Category: One-Minute

  • ៣១ កក្កដា ២០២១

    ៣១ កក្កដា ២០២១

    ១. វិស័យជលផល បានផ្តល់មុខរបរដល់ប្រជាជនកម្ពុជាជាង ៦លាននាក់ ដែលរស់នៅតាមដងទន្លេនានា ជុំវិញបឹងទន្លេសាប និងតំបន់ឆ្នេរ ក្នុងនោះជាលក្ខណៈ អាជីពមាន ១០.៥% និងលក្ខណៈគ្រួសារមាន ៣៥% – រស្មីកម្ពុជា ២. ៧ខែ ឆ្នាំ២០២១ កម្ពុជានាំចេញកសិផលសំខាន់ៗជាង ៥លានតោន ទៅកាន់ ៦៤ប្រទេស កើនឡើងជាង ៨៧% និងមានទំហំទឹកប្រាក់ជាង ៣ពាន់លានដុល្លារ – ថ្មីៗ ៣. គោឈឺជំងឺដុំពកស្បែកគោក្របី ចំនួន ៦.៨០៤ករណី ក្នុងនោះជាសះស្បើយ ៦៥% និងកំពុងឈឺ ៣៥% ហើយងាប់ ១% គិតពីដើមខែមិថុនា រហូតដល់ថ្ងៃទី ២៩ កក្កដា – ភ្នំពេញបុស្តិ៍ ៤. អាមេរិកប្រកាសដាក់ទណ្ឌកម្មហិរញ្ញវត្ថុលើប៉ូលិសគុយបា ២រូប និងដាក់មន្ត្រីគុយបាជាច្រើននៃស្ថាប័ននេះក្នុងបញ្ជីខ្មៅ ជាប្រតិកម្មចំពោះការបង្រ្កាបលើការធ្វើបាតុកម្មគាំទ្រប្រជាធិបតេយ្យ ដែលប្រព្រឹត្តទៅដោយសន្តិវិធីនៅគុយបា កាលពីថ្ងៃទី១១ កក្កដា – Reuters ៥. នាយករដ្ឋមន្ត្រីថៃ៖…

  • កូនខ្មែរពូកែៗណាស់

    កូនខ្មែរពូកែៗណាស់

    ខ្លះរៀនសុទ្ធដល់វិទ្យាសាស្ត្រនុយក្លេអែរ។ បើកុំតែមានសង្គ្រាមរញ៉េរញ៉ៃ ធនធានមនុស្សខ្មែរមិនចាញ់គេទេ។ អាចរៀនចប់ ប្រទេសម្ចាស់ផ្ទះទាក់ទុកបាត់ភាគច្រើន។ ខ្មែរយើងពុំទាន់មានធនធានថវិកានឹងទាក់ទាញធនធានទាំងនោះចូលស្រុកទេ ប៉ុន្តែ សង្ឃឹមថា ដល់ដំណាក់កាលមួយ នៅពេលពួកគេមានបទពិសោធន៍ និងធនធានគ្រប់គ្រាន់ ពួកគេនឹងត្រលប់ចូលស្រុក ដោយនាំទាំងចំណេះដឹង ធនធានវិនិយោគ ហើយនិងក្រុមហ៊ុនដែលពួកគេធ្លាប់ធ្វើការជាមួយអោយមកវិនិយោគនៅស្រុកខ្មែរ។ នេះគឺជាមេរៀនដែលនិស្សិតវៀតណាម និងអនិកជនវៀតណាមគេធ្វើ។ គេមិនភ្លេចស្រុកកំណើតគេទេ។ គេនាំវិនិយោគចូលស្រុក គេមិនហៅបរទេសអោយកាត់សេដ្ឋកិច្ចជាតិឯងទេ។ ✍🏽-ស៊ឹម វីរៈ

  • វិធានការបង្ការឧបាយកល បោកបញ្ឆោត “លួចគណនីហ្វេសប៊ុកទំព័រហ្វេសប៊ុក និង ព័ត៌មានគណនីធនាគារ”

    វិធានការបង្ការឧបាយកល បោកបញ្ឆោត “លួចគណនីហ្វេសប៊ុកទំព័រហ្វេសប៊ុក និង ព័ត៌មានគណនីធនាគារ”
  • កំពង់ឆ្នាំង 🇰🇭

    កំពង់ឆ្នាំង 🇰🇭

    📸 Nathan Horton

  • និយាយដល់រឿងវ៉ាក់សាំងនាំគ្នាខ្លាចរអារមិនហ៊ានទៅចាក់? តែឥឡូវ អ្នកដឹងទេថា

    និយាយដល់រឿងវ៉ាក់សាំងនាំគ្នាខ្លាចរអារមិនហ៊ានទៅចាក់? តែឥឡូវ អ្នកដឹងទេថា

    ១. កម្ពុជាមកដល់ពេលនេះរកបានវ៉ាក់សាំង ១៨លានដូសហើយ ទាំងការបញ្ជាទិញ និងជំនួយ។ ២. គិតត្រឹមថ្ងៃនេះ ប្រទេសដែលបានផ្តល់ និងប្រកាសផ្តល់ជំនួយវ៉ាក់សាំងរួមមាន ចិន (២លានដូស) ជប៉ុន (១លានដូស) អាមេរិក (១លានដូស) និងអង់គ្លេស (៤១៥ពាន់ដូស)។ ៣. កម្ពុជាជាប្រទេសលេខរៀងទី២ នៅអាស៊ានដែលមានភាគរយចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនបានខ្ពស់ជាងគេ បន្ទាប់ពីប្រទេសសិង្ហបុរី។ ក្រៅពីផ្តល់វ៉ាក់សាំងជូនប្រជាជនខ្លួន និងជនបរទេសនៅកម្ពុជា កម្ពុជាក៏បានផ្តល់ជំនួយបរិក្ខារវេជ្ជសាស្ត្រដល់ប្រទេសនានាផងដែរ រួមមាន វៀតណាម ឡាវ ទីម័រ និងមីយ៉ាន់ម៉ា ដែលបានឆ្លុះបញ្ចាំងពីវប្បធម៌ចែករំលែក និងរួមសុខរួមទុក្ខ។ វ៉ាក់សាំងសង្គ្រោះជីវិត 💉💪🏽🇰🇭 ✍🏽-ពុធជន

  • របាយការណ៍នៅថ្ងៃទី៣០ កក្កដា

    របាយការណ៍នៅថ្ងៃទី៣០ កក្កដា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល១០នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៦ករណី ឃាត់ខ្លួនជនសង្ស័យ ១៨នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៤. កូវីដ ៦៥៨ករណី និងជាសះស្បើយ ៧៩៨នាក់។ អ្នកឆ្លងសរុប ៧៧.២៤៣នាក់ អ្នកជាសះស្បើយ ៦៩.៩៩៦នាក់ អ្នកស្លាប់ ១.៣៩៧នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី៣១ កក្កដា ២០២១

  • វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ១លានដូសបន្ថែមទៀតជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា និងឧបករណ៍តេស្តរហ័សចំនួន ៣០ម៉ឺន ជាជំនួយរបស់ប្រទេសចិន ត្រូវបានដឹកមកដល់កម្ពុជានៅថ្ងៃទី៣១ កក្កដា ២០២១

    វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ១លានដូសបន្ថែមទៀតជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា និងឧបករណ៍តេស្តរហ័សចំនួន ៣០ម៉ឺន ជាជំនួយរបស់ប្រទេសចិន ត្រូវបានដឹកមកដល់កម្ពុជានៅថ្ងៃទី៣១ កក្កដា ២០២១

    រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលននេះរកបានវ៉ាក់សាំងប្រមាណជា ១៨លានដូសហើយ ក្នុងនោះភាគច្រើនជាវ៉ាក់សាំងរបស់ចិន គឺ Sinopharm និងSinovac។ នៅត្រឹមខែសីហាខាងមុខនេះ កម្ពុជា នឹងទទួលបានវ៉ាក់សាំងគ្រប់ ២០លានដូសសម្រាប់ចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ដែលមានចំនួនប្រមាណ ១០លាននាក់។ កម្ពុជា ក៏បានបញ្ជាទិញវ៉ាក់សាំងប្រមាណ ៥លានដូសបន្ថែមទៀត សម្រាប់ចាក់ជូនក្មេង និងយុវវ័យអាយុចាប់ពី ១២-១៧ឆ្នាំ។ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាង ៧លាននាក់ហើយ បានចាក់វ៉ាក់សាំងរួចរាល់។ ប្រភព៖ SPM

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ៦៥៨នាក់ ជាសះស្បើយ ៧៩៨នាក់ ស្លាប់ ២២នាក់ គិតត្រឹមថ្ងៃទី៣១ កក្កដា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ៧៧.២៤៣នាក់ ចំនួនអ្នកជាសះស្បើយ៖ ៦៩.៩៩៦នាក់ ចំនួនអ្នកស្លាប់សរុប៖ ១.៣៩៧នាក់

  • តាមឯកសារផ្ទៃក្នុងរបស់ CDC អាមេរិក វ៉ាក់សាំងអាចកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរ ឬការស្លាប់ដល់ទៅ ១០ដង ឬច្រើនជាងនេះ ហើយកាត់បន្ថយហានិភ័យនៃការឆ្លង ៣ដង

    តាមឯកសារផ្ទៃក្នុងរបស់ CDC អាមេរិក វ៉ាក់សាំងអាចកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរ ឬការស្លាប់ដល់ទៅ ១០ដង ឬច្រើនជាងនេះ ហើយកាត់បន្ថយហានិភ័យនៃការឆ្លង ៣ដង

    “ការចាក់វ៉ាក់សាំងនៅតែបន្តទប់ស្កាត់សភាពធ្ងន់ធ្ងរនៃជំងឺ និងការស្លាប់ សូម្បីតែជាមួយវ៉ារ្យ៉ង់ Delta”។ វ៉ាក់សាំងការពារអាយុជីវិត ❤️ ប្រភព៖ CNN

  • បងប្អូនធ្លាប់ប្រើឧបករណ៍អ្វីខ្លះ?

    បងប្អូនធ្លាប់ប្រើឧបករណ៍អ្វីខ្លះ?