-
របាយការណ៍នៅថ្ងៃទី០២ សីហា

របាយការណ៍នៅថ្ងៃទី០២ សីហា ១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ២០នាក់។ ៤. កូវីដ ៥៧៧ករណី និងជាសះស្បើយ ៦២៨នាក់។ អ្នកឆ្លងសរុប ៧៩.០៥១នាក់ អ្នកជាសះស្បើយ ៧២.១៤៥នាក់ អ្នកស្លាប់ ១.៤៧១នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី០៣ សីហា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥

-
រដ្ឋមន្រ្តីការបរទេសអាស៊ានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិ រួមមាន កិច្ចសហប្រតិបត្តិការនិងសន្តិសុខលំហសមុទ្រ សមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ ស្ថានការណ៍នៅមជ្ឈឹមបូព៌ា ការវិវត្តនៅប្រទេសមីយ៉ាន់ម៉ា និងបញ្ហាឆ្លងដែនផ្សេងៗ

រដ្ឋមន្រ្តីការបរទេសអាស៊ានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិ រួមមាន កិច្ចសហប្រតិបត្តិការនិងសន្តិសុខលំហសមុទ្រ សមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ ស្ថានការណ៍នៅមជ្ឈឹមបូព៌ា ការវិវត្តនៅប្រទេសមីយ៉ាន់ម៉ា និងបញ្ហាឆ្លងដែនផ្សេងៗ រួមមាន បញ្ហាសន្តិសុខអ៊ីនធឺណិត។ កិច្ចប្រជុំបានឯកភាពធ្វើឱ្យប្រសើរឡើងនូវការអនុវត្តវិស័យយុទ្ធសាស្ត្រចំនួន៤ នៃកិច្ចសហប្រតិបត្តិការក្រោមទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក អាស៊ានជាមួយដៃគូខាងក្រៅ ដូចជាអាស៊ានបូកបី និងកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា។ កិច្ចប្រជុំប្តេជ្ញាចិត្តពន្លឿនការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ដើម្បីជំនួយមីយ៉ាន់ម៉ា។ កិច្ចប្រជុំបានពិភាក្សាលើការអនុវត្តនូវគំនិតផ្តួចផ្តើមតំបន់ផ្សេងៗ រួមមាន មូលនិធិអាស៊ានឆ្លើយតបទៅនឹងជំងឺកូវីដ១៩ មជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ (ACPHEED) ការរៀបចំច្រករបៀងធ្វើដំណើរអាស៊ាន និងក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយអាស៊ាន ក្នុងកិច្ចខិតខំជម្នះជំងឺរាតត្បាតកូវីដ១៩ និងដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ចសង្គម។ កិច្ចប្រជុំប្តេជ្ញាធានាថា អាស៊ីអាគ្នេយ៍នៅតែជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងអាវុធមហាប្រល័យផ្សេងៗទៀត។
-
កម្ពុជាបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបែងចែករវាងការគោរពសិទ្ធិមនុស្ស និងសេរីភាព ក្នុងការលើកកម្ពស់ភាពសុខដុមរមនា និងវឌ្ឍនភាពរបស់មនុស្សជាតិ

រដ្ឋមន្រ្តីការបរទេសកម្ពុជាបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបែងចែករវាងការគោរពសិទ្ធិមនុស្ស និងសេរីភាព ក្នុងការលើកកម្ពស់ភាពសុខដុមរមនា និងវឌ្ឍនភាពរបស់មនុស្សជាតិ ពីការបន្លំប្រើប្រាស់គោលការណ៍ពិសិដ្ឋទាំងនេះ ដើម្បីបង្កឱ្យមានការស្អប់ខ្ពើម ភាពមិនចុះសម្រុងក្នុងសង្គម អស្ថិរភាព និងការជ្រៀតជ្រែកទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេស។ ការយល់ដឹង និងការគោពសិទ្ធិមនុស្សត្រូវមានភាពគ្រប់ជ្រុងជ្រោយរួមដោយគ្មានស្តង់ដារទ្វេ ហើយគោរពអធិបតេយ្យភាពជាតិរបស់ប្រទេសនីមួយៗ ស្របតាមគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា។
-
យុវជនកម្ពុជាចំនួន៨រូប ត្រូវបានជ្រើសរើសឱ្យសិក្សានៅសាលាគោលនយោបាយសាធារណៈ លីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី

-
ស្ថានភាពធាតុអាកាស ៤-១០ សីហា

-
ភ្នំបាយឆៅ ខេត្តមណ្ឌលគិរី 🇰🇭

-
រកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៨នាក់ ក្នុងប្រតិបត្តិការស្វែងរកអ្នកពាក់ព័ន្ធកូវីដ១៩បំប្លែងថ្មី (Delta) យប់ថ្ងៃទី២ សីហា ២០២១ នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ

-
ទំនាក់ទំនងរវាងចិន និងក្រុមឧទ្ទាមតាលីបង់ ហាក់ប្រសើរឡើង ក្រោយកិច្ចពិភាក្សារវាងចិនជាមួយគណៈប្រតិភូដឹកនាំដោយក្រុមតាលីបង់កាលពីថ្ងៃទី២៨ កក្កដា

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានថ្លែងថា៖ “ក្រុមតាលីបង់ គឺជាកម្លាំងយោធា និងនយោបាយដ៏សំខាន់នៅអាហ្វហ្គានីស្ថាន ហើយទំនងជាដើរតួនាទីយ៉ាងសំខាន់នៅក្នុងដំណើរការនៃការផ្សះផ្សារ និងការកសាងប្រទេសឡើងវិញ។” ជំហរផ្លូវការរបស់ចិនលើបញ្ហាអាហ្វហ្គានីស្ថាន គឺប្រកាន់ខ្ជាប់នូវគោលការណ៍កម្មសិទ្ធិរបស់អាហ្វហ្គានីស្ថាន និងដឹកនាំដោយអាហ្វហ្គានីស្ថាន ព្រមទាំងប្រឆាំងការជ្រៀតជ្រែកពីកងកម្លាំងបរទេស។ ភាពច្របូកច្របល់នៃអាហ្វហ្គានីស្ថានទៅលើប្រទេសដទៃទៀតនៅក្នុងតំបន់ នឹងបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ផលប្រយោជន៍សេដ្ឋកិច្ចនៅក្នុងតំបន់។ លោកក៏បានបន្ថែមថា៖ “ការដកទ័ពអាមេរិក និងណាតូ គឺជាការបរាជ័យនៃគោលនយោបាយអាមេរិកចំពោះអាហ្វហ្គានីស្ថាន”។ ប្រភព៖ SCMP