-
សម្តេចតេជោ ហ៊ុន សែន បានស្នើចក្រភពអង់គ្លេសផ្តល់ជាជំនួយមនុស្សធម៌ជាវ៉ាក់សាំងបន្តទៀត ក៏ដូចជាជួយសម្របសម្រួលដល់កម្ពុជានៅក្នុងការបញ្ជាទិញវ៉ាក់សាំង AstraZeneca បន្ថែមសម្រាប់បំពេញសេចក្តីត្រូវការចាំបាច់នាពេលអនាគត

-
LIVE: សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ AstraZeneca ចំនួន ៤១៥.០០០ដូស ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស

-
វ៉ាក់សាំងការពារជំងឺកូវីដ១៩ អាចមានប្រសិទ្ធភាពតិចក្នុងការការពារពីការឆ្លងនៃវ៉ារ្យ៉ង់ Delta ឬវ៉ារ្យ៉ង់មួយចំនួនទៀត ដែលរីករាលដាលឆាប់រហ័ស ប៉ុន្តែវាមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារមិនឱ្យឈឺធ្ងន់ និងស្លាប់

-
របាយការណ៍នៅថ្ងៃទី៤ សីហា

១. គ្រោះថ្នាក់ចរាចរណ៍ ៤ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ២១នាក់។ ៤. កូវីដ ៥៩១ករណី និងជាសះស្បើយ ៦១៨នាក់។ អ្នកឆ្លងសរុប ៨០.២២៥នាក់ អ្នកជាសះស្បើយ ៧៣.៤២១នាក់ អ្នកស្លាប់ ១.៥០៧នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី៥ សីហា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
រដ្ឋបាលរាជធានីភ្នំពេញ បិទខ្ទប់ទីតាំងផ្សារទួលសង្កែ ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដែលមានការឆ្លងរាលដាលមេរោគកូវីដបំប្លែងខ្លួនថ្មី ប្រភេទ Delta

-
រដ្ឋបាលរាជធានីភ្នំពេញ បិទខ្ទប់កំណាត់ផ្លូវលេខ១១៣ ចន្លោះផ្លូវលេខ២៣២ និងផ្លូវ២៤២ ស្ថិតនៅភូមិ២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដែលមានការឆ្លងរាលដាលមេរោគកូវីដបំប្លែងខ្លួនថ្មី ប្រភេទ Delta

-
ផ្លូវជាតិលាតសន្ធឹងលើដែនដីនៃខេត្តមណ្ឌលគិរី

-
៥ចំណុចនៃមរតកតេជោ និង ៥ចំណុចនៃមរតកក្រុមប្រឆាំង

-
ស.ស.យ.ក បានប្រគល់កង់ជាច្រើនគ្រឿង ជូនសិស្សានុសិស្សមានជីវភាពខ្វះខ្វាតនៅវិទ្យាល័យហ៊ុន សែន កោះដាច់

ដើម្បីចូលរួមចំណែកគាំទ្រដល់ប្អូនៗសិស្សានុសិស្សដែលមានជីវភាពខ្វះខាត នៅវិទ្យាល័យ ហ៊ុន សែនកោះដាច់ ហើយមានការតស៊ូក្នុងជីវិត និងឧស្សាហ៍ព្យាយាមក្នុងការសិក្សារៀនសូត្រ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ស.ស.យ.ក រាជធានីភ្នំពេញ បាននាំយកកង់ចំនួន ៣០ គ្រឿង ចែកជូនប្អូនៗ សម្រាប់ជាកាលើកទឹកចិត្ត និងផ្តល់ជាមធ្យោបាយប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនិងទៅសាលារៀនជាមួយមិត្តភ័ក្រ្កដ៏ទៃទៀតដោយសេចក្តីរីករាយ និងភារតភាព ជាពិសេសក្រោយពេលដែលសាលារៀនចាប់ផ្តើមបើកឱ្យដំណើរការឡើងវិញនាពេលខាងមុខ។ ការផ្តល់ជូននេះ ជាបេសកកម្មដែល ស.ស.យ.ក តែងតែប្រកាន់ភ្ជាប់ ក្នុងបុព្វហេតុផ្តល់ឱកាសដល់ប្អូនៗទាំងអស់មានលទ្ធភាពទទួលបានការសិក្សារៀនសូត្រដោយស្មើភាព និងបណ្តុះក្តីសង្ឃឹមសម្រាប់ប្អូនៗឱ្យចេះតស៊ូអត់ធ្មត់ក្នុងជីវិត សំដៅអភិវឌ្ឍន៍ខ្លួនឱ្យមានលក្ខណៈពេញលេញប្រកបដោយគុណភាពក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ នៅក្នុងសហគមន៍ និងដែលជាឆ្អឹងខ្នងសម្រាប់សង្គមជាតិ។