-
ក្រុមតាលីបង់បានសម្លាប់ជនស៊ីវិលរាប់សិបនាក់ក្នុងការសម្លាប់សងសឹកដែលជា ឧក្រិដ្ឋកម្មសង្គ្រាម ហើយថ្នាក់ដឹកនាំតាលីបង់ត្រូវតែទទួលខុសត្រូវចំពោះ ឧក្រិដ្ឋកម្មរបស់យុទ្ធជនរបស់ពួកគេ

ស្ថានទូតអាមេរិក និងអង់គ្លេសប្រចាំនៅទីក្រុងកាប៊ុលបានបង្ហោះសារទៅ លើបណ្តាញសង្គម Twitter ថា៖ “ក្រុមតាលីបង់បានសម្លាប់ជនស៊ីវិលរាប់សិបនាក់ក្នុងការសម្លាប់សងសឹកដែលជា ឧក្រិដ្ឋកម្មសង្គ្រាម ហើយថ្នាក់ដឹកនាំតាលីបង់ត្រូវតែទទួលខុសត្រូវចំពោះ ឧក្រិដ្ឋកម្មរបស់យុទ្ធជនរបស់ពួកគេ”។ សមាជិកក្រុមចរចាតាលីបង់បាននិយាយថាសាររបស់ស្ថានទូតទាំងពីរ គឺផ្អែកលើ “ការអះអាងគ្មានមូលដ្ឋាន”។ ការចោទប្រកាន់របស់អាមេរិក និងអង់គ្លេសបានធ្វើឡើងបន្ទាប់ពី គណៈកម្មការសិទ្ធមនុស្សរបស់អាហ្វហ្គានីស្ថានបានរាយការណ៍ថា យុទ្ធជនក្រុមតាលីបង់បានធ្វើការសងសឹកតាមរយៈការសម្លាប់រង្គាលនៅ Spin Boldak។ ប្រភព៖ Aljazeera
-
អាល្លឺម៉ង់ 🇩🇪 បានបញ្ជូននាវាចម្បាំងមួយឈ្មោះថា Bayern ទៅកាន់សមុទ្រចិនខាងត្បូង ដើម្បីចូលរួមជាមួយប្រទេសលោកខាងលិចដទៃទៀតក្នុងការពង្រីកវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់

អាល្លឺម៉ង់ 🇩🇪 បានបញ្ជូននាវាចម្បាំងមួយឈ្មោះថា Bayern ទៅកាន់សមុទ្រចិនខាងត្បូង ដើម្បីចូលរួមជាមួយប្រទេសលោកខាងលិចដទៃទៀតក្នុងការពង្រីកវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ ខណៈមានការព្រួយបារម្ភអំពីមហិច្ឆតាដែនទឹករបស់ចិន។ នេះបើតាម Reuters ថ្ងៃទី០៣ សីហា។ នាវានេះត្រូវបានគេរំពឹងថានឹងឆ្លងកាត់សមុទ្រចិនខាងត្បូងនៅពាក់កណ្តាលខែធ្នូ ហើយនឹងក្លាយជានាវាចម្បាំងអាល្លឺម៉ង់ដំបូងគេដែលឆ្លងកាត់តំបន់នេះ ចាប់តាំងពីឆ្នាំ ២០០២មក។ ប្រទេសផ្សេងៗដូចជា អង់គ្លេស អាមេរិក បារាំង ជប៉ុន អូស្ត្រាលី និងនូវែលសេឡង់ ក៏បានពង្រីកសកម្មភាពរបស់ខ្លួននៅសមុទ្រប៉ាស៊ីហ្វិក ដើម្បីទប់ទល់ឥទ្ធិពលចិនដែរ។ ជាក់ស្ដែង កងនាវាចរអាមេរិក តែងតែធ្វើប្រតិបត្តិការដែលគេហៅថា “សេរីភាពនាវាចរណ៍” ដោយបើកឆ្លងកាត់ក្បែរកោះដែលមានជម្លោះជារឿយៗ។ ចិន បានប្រឆាំងនឹងប្រតិបត្តិការរបស់អាមេរិកនេះដោយលើកឡើងថា ទង្វើនេះមិនបានជួយលើកកម្ពស់សន្តិភាព ឬស្ថិរភាពក្នុងតំបន់ឡើយ។ ប្រភព៖ Reuters
-
អ៊ីរ៉ង់គ្មានការស្ទាក់ស្ទើរក្នុងការការពារសន្តិសុខ និងផលប្រយោជន៍ជាតិរបស់ខ្លួនឡើយ ហើយនឹងឆ្លើយតបភ្លាមៗ ចំពោះដំណើរផ្សងព្រេងណាមួយដែលអាចកើតមាន

កាលពីថ្ងៃច័ន្ទ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ Saeed Khatibzadeh បាននិយាយថា៖ “អ៊ីរ៉ង់គ្មានការស្ទាក់ស្ទើរក្នុងការការពារសន្តិសុខ និងផលប្រយោជន៍ជាតិរបស់ខ្លួនឡើយ ហើយនឹងឆ្លើយតបភ្លាមៗ ចំពោះដំណើរផ្សងព្រេងណាមួយដែលអាចកើតមាន”។ ក្រុងតេហេរ៉ង់បដិសេធការជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារដោយប្រើយន្តហោះដ្រូនទៅលើនាវាដឹកប្រេង Mercer Street ដែលធ្វើឱ្យនាវិកពីររូប ជនជាតិអង់គ្លេស និងជនជាតិរ៉ូម៉ានីស្លាប់។ អាមេរិក និងអង់គ្លេស ជឿជាក់ថា អ៉ីរ៉ង់គឺនៅពីក្រោយការវាយប្រហារនេះ ហើយពួកគេនឹងសហការជាមួយសម្ព័ន្ធមិត្តដើម្បីធ្វើការឆ្លើយតបរួមគ្នា។ ប្រភព៖ Reuters
-
អាជ្ញាធររាជធានីភ្នំពេញ អនុញ្ញាតឱ្យភោជនីយដ្ឋាន-អាហារដ្ឋាន ដែលធានាសុវត្ថិភាព អាចដំណើរការប្រក្រតីឡើងវិញបាន

-
ប្រទេសមេគង្គ មានប្រជាជនសរុបចំនួន ២៤០លាននាក់ ដែលក្នុងនោះ ៤០ភាគរយ មានអាយុក្រោម២៥ឆ្នាំ ដែលធ្វើអោយតំបន់នេះ ក្លាយជាមជ្ឈមណ្ឌលទាក់ទាញសម្រាប់ឧស្សាហកម្មផលិតកម្មធុនស្រាល

ប្រទេសមេគង្គ មានប្រជាជនសរុបចំនួន ២៤០លាននាក់ ដែលក្នុងនោះ ៤០ភាគរយ មានអាយុក្រោម២៥ឆ្នាំ ដែលធ្វើអោយតំបន់នេះ ក្លាយជាមជ្ឈមណ្ឌលទាក់ទាញសម្រាប់ឧស្សាហកម្មផលិតកម្មធុនស្រាល និងការធ្វើសមាហរណកម្មបន្ថែមទៅក្នុងសង្វាក់ផ្គត់ផ្គង់ផលិតកម្មពិភពលោក។ អាមេរិកបាននាំចេញនូវទំនិញ និងសេវាកម្មប្រមាណ ២៦ពាន់លានដុល្លារអាមេរិក មកកាន់អនុតំបន់មេគង្គ និងនាំចូលវិញប្រមាណ ៩០ពាន់លានដុល្លារអាមេរិក។ កម្ពុជាសង្ឃឹមថានឹងបន្តមានវិស័យឯកជនបន្ថែមទៀត ចូលមកវិនិយោគលើវិស័យទេសចរណ៍ សហគ្រាសធុនតូច និងមធ្យម និងវិស័យជាអាទិភាពដទៃទៀតនៅកម្ពុជាដោយមានការគាំទ្រពីអាមេរិក និងសម្ព័ន្ធមិត្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងកំឡុងពេល និងក្រោយវិបត្តិជំងឺកូវីដ១៩នេះ។
-
សន្តិភាពធ្វើឱ្យយើងមានឱកាសក្នុងការអភិវឌ្ឍជីវភាពរស់នៅ។ សន្តិភាពផ្តល់ឱ្យយើងនូវស្នាមញញឹម និងក្តីសង្ឃឹមចំពោះអនាគតខ្លួនឯង និងប្រទេសជាតិ

-
ពេលក្លាយជាមេអំបៅ 🦋 កុំភ្លេចដើមកំណើតកើតចេញពីដង្កូវ 🐛

-
ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ភាសាខ្មែរ

-
វិស័យកសិកម្មនៅតែជាវិស័យដែលកម្ពុជាត្រូវពឹងផ្អែក

-
ហ្វឹកហាត់ដើម្បីសង្គ្រោះមនុស្សពីទីខ្ពស់
