-
សភាជាន់ទាបថៃ បានរៀបចំការបោះឆ្នោត ដកសេចក្ដីទុកចិត្តចេញ ពីលោក Prayuth ដោយយោងលើហេតុផលថាលោកមិនមាន សមត្ថភាព គ្រប់គ្រាន់ក្នុងការចាត់ចែងលើវិបត្តិកូវីដ១៩

កាល ពី ថ្ងៃ សៅរ៍ សភាជាន់ទាបថៃ បានរៀបចំការបោះឆ្នោត ដកសេចក្ដីទុកចិត្តចេញ ពីលោក Prayuth ដោយយោងលើហេតុផលថាលោកមិនមាន សមត្ថភាព គ្រប់គ្រាន់ក្នុងការចាត់ចែងលើវិបត្តិកូវីដ១៩។ យ៉ាងណាមិញ សមាជិក សភា ភាគ ច្រើន នៅ តែ បោះឆ្នោត ទុក ចិត្ត ដល់ លោក ប្រាយុទ្ធ និង រដ្ឋមន្ត្រី របស់ លោក។ មានសេចក្តីរាយការណ៍ថា អនុ រដ្ឋមន្ត្រី ក្រសួង កសិកម្ម Thammanat មាន បំណង ចង់ ដក លោក ប្រាយុទ្ធ ចេញ ពី តំណែង ដើម្បី បង្កើន ឥទ្ធិពល ក្នុង ចរចា ជាមួយ ប្រាយុទ្ធ ក្នុង ការ បុក យក…
-
យ៉ាងហោចណាស់មនុស្ស ៣នាក់ស្លាប់ និង១៥នាក់ទៀតរងរបួស នៅក្នុងការវាយប្រហារមួយទៅលើកងទ័ពនៅទីក្រុង Quetta ភាគនិរតីនៃប្រទេសប៉ាគីស្ថាន 🇵🇰

អធិការនគរបាល Quetta លោក Azhar Akram បាននិយាយថា ការវាយប្រហារនេះគឺបណ្តាលមកការបំផ្ទុះគ្រាប់បែកនៅចំណុចត្រួតពិនិត្យ Frontier Corp ដែលជាកន្លែងយោធាឈរជើងនៅក្នុងទីក្រុង Quetta។ ប្រធានាធិបតីប៉ាគីស្ថាន លោក Imran Khan បានសរសេរក្នុងបណ្តាញសង្គមថា៖ “សូមថ្កោលទោសចំពោះការវាយប្រហារទៅលើប៉ុស្តិ៍ត្រួតពិនិត្យនៅ Quetta និងចូលរួមរំលែកទុក្ខទៅកាន់ក្រុមគ្រួសារជនរងគ្រោះ និងសុំឱ្យឆាប់ជាសះស្បើយ”។ ក្រុមតាលីបង់-ប៉ាគីស្ថានដែលត្រូវបានគេស្គាល់ថាជា Tehreek-e-Taliban Pakistan (TTP) បានចេញសេចក្ដីថ្លែងការណ៍អះអាងទទួលខុសត្រូវចំពោះការផ្ទុះនេះ។ ប្រភព៖ CNN
-
កាលពីថ្ងៃសុក្រនាយករដ្ឋមន្រ្តី Yoshihide Suga បានប្រកាសថាលោកនឹងចុះចេញពីតំណែង ហើយនឹងមានការចាប់ផ្ដើម រៀបចំការបោះឆ្នោតថ្នាក់ដឹកនាំ គណបក្ស កាន់អំណាចនៅថ្ងៃទី២៩ កញ្ញា

-
មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងមួយនៅប្រទេស Montenegro 🇲🇪 សរបពេលដែលព្រះវិហារគ្រិស្ត Serbian Orthodox បានតែងតាំងមេដឹកនាំថ្មីនៅក្នុងពិធីមួយ ដែលនេះបានបង្ហាញពីការបែកបាក់នៅក្នុងប្រទេស Balkan

Montenegro បានបែកចេញពី Serbia នៅឆ្នាំ២០០៦ ប៉ុន្តែវិហារសាសនានៅតែស្ថិតក្រោមព្រះវិហារគ្រិស្តនិកាយ Orthodox របស់ Serbia ដដែល ព្រោះប្រជាជនយល់ថាវាជានិមិត្តរូបនៃឥទ្ធិពលរបស់ Serbia។ ប្រធានាធិបតី Milo Djukanovic បានជំរុញឱ្យក្រុមបាតុកររំខានពិធីសម្ពោធ Joanikije II ដើម្បីកាន់តំណែងជាបព្វជិតកំពូលដែលគេស្គាល់ថា Metropolitan of Montenegro និង Archbishop នៃ Cetinje។ ក្រុមបាតុកររាប់រយនាក់បានដាក់រនាំង ដើម្បីរារាំងការចូលទៅកាន់ទីក្រុង Cetinje នៅពេលដែលពិធីនេះបានកើតឡើង។ ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែកប្រឆាំងក្រុមបាតុករដែលបានគប់ដុំថ្មនិងដបក្នុងទីក្រុង ព្រមទាំងចាប់ខ្លួនមនុស្សជាង ១២នាក់រួមទាំងទីប្រឹក្សារបស់ប្រធានាធិបតីផងដែរ។ បច្ចុប្បន្ន មនុស្សយ៉ាងតិច ២០នាក់បានរងរបួស។ ប្រភព៖ BBC
-
ស៊ីក្លូ ២.០

ការរចនាប្លង់សិល្បៈនៃស៊ីក្លូនេះត្រូវបានជំរុញដោយទិសស្លោករបស់ Local4local’s ដែលចែងថា “យកអ្វីដែលអ្នកត្រូវការ ហើយឧបត្ថម្ភអ្វីដែលអ្នកអាចធ្វើបាន”។ រចនាបថស៊ីក្លូនេះប្រើប្រាស់ការកែច្នៃយកមកប្រើឡើងវិញនូវសម្ភារៈ និងគ្រឿងបង្គំ ឬ ម៉ាស៊ីនចាស់ៗ ។ រចនាបថនេះក៏បានបង្ហាញពីភាពឧស្សាហ៍ព្យាយាម អំណត់តស៊ូ ឆ្លាតវៃ និងភាពរឹងមាំ នៅក្នុងកាលៈទេសៈដ៏លំបាក។ វប្បធម៌នៃការប្រើប្រាស់ស៊ីក្លូ គឺជាប្រពៃណីដ៏ពេញនិយមនៅកម្ពុជា! ប្រភព៖ Lakhon Studio
-
កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យរបស់ក្រុមហ៊ុន SchneiTec ផ្តល់ថាមពល ៤%នៃការផ្គត់ផ្គង់អគ្គិសនីរបស់កម្ពុជា

លោក សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា “ប្រទេសកម្ពុជាមានអំណោយផលថាមពលពន្លឺព្រះអាទិត្យយ៉ាងខ្លាំង។ កម្ពុជាគួរតែចាប់យកកាលានុវត្តភាពដ៏ប្រសើរនេះសម្រាប់បំពេញតម្រូវការអគ្គិសនីដែលកំពុងតែកើនឡើង ដើម្បីមាគ៌ាមួយដែលសន្សំសំចៃសេដ្ឋកិច្ច នវានុវត្តន៍ និងចីរភាព”។ 📷 EnergyLab
-
ប្រើសផ្កាយ នៅឧទ្យានឫស្សីត្រឹប 🦌🌳

-
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅប្រទេសចិន លោក Jan Hecker ដែលទើបចូលកាន់តំណែងបានត្រឹមពីរសប្តាហ៍បានទទួលមរណភាព

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅប្រទេសចិន លោក Jan Hecker ដែលទើបចូលកាន់តំណែងបានត្រឹមពីរសប្តាហ៍បានទទួលមរណភាព។ នេះបើតាម Reuters នៅថ្ងៃទី០៦ កញ្ញា ២០២១។ លោក Hecker ដែលមានអាយុ៥៤ឆ្នាំ ធ្លាប់បម្រើតួនាទីជាទីប្រឹក្សានយោបាយការបរទេសរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel មុនពេលកាន់តំណែងជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំប្រទេសចិន កាលពីថ្ងៃទី២៤ សីហា ២០២១។ ជុំវិញដំណឹងមរណភាពនេះ ក្រសួងការបរទេសអាល្លឺម៉ង់បានចេញសេចក្តីថ្លែងការណ៍សម្តែងការចូលរួមសោកស្តាយយ៉ាងជ្រាលជ្រៅ តែមិនបានបញ្ជាក់ពីមូលហេតុនៃមរណភាពរបស់លោក Hecker ទេ។ បើតាមការអះអាងរបស់ភ្ញៀវដែលចូលរួមក្នុងកម្មវិធីមួយដែលរៀបចំឡើងដោយលោក Hecker នៅឯគេហដ្ឋានក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ គឺរូបលោកមើលទៅមានទឹកមុខសប្បាយរីករាយ និងមិនដូចជាឈឺថ្កាត់អ្វីនោះឡើយ។ ប្រភព៖ Reuters, បកប្រែដោយ FN
-
ប្រព័ន្ធលាងសម្អាតផ្លូវស្វ័យប្រវត្តិនៅកូរ៉េខាងត្បូង 🇰🇷

-
ថ្មអណ្តើក នៅភ្នំទ័ពជាងក្នុងឧទ្យានជាតិភ្នំក្រវាញ
