Category: One-Minute

  • រាជធានីភ្នំពេញ ដាក់ចេញវិធានការរដ្ឋបាលនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

    រាជធានីភ្នំពេញ ដាក់ចេញវិធានការរដ្ឋបាលនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

    រាជធានីភ្នំពេញ ដាក់ចេញវិធានការរដ្ឋបាលនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ ចាប់គិតពីម៉ោង ២៣:៥៩នាទី ថ្ងៃទី២៩ កក្កដា រហូតដល់ថ្ងៃទី១២ សីហា ២០២១ និងផ្អាកការធ្វើចរាចរណ៍បណ្តោះអាសន្នពីម៉ោង២១ ដល់ ម៉ោង ៣ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩

  • សកម្មភាពពហុភាគីអនុញ្ញាតឱ្យប្រជាជាតិទាំងអស់ មិនថាតូចប៉ុណ្ណា អាចចូលរួមក្នុងដំណោះស្រាយបាន

    សកម្មភាពពហុភាគីអនុញ្ញាតឱ្យប្រជាជាតិទាំងអស់ មិនថាតូចប៉ុណ្ណា អាចចូលរួមក្នុងដំណោះស្រាយបាន

    សកម្មភាពពហុភាគីអនុញ្ញាតឱ្យប្រជាជាតិទាំងអស់ មិនថាតូចប៉ុណ្ណា អាចចូលរួមក្នុងដំណោះស្រាយបាន។ វាមានឥទ្ធិពលវិជ្ជមាន ដែលនាំឱ្យមានផ្លែផ្កា ព្រោះបញ្ហាខ្លះមិនប្រាកដថា ប្រទេសមហាអំណាចពិភពលោក ឬប្រទេសធំមួយក្នុងតំបន់ អាចដោះស្រាយបានដោយខ្លួនឯងទេ។ រដ្ឋាភិបាលកម្ពុជាសូមកោតសរសើរយ៉ាងពេញទំហឹងចំពោះការគាំទ្រពហុភាគីដែលយើងទទួលនៅពេលដែលប្រទេសនេះបានផ្លាស់ប្តូរទៅរកយុគសម័យថ្មីនៃសន្តិភាព និងស្ថិរភាព។ ឥឡូវកម្ពុជាកំពុងដើរតួយ៉ាងសកម្មនៅក្នុងយន្តការពហុភាគីទាំងនេះ ដូចដែលបានបង្ហាញតាមរយៈការចូលរួមចំណែករបស់កម្ពុជាក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការចូលរួមយ៉ាងសកម្មនៅក្នុងអនុសញ្ញានានាទាក់ទងនឹងបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ ដូចដែលបានលើកឡើងនាពេលថ្មីៗនេះដោយនាយករដ្ឋមន្រ្តីរបស់យើងនៅក្នុងកិច្ចប្រជុំកំពូល P4G នៅទីក្រុងសេអ៊ូល ក្នុងនាមជាប្រធានអាស៊ាន ២០២២ កម្ពុជានឹងធ្វើការជាមួយសមាជិកអាស៊ានទាំងអស់ ដើម្បីអនុវត្តក្របខ័ណ្ឌទូលាយនៃការស្តារឡើងវិញបន្ទាប់ពីកូវីដ១៩ ដែលបានព្រមព្រៀងគ្នា រួមទាំងការប្តេជ្ញាចិត្តច្បាស់លាស់លើការងើបឡើងវិញប្រកបដោយនិរន្តរភាព ភាពធន់ និងឈ្លាសវៃ។ នៅកម្រិតពិភពលោក កម្ពុជាអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យបញ្ចប់ការចរចាស្តីពីសៀវភៅគោលការណ៍សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។ ប្រទេសកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបំពេញតួនាទីរបស់ខ្លួន។ យើងទន្ទឹងរង់ចាំភាពជាអ្នកដឹកនាំជាសកល និងការប្តេជ្ញាចិត្តជាថ្មីចំពោះសកម្មភាពពហុភាគីពីដៃគូរបស់យើង។ ជារួមយើងត្រូវតែចាប់យកឱកាសនេះដើម្បីជួយប្រជាជន និងភពផែនដីរបស់យើងឱ្យរីកចម្រើន។ ✍🏽-សាយ សំអាល់

  • របាយការណ៍នៅថ្ងៃទី២៨ កក្កដា

    របាយការណ៍នៅថ្ងៃទី២៨ កក្កដា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៤ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៣. គ្រឿងញៀន ៥ករណី ឃាត់ខ្លួនជនសង្ស័យ ៧នាក់។ ៤. កូវីដ ៧៦៥ករណី និងជាសះស្បើយ ៦៩៤នាក់។ អ្នកឆ្លងសរុប ៧៥.៩១៧នាក់ អ្នកជាសះស្បើយ ៦៨.៣៨៦នាក់ អ្នកស្លាប់ ១.៣៥០នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី២៩ កក្កដា ២០២១

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ៧៦៥នាក់ ជាសះស្បើយ ៦៩៤នាក់ ស្លាប់ ១១នាក់ គិតត្រឹមថ្ងៃទី២៩ កក្កដា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ៧៥.៩១៧នាក់ ចំនួនអ្នកជាសះស្បើយ៖ ៦៨.៣៨៦នាក់ ចំនួនអ្នកស្លាប់សរុប៖ ១.៣៥០នាក់

  • ក្រៅពីថែរក្សា និងអភិរក្សធនធានធម្មជាតិ មន្ត្រីឧទ្យានុរក្សក៏មានគ្រួសារត្រូវថែរក្សា

    ក្រៅពីថែរក្សា និងអភិរក្សធនធានធម្មជាតិ មន្ត្រីឧទ្យានុរក្សក៏មានគ្រួសារត្រូវថែរក្សា

    នេះជាចំណងដែលមិនអាចកាត់ផ្តាច់បាននូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់មន្ត្រីឧទ្យានុរក្សចំពោះធម្មជាតិ ហើយក៏ជាចំណងរវាងសុខភាព សុភមង្គលរបស់មនុស្ស និងគុណភាពធម្មជាតិ។ 📷 Online

  • ចក្រភពអង់គ្លេស ប្រកាសផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ AstraZeneca ចំនួន ៤១៥.០០០ពាន់ដូស ដល់កម្ពុជា

    ចក្រភពអង់គ្លេស ប្រកាសផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ AstraZeneca ចំនួន ៤១៥.០០០ពាន់ដូស ដល់កម្ពុជា

    មន្ត្រីជាន់ខ្ពស់កម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងដែលជាជំនួយរបស់អង់គ្លេសនេះ អាចនឹងដឹកមកដល់ប្រទេសកម្ពុជានៅយប់ថ្ងៃទី៤ សីហា ២០២១ខាងមុខនេះ។ 📷-ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា

  • ជីវៈចំរុះនៅតំបន់វារីអគ្គិសនីគិរីរម្យ៣ ស្រុកស្រែអំបិល ខេត្តកោះកុង 🇰🇭

    ជីវៈចំរុះនៅតំបន់វារីអគ្គិសនីគិរីរម្យ៣ ស្រុកស្រែអំបិល ខេត្តកោះកុង 🇰🇭
  • ឆែរីផ្អែមត្រូវការអាកាសធាតុត្រជាក់ (chill hours) ទាបជាង ៧អង្សា អូសបន្លាយរហូត ៧០០ម៉ោង 🍒🍒🍒

    ឆែរីផ្អែមត្រូវការអាកាសធាតុត្រជាក់ (chill hours) ទាបជាង ៧អង្សា អូសបន្លាយរហូត ៧០០ម៉ោង 🍒🍒🍒

    នៅស្រុកខ្មែរដាំឆែរីដុះ តែមិនប្រាកដថាបានផ្លែទេ។ សូមកុំចំណាយលុយទិញកូនឆែរីដាំតាមការផ្សព្វផ្សាយដែលគ្មានជំនាញ និងគ្មានសីលធម៌ធុរកិច្ច។ ✍🏽 Hean Vanhan

  • រាជរដ្ឋាភិបាល ដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅទូទាំង ប្រទេស រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩ នាទី ថ្ងៃទី២៩-១២ សីហា ២០២១

    រាជរដ្ឋាភិបាល ដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅទូទាំង ប្រទេស រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩ នាទី ថ្ងៃទី២៩-១២ សីហា ២០២១
  • ២៨ កក្កដា ២០២១

    ២៨ កក្កដា ២០២១

    ១. រយៈពេល ៦ខែដើមឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន មានសរុប ៤.៩៥១ លានដុល្លារ កើនឡើងជាង ៣១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន – កោះសន្តិភាព ២. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តគម្រោងវិនិយោគថ្មីៗបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ចំនួន ២ សរុបទុនវិនិយោគប្រមាណ ១២.៥លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង – FN ៣. ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសក្នុងស្រុក និងអន្តរជាតិរបស់កម្ពុជា កើនឡើង ១៤ភាគរយ ក្នុងឆមាសទី១ ឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពី ឆ្នាំ២០២០ ដោយសារប្រទេសជិតខាងកម្ពុជាបិទខ្ទប់ និងការកកស្ទះនៅតាមកំពង់ផែសមុទ្រ – ភ្នំពេញបុស្តិ៍ ៤. ប្រធានាធិបតីរុស្សីលោក Putin បញ្ជាទិញយន្ដហោះ “ថ្ងៃអវសាន” ចំនួនពីរគ្រឿងសម្រាប់ប្រើអំឡុងពេលមានសង្គ្រាមនុយក្លេអ៊ែរ ហើយយន្តហោះ Ilyushin 96-400M នេះនឹងអនុញ្ញាតឱ្យមេដឹកនាំរុស្ស៊ីគ្រប់គ្រងកងទ័ព និងមីស៊ីល – Strait Times ៥. ប្រធានាធិបតីបារាំងលោក Macron ប្រកាសទទួលស្គាល់ថា…