-
អ្នកដែលស្រែកថាអត់មានសិទ្ធិ គឺជាអ្នកដែលកំពុងប្រើសិទ្ធិនេះឯង

-
ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko លើកឡើងពីលទ្ធភាពដែលអាចអញ្ជើញកងទ័ពរុស្ស៊ីចូលមកក្នុងប្រទេស ដើម្បីធានាសន្តិសុខរបស់ប្រទេសទាំងពីរ

នៅក្នុងសុន្ទរកថាជាមួយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Belta កាលពីថ្ងៃសុក្រ ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko លើកឡើងពីលទ្ធភាពដែលអាចអញ្ជើញកងទ័ពរុស្ស៊ីចូលមកក្នុងប្រទេស ដើម្បីធានាសន្តិសុខរបស់ប្រទេសទាំងពីរ។ លោក បានសង្កត់ធ្ងន់ពីវិធីដោះស្រាយបញ្ហាបាតុកម្មប្រឆាំងរដ្ឋាភិបាលកាលពីឆ្នាំមុន ដោយមិនមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសផ្សេងទៀត។ ប៉ុន្តែលោកបន្ថែមថា លោកនឹងមិនស្ទាក់ស្ទើរក្នុងការទទួលជំនួយពីកងទ័ពរុស្ស៊ីឡើយក្នុងករណីចាំបាច់។ កំឡុងពេលមានវិបត្តិនយោបាយដែលបានកើតឡើងនៅបេឡារុសបន្ទាប់ពីការជាប់ឆ្នោតឡើងវិញរបស់លោក Lukashenko ក្នុងអាណត្តិទី៦ ឆ្នាំ២០២០ រុស្ស៊ីបានសន្យាគាំទ្រយោធារបស់ខ្លួន និងបានផ្តល់ប្រាក់កម្ចីចំនួន ១,៥ ប៊ីលានដុល្លារ សម្រាប់សេដ្ឋកិច្ចបេឡារុស។ សម្រាប់ជ័យជំនះលើការបោះឆ្នោតនេះ លោក Lukashenko បានប្រឈមមុខនឹងការតវ៉ាជាច្រើនខែពីក្រុមអ្នកតវ៉ា ដោយគណបក្សប្រឆាំងមើលឃើញថាមានភាពមិនប្រក្រតី ហើយមនុស្សជាង ៣ម៉ឺន ៥ពាន់នាក់ត្រូវបានចាប់ខ្លួនកំឡុងពេលបាតុកម្មនេះ។ ប្រភព៖ AP
-
ទស្សនៈនេះក៏ឆ្លុះបញ្ចាំងពីចក្ខុវិស័យដ៏មុតស្រួចរបស់មេដឹកនាំកម្ពុជាក្នុងក្របខណ្ឌវ៉ាក់សាំង និងធនធានប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ដែរ

-
អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris នឹងធ្វើដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់សិង្ហបុរី និងវៀតណាមនៅក្នុងខែសីហានេះ

អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris នឹងធ្វើដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់សិង្ហបុរី និងវៀតណាមនៅក្នុងខែសីហានេះ ប៉ុន្តែមិនទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់នៅឡើយ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ទីប្រឹក្សាជាន់ខ្ពស់សេតវិមានលោកស្រី Symone Sanders កាលពីថ្ងៃសុក្រកន្លងទៅ។ លោកស្រីអនុប្រធានាធិបតីនឹងចូលជួបជាមួយមេដឹកនាំប្រទេសទាំងពីរ អំពីបញ្ហាពាក់ព័ន្ធនឹងសន្តិសុខតំបន់ និងការឆ្លើយតបទៅនឹងជំងឺរាតត្បាតសកលកូវីដ១៩ ក៏ដូចជាបញ្ហាពាក់ព័ន្ធនឹងវិបត្តិអាកាសធាតុផងដែរ។ លោកស្រី Sanders បានលើកឡើងថា គោលបំណងនៃដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចជាមួយប្រទេសទាំងពីរ ហើយព្រមទាំងជាកិច្ចខិតខំមួយ ដើម្បីពង្រឹងឱ្យកាន់តែស៊ីជម្រៅក្នុងទំនាក់ទំនងជាមួយតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ អនុប្រធានាធិបតីចុងក្រោយបង្អស់ ដែលមកបំពេញទស្សនកិច្ចទៅសិង្ហបុរីគឺ លោក Mike Pence ដែលជាអនុប្រធានាធិបតីក្នុងរដ្ឋបាលលោក Donald Trump កាលពីឆ្នាំ២០១៨។ សម្រាប់វៀតណាមវិញ នេះជាលើកដំបូងហើយ ដែលអនុប្រធានាធិបតីអាមេរិកកំពុងកាន់តំណែងមកបំពេញទស្សនកិច្ច៕ ប្រភព៖ CNA
-
អាមេរិកគ្រោងបង្កើនវត្តមានរបស់ខ្លួននៅទ្វីបអាហ្វ្រិកឡើងវិញ

ប្រមាណជាជាង ១០-២០ឆ្នាំមុន អាមេរិកដើរតួនាទីយ៉ាងសំខាន់នៅក្នុងទ្វីបអាហ្វ្រិកទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសន្តិសុខ។ អាមេរិកបានបង្កើតបញ្ជាការដ្ឋានយោធាទ្វីបអាហ្វ្រិកកាលពីឆ្នាំ២០០៧ មានមូលដ្ឋានយោធាធំមួយនៅប្រទេសជីប៊ូទី ហើយព្រមទាំងប៉ុស្តិ៍យោធាតូចៗនៅតាមបណ្ដាប្រទេសជាច្រើននៅបណ្ដោយទ្វីបអាហ្វ្រិក។ ចំណែកឯវិស័យសេដ្ឋកិច្ចវិញ អាមេរិកកាលពីមុនជាដៃគូពាណិជ្ជកម្មដ៏ធំមួយជាមួយទ្វីបអាហ្វ្រិក ដោយពាណិជ្ជកម្មរវាងអាហ្វ្រិក និងអាមេរិកស្មើនឹង ១៥% នៃពាណិជ្ជកម្មរបស់ទ្វីបនេះទាំងមូល ខណៈពាណិជ្ជកម្មជាមួយចិនកាលពី ២០ឆ្នាំមុនមានប្រមាណតែ ៤%ប៉ុណ្ណោះ។ លុះក្រោយៗមក ឥទ្ធិពលសេដ្ឋកិច្ចរបស់អាមេរិកកាន់តែខ្សោយទៅៗនៅទ្វីបអាហ្វ្រិក ហើយនៅពេលដែលលោក Trump ឡើងកាន់តំណែងជាប្រធានាធិបតី អាមេរិកក៏បានកាត់បន្ថយនូវកិច្ចសហប្រតិបត្តិការមួយចំនួនជាមួយអាហ្រ្វិក ដោយបានកាត់ផ្ដាច់ជំនួយមួយចំនួន ហើយហាមឃាត់ប្រជាជនប្រទេសអាហ្វ្រិកមួយចំនួនមិនឱ្យចូលដីអាមេរិកទៀតផង។ ខណៈពេលអាមេរិកកាត់បន្ថយឥទ្ធពល ចិនបានបង្កើនវត្តមានសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងទ្វីបនេះជាយូរណាស់មកហើយ។ ចាប់តាំងពីឆ្នាំ២០០០មក ចិនបានរៀបចំវេទិកាកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក (FOCAC) ដើម្បីលើកទឹកចិត្តឱ្យអ្នកជំនួញចិនទៅធ្វើជំនួញនៅទ្វីបអាហ្វ្រិក។ មកដល់ឆ្នាំ២០០៩ ចិនវ៉ាដាច់អាមេរិកក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាហ្វ្រិក។ ខណៈវត្តមានសេដ្ឋកិច្ចចិនកាន់តែកើនឡើង វត្តមានសេដ្ឋកិច្ចរបស់អាមេរិកកាន់តែធ្លាក់ចុះយ៉ាងគំហុក។ ក្រោយពេលដែល លោក Xi Jinping ប្រកាសបង្កើតគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) ឥទ្ធិពលរបស់ចិនទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកនយោបាយបានកើនឡើងក្នុងកម្រិតខ្ពស់មួយ។កំណើនវិនិយោគចិននៅអាហ្វ្រិកពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៩ មានរហូតដល់ទៅ ១០៦,៧ពាន់លានដុល្លារអាមេរិកឯណោះ។ ជាមួយនឹងគម្រោងចិនជាច្រើនលូតលាស់ និងដុះពន្លកនៅក្នុងទ្វីបអាហ្វ្រិក រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken កាលពីចុងខែមេសាកន្លងទៅ បានព្រមានសិស្ស-និស្សិតមកពីប្រទេសអាហ្វ្រិកឱ្យប្រុងប្រយ័ត្នពីអន្ទាក់បំណុល និងការអភិវឌ្ឍដោយមិនមានចិរភាពរបស់ប្រទេសចិន។ ក្រៅពីការវាយប្រហារដោយប្រយោលតាមរយៈពាក្យសម្ដី…
-
របាយការណ៍នៅថ្ងៃទី០១ សីហា

១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ២៤នាក់។ ៤. កូវីដ ៥៦០ករណី និងជាសះស្បើយ ៧៦៣នាក់។ អ្នកឆ្លងសរុប ៧៨.៤៧៤នាក់ អ្នកជាសះស្បើយ ៧១.៥១៧នាក់ អ្នកស្លាប់ ១.៤៤២នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី០២ សីហា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ខ្មែរក្រ តែខ្មែរមានទឹកចិត្ត

-
អ្វីៗទាំងអស់ដែលយើងបានធ្វើ គឺដើម្បីការរស់រានមានជីវិតរបស់ប្រជាជន

-
ប្រសិទ្ធិភាពវ៉ាក់សាំង និងការថែទាំរបស់ក្រុមគ្រូពេទ្យកម្ពុជា

១. វ៉ាក់សាំងពិតជាអាចជួយការពារយើងមិនឱ្យធ្លាក់ក្នុងសភាពធ្ងន់ធ្ងរនៃជំងឺកូវីដ។ នៅពេលខ្ញុំមានវិជ្ជមានកូវីដ ខ្ញុំអាចធ្វើការបានដូចធម្មតា គ្រាន់តែហៀរសំបោរ និងក្អក។ ២. ការដែលត្រូវបានបញ្ជូនទៅមណ្ឌលកូវីដ មិនគួរឱ្យខ្លាចដូចអ្នកគិតទេ។ ខ្ញុំទទួលបានក្ដីស្រលាញ់ និងភាពកក់ក្ដៅក្នុងសហគមន៍តូចមួយ។ ខ្ញុំមិនត្រូវបានគេមាក់ងាយឡើយ។ យើងអបអរសាទរគ្នាទៅវិញទៅមក នៅពេលដែលគ្រូពេទ្យប្រកាសពីលទ្ធផលអវិជ្ជមានក្នុងមួយថ្ងៃៗ។ អ្នកជិតខាងរបស់ខ្ញុំ ចែករំលែកផ្លែឈើ និងនំ ហើយយើងថែមទាំងអាចធ្វើពិធីជប់លៀងនៅក្នុងមណ្ឌលព្យាបាលទៀត។ ៣. ក្រុមគ្រូពេទ្យ និងអ្នកប្រឹក្សាយោបល់តាមទូរសព្ទ បានលើកទឹកចិត្តយើងខ្លាំង។ ចំពោះការចំណាយ ដូចជាការធ្វើតេស្តកូវីដ ការដឹកជញ្ជូន ការស្នាក់នៅរយៈពេល ១៥ថ្ងៃ ព្រមទាំងថ្នាំ និងអាហារ គឺមិនគិតថ្លៃទេ។ សូមអរគុណកម្ពុជាដែលបានមើលថែទាំយើងយ៉ាងដិតដល់! ៤. ត្រូវតែចាក់វ៉ាក់សាំង 💉 ៥. បើអ្នកមានអាការៈហៀរសំបោរ ឬក្អក សូមមេត្តានៅផ្ទះ ព្រោះអ្នកអាចមានជំងឺកូវីដ។ កុំរំពឹងលើតេស្តរហ័សដោយខ្លួនឯងខ្លាំងពេក ព្រោះអ្នកអាចអនុវត្តន៍ខុសដែលនាំឱ្យចេញលទ្ធផលខុស។ ប្រភព៖ Mélanie Mossard