-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ក្រសួងសុខាភិបាល រកឃើញអ្នកកើតជំងឺកូវីដ១៩ ដែលជាមេរោគបំប្លែងថ្មី Delta ចំនួន ៣៦ករណីបន្ថែមទៀត នៅថ្ងៃទី០៣ សីហា

-
គំនរកាំភ្លើងរបស់ទាហានអាល្លឺម៉ង់ បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី២ ឆ្នាំ១៩៤៥

-
សភាពទ្រុឌទ្រមលាក់កំបាំងពីក្រោយសម្រស់

-
ប្រជាជនខ្មែរនិយមលាយទឹកឃ្មុំជាមួយទឹកក្តៅក្រូចឆ្មា ឬស្រា ដើម្បីជាអាហារបំប៉នដល់សុខភាព និងព្យាបាលជំងឺមួយចំនួន ព្រមទាំងធ្វើឱ្យស្បែករលោង បង្កើនប្រពន្ធ័ភាពស៊ាំ និងកាត់បន្ថយហ្គាសក្នុងក្រពះជាដើម

ដោយសារមានតម្រូវការទឹកឃ្មុំច្រើន សហគមន៍ជាពិសេសរស់នៅក្នុងខេត្តភាគឦសាននៃកម្ពុជា បាននិងកំពុងប្រើប្រាស់វិធីយកទឹកដែលធានានិរន្តរភាពនៃការប្រមូលទឹកឃ្មុំ។ លោក ប្រាយ ខ្វើក បានឱ្យដឹងថា សហគមន៍លោកអាចផ្គត់ផ្គង់ទឹកឃ្មុំធម្មជាតិក្នុងបរិមាណចន្លោះពី ១៥០០-២០០០គីឡូក្រាមក្នុងមួយឆ្នាំ។ ប្រសិនបើមានការចាប់អារម្មណ៍ សូមទាក់ទងលេខខាងក្រោម៖ ១.លោក ប្រាយ ខ្វើក ០៧១ ៦០២ ៥១១៩២.លោក ស្រូវ ផារី ០៩៧ ៥៤៨ ៥៣៣១៣.លោក បូ ផាត់ ០៩៧ ៧៧៤ ៥៥០៥ ប្រភព៖ Our Community Livelihood
-
តើអ្នកដឹងទេ? កម្ពុជាជាប្រទេសដែលមានអត្រាខ្ពស់ជាងគេ នៃប្រជាជនពេញវ័យដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩រួច នៅតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលកំណត់ដោយអង្គការសុខភាពពិភពលោក

-
កម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញប្រតិបត្តិការតាមផ្លូវតូចធំ ដេីម្បីចាប់អ្នកជួបជុំផឹកសុី និងអ្នកបេីកអាជីវកម្មផ្សេងៗ ដែលល្មេីសនឹងបម្រាមគោចរ មកធ្វេីការផាកពិន័យ និងអនុវត្តតាមវិធានការច្បាប់

-
៣ សីហា ២០២១

១. កម្ពុជារំពឹងទទួលបានចំណូលពន្ធ និងគយយ៉ាងតិច ៥ពាន់លានដុល្លារនៅចុងឆ្នាំ ២០២១ ស្របតាមប្រាក់ចំណូលចំនួន ៥.២៨ពាន់លានដុល្លារដែលប្រមូលបាន ដូចដែលបានចុះបញ្ជីនៅឆ្នាំ ២០២០ – ខ្មែរថាមស៍ ២. កសិកម្មកម្ពុជា រំពឹងនឹងកើនឡើងក្នុងរង្វង់ ១.៤% ក្នុងឆ្នាំ ២០២១នេះ ក្នុងនោះការដាំដំណាំរំពឹងកើន ១.៩% ឯការចិញ្ចឹមសត្វរំពឹងកើន ០.៨% – កោះសន្តិភាព ៣. ការ បង្កបង្កើនផល ស្រូវ រដូវវស្សា របស់ កសិករ ក្នុងឆ្នាំនេះ មាន សម្ទុះ លឿន ជាង ឆ្នាំមុន ដោយ គិត ត្រឹម ដំណាច់ ខែកក្កដា សម្រេចបាន ជាង ៩៧% នៃ ផ្ទៃដី ផែនការ សរុប ជាង ២.៦លាន ហិចតា – ភ្នំពេញបុស្តិ៍ ៤. អាមេរិកច្រានចោលផែនការបោះឆ្នោតរបស់យោធាមីយ៉ាន់ម៉ា…
-
អ្នកសិទ្ធិមនុស្សទាំងឡាយ មិនថាជនជាតិខ្មែរ ឬបរទេស គួរតែខិតខំជួយចូកជួយចែវ និងស្វែងរកការជួយគាំទ្រ នៅពេលដែលកម្ពុជាកំពុងតែជួបគ្រោះអាសន្ន ហើយពួកគេគួរតែបង្ហាញពីសាមគ្គីភាពជាធ្លុងមួយជាមួយនឹងប្រជាជនខ្មែរនៅក្នុងគ្រាលំបាកបែបនេះ

អ្នកសិទ្ធិមនុស្សទាំងឡាយ មិនថាជនជាតិខ្មែរ ឬបរទេស គួរតែខិតខំជួយចូកជួយចែវ និងស្វែងរកការជួយគាំទ្រ នៅពេលដែលកម្ពុជាកំពុងតែជួបគ្រោះអាសន្ន ហើយពួកគេគួរតែបង្ហាញពីសាមគ្គីភាពជាធ្លុងមួយជាមួយនឹងប្រជាជនខ្មែរនៅក្នុងគ្រាលំបាកបែបនេះ។ ការបំភ្លៃថាកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាជាការជិះជាន់សិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ គឺជាឥរិយាបថដែលគ្មានការទទួលខុសត្រូវ និងអាត្មានិយមខ្លាំងណាស់ នៅពេលដែលប្រទេសជាតិទាំងមូលកំពុងស្ថិតក្នុងគ្រាលំបាក។ ✍🏽-ស៊ឹម វីរៈ 📷 AFP ដកស្រង់ពីអត្ថបទវិភាគសង្គម “កាសែត The New York Times បំភាន់សាធារណៈមតិពីកិច្ចខិតខំប្រយុទ្ធនឹងកូវីដរបស់កម្ពុជា” ផ្សាយលើ Fresh News ៣ ឧសភា ២០២១
-
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអាមេរិកលោក Anatoly Antonov បាននិយាយថា អាមេរិកបានស្នើឱ្យអ្នកការទូតរុស្ស៊ីចំនួន ២៤នាក់ចាកចេញពីអាមេរិកត្រឹមថ្ងៃទី៣ កញ្ញា បន្ទាប់ពីទិដ្ឋាការរបស់ពួកគេផុតកំណត់

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអាមេរិកលោក Anatoly Antonov បាននិយាយថា អាមេរិកបានស្នើឱ្យអ្នកការទូតរុស្ស៊ីចំនួន ២៤នាក់ចាកចេញពីអាមេរិកត្រឹមថ្ងៃទី៣ កញ្ញា បន្ទាប់ពីទិដ្ឋាការរបស់ពួកគេផុតកំណត់។ អ្នកការទូតស្ទើរតែទាំងអស់នឹងចាកចេញដោយគ្មានការផ្លាស់ប្ដូរ ដោយសារតែការរឹតបន្តឹងនីតិវិធីនៃការចេញទិដ្ឋការជាបន្ទាន់។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បាននិយាយថា ក្រុងវ៉ាស៊ីនតោនមិនបានប្រើទិដ្ឋាការអ្នកការទូតរុស្ស៊ីជាលេស ដើម្បីសងសឹកប្រឆាំងនឹងក្រុងម៉ូស្គូទេ ព្រោះនេះមិនមែនជាអ្វីថ្មីឡើយដែលជនជាតិរុស្ស៊ីត្រូវដាក់ពាក្យសុំពន្យារទិដ្ឋាការរបស់ពួកគេបន្ទាប់ពីរយៈពេល៣ឆ្នាំ។ គួររំលឹកថា អាមេរិកបានដាក់ទណ្ឌកម្មលើរុស្ស៊ីកាលពីខែមីនា និងមេសា ពីបទជ្រៀតជ្រែកក្នុងការបោះឆ្នោតនៅអាមេរិកកាលពីឆ្នាំ២០២០ ការលួចទិន្នន័យតាមប្រព័ន្ធអ៉ីនធឺណិត រួមទាំងការគំរាមកំហែងអ៊ុយក្រែន។ ប្រភព៖ Reuters