-
ប្រធានាធិបតីរុស្សី Putin លើកឡើងបន្ទាប់ពីការប្រឈមមុខជាមួយនាវាចម្បាំងអង់គ្លេស នៅដែនសមុទ្រឧបទ្វីបគ្រីមៀរ

កាលពីថ្ងៃអាទិត្យនេះ ប្រធានាធិបតីរុស្សី Putin លើកឡើងបន្ទាប់ពីការប្រឈមមុខជាមួយនាវាចម្បាំងអង់គ្លេស នៅដែនសមុទ្រឧបទ្វីបគ្រីមៀរថា៖ “កងទ័ពជើងទឹករុស្សីអាចរកឃើញគ្រប់សត្រូវ ហើយធ្វើការវាយប្រហារមិនអាចទប់ស្កាត់បាន ប្រសិនចាំបាច់ ព្រោះយើងមានសមត្ថភាពក្នុងការរាវរកសត្រូវនៅក្រោមទឹក នៅលើទឹក និង នៅលើអាកាស”។ រុស្ស៊ី បានកាត់យកឧបទ្វីបគ្រីមៀរពីប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០១៤ ប៉ុន្តែអង់គ្លេស និងប្រទេសលោកខាងលិចមិនទទួលស្គាល់ការកាត់យកនេះទេ ហើយនៅមានជំហរ ថា ឧបទ្វីបគ្រីមៀរគឺជារបស់អ៊ុយក្រែន។ ប្រភព៖ CNBC
-
ប្រធានាធីបតីបារាំងលោក Emmanuel Macron ឱ្យរដ្ឋាភិបាលអុីស្រាអែល ស៊ើបអង្កេតករណីដែលលោកក្លាយជាគោលដៅចារកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអុីស្រាអែល

ប្រធានាធីបតីបារាំងលោក Emmanuel Macron ឱ្យរដ្ឋាភិបាលអុីស្រាអែល ស៊ើបអង្កេតករណីដែលលោកក្លាយជាគោលដៅចារកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអុីស្រាអែល។ នេះបើតាម The Guardian ថ្ងៃទី២៥ កក្កដា។ លោក Macron បារម្ភថាខ្សែទូរសព្ទលោក និងគណៈរដ្ឋមន្រ្តីឆ្លងមេរោគ Pegasus ដែលជាកម្មវិធីលួចស្តាប់ព័ត៌មានរបស់ក្រុមហ៊ុនឃ្លាំមើលអ៉ីស្រាអែល NSO។ ក្រុមហ៊ុន NSO បានបដិសេធថា លោក Macron មិនមែនជាគោលដៅរបស់អតិថិជនខ្លួនទេ។ មានការលើកឡើងថា មានលេខទូរសព្ទចំនួន ៥០.០០០ ដែលមានទាំងលេខលោក Macron ប្រមុខរដ្ឋ រដ្ឋាភិបាលជាន់ខ្ពស់ មន្ត្រីការទូត និងយោធានៅក្នុងប្រទេសចំនួន ៣៤ លើពិភពលោក ត្រូវបានគេលួចស្តាប់។ ប្រភព៖ The Guardian
-
សភាបារាំងបានអនុម័តលើសេចក្តីព្រាងច្បាប់ ដែលតម្រូវឱ្យមន្ដ្រីសុខាភិបាលមានកាតព្វកិច្ចចាក់វ៉ាក់សាំងកូវីដ១៩

សភាបារាំងបានអនុម័តលើសេចក្តីព្រាងច្បាប់ ដែលតម្រូវឱ្យមន្ដ្រីសុខាភិបាលមានកាតព្វកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក៏ដូចជាតម្រូវឱ្យមានសំបុត្របញ្ជាក់សុខភាពសំរាប់ប្រជាជន មុនចូលកន្លែងសាធារណៈផ្សេងៗ ស្របពេលបារាំងកំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលវ៉ារ្យ៉ង់ដែលតា ដែលគំរាមកំហែងដល់ការងើបឡើងវិញនៃសេដ្ចកិច្ចជាតិ។ នេះបើតាម US News ថ្ងៃទី២៥ កក្កដា។ តុលាការកំពូលបារាំង ជាអ្នកសម្រេចជាចុងក្រោយ មុនពេលច្បាប់នេះអាចចូលជាធរមាន។ គិតត្រឹមថ្ងៃទី២៥ កក្កដានេះ ៤៩% នៃប្រជាជន ៦៧លាននាក់ បានទទួលវ៉ាក់សាំងកូវីដ១៩ពេញលេញ។ វិទ្យាស្ថានប៉ាស្ទ័របារាំងលើកឡើងថា ទាល់តែមនុស្សពេញវ័យជាង ៩០% បានទទួលការចាក់វ៉ាក់សាំង ទើបអាចបន្ធូរបន្ថយការរឹតបន្តឹងទូទៅនៅក្នុងប្រទេសបាន។ ប្រភព៖ US News
-
ក្រសួងប្រៃសណីយ៍ តម្រូវឱ្យប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តទាំងអស់ បញ្ឈប់ការហៅចូលមកលេខទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់

-
ក្នុងរយៈពេល ១៨ឆ្នាំ អ្នកថតរូបជនជាតិប្រេស៊ីលដ៏ល្បីល្បាញលោក Sebastião Salgado និងភរិយា Lialan Wanick បានដាំកូនឈើជាង ២លានដើម

-
សម្រស់ដងវិថីអមដោយរុក្ខជាតិស្រស់ត្រកាលរួមទាំងអាកាសធាតុដ៏សែនមនោរម្យនាឯភូមិភាគឦសាន 🇰🇭🍂

-
ចិននៅតែបន្តនាំមុខក្នុងតារាងមេដាយសរុបនៃព្រឹត្តិការណ៍អូឡាំពិក ២០២០ គិតត្រឹមព្រឹកថ្ងៃចន្ទ ២៦ កក្កដា

-
របាយការណ៍នៅថ្ងៃទី២៥ កក្កដា

១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ៥៧នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ២២នាក់។ ៤. កូវីដ ៧៧៨ករណី និងជាសះស្បើយ ៦៨៦នាក់។ អ្នកឆ្លងសរុប ៧៣.៧០១នាក់ អ្នកជាសះស្បើយ ៦៥.៩៥០នាក់ អ្នកស្លាប់ ១.៣០៥នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី២៦ កក្កដា ២០២១
-
នាយករដ្ឋមន្រ្តីកម្ពុជា និងជប៉ុន ផ្លាស់ប្តូរលិខិតចំពោះការផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន១លានដូសដល់កម្ពុជា

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭
