-
ការស្វះស្វែងរកវ៉ាក់សាំង និងការផ្តល់វ៉ាក់សាំងទាន់ពេលវេលាជូនប្រជាជន គឺជាការគោរពសិទ្ធិរស់រានមានជីវិត

គិតមកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងនៅក្នុងដៃសរុបជាង ១៩លានដូសហើយ។ កម្ពុជានឹងទទួលបានវ៉ាក់សាំងទាំងផ្នែកជំនួយផង និងទាំងការទិញផង ចំនួន ៧,៧លានដូសបន្ថែមទៀតក្នុងខែសីហា ២០២១នេះ។ ត្រឹមចុងខែសីហា កម្ពុជានឹងមានវ៉ាក់សាំងសរុបចំនួនជាង ២៦,៥លានដូស។ គិតត្រឹមថ្ងៃនេះ កម្ពុជាសម្រេចបាន ៧៣% នៃផែនការចាក់វ៉ាក់សាំងជូនប្រជាជនដែលមានអាយុលើសពី១៨ឆ្នាំ។ វ៉ាក់សាំងការពារអាយុជីវិត 💉❤️ ទិន្នន័យ៖ សម្តេចតេជោ, ១ សីហា ២០២១
-
ចិនបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ១លានដូសបន្ថែមទៀត ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា

ចិនបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ១លានដូសបន្ថែមទៀត ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ វ៉ាក់សាំង Sinopharm បានដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១ សីហា ២០២១នេះ។ រដ្ឋាភិបាល និងប្រជាជនចិន បានផ្តល់ជំនួយវ៉ាក់សាំងមកដល់ប្រទេសកម្ពុជាសរុប ៣.២លានដូសហើយ។ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា “ចិនជាបង្អែក និងជាអ្នករួមចំណែកដ៏សំខាន់ជួយឱ្យកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំង”៕
-
សម្តេចតេជោ៖ អ្វីៗទាំងអស់ដែលយើងបានធ្វើគឺ ដើម្បីការរស់រានមានជីវិតរបស់ប្រជាជន ដែលជាសិទ្ធិដ៏សំខាន់ក្នុងចំណោមសិទ្ធិដទៃទៀត

-
ថ្ងៃនេះយើងមានមោទនភាព ដែលអាចធ្វើការងារមួយ ដែលប្រទេសផ្សេងៗមិនទាន់ធ្វើ នោះគឺចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យចន្លោះពី១២-១៧ឆ្នាំ

បើយើងបណ្តែតបណ្តោយឱ្យ Delta ចូលមកច្រើន តើជីវិតប្រជាជនប៉ុន្មាននាក់ នឹងត្រូវបាត់បង់ទៀត។ រាជរដ្ឋាភិបាលពិចារណាអនុញ្ញាតឱ្យសណ្ឋាគារមួយចំនួនដែលចង់បើកជួលតម្លៃថោកដល់ការព្យាបាលអ្នកជំងឺកូវីដ១៩ ហើយរាជរដ្ឋាភិបាលនឹងគាំទ្រផ្នែកសុខាភិបាល។ នៅលើពិភពលោកនេះ មានប្រទេសមិនច្រើនទេអាចធ្វើដូចកម្ពុជា ដែលអនុញ្ញាតឱ្យធ្វើតេស្តកូវីដ១៩ មិនយកលុយ ព្យាបាលមិនយកលុយចំពោះពលរដ្ឋខ្លួន និងជនបរទេស។ កម្ពុជាប្រកាន់នយោបាយការបរទេសចម្រុះពណ៌ ហើយជំនួយពីប្រទេសណា ក៏កម្ពុជាទទួលដែរ គ្រាន់តែយើងកំណត់នូវបង្អែកវ៉ាក់សាំងច្បាស់លាស់មួយប៉ុណ្ណោះ។ កម្ពុជានៅតែបន្តរួមដៃជាមួយប្រទេសនានាលើពិភពលោក ជាពិសេសប្រទេសជិតខាង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ ហ៊ុន សែន គ្មានប្រាក់ទិញក្បាលនរណាទេ ហ៊ុន សែន មានតែប្រាក់ដើម្បីជួយប្រជាពលរដ្ឋក្នុងបរិបទកូវីដ១៩។នៅពេលចាក់ដូសទី៣ សូមកុំភ្លេចអ្នកសារព័ត៌មាន។ ដ៏រាបណាកូវីដ១៩ មិនទាន់ចប់ ប្រទេសណាក៏ដោយក៏មិនត្រូវអឿដែរ។ សម្តេចតេជោប្រាប់មេដឹកនាំសង្គមស៊ីវិលដែលរិះគន់រាជរដ្ឋាភិបាលថា ក្លាយជាមេអំបៅ កុំភ្លេចភាពជាដង្កូវ។ ប្រសាសន៍សម្តេចតេជោ ១ សីហា ២០២១
-
ការធ្វើតេស្តរកកូវីដដោយពេទ្យរដ្ឋ គឺអត់យកប្រាក់ដាច់ខាត!

-
កត្តាជោគជ័យសំខាន់ៗរបស់កម្ពុជាក្នុងការចាក់វ៉ាក់សាំងបានលឿនជូនប្រជាជន

មកទល់ពេលនេះ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋកម្ពុជាដែលមានអាយុលើសពី១៨ឆ្នាំសម្រេចបាន ៧៣% នៃផែនការ ឬស្មើនឹង៤៥.៦% នៃចំនួនប្រជាជនសរុប។ ការសម្រេចបានការចាក់វ៉ាក់សាំងបានលឿននេះគឺដោយផ្អែកតាមយុទ្ធសាស្ត្រជាតិចាក់វ៉ាក់សាំងដែលមានកត្តាជោគជ័យសំខាន់ៗចំនួន៥៖ ១-កត្តាដឹកនាំ (យន្តការលទ្ធកម្មតាមរយៈការបង្កើតគណៈកម្មការចំពោះកិច្ច និងយន្តការចាក់វ៉ាក់សាំង) ២-កត្តាយកចិនជាបង្អែកយុទ្ធសាស្ត្រ និងប្រភពផ្សេងទៀតជាប្រភពគាំទ្រ។ ៣-កត្តាប្រើប្រាស់សាច់ប្រាក់សន្សំដែលអាចទូទាត់បានភ្លាមៗ ពេលចុះកិច្ចសន្យាទិញវ៉ាក់សាំង។ ៤-កត្តាធនធានមនុស្សសម្រាប់ដំណើរការចាក់វ៉ាក់សាំង រួមមានគ្រូពេទ្យយោធា គ្រូពេទ្យស៊ីវិល និងយុវជនស្ម័គ្រចិត្ត និងការចូលរួមរបស់ក្រសួងស្ថាប័នតាមរយៈយន្តការនៃការបង្កើតឱ្យមានអនុគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះក្រសួង-ស្ថាប័ន។ ៥-កត្តាមានការចូលរួមពីប្រជាជនមក ដែលជាចលនាជាតិទទួលវ៉ាក់សាំងនិងទិញវ៉ាក់សាំង។ ជោគជ័យនេះគឺដោយសារកម្ពុជាមានមគ្គុទេសដឹកនាំប្រកបដោយគតិបណ្ឌិតគិតគូរអាយុជីវិតប្រជាជនជាអាទិភាព។ ✍🏽-ពុធជន
-
សម្តេចតេជោនាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២-១៧ឆ្នាំ

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ ១២-១៧ឆ្នាំនេះ មិនមែនជាការសម្រេចចិត្តដោយចៃដន្យទេ គឺយើងបានគិតគូរច្បាស់លាស់ណាស់ ដើម្បីជាជំហានមួយឈានឆ្ពោះទៅបើកសាលារៀនថ្នាក់អនុវិទ្យាល័យឡើងទៅ។ ការចាក់ដូសទី៣ ជូនពលរដ្ឋកម្ពុជា នឹងប្រើវ៉ាក់សាំង AstraZeneca សម្រាប់ពលរដ្ឋដែលចាក់វ៉ាក់សាំង Sinovac/Sinopharm ហើយសម្រាប់អ្នកចាក់ AstraZeneca ត្រូវចាក់ដូសទី៣ ដោយប្រើវ៉ាក់សាំង Sinovac។ ការចាក់ដូសទី៣នេះ ត្រូវផ្តោតទៅលើក្រុមជួរមុខដែលមានប្រមាណ ៥០ម៉ឺននាក់ ទៅ ១លាននាក់សិន ហើយពលរដ្ឋនឹងចាក់តាមក្រោយ។ វ៉ាក់សាំង Johnson & Johnson រំពឹងថានឹងផ្តល់ជូនដល់បងប្អូនជនជាតិដើមភាគតិច ដែលនៅតំបន់ឆ្ងាយៗ ព្រោះងាយស្រួលទាំងការដឹកជញ្ជូន និងប្រើកម្លាំងដើម្បីចាក់ គឺដឹកតែ១ដង ចាក់តែ១ដង។ យើងក៏កំពុងគិតថានឹងប្រើវ៉ាក់សាំងនេះ ចាក់ជូនដល់ពលករកម្ពុជាដែលត្រលប់ពីប្រទេសថៃដែរ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២-១៧ឆ្នាំ ១ សីហា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
LIVE: សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២-១៧ឆ្នាំ ធ្វើឡើងនៅវិមានសន្តិភាព

-
ភ្នំស្វាយ ខេត្តរតនគិរី 🇰🇭
