-
រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយប្រមាណ ៣.៣លានដុល្លារអាមេរិកថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោង “អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស” ក្នុងឆ្នាំ២០២១

-
ចក្ខុវិស័យសម័យតេជោ គឺអភិវឌ្ឍ និងរៀបចំក្រុងព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគម្រូពហុបំណង

-
ជីវៈចំរុះនៅតំបន់ជួរភ្នំក្រវាញ 🇰🇭

-
វាលធំវាលស្មៅធំល្វឹងល្វើយ ខ្យល់បក់រំភើយស្បើយកាយា ឧទ្យានលំហែគាប់នេត្រា វីរៈជ័យខេមរាល្បីខ្ទរខ្ទារ

-
រដ្ឋាភិបាលវៀតណាម សម្រេចបិទខ្ទប់រដ្ឋធានីហាណូយ មិនឱ្យប្រជាជនជាង ៨លាន នាក់ធ្វើដំណើរចេញចូល ដើម្បីទប់ស្កាត់រលកឆ្លងជំងឺកូវីដ១៩ដ៏ធ្ងន់ធ្ងរ

កាលពីថ្ងៃទី២៤ កក្កដា រដ្ឋាភិបាលវៀតណាម សម្រេចបិទខ្ទប់រដ្ឋធានីហាណូយ មិនឱ្យប្រជាជនជាង ៨លាន នាក់ធ្វើដំណើរចេញចូល ដើម្បីទប់ស្កាត់រលកឆ្លងជំងឺកូវីដ១៩ដ៏ធ្ងន់ធ្ងរ នៅថ្ងៃដដែល ក្រសួងសុខាភិបាលវៀតណាម ក៏បានរាយការណ៍ករណីឆ្លងថ្មីចំនួន ៧.៩៦៨នាក់ ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតរបស់ប្រទេសនេះ។ វៀតណាមកំពុងជួបប្រទះការផ្ទុះឡើងនូវករណីឆ្លងថ្មីយ៉ាងខ្លាំង ចាប់តាំងពីចុងខែមេសាមក។ ជាង ១/៣ នៃប្រជាជនសរុបជិត ១០០លាន កំពុងស្ថិតក្រោមការបិទខ្ទប់។ បើទោះបីជាមានវិធានការបែបនេះក៏ដោយ ក៏នៅតែគ្មានសញ្ញាថមថយនៃការឆ្លងផងដែរ។ ប្រភព៖ The Strait Times
-
ឥណ្ឌារកឃើញករណីជំងឺផ្សិតខ្មៅ ជាង ៤៥.០០០ករណីក្នុងរយៈពេល ២ខែចុងក្រោយនេះ ដោយក្នុងនោះជាង ៤.២០០នាក់បានស្លាប់

ករណីឆ្លងដ៏កម្រនេះ ទើបតែផ្ទុះឡើងកំឡុងពេលរីករាលដាលជំងឺកូវីដ១៩នេះ ពោលគឺកើតលើអ្នកជំងឺដែលជាសះស្បើយពីកូវីដ១៩។ ជំងឺនេះធ្វើឱ្យមានពងបែក ហើម និងដំបៅ។ ជំងឺនេះកើតមកពីពពួកផ្សិត mucormycetes ហើយឆ្លងនៅពេលប្រព័ន្ធភាពស៊ាំរបស់បុគ្គលនោះ ចុះខ្សោយ។ ការប្រើប្រាស់ថ្នាំ steroids ច្រើនពេកក្នុងការព្យាបាលកូវីដ១៩ ក៏បានកាត់បន្ថយប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ។ ដោយឡែក ជំងឺទឹកនោមផ្អែម ជាលក្ខខណ្ឌល្អឥតខ្ចោះសម្រាប់ផ្សិតទាំងនេះរស់នៅ។ គិតត្រឹមឆ្នាំ២០១៩ ឥណ្ឌាមានប្រជាជនយ៉ាងហោច ៧៧ ឭលាននាក់ មានជំងឺទឹកនោមផ្អែម។ ករណីជំងឺផ្សិតខ្មៅមួយចំនួនតូច ត្រូវបានគេរកឃើញនៅ នេប៉ាល់ អាហ្វហ្គានីស្ថាន អេហ្ស៊ីប និងអូម៉ង់។ ប្រភព៖ CNN
-
បាតុករជាង ១៦មុឺននាក់ បានតវ៉ានៅទូទាំងប្រទេសបារាំង ប្រឆាំងនឹងគំនិតផ្ដួចផ្ដើមប័ណ្ណសុខភាពរបស់លោកប្រធានាធិបតី Emmanuel Macron

បាតុករជាង ១៦មុឺននាក់ បានតវ៉ានៅទូទាំងប្រទេសបារាំង ប្រឆាំងនឹងគំនិតផ្ដួចផ្ដើមប័ណ្ណសុខភាពរបស់លោកប្រធានាធិបតី Emmanuel Macron ដែលកាត់បន្ថយលទ្ធភាពចូលភោជនីយដ្ឋាន និងទីសាធារណៈ ចំពោះប្រជាជនដែលមិនទាន់ចាក់វ៉ាក់សាំង។ វិធានការប័ណ្ណបៃតង បានធ្វើឱ្យបាតុករខឹងសម្បារនៅទូទាំងប្រទេសអុីតាលី ដោយប័ណ្ណនេះនឹងចាំបាច់ចាប់ពីដើមខែក្រោយទៅ ដើម្បីបរិភោគនៅភោជនីយដ្ឋាន និងមើលកុនជាដើម។ បាតុកររាប់ពាន់នាក់ បានតវ៉ានៅទីក្រុងឡុងដ៍ ប្រឆាំងនឹងកម្មវិធីតាមដានរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ដែលពួកគេចាត់ទុកថាបានកំពុងដាក់កម្រិតលើចលនា និងការធ្វើដំណើរ។ ក្នុងពេលតែ១សប្ដាហ៍ មនុស្សជាង ៦០ម៉ឺននាក់ ត្រូវបានគេបញ្ជាឱ្យដាក់ខ្លួនដាច់ដោយឡែកពីអ្នកដទៃ។ ក្រុមបាតុករទាមទារសេរីភាពរាប់សិបនាក់ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីមានការដង្ហែក្បួនដោយគ្មានការអនុញ្ញាត នៅទីក្រុងស៊ីដនីរបស់អូស្ត្រាលី។ សាស្ត្រាចារ្យនៃដេប៉ាដឺម៉ង់រោគរាតត្បាតរបស់ក្រុងឡុងដ៍ ថាវិធានការប័ណ្ណសុខភាពនេះ គឺសមហេតុផល និងត្រឹមត្រូវ ហើយវាជារឿងហួសចិត្តណាស់ ដែលក្រុមទាមទារសេរីភាពទាំងនេះ មិនបានមើលឃើញពីប្រយោជន៍នៃការចាក់វ៉ាក់សាំង ដែលនឹងផ្ដល់សេរីភាពបន្ថែមទៀតដល់ពួកគេ។ ប្រភព៖ DW
-
អាមេរិកកំពុងពិចារណាបង្ក្រាបការលក់ប្រេងរបស់អ៊ីរ៉ង់ទៅឱ្យចិន

អាមេរិកកំពុងពិចារណាបង្ក្រាបការលក់ប្រេងរបស់អ៊ីរ៉ង់ទៅឱ្យចិន ខណៈពួកគេត្រៀមសម្រាប់ករណីដែលក្រុងតេហេរ៉ង់អាចមិនវិលត្រឡប់ទៅរកការចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរវិញ។ នេះបើតាម Reuters ថ្ងៃទី២៣ កក្កដា។ អាមេរិកចង់ស្ដារការអនុលោមតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ហើយបើសិនធ្វើទាន់ពេលវេលា ពួកគេមិនចាំបាច់ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ជុំវិញការរំលោភការដាក់ទណ្ឌកម្មរបស់អាមេរិកលើប្រេងអ៉ីរ៉ង់ឡើយ។ ជំហររបស់ក្រុងតេហេរ៉ង់ ស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា ថាតើប្រធានាធិបតីជាប់ឆ្នោតថ្មីលោក Ebrahim Raisi មានឆន្ទៈដោះស្រាយបញ្ហាបែបណា ខណៈអ៉ីរ៉ង់បាននិយាយថាខ្លួននឹងបន្តការចរចាទៀតទេ ដរាបណាលោក Raisi ចូលកាន់តំណែងបានពេញលេញ។ ក្រុមហ៊ុនចម្រាញ់ប្រេងចិន គឺជាអ្នកនាំចូលប្រេងពីអ៉ីរ៉ង់ធំជាងគេ ជាមធ្យមចន្លោះពី ៤០០.០០០-៦៥០.០០០បារ៉ែលក្នុងមួយថ្ងៃ។ ប្រភព៖ Reuters
-
មាន់ទោប្រាក់ពណ៌ប្រផេះបៃតង ក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ខេត្តមណ្ឌលគីរី

-
អាងកំពីងពួយ ខេត្តបាត់ដំបង🇰🇭
