-
ករណីវិជ្ជមានជំងឺកូវីដ១៩ តាម បណ្តាខេត្ត នៅថ្ងៃទី៧ កញ្ញា ២០២១

-
ភ្នំខ្នងព្រះ ក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់📍

-
អគារមន្ទីរពេទ្យស្រុកក្រូចឆ្មារដ៏ធំស្កឹមស្កៃសរុបចំនួន ២អគារ ដែល១អគារសម្រេចការសាងសង់បាន ៨០%ហើយ និង ១អគារទៀតកំពុងរៀបចំសាងសង់បន្ថែម ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋទៅតាមតម្រូវការ និងស្ថានភាពជាក់ស្តែង

-
ស្ថានភាពធាតុអាកាស ៨-១៤ កញ្ញា ២០២១

-
អបអរសាទរទិវាអក្ខរកម្មអន្តរជាតិ!

-
រូបសំណាកសំរិទ្ធដ៏ធំមួយក្នុងក្រុង Jingzhou ខេត្ត Hubei ត្រូវបានគ្រោងផ្លាស់ប្តូរទៅទីតាំងថ្មីមួយ ដែលនឹងត្រូវចំណាយទឹកប្រាក់ ២៤លានដុល្លារ

រូបសំណាកនេះមានកម្ពស់ ៥៨ម៉ែត្រ សាងសង់ក្នុងឆ្នាំ២០១៦ ដើម្បីតំណាងឱ្យមេដឹកនាំយោធា Guan Yu ដែលត្រូវបានគេគោរពបូជាយ៉ាងខ្លាំង។ មានមតិប្រជាជនខ្លះបានលើកឡើងថា តើអាជ្ញាធរអាចប្រើប្រាស់ថវិកាដែលបានពីការបង់ពន្ធរបស់ប្រជាជនឱ្យមានប្រសិទ្ធភាពជាងនេះបានទេ? លុយមិនមែនស្រួលរកទេ។ អ្នកខ្លះទៀតលើកឡើងថា តើចាំបាច់រុះរើទីតាំងធ្វើអ្វី? ម្តេចមិនកំទេចវា ហើយលក់អេតចាយ? 🎥 SCMP
-
របាយការណ៍នៅថ្ងៃទី៧ កញ្ញា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៥នាក់ និងរបួស ៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ៣១នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៤. កូវីដ ៥៩៦ករណី និងជាសះស្បើយ ៣៩៧នាក់។ អ្នកឆ្លងសរុប ៩៦.៩៣៥នាក់ អ្នកជាសះស្បើយ ៩២.០១៥នាក់ អ្នកស្លាប់ ១.៩៨៧នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ២៣ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ២៣នាក់ ឃាត់យានយន្ដ គ្មាន ពិន័យជាប្រាក់ ២.២០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី៨ កញ្ញា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
សាលាបឋមសិក្សាចំនួន៣ និងមធ្យមសិក្សាចំនួន៣ បានទទួលជ័យលាភីសាលាមេត្រីបរិស្ថានឆ្នាំ២០២១

១. សាលាបឋមសិក្សា វត្តចែង ខេត្តបាត់ដំបង ជ័យលាភីកម្រិតមាស ២. សាលាបឋមសិក្សា ក្រវ៉ាន់ ខេត្តសៀមរាប ជ័យលាភីកម្រិតប្រាក់ ៣. សាលាបឋមសិក្សា ឈើខ្លឹម ខេត្តត្បូងឃ្មុំ ជ័យលាភីកម្រិតសំរឹទ្ធ សម្រាប់កម្រិតមធ្យមសិក្សា៖ ១. វិទ្យាល័យ ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ ទទួលបានជ័យលាភីកម្រិតមាស ២. វិទ្យាល័យ ហ៊ុន សែន សម្ភៈបុរៈ ខេត្តក្រចេះ ទទួលបានជ័យលាភីកម្រិតប្រាក់ ៣. វិទ្យាល័យ ចំណេះទូទៅនិងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង ទទួលបានជ័យលាភីកម្រិតសំរិទ្ធ។ ចលនាសាលាមេត្រីបរិស្ថានកម្ពុជា ឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា លើការបញ្ជ្រាបចំណេះដឹង ការផ្លាស់ប្ដូរផ្នត់គំនិត ការលើកកម្ពស់ស្មារតីស្រឡាញ់បរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្រប និងមាននិរន្តរភាព និងការរស់នៅដោយចីរភាព។ 👉🏽 អានលម្អិត
-
សារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២១
