-
ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ទើបមានដំណើរកំសាន្តបែបនេះ

-
បានតេង ខ្មែរហៅទន្សោង គឺជាអម្បូរនៃគោព្រៃម៉្យាងនៅអាស៊ីអាគ្នេយ៍

ទម្លាប់ស៊ីស្មៅ និងការរុករករបស់ទន្សោង ដែលជាប្រភេទសត្វជិតផុតពូជ បានជួយដល់វដ្តនៃសារធាតុចិញ្ចឹម ដែលជះឥទ្ធិពលវិជ្ជមានលើប្រព័ន្ធអេកូឡូស៊ី។ នៅរដូវប្រាំង ទន្សោងស៊ីស្មៅជាអាហារ ដែលជួយបំពេញបន្ថែមជីវជាតិនៅតាមតំបន់ជ្រលងភ្នំ។ លុះរដូវមូសុងមកដល់ សត្វទន្សោងនឹងផ្លាស់ទៅរកចំណីនៅតាមតំបន់ខ្ពង់រាប ហើយរបបអាហាររបស់ពួកវានឹងផ្លាស់ប្តូរទៅជាឫស្សីវិញ។ 📷 Joel Satore Photographer
-
ភ្នំសាងស្នេហ៍ មណ្ឌលគិរី 🇰🇭

-
វ៉ាក់សាំង Johnson & Johnson ដែលជាជំនួយរបស់អាមេរិកចំនួនជាង ៦០ម៉ឺនដូស បន្ថែមទៀត បានមកដល់កម្ពុជា នាវេលាទៀបភ្លឺ ថ្ងៃទី២ សីហា ២០២១

-
កម្ពុជារកឃើញវីរុសកូវីដ១៩ បំប្លែងថ្មី (Delta) ចំនួន១០៩ករណីទៀត នៅចន្លោះថ្ងៃទី៣១ កក្កដា-១ សីហា ២០២១

-
កុំនិយាយថារដ្ឋាភិបាលនេះផ្តាច់ការ

-
បន្ថែមពីលើបញ្ហាជាច្រើនដែលនាយករដ្ឋមន្ត្រីថ្មីរបស់អ៊ីស្រាអែល Naftali Bennett កំពុងប្រឈមក្នុងការរក្សាស្ថិរភាពនៃសម្ព័ន្ធភាពកាន់អំណាចដ៏ផុយស្រួយ

បន្ថែមពីលើបញ្ហាជាច្រើនដែលនាយករដ្ឋមន្ត្រីថ្មីរបស់អ៊ីស្រាអែល Naftali Bennett កំពុងប្រឈមក្នុងការរក្សាស្ថិរភាពនៃសម្ព័ន្ធភាពកាន់អំណាចដ៏ផុយស្រួយ លោកក៏ត្រូវប្រឈមនឹងការប៉ុនប៉ងទម្លាក់រដ្ឋាភិបាលដោយលោក Nathanyahu ផងដែរ។ នេះបើតាម Aljazeera ថ្ងៃទី៣១ កក្កដានេះ។ លោក Nethanyahu បានប្រើប្រាស់យុទ្ធសាស្ត្រគោលចំនួន ៣ ក្នុងការព្យាយាមដើម្បីត្រឡប់មកកាន់អំណាច និងជៀសពីការផ្ដន្ទាទោសដោយតុលាការ៖ យុទ្ធសាស្ត្រទី១ គឺការប្រើប្រាស់គ្រប់នីតិវិធី ការប្រមាថ និងការលាបពណ៌ ដើម្បីបង្កើតរូបភាពថារដ្ឋាភិបាលថ្មីគឺមិនស្របច្បាប់ ឬបង្កើតដោយការក្លែងបន្លំ និងដើម្បីជ្រៀតជ្រែកសិទ្ធអំណាចរបស់លោក Bennett។ យុទ្ធសាស្ត្រទី២ គឺការប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីពន្យារការអនុម័តសេចក្ដីព្រាងច្បាប់របស់រដ្ឋាភិបាល ហើយធ្វើសំណើសេចក្ដីព្រាងច្បាប់ជាច្រើនលើប្រធានបទដ៏ចម្រូងចម្រាស ក្នុងបំណងបង្កភាពតានតឹង និងភាពបែកបាក់រវាងគណបក្សនានាក្នុងសម្ព័ន្ធភាពកាន់អំណាច។ យុទ្ធសាស្ត្រទី៣ គឺការព្យាយាមទាក់ទាញសមាជិកសម្ព័ន្ធភាពកាន់អំណាច ដូចជារដ្ឋមន្ត្រីការពារជាតិលោក Benny Gantz ឱ្យបោះបង់កិច្ចព្រមព្រៀងជាមួយលោក Bennett ហើយមកចូលរួមការបង្កើតរដ្ឋាភិបាលជាមួយលោក Nethanyahu វិញ។ ក្រុមអ្នកវិភាគយល់ឃើញថា ទង្វើទាំងនេះពិតជាជះឥទ្ធិពលយ៉ាងខ្លាំងលើស្ថិរភាពក្នុងជួររដ្ឋាភិបាល ដែលនេះអាចនាំឱ្យបាត់បង់សន្ដិភាព និងរាំងស្ទះដល់ការអភិវឌ្ឍជាតិ ជាពិសេសក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ផងដែរ។ ប្រភព៖ Aljazeera
-
មនុស្សជាង២០មុឺននាក់បានធ្វើការតវ៉ាទូទាំងប្រទេសបារាំង ប្រឆាំងនឹងបទបញ្ជា ដែលតម្រូវអោយបង្ហាញលិខិតចាក់វ៉ាក់សាំងរួចរាល់ដើម្បីចូលទៅកាន់កន្លែងសាធារណៈ

កាលពីថ្ងៃទី៣១ កក្កដា មនុស្សជាង២០មុឺននាក់បានធ្វើការតវ៉ាទូទាំងប្រទេសបារាំង ប្រឆាំងនឹងបទបញ្ជា ដែលតម្រូវអោយបង្ហាញលិខិតចាក់វ៉ាក់សាំងរួចរាល់ដើម្បីចូលទៅកាន់កន្លែងសាធារណៈ។ សភាបារាំងបានអនុម័តច្បាប់ថ្មីមួយនៅសប្តាហ៍នេះ ដែលនឹងតម្រូវឱ្យមានការចាក់វ៉ាក់សាំងជាកាតព្វកិច្ចដល់បុគ្កលិក សុខាភិបាល និងតម្រូវអោយមានការបង្ហាញប័ណ្ណសុខភាពដែលបញ្ជាក់ថា អវិជ្ជមានកូវីដ១៩ ឬទទួលបានការចាក់វ៉ាក់សាំងរួចរាល់។ ប្រភព៖ Reuters
-
ប្រទេសជាច្រើននៅទ្វីបអាស៊ីកំពុងប្រឈមនឹងការកើនឡើងយ៉ាងខ្លាំងនូវការរាតត្បាតនៃជំងឺកូវីដ១៩ ដែលបង្កឡើងដោយវីរុសបម្លែងដែលតា

ប្រទេសជាច្រើននៅទ្វីបអាស៊ីកំពុងប្រឈមនឹងការកើនឡើងយ៉ាងខ្លាំងនូវការរាតត្បាតនៃជំងឺកូវីដ១៩ ដែលបង្កឡើងដោយវីរុសបម្លែងដែលតា។ នេះបើតាម Reuters ថ្ងៃទី៣១ កក្កដានេះ។ ជាក់ស្ដែង ជប៉ុនបានប្រកាសដាក់រាជធានីតូក្យូ និងទីក្រុងនៅក្បែររាជធានីនេះ ក្នុងភាពអាសន្នរហូតដល់បញ្ចប់ខែសីហា ក្រោយរកឃើញករណីវិជ្ជមានប្រចាំថ្ងៃរហូតដល់ ៤.០៥៨ករណី ខណៈចិនកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយវីរុសបម្លែង Delta នៅទីក្រុងណានជីង ក្រោយរកឃើញបុគ្គលិកសម្អាតយន្តហោះមួយពីរុស្ស៊ីមានវិជ្ជមាន។ ដោយឡែក រដ្ឋាភិបាលថៃ ក៏បានរកឃើញ ៦០%នៃករណីសរុប គឺបង្កឡើងដោយវីរុសបម្លែង Delta ខណៈដែលវៀតណាមបិទទីក្រុងហូជីមិញ និងទីក្រុង ១៨ផ្សេងទៀតនៅភាគខាងត្បូងរយៈពេល ២សប្ដាហ៍។ យោងតាមអង្គការសុខភាពពិភពលោក ករណីថ្មីនៃជំងឺកូវីដ១៩កើនឡើងរហូតដល់ទៅ ៨០% ឯណោះនៅជុំវិញពិភពលោកក្នុងរយៈពេល ៤សប្ដាហ៍ចុងក្រោយនេះ។ ប្រភព៖ Reuters
-
មាន់ទោពណ៌ប្រាក់ប្រផេះបៃតង សត្វកម្រ ដែលកំពុងស្ថិតក្នុងបញ្ជីនៃប្រភេទរងគំរាមកំហែង
