-
លក្ខខណ្ឌ និងរបៀបបញ្ជាទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ១៩ (COVID19 Rapid Antigen Test)

-
បិទជាបណ្ដោះអាសន្នផ្សារលេខ៥ ខេត្តកំពង់ឆ្នាំង និងផ្នែកខ្លះនៃភូមិសាស្រ្ត ភូមិ ព្រៃតាម៉ៅ ខេត្តតាកែវ

បិទជាបណ្ដោះអាសន្នផ្សារលេខ៥ ក្នុងភូមិសាស្ត្រភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី០៣ កក្កដា ២០២១ រហូតដល់មានការសម្រេចជាថ្មី។ បិទខ្ទប់ផ្នែកខ្លះនៃភូមិសាស្រ្ត ភូមិ ព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ចាប់ពីម៉ោង ១៦:០០នាទី ថ្ងៃទី០២ កក្ដដា ២០២១ រហូតដល់មានសេចក្ដីជូនដំណឹងថ្មី។ ប្រភព៖ សេចក្តីសម្រេចដាច់ដោយឡែករបស់រដ្ឋបាលខេត្ត
-
ករណីវិជ្ជមានជំងឺកូវីដ១៩ នៅតាម បណ្តាខេត្ត គិតត្រឹមវេលាម៉ោង៧យប់ ថ្ងៃទី០២ កក្កដា ២០២១ សំរាប់ថ្ងៃទី០១ កក្កដា ២០២១

១. កំពត ១៣៣នាក់២. កំពង់ធំ ២៦នាក់៣. កោះកុង ៦០នាក់៤. ព្រៃវែង ៤៥នាក់៥. ស្ទឹងត្រែង ១៦នាក់៦. បាត់ដំបង ៤៤នាក់៧. មណ្ឌលគីរី ១៧នាក់៨. ឧត្តរមានជ័យ ៧១នាក់៩. ក្រចេះ ១១នាក់១០. សៀមរាប ១២៣នាក់១១. ប៉ៃលិន ០៤នាក់១២. កំពង់ចាម ៤៣នាក់១៣. ត្បូងឃ្មុំ ៨២នាក់១៤. កំពង់ឆ្នាំង ២០នាក់១៥. ព្រះវិហារ ១០នាក់ (បន្ថែមក្នុងថ្ងៃទី៣០ មិថុនា)១៦. បន្ទាយមានជ័យ ៨៨នាក់ ប្រភព៖ We_Share
-
ក្រសួងសុខាភិបាល នៅថ្ងៃទី២ កក្កដា ២០២១នេះ បានប្រកាសរកឃើញវីរុសបំប្លែងថ្មីប្រភេទ Delta ចំនួន ២៣ករណីបន្ថែមទៀត

-
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់រដ្ឋបាលលោក Joe Biden ឱ្យលើកលែងទណ្ឌកម្មទាំងស្រុងលើអ៉ីរ៉ង់ ចំពោះការបញ្ឈប់អ៉ីរ៉ង់ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់រដ្ឋបាលលោក Joe Biden ឱ្យលើកលែងទណ្ឌកម្មទាំងស្រុងលើអ៉ីរ៉ង់ ចំពោះការបញ្ឈប់អ៉ីរ៉ង់ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងឆ្នាំ ២០១៥។ នេះបើតាម Reuters ចុះថ្ងៃទី ៣០ មិថុនាកន្លងទៅ។ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ក៏បានទទូចឱ្យអាមេរិក ពន្យារការលើកលែងចំពោះពាណិជ្ជកម្មប្រេងជាមួយសាធារណរដ្ឋអ៉ីស្លាមនៃអ៉ីរ៉ង់ ក៏ដូចជាស្ដារឡើងវិញនូវការលើកលែងទាំងស្រុងចំពោះគម្រោងមិនរីកសាយអាវុធនុយក្លេអ៊ែរ។ អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានបោះបង់ចោលកតិកាសញ្ញានេះក្នុងឆ្នាំ ២០១៨ និងបានដាក់ទណ្ឌកម្មជាថ្មី ដែលជំរុញឱ្យអ៉ីរ៉ង់ចាប់ផ្តើមបំពានលើច្បាប់នុយក្លេអ៊ែរមួយចំនួនក្នុងឆ្នាំ ២០១៩។ ការអំពាវនាវរបស់លោក Guterres ធ្វើឡើងក្នុងកំឡុងពេលមានកិច្ចពិភាក្សា ដើម្បីស្តារកិច្ចព្រមព្រៀងដែលត្រូវបានគេស្គាល់ថាជា “ផែនការសកម្មភាពរួមគ្នា” ដែលអ៉ីរ៉ង់បានយល់ព្រមលើការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរទៅនឹងការដកទណ្ឌកម្មរបស់បរទេសជាច្រើនដែលប្រឆាំងនឹងអ៉ីរ៉ង់។ ប្រភព៖ Reuters
-
រដ្ឋបាលរាជធានីភ្នំពេញ បិទខ្ទប់ផ្សារអូឡាំពិក មានទីតាំងស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចំនួន១៤ថ្ងៃ

-
នៅក្នុងមហាសន្និបាតអបអរខួប ១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិននៅថ្ងៃទី១ កក្កដា ប្រធានាធិបតី Xi Jinping បានព្រមានប្រឆាំងនឹងការមាក់ងាយពីបរទេស

នៅក្នុងមហាសន្និបាតអបអរខួប ១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិននៅថ្ងៃទី១ កក្កដា ប្រធានាធិបតី Xi Jinping បានព្រមានប្រឆាំងនឹងការមាក់ងាយពីបរទេស ចំពោះវិធានការរបស់ខ្លួនលើទីក្រុងហុងកុង និងលើជនជាតិភាគតិចនៅស៊ីនជាំង។ មេដឹកនាំកំពូលចិនរូបនេះ ក៏បានសន្យាយ៉ាងមុតមាំថានឹងកសាងយោធាចិន ដោយពន្លឿនការធ្វើទំនើបកម្មនៃវិស័យការពារជាតិ និងកងកម្លាំងប្រដាប់អាវុធ និងប្តេជ្ញាបង្រួបបង្រួមតៃវ៉ាន់ ព្រមទាំងបានសង្កត់ធ្ងន់លើស្វ័យភាពដែលកាន់កាប់ដោយហុងកុង និងម៉ាកាវ។ លោក Xi Jinping អះអាងយ៉ាងក្តែងៗថា ប្រជាជនចិនដាច់ខាតមិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅណាមួយមកធ្វើបាប គាបសង្កត់ និងបង្កទាសភាពលើចិនទេ ហើយបើនរណាចង់ធ្វើបែបនេះ មុខជានឹងត្រូវទទួលបរាជ័យនៅចំពោះមុខមហាកំពែងដែកថែបដែលបង្កើតឡើងដោយសាច់ និងឈាមស្រស់របស់ប្រជាជនចិនចំនួនជាង ១.៤០០លាននាក់ជាមិនខាន។ ប្រភព៖ Reuters
-
ពហុកីឡដ្ឋានជាតិមរតកតេជោ សាងសង់បាន ៩៥%

-
ពីមុន ថ្មពិលអស់ អត់ដឹងយកទៅចោលនៅឯណា ឥឡូវមាននៅ PTT នាគវ័ន 😊

-
គោលនយោបាយ “អាមេរិកវិលត្រលប់មកវិញ-America is back” មានន័យថា អាមេរិកវិលត្រឡប់ទៅរកការទម្លាក់គ្រាប់បែកលើបណ្តាប្រទេសនៅឯនាយសមុទ្រ ដោយគ្មានគោលបំណង ផែនការ ឬយុទ្ធសាស្ត្រច្បាស់លាស់ 😳
