-
រកឃើញអ្នកវិជ្ជមានកូវីដ១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៦៧ ករណី នៅថ្ងៃទី៤ និង ៥ សីហា ២០២១

-
របាយការណ៍នៅថ្ងៃទី៥ សីហា

១. គ្រោះថ្នាក់ចរាចរណ៍ ២ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ៤១នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១៤នាក់។ ៤. កូវីដ ៥៨៨ករណី និងជាសះស្បើយ ៦២៤នាក់។ អ្នកឆ្លងសរុប ៨០.៨១៣នាក់ អ្នកជាសះស្បើយ ៧៤.០៤៥នាក់ អ្នកស្លាប់ ១.៥២៦នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី៦ សីហា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
៥ សីហា ២០២១

១. ឆមាសទី២ ឆ្នាំ២០២១ វិស័យកាត់ដេរ កាបូប ស្បែកជើង និងផលិតផលធ្វើពីក្រណាត់ផ្សេងៗនៅកម្ពុជា មានស្ថានភាពល្អប្រសើរជាងមុន ដោយរំពឹងថានឹងកើន ៤.៦% នៅឆ្នាំនេះ – កោះសន្តិភាព ២. កម្ពុជាចាប់ផ្តើមជជែកជាលក្ខណៈការទូតជាមួយថៃ និងបានសួររកឯកសារផ្លូវការដើម្បីបញ្ជាក់ឱ្យច្បាស់ថា ប្រាសាទថ្មីនោះ ដែលមានរូបរាងដូចនឹងប្រាសាទអង្គរវត្ត ពិតជាមិនបានចម្លងតាមរចនាបថអង្គរវត្តមែន ឬយ៉ាងណា – ថ្មីៗ ៣. កម្ពុជា នឹង ជ្រើសរើស យក ផលិតផល គ្រាប់ស្វាយចន្ទី និង ម្រេច កំពត GI សម្រាប់ ធ្វើ ជា គំរូ ផ្តល់ទៅឱ្យ ក្រុមហ៊ុន Alibaba ដើម្បី អាចដាក់ លក់ នៅលើ ផ្លេតហ្វម របស់ ក្រុមហ៊ុន យក្ស ចិន មួយនេះ – ភ្នំពេញបុស្តិ៍ ៤. ក្រុមអ្នកជួយសង្គ្រោះតួកគី បានចាប់ផ្តើមជម្លៀសអ្នកភូមិរាប់រយនាក់តាមសមុទ្រ…
-
រកឃើញករណីវិជ្ជមានកូវីដ១៩ បំប្លែងថ្មី (Delta) ចំនួន ២នាក់ នៅខេត្តស្ទឹងត្រែង

-
ប្រទេសម៉ិកស៊ិក 🇲🇽 បតឹងក្រុមហ៊ុនផលិតអាវុធមួយចំនួនពីបទធ្វើអាជីវកម្មដោយមិនប្រុងប្រយ័ត្ន ដែលបង្កឱ្យមានការលក់អាវុធខុសច្បាប់ទៅក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក និងបណ្ដាលឱ្យមនុស្សស្លាប់រាប់ពាន់នាក់

ក្រុមហ៊ុនធំៗដែលរងការចោទប្រកាន់រួមមានក្រុមហ៊ុន Smith & Wesson, Barrett Firearms, Colt’s Manufacturing Company, Sturm និង Ruger & Co ជាដើម។ រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិកលោក Marcelo Ebrard បាននិយាយថា ក្រុមហ៊ុនទាំងនេះចាំបាច់ត្រូវបញ្ឈប់ជាបន្ទាន់ ចំពោះការអនុវត្តដែលបង្កគ្រោះថ្នាក់របស់ខ្លួន ព្រមទាំងទាមទារសំណងជាទឹកប្រាក់ប្រមាណ ១០ប៊ីលានដុល្លារ។ កាំភ្លើងជាង ៣៤ម៉ឺនដើម ដែលផលិតដោយក្រុមហ៊ុនរងការចោទប្រកាន់ ត្រូវបានជួញដូរជារៀងរាល់ឆ្នាំពីអាមេរិកចូលទៅម៉ិកស៊ិក។ អាវុធទាំងនោះ បង្កឱ្យមានឃាតកម្មយ៉ាងហោចណាស់ ១៧.០០០ ករណីក្នុងឆ្នាំ២០១៩ ព្រមទាំងធ្វើឱ្យខូចខាតសេដ្ឋកិច្ចប្រហែល ១.៧% នៃផលិតផលក្នុងស្រុកសរុប។ ប្រភព៖ Reuters
-
ក្រសួងការបរទេសអាមេរិក បានអនុម័តការលក់ប្រព័ន្ធកាំភ្លើងធុនមធ្យមទំហំ ១៥៥មិល្លីម៉ែត្រប្រភេទ M109Á6 ចំនួន ៤០គ្រឿងទៅឱ្យ កោះតៃវ៉ាន់

ក្រសួងការបរទេសអាមេរិក បានអនុម័តការលក់ប្រព័ន្ធកាំភ្លើងធុនមធ្យមទំហំ ១៥៥មិល្លីម៉ែត្រប្រភេទ M109Á6 ចំនួន ៤០គ្រឿងទៅឱ្យ កោះតៃវ៉ាន់ ក្នុងកិច្ចព្រមព្រៀងលក់មួយដែលមានតម្លៃរហូតដល់ ៧៥០លានដុល្លារ។ រដ្ឋបាលលោក Biden បានអនុម័តការលក់អាវុធដោយ ផ្ទាល់មួយចំនួនទៅកាន់កោះតៃវ៉ាន់រួមមានកាំភ្លើងធំ ៤០ គ្រឿង, ក្បាលគ្រាប់ទំនើបចំនួន ១.៦៩៨គ្រាប់ គ្រឿងបន្លាស់ការហ្វឹកហាត់ ស្ថានីយ៍ជើងគោក និងការធ្វើឱ្យប្រសើរឡើងនូវកាំភ្លើងធំជំនាន់មុនរបស់កោះតៃវ៉ាន់។ ក្រសួងការពារជាតិតៃវ៉ាន់ បានសម្តែង “ការដឹងគុណចំពោះរដ្ឋាភិបាលអាមេរិក ហើយនិយាយថាការលក់នេះ នឹងជួយដល់កងកម្លាំងមូលដ្ឋានរបស់ខ្លួនបង្កើនសមត្ថភាពប្រតិកម្មរហ័ និងរក្សាស្ថិរភាពក្នុងតំបន់។” ប្រភព៖ Reuters
-
មនុស្សយ៉ាងតិច ៨នាក់បានស្លាប់ក្នុងការវាយប្រហារដោយបង្កប់គ្រាប់បែកបង្កៃក្នុងរថយន្ដ និងបាញ់រះពីក្រោយទៅលើគេហដ្ឋានរដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថានលោក Bismillah Khan Mohammadi

កាលពីយប់ថ្ងៃទី៣ សីហានេះ មនុស្សយ៉ាងតិច ៨នាក់បានស្លាប់ក្នុងការវាយប្រហារដោយបង្កប់គ្រាប់បែកបង្កៃក្នុងរថយន្ដ និងបាញ់រះពីក្រោយទៅលើគេហដ្ឋានរដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថានលោក Bismillah Khan Mohammadi ដែលស្ថិតក្នុងតំបន់បៃតងនៃរដ្ឋធានីកាប៊ុល។ លោករដ្ឋមន្ដ្រីពុំនៅគេហដ្ឋានឡើយ។ ខ្មាន់កាំភ្លើងចំនួន ៤នាក់ត្រូវបានគេបាញ់សម្លាប់ ខណៈដែលជនរងគ្រោះ ២០នាក់ទៀតបានរងរបួស រួមទាំងជនស៊ីវិល។ ក្រុមតាលីបង់បានប្រកាសថា ខ្លួននៅពីក្រោយការវាយប្រហារនេះ ហើយបានព្រមានថា នឹងមានការវាយប្រហារប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាលបន្តទៀត ស្របពេលដែលការប្រយុទ្ធរវាងកងទ័ពរដ្ឋាភិបាល និងក្រុមឧទ្ទាមតាលីបង់កើតឡើងពាសពេញអាហ្វហ្គានីស្ថាន 🇦🇫 បន្ទាប់ពីអាមេរិកដកកងកម្លាំងយោធាចេញ។ ប្រភព៖ BBC
-
ឆ្នេរសុខសាន្ត កោះរ៉ុង 🇰🇭

-
សុន្ទរកថាសម្ដេចតេជោក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងជំនួយរបស់ចក្រភពអង់គ្លេស
