-
សេចក្តីសម្រចរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩

-
🔪✈️😲

-
របាយការណ៍នៅថ្ងៃទី២៩ កក្កដា

១. គ្រោះថ្នាក់ចរាចរណ៍ ១១ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ ១០នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១២ករណី ឃាត់ខ្លួនជនសង្ស័យ ១៨នាក់។ ៣. គ្រឿងញៀន ១១ករណី ឃាត់ខ្លួនជនសង្ស័យ ២៤នាក់។ ៤. កូវីដ ៦៦៨ករណី និងជាសះស្បើយ ៨១២នាក់។ អ្នកឆ្លងសរុប ៧៦.៥៨៥នាក់ អ្នកជាសះស្បើយ ៦៩.១៩៨នាក់ អ្នកស្លាប់ ១.៣៧៥នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី៣០ កក្កដា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ការជួបជុំព្រលឹងដូនតា ក្រោមដំបូលសន្តិភាព

១. សហទេព (Sahadeva) និងនកុល (Nakula) បានប្រគល់មកកម្ពុជានៅឆ្នាំ២០១៣។ ២. ពលរាម (Balarama) បានបញ្ជូនត្រឡប់មកកម្ពុជានៅឆ្នាំ២០១៤។ ៣. ទុរយោធន៍ (Duryodhana) បានត្រឡប់មកដល់កម្ពុជាវិញនៅឆ្នាំ២០១៤។ ៤. ភីម (Bhima) បានត្រឡប់មកដល់កម្ពុជាវិញនៅឆ្នាំ២០១៥។ ៥. អជ៌ុន (Arjun) បានត្រឡប់មកដល់កម្ពុជាវិញនៅឆ្នាំ២០១៥។ ៦. យុធិស្ឋិរ (Yudhishthira) ទ្ឫស្ឋទ្យុម្ន (Drsthadyumna) និងក្រឹស្ណា (Krishna) នៅសល់ត្រឹមបល្ល័ង្ក រីឯតួខ្លួនយើងកំពុងស្វែងរកបន្ត។ រូបចម្លាក់ទាំង៩ ជនទុច្ចរិតបានលួចចេញពីប្រាសាទតាមកាលវេលាខុសៗគ្នា ជាពិសេសគឺនៅរវាងចន្លោះឆ្នាំ១៩៧០-១៩៨៦ និងចុងក្រោយនាឆ្នាំ១៩៩៧។ អស់រយៈកាលជាង៥០ឆ្នាំ ក្រោមការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រមុខរដ្ឋ ព្រលឹងដូនតាបានមកជួបជុំគ្នាជាបណ្តើរៗយ៉ាងសុខសាន្តនៅក្រោមដំបូលសារមន្ទីរជាតិ ហើយកំពុងត្រៀមខ្លួនដើម្បីធ្វើដំណើរក្នុងការតាំងពិព័រណ៍ចល័តនៅលើសាកលលោកនាអំឡុងចុងឆ្នាំ២០២២ខាងមុខនេះ។ 📷-សារមន្ទីរជាតិ, EFEO
-
ដាក់ដាំចាំស្នេហ៍ 🇰🇭

-
វ៉ាក់សាំង Johnson & Johnson ដែលជាជំនួយរបស់អាមេរិក តាមរយៈយន្តការកូវ៉ាក់ ត្រូវបានដឹកមកដល់កម្ពុជា

ខ្ញុំសូមចូលរួមអបអរសាទរជាមួយប្រជាជនកម្ពុជាទាំងអស់ដែលទទួលបាននូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាបន្តបន្ទាប់ពីបណ្តាប្រទេសជាមិត្ត។ ថ្ងៃនេះ វ៉ាក់សាំង Johnson & Johnson ដែលជាជំនួយរបស់អាមេរិក តាមរយៈយន្តការកូវ៉ាក់ ត្រូវបានដឹកមកដល់កម្ពុជា ដែលនេះគឺជាកាយវិការដ៏មានអត្ថន័យក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ក្នុងនាមប្រជាពលរដ្ឋកម្ពុជាម្នាក់ ខ្ញុំសូមសម្ដែងនូវអំណរគុណចំពោះកាយវិការសប្បុរសធម៌ដ៏ប្រពៃមួយនេះ ដែលការណ៍នេះ បានបង្ហាញពីចំណងមិត្តភាពល្អរវាងប្រទេសយើងទាំង២នៅក្នុងកាលៈទេសៈលំបាកនេះ។ ខ្ញុំក៏សង្ឃឹមដែរថា ប្រទេសជាមិត្តដទៃទៀតនឹងបន្តចូលរួមជាមួយកម្ពុជា ដើម្បីសម្រេចបានជ័យជំនះលើការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ នៅកម្ពុជា និងសកលលោកទាំងមូល។ ៣០ កក្កដា ២០២១ ✍🏽 Hun Many
-
ទឹកធ្លាក់ក្បាលស្តេចសាន៖ ប្រភពទឹកដ៏សំខាន់បំផុតសម្រាប់អ្នកភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

-
២៩ កក្កដា ២០២១

១. អាជីវករលក់សាច់គោ ក្របីស្រស់ៗ សាច់ក្លាស្សេ និងសាច់ងៀត នៅតាមទីផ្សារក្នុងភ្នំពេញត្អូញត្អែរលក់ពុំសូវដាច់ បន្ទាប់ ពី ចាប់ សាច់ ក្របីក្លា ស្សេ ដែល នាំ ចូល ពី ឥណ្ឌា – កោះសន្តិភាព ២. ឆមាសទី២ ឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីមានតម្លៃ ៤៥១លានដុល្លារ កើនឡើង ៦.៧% ដោយកម្ពុជានាំចេញទំហំ ១៥៩លានដុល្លារទៅកាន់កូរ៉េខាងត្បូង ឯការនាំចេញរបស់កូរ៉េខាងត្បូងមកកម្ពុជាមានទំហំ ២៩២លានដុល្លារ – ខ្មែរថាមស៍ ៣. ការផ្តល់ឥណទានរបស់វិស័យធនាគារទៅវិស័យអចលនទ្រព្យ និងសំណង់ គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ មានតម្លៃប្រមាណ ១០.៥ពាន់លានដុល្លារ ស្មើនឹង ៣១% នៃទំហំឥណទានសរុបនៅកម្ពុជា – ភ្នំពេញបុស្តិ៍ ៤. កងទ័ពជើងទឹកចិន កំពុងធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូងនៅសប្តាហ៍នេះ ចំពេលមានការរំពឹងទុកនៃការមកដល់របស់នាវាផ្ទុកយន្តហោះ HMS Queen Elizabeth និងកងកម្លាំងរបស់អង់គ្លេស – The Global…
-
អ្នកស្រាវជ្រាវនៃសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក បានរកឃើញថា ប្រទេសចិនកំពុងសាងសង់មូលដ្ឋានយោធាទី២ សំរាប់ការបាញ់មីស៊ីលនុយក្លេអ៊ែរដែលស្ថិតនៅជិតទីក្រុង Hami

អ្នកស្រាវជ្រាវនៃសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក បានរកឃើញថា ប្រទេសចិនកំពុងសាងសង់មូលដ្ឋានយោធាទី២ សំរាប់ការបាញ់មីស៊ីលនុយក្លេអ៊ែរដែលស្ថិតនៅជិតទីក្រុង Hami នៃតំបន់ស្វយ័តស៊ីនជាំង។ នេះបើតាម Aljazeera ថ្ងៃទី២៨ កក្កដា។ បន្ទាប់ពីវិភាគលើរូបភាពផ្កាយរណប អ្នកស្រាវជ្រាវសន្មតថាការដ្ឋាននេះ អាចមានបំពង់បាញ់មីស៊ីលក្រោមដីរហូតទៅដល់ ១១០បំពង់ ដែលនេះអាចជា “ការពង្រីកសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ចិនដ៏ធំបំផុតដែលមិនធ្លាប់មាន”។ ដោយឡែក សារព័ត៌មានចិន Global Times បានចេញផ្សាយបទវិចារណកថាដែលបញ្ជាក់ថា ការអះអាងរបស់អ្នកស្រាវជ្រាវអាមេរិកគឺមិនត្រឹមត្រូវ ហើយការដ្ឋាននោះ គឺជាគ្រឹះនៃស្ថានីយ៍ថាមពលដើរដោយខ្យល់តែប៉ុណ្ណោះ។ ពួកគេបានបន្ថែមថាប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នអាមេរិកមួយចំនួនបានធ្វើការចោទប្រកាន់ខាងលើដើម្បីដាក់សម្ពាធលើចិន។ ប្រភព៖ Aljazeera