-
ក្រោយពីបញ្ចប់ជំនួបរវាងលោក Xie Feng និងលោកស្រី Sherman ទំនាក់ទំនងចិន-អាមេរិកស្ថិតក្នុងសភាពទាល់ច្រក

ក្រោយពីបញ្ចប់ជំនួបរវាងលោក Xie Feng និងលោកស្រី Sherman កាលពីថ្ងៃអាទិត្យ លោក Xie លើកឡើងថា “ទំនាក់ទំនងចិន-អាមេរិកស្ថិតក្នុងសភាពទាល់ច្រក ដោយសារតែមូលហេតុចម្បងបំផុតនោះគឺ ប្រជាជនអាមេរិកចាត់ទុកចិនជា “សត្រូវស្រមើស្រមៃ”។ អនុរដ្ឋមន្ត្រីចិនរូបនេះ បានដាក់បញ្ជីនៃការទាមទារទៅកាន់លោកស្រីអនុរដ្ឋមន្ត្រីអាមេរិកចំនួន ២ផ្សេងគ្នា នេះបើតាមការចុះផ្សាយរបស់ សារព័ត៌មាន Xinhua។ បញ្ជីទីមួយគឺ បញ្ជីនៃទង្វើអាក្រក់របស់អាមេរិក ដែលត្រូវតែបញ្ឈប់។ ចិនជំរុញឱ្យអាមេរិកទម្លាក់ចោលដោយឥតលក្ខខណ្ឌនូវការដាក់ទណ្ឌកម្មមិនឱ្យទិដ្ឋាការ (Visa) អាមេរិកទៅឱ្យមន្ត្រីគណបក្សកុម្មុយនិស្តចិន ទម្លាក់ចោលនូវការដាក់ទណ្ឌកម្មទៅលើថ្នាក់ដឹកនាំមន្ត្រី និងអង្គភាព/ស្ថាប័នចិននានា ក៏ដូចជាលុបចោលនូវការរឹតត្បិតការផ្ដល់ទិដ្ឋាការទៅឱ្យនិស្សិតរបស់ចិន។ ចិនក៏ជំរុញឱ្យអាមេរិកបញ្ឈប់នូវការធ្វើទុក្ខបុកម្នេញដល់សហគ្រាសរបស់ចិន និងស្ថាប័នរបស់ចិនដូចជា វិទ្យាស្ថានខុងជឺ ព្រមទាំងទីភ្នាក់ងារសារព័ត៌មាននានារបស់ចិន។ ចិនស្នើឱ្យអាមេរិកបញ្ឈប់ការយាយីទៅលើលោកស្រី Meng Wanzhou នាយកផ្នែកហិរញ្ញវត្ថុរបស់ Huawei ដែលពេលនេះកំពុងស្ថិតក្រោមដែនអាជ្ញាកាណាដា។ បញ្ជីទីពីរគឺ បញ្ជីដែលចិនបង្ហាញពីការព្រួយបារម្ភទៅលើបញ្ហារើសអើងជាតិសាសន៍អាស៊ី និងរឿងដល់ពលរដ្ឋចិនរងគ្រោះដោយសារអំពើ ហិង្សានៅអាមេរិកជាដើម។ ជាមួយគ្នានោះ លោក Wang Yi ក៏បានដាក់ចេញនូវការទាមទារចំនួន ៣ របស់ចិនទៅកាន់លោកស្រី Sherman ដែលក្នុងនោះមានដូចជា (១) អាមេរិកដាច់ខាតមិនត្រូវប៉ុនប៉ងក្នុងការធ្វើសកម្មភាពណាមួយក្នុងការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងបែបសង្គមនិយមរបស់ចិន (២) មិនត្រូវប៉ុនប៉ងក្នុងការបង្អាក់ការអភិវឌ្ឍរបស់ចិនឡើយ…
-
ប្រធានាធិបតីអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mustafa al-Kadhimi បានយល់ព្រមលើកិច្ចព្រមព្រៀងបញ្ចប់បេសកកម្មប្រយុទ្ធរបស់យោធាអាមេរិកនៅអ៊ីរ៉ាក់

នៅថ្ងៃទី២៦ កក្កដា ប្រធានាធិបតីអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mustafa al-Kadhimi បានយល់ព្រមលើកិច្ចព្រមព្រៀងបញ្ចប់បេសកកម្មប្រយុទ្ធរបស់យោធាអាមេរិកនៅអ៊ីរ៉ាក់ ត្រឹមដំណាច់ឆ្នាំ២០២១។ នេះបើតាម Reuters ថ្ងៃទី២៧ កក្កដា។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងកំឡុងពេលដែលលោកនាយករដ្ឋមន្ដ្រី Kadhimi កំពុងរងសម្ពាធកាន់តែខ្លាំងឡើងពីភាគីសម្ព័ន្ធមិត្តអ៉ីរ៉ង់ និងយោធា ដែលប្រឆាំងនឹងតួនាទីរបស់យោធាអាមេរិកក្នុងប្រទេសអ៉ីរ៉ាក់។ បច្ចុប្បន្ន យោធាអាមេរិកជាង ២.៥០០ នាក់ត្រូវបានដាក់ពង្រាយនៅអ៉ីរ៉ាក់ ដើម្បីជាជំនួយក្នុងការកម្ចាត់សំណល់នៃក្រុមភេរវកម្មរដ្ឋអ៉ីស្លាម (ISIS)។ តួនាទីរបស់អាមេរិកនៅអ៉ីរ៉ាក់នឹងផ្លាស់ប្ដូរទៅជាការបណ្ដុះបណ្ដាលយោធាអ៉ីរ៉ាក់ ប៉ុន្ដែពុំមានបេសកកម្មប្រយុទ្ធឡើយ។ ប្រភព៖ Reuters
-
សារាចរណែនាំ ស្ដីពីការចែកចាយ និងលក់ឧបករណ៍ធ្វើតេស្ដរហ័សរកវីរុសកូវីដ១៩

-
ក្រសួងសុខាភិបាល បើកផ្លូវឱ្យក្រុមហ៊ុនរកស៊ីផ្នែកឱសថអាចនាំចូលវ៉ាក់សាំងកូវីដ១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក មកចែកចាយនៅកម្ពុជា

-
ខ្យល់អាកាសល្អណាស់នៅលើភ្នំ ជុំដោយព្រៃព្រឹក្សាគ្រប់ទិសឋាន ជួយគ្នាថែរក្សាបរិស្ថាន នាំភាពសុខសាន្តដល់ភ្ញៀវទេសចរ 🇰🇭

-
សូមសហការកម្ទេចចោលសាច់ក្របីបង្កកផ្ទុកក្នុងកុងតឺន័រ ២ទូ ដែលបានរកឃើញវីរុសកូវីដ១៩

-
នៅកំឡុងទសវត្សឆ្នាំ ១៥០០ ត្រីជប៉ុន Fugu ត្រូវបានរកឃើញថាមានផ្ទុកនូវសារធាតុពុលដែលអាចបណ្ដាលឱ្យស្លាប់

នៅកំឡុងទសវត្សឆ្នាំ ១៥០០ ត្រីជប៉ុន Fugu ត្រូវបានរកឃើញថាមានផ្ទុកនូវសារធាតុពុលដែលអាចបណ្ដាលឱ្យស្លាប់ ដូចនេះ ការបរិភោគត្រីនេះនៅសម័យនោះត្រូវបានហាមឃាត់។ សព្វថ្ងៃ ត្រីជប៉ុន Fugu នេះបានក្លាយជាមុខម្ហូបដ៏ពេញនិយមមួយនៅជប៉ុន។ បន្ទះសាច់ត្រី Fugu ដែលស្ដើងបំផុតមានរសជាតិ និងរូបរាងគួរឱ្យចង់បរិភោគ ពិសេសចម្អិនជាស៊ុប។ ជនជាតិជប៉ុនបរិភោគត្រីនេះយ៉ាងហោចណាស់ ១០.០០០ តោនជារៀងរាល់ឆ្នាំ។ វាអាចមានតម្លៃដល់ទៅ ២៦៥ដុល្លារក្នុងមួយគីឡូក្រាម។ 🎥 NHK WORLD-JAPAN
-
ច្បាប់វិនិយោគថ្មីនៅកម្ពុជា និងលក្ខខ័ណ្ឌលើកទឹកចិត្តវិនិយោគនានា នឹងជួយជំរុញ និងស្ដារសេដ្ឋកិច្ចជាតិនៅក្នុងអំឡុងពេល និងក្រោយវិបត្តិនៃជំងឺកូវីដ១៩

-
របាយការណ៍នៅថ្ងៃទី២៦ កក្កដា

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ១០នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៣. គ្រឿងញៀន ៥ករណី ឃាត់ខ្លួនជនសង្ស័យ ២១នាក់។ ៤. កូវីដ ៦៨៥ករណី និងជាសះស្បើយ ៧៧៥នាក់។ អ្នកឆ្លងសរុប ៧៤.៣៨៦នាក់ អ្នកជាសះស្បើយ ៦៦.៧២៥នាក់ អ្នកស្លាប់ ១.៣២៤នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី២៧ កក្កដា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭
