-
ក្រុមតន្ត្រីករភ្លេងពិណពាទ្យប្រចាំព្រះបរមរាជវាំងរជ្ជកាលព្រះបាទនរោត្តម (ក្រុមភ្លេងហ្លួង)

-
៤ សីហា ២០២១

១. កម្ពុជារំពឹងមានការវិនិយោគឯកជនបន្តបន្ទាប់ ចូលមកវិនិយោគលើវិស័យទេសចរណ៍ សហគ្រាសធុនតូច និងមធ្យម និងវិស័យជាអាទិភាពដទៃទៀតនៅកម្ពុជា ដោយមានការគាំទ្រពីអាមេរិក និងសម្ព័ន្ធមិត្ត – កោះសន្តិភាព ២. ៧ខែ ដើមឆ្នាំ២០២១ កម្ពុជា នាំចេញម្ទេសជាង ៦៧,៥ពាន់តោន កើនឡើងជិត ៥០ភាគរយ ក្នុងនោះម្ទេសស្រស់ កើន ៤៦ភាគរយ និងម្ទេស ក្រៀមកើន ១០.០២ភាគរយ – ភ្នំពេញបុស្តិ៍ ៣. អង្គការសុខភាពពិភពលោក (WHO) បានរក្សាកម្ពុជាឱ្យស្ថិតក្នុងចំណោមប្រទេសចំនួន ១១ ដែលអនុវត្តបានល្អ ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលផលិតផលថ្នាំជក់ និងដោះស្រាយបញ្ហាផលិតថ្នាំជក់ ដែលកើតឡើងថ្មី – ភ្នំពេញបុស្តិ៍ ៤. ជប៉ុន នឹងដាក់ពង្រាយកម្លាំងការពារមីស៊ីល ៥០០-៦០០ បន្ថែមទៀតនៅលើកោះ Nansei ដែលមានចំងាយតែជាង ៣០០គ.ម ពីតៃវ៉ាន់ប៉ុណ្ណោះ ដើម្បីទប់ទល់នឹងយុទ្ធសាស្ត្រតំបន់របស់ចិន – Newsweek ៥. អភិបាលរដ្ឋញូវយ៉ក Andrew Cuomo ត្រូវបានអំពាវនាវឱ្យលាលែងពីតំណែងបន្ទាប់ពីមានបទចោទរឿងផ្លូវភេទ ហើយការអំពាវនេះរួមមានដោយលោកប្រធានាធិបតី…
-
សកម្មជនបេឡារុសលោក Vitaly Shishov ដែលនិរទេសខ្លួននៅអ៊ុយក្រែន 🇺🇦 ត្រូវបានគេរកឃើញថា ព្យួរកនៅឧទ្យានក្បែរផ្ទះរបស់លោក

សកម្មជនបេឡារុសលោក Vitaly Shishov ដែលនិរទេសខ្លួននៅអ៊ុយក្រែន 🇺🇦 ត្រូវបានគេរកឃើញថា ព្យួរកនៅឧទ្យានក្បែរផ្ទះរបស់លោក។ នេះបើតាម NBC News ថ្ងៃទី៣ សីហា។ បច្ចុប្បន្ន ប៉ូលិសបានបើកការស៊ើបអង្កេតករណីព្រហ្មទណ្ឌចំពោះការសង្ស័យឃាតកម្ម រួមទាំងអ្នកវាយប្រហារដែល ព្យាយាមបង្វែរទៅជាការធ្វើអត្តឃាត ឬយ៉ាងណា។ លោក Shishov តែងរងការគំរាមកំហែង និងស្ថិតក្រោមការឃ្លាំមើលរហូត ចាប់តាំងពីលោកបានចាកចេញពីបេឡារុស កាលពីឆ្នាំ ២០២០ បន្ទាប់ពីលោកបានចូលរួមក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាល។ ប្រភព៖ NBC News
-
អនុប្រធានាធិបតីអាមេរិក នឹងផ្ដោតលើការការពារច្បាប់អន្តរជាតិនៅសមុទ្រចិនខាងត្បូង ពង្រឹងការដឹកនាំរបស់អាមេរិកក្នុងតំបន់ និងពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខ

អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris នឹងផ្ដោតលើការការពារច្បាប់អន្តរជាតិនៅសមុទ្រចិនខាងត្បូង ពង្រឹងការដឹកនាំរបស់អាមេរិកក្នុងតំបន់ និងពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខ អំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងសឹង្ហបុរីនាពេលខាងមុខ។ អាមេរិកមើលឃើញប្រទេសទាំងពីរជាដៃគូសំខាន់ ដោយសារតែទីតាំង ទំហំសេដ្ឋកិច្ច ទំនាក់ទំនងពាណិជ្ជកម្ម និងភាពជាដៃគូសន្តិសុខលើបញ្ហាដូចជាសមុទ្រចិនខាងត្បូងដែលចិនទាមទារស្ទើរតែទាំងស្រុង។ អាមេរិកមិនចង់ឃើញប្រទេសណាមួយត្រួតត្រាតំបន់មានជម្លោះ ឬទាញយកផលប្រយោជន៍ពីស្ថានភាពអំណាច ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់អ្នកដទៃ និងជំរុញការធ្វើពាណិជ្ជកម្មដោយសេរីនៅទូទាំងសមុទ្រចិនខាងត្បូង។ លោកស្រី Harris នឹងក្លាយជាអនុប្រធានាធិបតីអាមេរិកដំបូងគេ ដែលធ្វើទស្សនកិច្ចនៅវៀតណាម ស្របពេលដែលអាមេរិកកំពុងស្វែងរកការគាំទ្រពីអន្តរជាតិ ដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ចិនដែលកំពុងកើនឡើងទូទាំងពិភពលោក។ ប្រភព៖ Reuters
-
អង្គការសុខភាពពិភពលោក (WHO) កំពុងស្វែងរកមូលនិធិចំនួន ១១,៥ពាន់លានដុល្លារជាបន្ទាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូវីដ១៩

-
បឹងយ៉ាកម៉ាយ លាក់ខ្លួនចំងាយជាង៧០គ.ម ពីទីរួមខេត្តរតនគិរី 🇰🇭

-
លទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសាធារណរដ្ឋកូរ៉េ សាធារណរដ្ឋប្រជាមានិតចិន និងជប៉ុន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី លើកទី២២

-
ជំហរបស់ប្រទេសមហាអំណាចលើការចោទប្រកាន់គ្នាទៅវិញទៅមកក្នុងការស្វែងរកប្រភពដើមនៃជំងឺកូវីដ១៩ និងយុទ្ធសាស្រ្តនៃការធ្វើនយោបាយូបនីយកម្មវ៉ាក់សាំងកូវីដ១៩

-
តែមប្រៃសណីយ៍កម្ពុជាមួយចំនួនដែលបង្ហាញពីកីឡាអូឡាំពិកចាប់តាំងពីឆ្នាំ១៩៦៤

-
របាយការណ៍នៅថ្ងៃទី៣ សីហា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ១០នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៦ករណី ឃាត់ខ្លួនជនសង្ស័យ ១៨នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៤. កូវីដ ៥៨៣ករណី និងជាសះស្បើយ ៦៥៨នាក់។ អ្នកឆ្លងសរុប ៧៩.៦៣៤នាក់ អ្នកជាសះស្បើយ ៧២.៨០៣នាក់ អ្នកស្លាប់ ១.៤៨៨នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី៤ សីហា ២០២១