-
មេដឹកនាំកំពូលអ៊ីរ៉ង់ បានប្រកាសថាក្រុងតេអេរ៉ង់នឹងមិនទទួលយកការទាមទារបែប “រឹងរួស” របស់ក្រុងវ៉ាស៊ីនតោន

មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei កាលថ្ងៃពុធ បានប្រកាសថាក្រុងតេអេរ៉ង់នឹងមិនទទួលយកការទាមទារបែប “រឹងរួស” របស់ក្រុងវ៉ាស៊ីនតោននៅក្នុងកិច្ចពិភាក្សាដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥នោះទេ និងថាអាមេរិកបានបរាជ័យក្នុងការធានាថាមិនបោះបង់កិច្ចព្រមព្រៀងនេះតទៅទៀត។ តាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ន មេដឹកនាំរូបនេះបាននិយាយថា អាមេរិកបានធ្វើសកម្មភាពយ៉ាងកំសាក ហើយមានតែបំណងអាក្រក់។ លោកបន្ថែមថា អាមេរិកធ្លាប់បានរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរដោយសេរីហើយទុកវាចោល ប៉ុន្តែឥឡូវ បែរជានិយាយយ៉ាងច្បាស់ថាខ្លួនមិនអាចផ្ដល់ការធានាថារឿងនេះនឹងមិនអាចកើត ឡើងម្តងទៀត។ ប្រភព៖ Reuters
-
ការព្យាករណ៍នៃការលក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយក្រុមហ៊ុន Pfizer ក្នុងឆ្នាំ២០២១នេះ បានកើនដល់ ២៩%

នៅថ្ងៃទី២៩ កក្កដា ការព្យាករណ៍នៃការលក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយក្រុមហ៊ុន Pfizer ក្នុងឆ្នាំ២០២១នេះ បានកើនដល់ ២៩% ស្មើនឹងទំហំទឹកប្រាក់ ៣៣.៥ពាន់លានដុល្លារ ដោយរំពឹងថានឹងមានតម្រូវការវ៉ាក់សាំងដូសទី៣បន្ថែមទៀត។ ទិន្នន័យបានបង្ហាញថា វ៉ាក់សាំងដូសទី៣ អាចបង្កើតអង្គបដិប្រាណប្រឆាំងនឹងវ៉ារ្យ៉ង់ Delta ខ្ពស់ជាងមុន ៥ដងសំរាប់មនុស្សវ័យក្មេង និង ១១ដងសំរាប់មនុស្សចាស់ បើធៀបទៅនឹងសមត្ថភាពវ៉ាក់សាំងតែ ២ដូស។ Pfizer គ្រោងនឹងស្នើសុំឱ្យមានការចាក់ដូសទី៣ ដើម្បីប្រឆាំងនឹងវ៉ារ្យ៉ង់ Delta នៅខែសីហាខាងមុខនេះ។ ប្រភព៖ Reuters
-
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ថា ចិនចាត់ទុកក្រុមតាលីបង់ថាជាតួអង្គសំខាន់មួយក្នុងការបញ្ចប់សង្គ្រាមនៅអាហ្វហ្គានីស្ថាន

ក្នុងជំនួបជាមួយប្រតិភូរបស់ក្រុមតាលីបង់កាលពីថ្ងៃទី២៨ កក្កដា រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ថា ចិនចាត់ទុកក្រុមតាលីបង់ថាជាតួអង្គសំខាន់មួយក្នុងការបញ្ចប់សង្គ្រាមនៅអាហ្វហ្គានីស្ថាន។ ចិនមានជំហរមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង តែចិនសង្ឃឹមថាគ្រប់ភាគីទាំងអស់នឹងរួមសាមគ្គីគ្នា ដើម្បីកសាងអាហ្វហ្គានីស្ថានមួយដែលឯករាជ្យពិតប្រាកដ។ លោក Wang Yi ក៏សង្ឃឹមថា ក្រុមតាលីបង់នឹងបង្ក្រាបចលនាឥស្លាមទួរមេនីស្ថានខាងកើត ដែលជាក្រុមភេរវកម្មកំពុងធ្វើប្រតិបត្តិការនៅតំបន់មួយចំនួនក្បែរ និងក្នុងខេត្តស៊ីនជាំង ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់ចិន។ ខាងតាលីបង់ក៏ធានាចិនវិញថា ខ្លួននឹងមិនអនុញ្ញាតឱ្យក្រុមណាមួយធ្វើសកម្មភាពនៅទឹកដីអាហ្វហ្គានីស្ថាន ដើម្បីប្រឆាំងនឹងចិនឡើយ។ ប្រភព៖ Reuters
-
អាស៊ីតានតឹងដោយហេតុតែមហិច្ចតានុយក្លេអ៊ែររបស់កូរ៉េខាងជើង

-
ប្រទេសចិន និងសហគមន៍អន្តរជាតិមានទំនួលខុសត្រូវក្នុងការបង្រៀនអាមេរិកនូវមេរៀនមួយ ប្រសិនបើអាមេរិកមិនចេះគោរពប្រទេសដទៃស្មើៗគ្នា

រដ្ឋមន្រ្តីការបរទេសចិន Wang Yi៖ ប្រទេសចិន និងសហគមន៍អន្តរជាតិមានទំនួលខុសត្រូវក្នុងការបង្រៀនអាមេរិកនូវមេរៀនមួយ ប្រសិនបើអាមេរិកមិនចេះគោរពប្រទេសដទៃស្មើៗគ្នា។ “គ្មានប្រទេសណាមួយត្រូវបានចាត់ទុកជាមេរបស់ប្រទេសដទៃទៀតឡើយ។” លោកថ្លែងក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្ររដ្ឋមន្ត្រីការបរទេសចិន-ប៉ាគីស្ថានលើកទី៣ កាលពីសប្តាហ៍មុន។ ប្រភព៖ CGTN
-
បែបបទ និងនីតិវិធីសម្រាប់ក្រុមហ៊ុន និងមន្ទីរពេទ្យឯកជន ក្នុងការផ្ដល់វ៉ាក់សាំងជូនអតិថិជន

-
ប្តីប្រពន្ធឈ្លោះគ្នាមិនមែនជាព័ត៌មានទេ តែបើប្តីប្រពន្ធឈ្លោះគ្នា ហើយតុលាការកាត់ក្តីមិនយុតិ្តធម៌ ទើបជាព័ត៌មាន

-
ជំនួយវ៉ាក់សាំងរបស់ប្រទេសជាមិត្តកម្ពុជា រួមមាន ចិន ជប៉ុន អង់គ្លេស អាមេរិក និងបណ្តាប្រទេសជាមិត្តផ្សេងៗទៀតបានមកដល់ និងកំពុងមកដល់ជាបន្តបន្ទាប់

មហាអំណាចគួរប្រកាន់យកនូវកាយវិការមនុស្សធម៌អន្តរជាតិនេះ ក្នុងការឆ្លើយតបទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពិសេសក្នុងបរិបទនយោបាយអន្តរជាតិពហុប៉ូល និងការប្រកួតប្រជែងដណ្តើមអំណាច និងឥទ្ធិពលនយោបាយភូមិសាស្រ្តតំបន់នាពេលបច្ចុប្បន្ននេះ។ បច្ចុប្បន្ននេះ ការគាបសង្កត់ គំរាមកំហែង និងដាក់ទណ្ឌកម្មលើប្រទេសតូចតាចទន់ខ្សោយ លែងមានឥទ្ធិពលទៀតហើយ ហើយក៏មិនមែនជាមធ្យោបាយការទូតបែបស៊ីវីល័យទៀតដែរ តែផ្ទុយទៅវិញ មានតែការប្រកួតប្រជែងគ្នាក្នុងការជួយទៅដល់ប្រទេសតូចតាចទន់ខ្សោយទាំងអស់នោះទៅវិញទេ ទើបជាវិធានការសមស្រប និងមានប្រសិទ្ធភាពជាង។ ✍🏽-ជិន ម៉ាលីន
-
បំរាមគោចរ ម៉ោង ២១៖០០ ដល់ម៉ោង ៣៖០០ នៅរាជធានីភ្នំពេញ

-
ក្រុមអ្នកពន្លត់អគ្គីភ័យ និងអ្នកជួយសង្គ្រោះបន្ទាន់ ត្រូវហាត់ប្រាណ និងហ្វឹកហាត់ឱ្យបានទៀងទាត់ ដើម្បីកាត់បន្ថយការរងរបួស

ក្រុមអ្នកពន្លត់អគ្គីភ័យ និងអ្នកជួយសង្គ្រោះបន្ទាន់ ត្រូវហាត់ប្រាណ និងហ្វឹកហាត់ឱ្យបានទៀងទាត់ ដើម្បីកាត់បន្ថយការរងរបួស។ ពួកគេត្រូវមានជំនាញច្បាស់ ដើម្បីដោះស្រាយបញ្ហា និងការពារអាយុជីវិតប្រជាជន។ នៅរដ្ឋ Colorado របស់អាមេរិក អ្នកពន្លត់អគ្គីភ័យទាំងអស់ត្រូវឆ្លងកាត់ការបណ្តុះបណ្តាលស្មារតីគោរពវិន័យ។ គេត្រូវស្លៀកពាក់ឯកសណ្ឋានឱ្យបានលឿន និងត្រឹមត្រូវ។ 🎥 South Metro Fire Rescue