហារជោគជ័យ។ មេបញ្ជាការកងទ័ពអង្គភាពពិសេសហ្គីណេបានថ្លែងថា៖ “ភាពក្រីក្រ និងអំពើពុករលួយក្នុងតំបន់ បានជំរុញឱ្យកងទ័ពហ្គីណេទទួលយកទំនួលខុសត្រូវចំពោះប្រជាជន និងអធិបតេយ្យភាពហ្គីណេ។ យើងបានសម្រេចចិត្តរំលាយរដ្ឋធម្មនុញ្ញចាប់ពីពេលនេះតទៅ ហើយយើងនឹងតាក់តែងរដ្ឋធម្មនុញ្ញថ្មីជាមួយប្រជាជនហ្គីណេទាំងអស់។” ប្រភព៖ DW News
-
យោងតាមរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បំពង់បង្ហូរឧស្ម័ន Nord Stream 2 នឹងចាប់ផ្តើមដំណើរការនៅប៉ុន្មានថ្ងៃខាងមុខនេះ

គម្រោង Nord Stream 2 ដែលមានតម្លៃ ១១ពាន់លានដុល្លារ ត្រូវបានរំពឹងថានឹងបង្កើនគុណភាពនៃបំពង់ Nord Stream ដែលមានស្រាប់ទ្វេដងក្នុងការបូមឧស្ម័នឆ្លងកាត់សមុទ្របាល់ទិក និងមិនចាំបាច់ឆ្លងកាត់អ៊ុយក្រែន នៅពេលបញ្ជូនឧស្ម័នទៅអឺរ៉ុប។ ដោយឡែក អ៊ុយក្រែនបានជំទាស់លើគម្រោងនេះ ព្រោះតែការបង្វៀងផ្លូវឆ្លងកាត់ពីប្រទេសអ៊ុយក្រែន អាចធ្វើឱ្យបាត់បង់ចំនូលរាប់ពាន់លានដុល្លារដែលបានពីការដឹកជញ្ជូន។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថាគម្រោងនេះគឺជា “អាវុធភូមិសាស្ត្រ នយោបាយដ៏គ្រោះថ្នាក់របស់រុស្ស៊ី”។ ប្រភព៖ Reuters
-
កាលពីថ្ងៃទី៥ កញ្ញា ក្រុមហ៊ុនសារព័ត៌មានហុងកុង Next Digital ដែលបោះពុម្ពផ្សាយការរិះគន់រដ្ឋាភិបាលចិនជាច្រើនឆ្នាំមកហើយ បានប្រកាសថាពួកគេនឹងធ្វើការបិទទ្វារក្រុមហ៊ុន បន្ទាប់ពីមានការបង្ក្រាបរបស់អាជ្ញាធរហុងកុង

គណនីធនាគាររបស់ក្រុមហ៊ុននេះត្រូវបានអាជ្ញាធរហុងកុងបង្កក ខណៈដែលស្ថាបនិកដែលជាម្ចាស់ភាគហ៊ុនភាគច្រើននៃក្រុមហ៊ុន Next Digital លោក Jimmy Lai និងនិពន្ធនាយកមួយចំនួនកំពុងជាប់ពន្ធនាគារក្រោមការចោទប្រកាន់បទឧក្រិដ្ឋកម្មមួយចំនួន រួមមានការរំលោភលើច្បាប់សន្តិសុខជាតិ។ ក្រុមហ៊ុន Next Digital នៅជំពាក់ប្រាក់ឈ្នួលនិយោជិកជាង ៧០០នាក់។ គេរំពឹងថាការរំសាយក្រុមហ៊ុន និងការទូទាត់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនអាច ទូទាត់បំណុលដែលក្រុមហ៊ុនជំពាក់បានខ្លះ។ ប្រភព៖ New York Times
-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី០៩ កញ្ញា ក្រោមមូលបទ “មហាអនុតំបន់មេគង្គ៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី”។ កិច្ចប្រជុំនឹងពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី៦ កាលពីឆ្នាំ២០១៨ ព្រមទាំងកំណត់សកម្មភាព និងទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការនៅ៣ឆ្នាំបន្ទាប់ ក្រោមការជួយគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី។ មហាអនុតំបន់មេគង្គផ្តោតលើគម្រោងអនុតំបន់នានាដែលមានអាទិភាពខ្ពស់នៅក្នុងវិស័យការដឹកជញ្ជូន ថាមពល ទូរគមនាគមន៍ បរិស្ថាន ការអភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ ការវិនិយោគផ្នែកឯកជន និងកសិកម្ម។
-
សៀមរាប សំងំតែងខ្លួន

-
នាថ្ងៃទី២៤ មិថុនា ១៩៧០ កងវរៈសេនាតូចលេខ២អាមេរិក បានចាកចេញពីមូលដ្ឋានកងកាំភ្លើងធំ Fire Support Base Speer ដោយធ្វើដំណើរចម្ងាយជាង ១០គ.ម ចូលក្នុងព្រំដែនកម្ពុជាក្នុងភូមិសាស្រ្តខេត្តស្វាយរៀង

រូបទី១ យើងសង្កេតឃើញមានជនស៊ីវីលពាក់អាវប៉ូឡូពណ៌ខ្មៅ និងមានកន្សែងបង់ក។ រូបថតពីរសន្លឹកផ្សេងទៀតបង្ហាញពីកងទ័ពអាមេរិកនៅតំបន់ខ្ពង់រាបកណ្តាលនៃភាគខាងត្បូងប្រទេសវៀតណាមអមដោយក្រុមកុលសម្ព័ន្ធម៉ុងតាញ៉ាដប្រដាប់ដោយអាវុធស្នា។ រូបថតទាំងនេះត្រូវបានបង្ហោះដោយលោកឧត្តមសេនីយ៍ត្រី Y. Yoc Hang នាយសេនាធិការចម្រុះរបស់កងទ័ព លន់ នល់។ ប្រភព៖ Paul Brinkley-Rogers