-
“រឿងសត្វក្របី គេភ្ជួររាស់ដី ធ្វើស្រែចំការ ខាងកសិកម្ម បានគ្រប់អាត្មា ក្របីនេះណា គួរអ្នកស្ងួនគ្រង”

-
ស្កេន QR Code ឬចុចតំណរភ្ជាប់ខាងក្រោម ដើម្បីទទួលបានអាហាររូបករណ៍វគ្គខ្លី លើជំនាញរហូតទៅដល់ ៣១មុខជំនាញ

-
មិនយូរទេ អ្នកឫស្សីជ្រេាយ និងអ្នកព្រែកអញ្ចាញនឹងមានសួនច្បារកម្សាន្តដូចអ្នកព្រែកតាមាក់ដែរ 🍀🍃🌿🌳🚴♀️🏃♀️🏃

-
របាយការណ៍នៅថ្ងៃទី៥ កញ្ញា

១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១១នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ២៦នាក់។ ៣. គ្រឿងញៀន ១១ករណី ឃាត់ខ្លួនជនសង្ស័យ ២៦នាក់។ ៤. កូវីដ ៥២៨ករណី និងជាសះស្បើយ ៤៤៧នាក់។ – អ្នកឆ្លងសរុប ៩៥.៨២៨នាក់ – អ្នកជាសះស្បើយ ៩១.១៣១នាក់ – អ្នកស្លាប់ ១.៩៧០នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ២៥ករណី។ – ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៤៩នាក់ – បញ្ជូនទៅតុលាការសរុប ១នាក់ – ពិន័យជាប្រាក់ ៨០.៤០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី៦ កញ្ញា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
កាលពីថ្ងៃទី៥ កញ្ញា ២០២១ កងកម្លាំងយោធាពិសេសនៃប្រទេសហ្គីណេ 🇬🇳 បានធ្វើរដ្ឋប្រហារដណ្ដើមអំណាចដោយចាប់ខ្លួនប្រធានាធិបតី និងបានដាក់បម្រាមគោចរគ្មានពេលវេលាកំណត់

យោធាហ្គីណេបានរំលាយចោលរដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាល ខណៈព្រំដែនគោក និងដែនអាកាសត្រូវបានបិទ បន្ទាប់ពីប្រធានាធិបតីហ្គីណេលោក Alpha Conde ត្រូវបានចាប់ខ្លួន។ យោធាហ្គីណេមិនទាន់បានបញ្ជាក់អ្វីលម្អិតនោះទេដោយគ្រាន់តែឱ្យដឹងថា អភិបាលខេត្ត ឬទីក្រុង រួមទាំងមន្ត្រីជាន់ខ្ពស់នានា នឹងត្រូវធ្វើការតែងតាំងជាថ្មីដោយយោធា។ លោក Mamady Doumbouya មេបញ្ជាការនៃកងកម្លាំងយោធាពិសេសហ្គីណេ បានបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ និងថ្លែងទៅកាន់ប្រជាជនហ្គីណេយ៉ាងដូច្នេះថា “ការគ្រប់គ្រងដ៏អសមត្ថភាពរបស់រដ្ឋាភិបាលបានជំរុញ ឱ្យមានរដ្ឋប្រហារនេះកើតឡើង។ យើងមិនអាចប្រគល់នយោបាយឱ្យទៅបុរសតែម្នាក់នោះទេ តែយើងនឹងប្រគល់ទៅឱ្យប្រជាជនទាំងអស់”។ អគ្គលេខាធិការអង្គការសហប្រជាជាតិ 🇺🇳 លោក Antonio Guterres បានប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះការធ្វើរដ្ឋប្រហារយោធានេះ ហើយស្នើឱ្យដោះលែងលោកប្រធានាធិបតី Alpha Conde ជាបន្ទាន់។ ហ្គីណេមានប្រជាជនសរុប ១៣លាននាក់ ហើយជាប្រទេសសម្បូរធនជាតិរ៉ែមួយ នៅតំបន់អាហ្វ្រិកខាងលិច បុន្តែប្រទេសនេះនៅតែស្ថិតក្នុងភាពក្រីក្រខ្លាំងដោយសារវិបត្តិនយោបាយអូសបន្លាយ។ ប្រភព៖ France 24, បកប្រែដោយ FN
-
ចម្លាក់គូឌុក្នុងសិល្បៈខ្មែរ សំរាប់លម្អនៅលើធ្នឹមក្បាលជញ្ជាំង ឬតាមថ្នាក់ដំបូលនៃប្រាសាទ

-
ក្រុម ISIS-K ក៏ដូចជាក្រុមសកម្មប្រយុទ្ធតូចៗផ្សេងទៀតដែលក្រោកឡើងដើម្បីប្រឆាំងនឹងក្រុមតាលីបង់មានប្រភពមកពីណា ហើយទទួលបានចំណូលមកណា?

ជនភៀសខ្លួនអាហ្វហ្កានីស្ថានកំពុងតែជួបប្រទះនូវបញ្ហាមួយចំនួនទាក់ទងនឹងបែបបទសុំទិដ្ឋការដើម្បីជ្រកកោននៅប្រទេសមហាអំណាច។ តើមានមូលហេតុអ្វីខ្លះដែលបង្កឱ្យមានការលំបាកក្នុងការសុំទិដ្ឋការបែបនេះ? អ្នកនាំពាក្យក្រុមតាលីបង់គឺលោក Mujahid បានអះអាងថាព្រឹត្តិការណ៍ថ្ងៃ១១ កញ្ញា (9/11) គឺមិនបានពាក់ព័ន្ធទៅនឹងលោក Osama Bin Laden ទេ។ តើការអះអាងនេះវាអាចនឹងបង្កឱ្យក្រុមសកម្មប្រយុទ្ធដទៃទៀតធ្វើការបះបោរ និងពង្រឹងការប្រឆាំងរបស់ខ្លួនទៅប្រទេសលោកខាងលិចដែរឬទេ? សូមស្តាប់ការបកស្រាយរបស់ លោកបណ្ឌិត ឡេង ធារិទ្ធ ប្រធានមជ្ឍមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ៦ កញ្ញា ២០២១
-
អាហ្វ្រិកខាងកើតរំពឹងថាចិននឹងជួយក្នុងការកសាងផ្លូវដែកទំនើបក្នុងតំបន់របស់ខ្លួន ខណៈពេលដែលក្រុមអ្នកវិភាគបាននិយាយថា ចិនប្រហែលជាមិនមានចិត្តអាណិតអាសូរដូចលើកមុនទេចំពោះសំណើរនេះ

នៅឆ្នាំ២០១៨ ក្នុងអំឡុងពេលកិច្ចប្រជុំ FOCAC នៅទីក្រុង Beijing ក្រុមហ៊ុន China Eximbank បានផ្តល់មូលនិធិ ដល់ការសាងសង់ផ្លូវដែកស្តង់ដារទីមួយពីកំពង់ផែ Mombasa ទៅរដ្ឋធានី Nairobi ក្នុងទំហំទឹកប្រាក់ ៣.២ពាន់លានដុល្លារ ក្រោយមកគម្រោងក៏មានបញ្ហាជាប់គាំង។ ធនាគារបានស្នើឱ្យប្រទេស Kenya ធ្វើការសិក្សាឡើងវិញ ដើម្បីបញ្ជាក់ពីលទ្ធភាពពាណិជ្ជកម្មរបស់ខ្លួន មុនពេលសម្រេចបន្តផ្តល់ហិរញ្ញប្បទាន។ លោក Wu Peng អគ្គនាយកនៃនាយកដ្ឋានកិច្ចការអាហ្រ្វិកនៃក្រសួងការបរទេសចិន បាននិយាយថា៖ “ដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោក ការវិនិយោគ និងការគាំទ្រផ្នែកហិរញ្ញវត្ថុសំរាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗមួយចំនួននៅទ្វីបអាហ្វ្រិកត្រូវបានកាត់បន្ថយ”។ វិបត្តិកូវីដ១៩ក៏បានធ្វើឱ្យប្រទេសអាហ្វ្រិកជាច្រើន ធ្លាក់ក្នុងវិបត្តិបំណុល។ ប្រភព៖ SCMP
-
អតីតព្រះបរមរាជវាំងមហានគរឧត្តុង្គមានជ័យ បុរីរម្យឧត្តម រាជនិវេសនដ្ឋាន ដែលហៅខ្លីថា ក្រុងឧត្តុង្គមានជ័យ 🇰🇭
