-
របាយការណ៍នៅថ្ងៃទី៦ កញ្ញា

១. គ្រោះថ្នាក់ចរាចរណ៍ ១៤ករណី ស្លាប់ ៨នាក់ និងរបួស ១៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ២៥នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៤. កូវីដ ៥១១ករណី និងជាសះស្បើយ ៤៨៧នាក់។ អ្នកឆ្លងសរុប ៩៦.៣៣៩នាក់ អ្នកជាសះស្បើយ ៩១.៦១៨នាក់ អ្នកស្លាប់ ១.៩៨១នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ២០ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ២០នាក់ បញ្ជូនទៅតុលាការ គ្មាន ពិន័យជាប្រាក់ ២.២០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី៧ កញ្ញា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ភ្នំសាងស្នេហ៍ មណ្ឌលគិរី

-
គ្រោះរាំងស្ងួតនៅរដ្ឋ Nevada California និង Arizona 🇺🇸

-
ស្រលាញ់ណាស់ មិនដឹងមានវាសនាឬអត់ 😭

នេះជាពានរង្វាន់សម្រាប់ជ័យលាភីនៃព្រឹត្តិការណ៍ “បំណងប្រាថ្នា” ២០២១។ ពាននេះមានរំលេចជារូបខ្យងស័ង្ខនៅចំកណ្តាលតាមលំនាំរចនាបថបាយ័នសតវត្សទី១២ តំណាងដល់ដង្ហើម ការបន្លឺឡើង និងការប្រសិទ្ធិពរឱ្យបានសម្រេចដូចបំណងប្រាថ្នា។ ខ្យងស័ង្ខតែងត្រូវបានប្រើជា កេតនភណ្ឌនៃអាទិទេព ឬជាវត្ថុពិសិដ្ឋសម្រាប់ផ្ទុកទឹកមន្ត និងជាពិសេស ជាគ្រឿងភ្លេងសម្រាប់ពិធីសាសនា។ ប្រភព៖ នវានុវត្តអប់រំ
-
ទឹកធ្លាក់អូរម្លូ ឃុំជីផាត ខេត្តកោះកុង📍

-
ភូមិឋាននៅស្រុកអង្គរបុរី ខេត្តតាកែវ 🏡🍃⛰

-
៦ កញ្ញា ២០២១

១. ៨ខែឆ្នាំ២០២១នេះ កម្ពុជាទទួលបានចំណូលជាង ៤១៦លានដុល្លារអាមេរិកពីការនាំចេញកង់ កើនឡើង ២៤.៥៥% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ – FN ២. ធនាគារជាតិនៃកម្ពុជា ចាប់ផ្តើមដាក់ការដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ២០លានដុល្លារ ជាមួយ វិស័យធនាគារនានា ដើម្បីជួយរក្សាតុល្យភាពនៃអត្រាប្តូរប្រាក់នៅកម្ពុជា – RFI ៣. អាល់កុលក្លែងក្លាយ ឬមេតាណុលជាង ១២តោន ត្រូវបានអាជ្ញាធរខេត្តតាកែវ ស្ទាក់ចាប់បាន និងរឹបអូសនៅចំណុចស្រុកគិរីវង់ ខេត្តតាកែវ ដែលនាំចូលពីប្រទេសវៀតណាមនៅថ្ងៃទី០៥ កញ្ញា – ថ្មីៗ ៤. ក្រុមតាលីបង់ប្រកាសជ័យជម្នះគ្រប់គ្រងទឹកដីអាហ្វហ្កានីស្ថានទាំងមូល ក្រោយចូលគ្រប់គ្រងតំបន់តស៊ូ Panjshir និងស្នើឱ្យកងកម្លាំងរបស់រដ្ឋាភិបាលចាស់ចូលរួមជាមួយខ្លួនដើម្បីកសាងប្រទេស – AFP ៥. កងទ័ពអាកាសកោះតៃវ៉ាន់ បានដាក់ពង្រាយយន្តហោះចម្បាំង បន្ទាប់ពីយន្តហោះយោធាចិនដីគោកចំនួន ១៩គ្រឿង ដែលរួមមានយន្តហោះទម្លាក់គ្រាប់បែក បានហោះចូលតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន – Strait Times
-
សូមអបអរសាទរឈ្មោះ វុន លៀម 👏

-
សាកសពជាច្រើនដែលរួមមានទាំងបុរស ស្ត្រី ក្មេងជំទង់ និងកុមារ ដែលមានស្នាមធ្វើទារុណកម្ម និងស្នាមខ្សែចងយ៉ាងតឹងបន្សល់ទុកលើដៃ និងក្រោយខ្នងបានអណ្ដែតតាមដងទន្លេ Setit River ភាគខាងកើតនៃស៊ូដង់

ភស្តុតាងបានបញ្ជាក់ថា សាកសពទាំងនេះគឺជាសពរបស់ប្រជាជន Tigray។ សាក្សីខ្លះបានប្រាប់ពីរឿងរ៉ាវដ៏ខ្មៅងងឹតនៃការឃុំឃាំង និងការប្រហារជីវិតទ្រង់ទ្រាយធំនៅតាមព្រំដែននៃ Humera ដែលស្ថិតក្នុងតំបន់ Tigray នៃប្រទេសអេត្យូពី 🇪🇹។ Humera ជាទីក្រុងមួយដែលជាប់ពាក់ព័ន្ធក្នុងជម្លោះបំផ្លិចបំផ្លាញអាហ្វ្រិកខាងកើត។ ទោះបីជានាយករដ្ឋមន្រ្តី Abiy Ahmed បានប្រកាសជ័យជំនះនៅចុងខែវិច្ឆិកាក៏ដោយ ការប្រយុទ្ធយោធានៅតែបន្ត។ នៅពាក់កណ្តាលខែកក្កដាកន្លងទៅ កងកម្លាំង Tigray បានប្រកាសពីការវាយលុកថ្មី ដើម្បីដណ្តើមយកមកវិញនូវតំបន់ដែលកាន់កាប់ដោយរដ្ឋាភិបាលអេត្យូពីដែលជំរុញឱ្យកងកម្លាំងរដ្ឋាភិបាល និងក្រុមជីវពលចាប់ផ្តើមដំណាក់កាលថ្មីនៃការដាក់ឃុំឃាំងជនជាតិ Tigray ទ្រង់ទ្រាយធំ។ ជនជាតិ Tigray ត្រូវរស់នៅដោយភ័យខ្លាចចំពោះការឃុំខ្លួន ឬសម្លាប់។ ការធ្វើកំណត់ហេតុការឃុំខ្លួន និងការសម្លាប់ជនជាតិ Tigray បានបង្ហាញពីសញ្ញាណនៃអំពើប្រល័យពូជសាសន៍ដែលកំណត់ដោយច្បាប់អន្តរជាតិ។ ប្រភព៖ CNN