-
កម្ពុជាបិទខេត្តជាប់ព្រំដែនថៃ ក្រោយរកឃើញមានអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta ក្នុងសហគមន៍

-
គណបក្សនយោបាយធំបំផុតរបស់ទុយនេស៊ី Ennahda បានស្នើឱ្យមានកិច្ចសន្ទនា ដើម្បីដោះស្រាយវិបត្តិនយោបាយ បន្ទាប់ពីបានជំរុញឱ្យសមាជិកសភា

គណបក្សនយោបាយធំបំផុតរបស់ទុយនេស៊ី Ennahda បានស្នើឱ្យមានកិច្ចសន្ទនា ដើម្បីដោះស្រាយវិបត្តិនយោបាយ បន្ទាប់ពីបានជំរុញឱ្យសមាជិកសភា និងអ្នកគាំទ្ររបស់ខ្លួនធ្វើបាតុកម្មនៅខាងក្រៅសភាក្នុងរដ្ឋធានីទុយនីស។ នេះបើតាម Aljazeera ថ្ងៃទី២៧ កក្កដា។ លោក Rachid Ghannouchi ដែលជាប្រធានសភា និងជាមេដឹកនាំបក្ស Ennahda ដំបូងឡើយបានអំពាវនាវដល់សមាជិកសភា និងអ្នកគាំទ្ររបស់ខ្លួនឱ្យអង្គុយនៅខាងក្រៅសភាដើម្បីថ្កោលទោសទង្វើរបស់ប្រធានាធិបតី បន្ទាប់ពីសមាជិកសភាជាច្រើនត្រូវបានកងទ័ពបដិសេធមិនឱ្យចូលប្រជុំសភា។ ប្រជាជនជាង ៣០០នាក់បានប្រមូលផ្តុំគ្នា ក្រោយការអំពាវនាវរបស់លោក តែក្នុងនោះក៏មានលាយឡំជាមួយក្រុមអ្នកគាំទ្រទង្វើលោកប្រធានាធិបតីផងដែរ។ ប្រធានាធិបតីលោក Saied ក៏បានចេញបទបញ្ជាបម្រាមគោចរនៅពេលយប់ និងហាមឃាត់មិនឱ្យមានការប្រមូលផ្តុំមនុស្សលើសពី ៣នាក់។ សព្វថ្ងៃ លោក Rachid ក៏បានផ្លាស់ប្ដូរយុទ្ធសាស្រ្តមកប្រកាន់យកវិធីផ្សះផ្សាជាច្រើនទៀត ដើម្បីអំពាវនាវដល់លោក Saied ឱ្យប្តូរវិធានការឡើងវិញ។ ប្រភព៖ Aljazeera
-
វ៉ាក់សាំង Johnson & Johnson ចំនួន ៥០០.០០០ដូស ជាអំណោយរបស់អាមេរិក នឹងមកដល់កម្ពុជានៅថ្ងៃទី៣០ កក្កដា ២០២១

-
អ៊ុយក្រែនបានរៀបចំសមយុទ្ធដ៏ធំជាមួយអាមេរិក ប៉ូឡូញ និងលីទុយអានី នៅបន្ទាយហ្វឹកហាត់ក្រុង Yavoriv ក្នុងតំបន់ Lviv

នៅថ្ងៃទី២៧ កក្កដា អ៊ុយក្រែនបានរៀបចំសមយុទ្ធដ៏ធំជាមួយអាមេរិក ប៉ូឡូញ និងលីទុយអានី នៅបន្ទាយហ្វឹកហាត់ក្រុង Yavoriv ក្នុងតំបន់ Lviv ។ នេះបើតាម Reuters ថ្ងៃទី២៧ កក្កដា។ សមយុទ្ធនេះមានឈ្មោះថា Three Swords-2021 ដែលមានការចូលរួមពីទាហានជាង ១២០០នាក់ រថយន្តប្រយុទ្ធជាង ២០០គ្រឿង ឧទ្ធម្ភាគចក្រជំនួយពីលើអាកាស នាវាដឹកពាសដែក រួមទាំងទាហានបាញ់កាំភ្លើងលើគោលដៅសត្រូវជាដើម។ សមយុទ្ធនេះធ្វើឡើងខណៈពេលដែលភាពតានតឹងរវាងអង្គការណាតូ និងក្រុងមូស្គូ កើនឡើងមួយកម្រិតទៀត ក្រោយពេលរុស្សីបានបាញ់ព្រមាន និងទម្លាក់គ្រាប់បែកទៅលើផ្លូវទឹកដែលនាវាចម្បាំងអង់គ្លេសធ្វើដំណើរ ដើម្បីបណ្ដេញចេញពីដែនសមុទ្រខ្មៅក្បែរឆ្នេរ Crimea ដែលរុស្ស៊ីអះអាងថាជារបស់ខ្លួន។ ប្រភព៖ Reuters
-
មនុស្ស ២នាក់ស្លាប់ ១៦នាក់រងរបួសធ្ងន់ស្រាល និង ៥នាក់ទៀតបាត់ខ្លួន ក្នុងហេតុការណ៍ផ្ទុះតំបន់រោងចក្រផលិត និងប្រើប្រាស់សារធាតុគីមី នៃទីក្រុង Leverkusen នៅខាងលិចប្រទេសអាល្លឺម៉ង់

ហេតុការណ៍នេះកើតឡើងថ្ងៃទី២៧ កក្កដា នៅកន្លែងដុតកាកសំណល់របស់សួនឧស្សាហកម្ម Chempark។ អ្នកពន្លត់អគ្គិភ័យប្រើពេលជិត ៤ម៉ោងដើម្បីពន្លត់វា។ ដើម្បីសុវត្ថិភាព អាជ្ញាធរអាល្លឺម៉ង់ ឱ្យប្រជាជននៅខាងក្នុងផ្ទះបិទជិត ហើយប្រជាជននៅក្បែរតំបន់កើតហេតុ ក៏គួរតែបិទប្រព័ន្ធម៉ាស៊ីនត្រជាក់ដែរ ខណៈខ្យល់នៅជុំវិញនោះត្រូវបានសង្ស័យថាមានផ្ទុកជាតិពុល។ ប្រភព៖ Al Jazeera
-
កម្ពុជា៖ ពីប្រទេសដែលធ្លាប់ទិញ ឬសុំសុនខហិតមីនពីបរទេសទៅជាអ្នកផ្គត់ផ្គង់វិញ

-
សេចក្តីជូនព័ត៌មានបន្ថែម ស្តីពីការចាក់វ៉ាក់សាំងកូវីដ១៩ (Sinovac) ដល់កុមារ និងយុវវ័យអាយុចាប់ពី ១២-១៧ឆ្នាំ

-
ថៃបានអនុម័តឱ្យប្រើរុក្ខជាតិ green chiretta ប្រែក្រៅផ្លូវការថាស្មៅប្រមាត់មនុស្ស ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល

ថៃបានអនុម័តឱ្យប្រើរុក្ខជាតិ green chiretta ប្រែក្រៅផ្លូវការថាស្មៅប្រមាត់មនុស្ស ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល។ នេះបើតាម The Strait Times ថ្ងៃទី២៧ កក្កដា។ រុក្ខជាតិនេះមានសារធាតុ andrographolide ដែលការពារកោសិកាពីវីរុស និងទប់ស្កាត់វីរុសមិនឱ្យបង្កើនបរិមាណក្នុងខ្លួនមនុស្ស។ វាត្រូវលេបរយៈពេលប្រាំថ្ងៃជាប់ៗគ្នាសម្រាប់អ្នកជំងឺដែលមានរោគសញ្ញាស្រាល។ ពន្ធនាគារថៃបានផ្តល់ថ្នាំដែលចំរាញ់ពីរុក្ខជាតិ green chiretta ឱ្យអ្នកទោស ១១.៨០០នាក់។ ជាលទ្ធផល ៩៩ភាគរយ នៃអ្នកទោសសរុបបានជាសះស្បើយ។ ដី ១.៦០០ ម៉ែត្រការ៉េអាចដាំរុក្ខជាតិ green chiretta បាន ៦០០គីឡូក្រាមដែលអាចចំរាញ់ជាថ្នាំបាន ៣៧៥.០០០ គ្រាប់។ ថៃត្រូវការថ្នាំសរុប ៣,១ពាន់លានគ្រាប់ ដូចនេះត្រូវការផ្ទៃដីជាង ១.៣០០ ហិកតាដើម្បីដាំរុក្ខជាតិ green chiretta។ ពន្ធនាគារថៃគ្រោងផលិតថ្នាំខាងលើនេះ ៥០លានគ្រាប់ក្នុងរយៈពេល ៤ខែ ដើម្បីផ្គត់ផ្គង់ ៥០ភាគរយនៃអ្នកទោសនៅពន្ធនាគារ។ រុក្ខជាតិ green chiretta អាចលក់បានក្នុងតម្លៃ ១៤ដុល្លារ ក្នុងមួយគីឡូក្រាម។ ប្រភព៖ The Strait…
-
ទង្វើដ៏គួរឱ្យស្អប់ខ្ពើមរបស់ក្រុមផ្សងព្រេងមួយចំនួន

-
អ្នកដែលបានឃើញ ឈ្មោះ សឿង វុត្ថា ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ សូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់
