-
២ សីហា ២០២១

១. ក្រសួងកសិកម្ម កំពុងសហការជាមួយអ្នកជំនាញកូរ៉េ បង្កាត់ពូជពោត ដើម្បីជួយលើកកម្ពស់កសិករដាំពោត និងជំរុញការនាំចេញកសិផល – រស្មីកម្ពុជា ២. ធុរជនខ្មែររំពឹងនឹងទទួលបានធុរជនរុស្សីមកកម្ពុជា លើវិស័យបច្ចេកវិទ្យាព័ត៌មាន សុវត្ថិភាពប្រព័ន្ធអុីនធឺណែត បច្ចេកវិទ្យាឌីជីថល ឧស្សាហកម្ម និងថាមពល ពេលស្ថានភាពកូវីដ១៩ល្អប្រសើរ – កោះសន្តិភាព ៣. ឆមាសទី ១ ឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ មានជាង ៤៥១លានដុល្លារ កើនឡើង ៦.៧២ភាគរយ។ ការនាំចេញពីកម្ពុជា ធ្លាក់ចុះ ១.៦ភាគរយ ឯការនាំចូលពីកូរ៉េ កើនឡើង ១១.៩ភាគរយ – ភ្នំពេញបុស្តិ៍ ៤. ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង គីម យ៉ូចុង បានព្រមានកូរ៉េខាងត្បូងទាក់ទងគម្រោងសមយុទ្ធយោធាជាមួយអាមេរិក ព្រោះនឹងធ្វើឱ្យទំនាក់ទំនងកូរ៉េទាំងពីរកាន់តែអាក្រក់ ហើយប៉ះពាល់ការព្យាយាមស្ដារទំនាក់ទំនងឧបទ្វីបកូរ៉េ – AFP ៥. ក្រុមអ្នកស្រាវជ្រាវ៖ ការសម្រេចគោលដៅកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីបម្រែបម្រួលអាកាសធាតុ នឹងបង្កើតការងារជាង ៨លានកន្លែង ត្រឹមឆ្នាំ២០៥០ តាមរយៈកំណើនឧស្សាហកម្មផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យ និងខ្យល់ – Xinhua
-
ទីក្រុង Lagos ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនៃប្រទេសនីហ្សេរីយ៉ា 🇳🇬 កពុងជួបប្រទះនឹងគ្រោះទឹកជំនន់ដ៏អាក្រក់មួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

រថយន្តរាប់សិបគ្រឿងបានជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈដែលសកម្មភាពសេដ្ឋកិច្ចត្រូវខាតបង់ប្រមាណ ៤ពាន់លានដុល្លារក្នុងមួយឆ្នាំ។ អ្នកជំនាញបានព្រមានថា ទីក្រុង Lagos ដែលនៅជាប់តំបន់ឆ្នេរមហាសមុទ្រអាត្លង់ទិច អាចនឹងគ្មានមនុស្សរស់នៅដោយសារការកើនឡើងនៃកម្ពស់ទឹកសមុទ្រ ការប្រែប្រួលអាកាសធាតុ កង្វះខាតប្រព័ន្ធលូ ការបូមយកខ្សាច់ដែលនាំឱ្យមានសំណឹកនៅតាមច្រាំងសមុទ្រ និងកំណើនប្រជាជនមករស់នៅទីក្រុង។ យោងតាមការសិក្សាស្រាវជ្រាវដោយ Climate Central ទីក្រុងតាមឆ្នេរសមុទ្រដែលមានកម្ពស់ទាបនៅផ្នែកខ្លះនៃពិភពលោក អាចនឹងត្រូវលិចលង់នៅត្រឹមឆ្នាំ២១០០ ខណៈកម្រិតទឹកសមុទ្រសកល ត្រូវបានព្យាករណ៍ថា នឹងកើនលើសពី ២ម៉ែត្រ។ ប្រភព៖ CNN
-
ទីតាំង ៩ កន្លែងពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩

១. ហាង Vitking House ផ្លូវ១៦៣ សង្កាត់អូឡាំពិច ខណ្ឌបឹងកេងកង អ្នកជំងឺទៅថ្ងៃទី២៥ កក្កដា។ ២. ហាង Carl’s Jr Burgers ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ អ្នកជំងឺទៅថ្ងៃទី២៤ កក្កដា។ ៣. អគារ The Bridge Resident សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន អ្នកជំងឺប្រើប្រាស់ជណ្តើរយន្តជាន់ទី១៨ ទៅថ្ងៃទី២៥ កក្កដា។ ៤. ធនាគារ Shinhan សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ អ្នកជំងឺទៅថ្ងៃទី២៦ កក្កដា។ ៥. ហាង Coffee Today ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល អ្នកជំងឺទៅថ្ងៃទី២៦ កក្កដា។ ៦.ផ្សារទំនើប ឡាក់គី សាខាជ្រោយចង្វារ អ្នកជំងឺចូលថ្ងៃទី២៧ កក្កដា។ ៧. ហាង Tube Coffee សាខា…
-
នាវារបស់អង្គការក្រៅរដ្ឋាភិបាលចំនួន ២គ្រឿងឈ្មោះ Sea-Watch 3 និង Ocean Viking បានជួយសង្គ្រោះជនចំណាកស្រុកចំនួន ៣៩៤នាក់ នៅក្នុងដែនទឹកទុយនីស៊ី 🇹🇳

កាលពីថ្ងៃទី១ សីហា នាវារបស់អង្គការក្រៅរដ្ឋាភិបាលចំនួន ២គ្រឿងឈ្មោះ Sea-Watch 3 និង Ocean Viking បានជួយសង្គ្រោះជនចំណាកស្រុកចំនួន ៣៩៤នាក់ នៅក្នុងដែនទឹកទុយនីស៊ី 🇹🇳 ដែលពួកគេបានចាកចេញពីប្រទេសលីប៊ី 🇱🇾 នងទុយនីស៊ីទៅកាន់តំបន់ផ្សេងៗនៃទ្វីបអ៉ឺរ៉ុប។ អង្គការអន្តោប្រវេសន៍អន្តរជាតិបានឱ្យដឹងថាមានមនុស្សជាង ១ពាន់នាក់ដែលរត់គេចពីជម្លោះ នឹងភាពក្រីក្រនៅទ្វីបអាហ្វ្រិក និងមជ្ឈឹមបូព៌ាបានស្លាប់នៅក្នុងឆ្នាំនេះនៅតំបន់មេឌីទែរ៉ាណេ។ ប្រភព៖ Aljazeera
-
ង ១១៣នាក់បានបាត់បង់ជីវិត ដោយគ្រោះទឹកជំនន់នៅខេត្ត Nuristan ភាគខាងកើតនៃអាហ្វហ្គានីស្ថាន 🇦🇫

មនុស្សយ៉ាងតិចជាង ១១៣នាក់បានបាត់បង់ជីវិត ដោយគ្រោះទឹកជំនន់នៅខេត្ត Nuristan ភាគខាងកើតនៃអាហ្វហ្គានីស្ថាន 🇦🇫 ខណៈមនុស្សជាច្រើននាក់ទៀតកំពុងតែបាត់ខ្លួន។ នេះបើតាម Aljazeera ថ្ងៃទី០១ សីហា។ ផ្ទះចំនួន ១៧០ខ្នងត្រូវបានបំផ្លាញ ខណៈប្រជាជន ៣០០គ្រួសារបានរងការប៉ះពាល់ពីទឹកជំនន់នេះ។ ដោយឡែកការដឹកជញ្ជូនជំនួយចាំបាច់ ដូចជា ស្បៀងអាហារ ជម្រកបណ្ដោះអាសន្ន ក៏ដូចជាថ្នាំសង្កូវ ត្រូវបានរាំងស្ទះ ព្រោះទឹកជំនន់កាត់ផ្ដាច់ស្ពានធំមួយនៅតំបន់នោះ និងត្រូវបានកាន់កាប់ដោយក្រុមតាលីបង់។ ប្រភព៖ Aljazeera
-
ក្រុមហ៊ុនសន្និសីទវីដេអូអាមេរិក Zoom បានយល់ព្រមសងសំណងចំនួន ៨៦លានដុល្លារ សំរាប់ដោះស្រាយពាក្យបណ្ដឹងទាក់ទងនឹងការរំលោភសិទ្ធឯកជនភាព

ក្រុមហ៊ុនសន្និសីទវីដេអូអាមេរិក Zoom បានយល់ព្រមសងសំណងចំនួន ៨៦លានដុល្លារ សំរាប់ដោះស្រាយពាក្យបណ្ដឹងទាក់ទងនឹងការរំលោភសិទ្ធឯកជនភាព ដោយបានចែកចាយទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់រាប់លាននាក់ទៅឱ្យក្រុមហ៊ុនដទៃទៀតដូចជា Facebook Google និង LinkedIn ជាដើម។ នេះបើតាម BBC ថ្ងៃទី០២ សីហា។ បើតុលាការអនុម័ត អតិថិជនបង់ថ្លៃនីមួយៗ នឹងទទួលសំណងប្រមាណ ២៥ដុល្លារ ខណៈអ្នកប្រើប្រាស់ឥតគិតថ្លៃនឹងទទួលសំណង ១៥ដុល្លារ។ រីឯមេធាវីតំណាងដើមបណ្ដឹងវិញ គ្រោងនឹងទាមទារសំណងជាថ្លៃសេវាច្បាប់ ២១.៣ លានដុល្លារពីក្រុមហ៊ុន Zoom។ ក្រុមហ៊ុន Zoom ក៏នឹងត្រូវផ្ដល់ការបណ្ដុះបណ្ដាលជំនាញក្នុងការគ្រប់គ្រងទិន្នន័យ និងឯកជនភាពដល់បុគ្គលិករបស់ខ្លួន។ ប្រភព៖ BBC
-
ខេត្តកំពង់ចាម រកឃើញមេរោគកូវីដ១៩បំប្លែងខ្លួនថ្មី Delta ចំនួន ០៣ករណី នៅឃុំសូទិព និងឃុំស្រង៉ែ ស្រុកព្រៃឈរ

-
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់កំណាត់ផ្លូវលេខ ៩៣ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដែលមានការសង្ស័យពាក់ព័ន្ធមេរោគបំប្លែងថ្មី Delta

-
អាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទខ្ទប់ច្រកចូលផ្លូវមួយចំនួនក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលមេរោគបំប្លែងថ្មី Delta

-
សុនខរបស់កម្ពុជាមានសមត្ថភាពក្នុងការស្រង់ក្លិនអ្នកផ្ទុកវីរុសកូវីដ១៩

🐕🦺🐕🦺🐕🦺 សុនខ ក្រុមទី១ ចំនួន៣ក្បាលដែលបានហិតរកឃើញក្លិនសំណាកនៃអ្នកជម្ងឺកូវីដ១៩ ប្រកបដោយជោគជ័យ ក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវបឋមនេះ។ រីឯសុនខក្រុមទី២ ចំនួន៧ក្បាលទៀត កំពុងមានវឌ្ឍនភាពគួរឱ្យកត់សំគាល់។ សុនខ អាចហិតរកឃើញក្លិនសំណាក ក្នុងរយៈពេលប្រមាណតែ១០-១៥វិនាទី។ ការប្រើប្រាស់សុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩ មានប្រសិទ្ធភាពសំរាប់ហ្វូងមនុស្សប្រមូលផ្តុំច្រើន ដូចជាព្រលានយន្តហោះ ច្រកទ្វារអន្តរជាតិ និងពហុកីឡាដ្ឋានជាដើម។ 📷 CMAC