-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៨២នាក់ និងជាសះស្បើយចំនួន ៥នាក់ នៅខេត្តត្បូងឃ្មុំ

-
ដំរី ប្រភេទជិតផុតពូជនៅលើពិភពលោក នៅបន្តមានវត្តមាននៅកម្ពុជា 🐘🐘🐘

វត្តមានកូនដំរីតូចៗដែលទើបនឹងកើតនៅក្នុងហ្វូងដំរីធំៗគឺជាក្តីសង្ឃឹមរបស់ក្រុមអ្នកអភិរក្ស និងក្រុមអ្នកបរិស្ថានដែលថានេះគឺជាប្រសិទ្ធភាពនៃការការពារ និងអភិរក្សព្រៃឈើទីជម្រកសត្វដំរី និងការថែរក្សាបាននូវប្រភេទពូជដំរីអាស៊ីដែលជិតផុតពូជនៅលើពិភពលោក។ កម្ពុជាបច្ចុប្បន្នមានដំរីអាស៊ីប្រមាណពី ៤០០-៦០០ក្បាល ក្នុងតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ដំរីស្រុកត្រូវបានប៉ាន់ស្មានថាមានចំនួនប្រមាណជាង ៧០ក្បាល។ ប្រភព៖ Online
-
ទ័ពអ៊ីស្រាអែល ប្រើប្រាស់បណ្តាញសង្គម TikTok ធ្វើជាឧបករណ៍ឃោសនា ដោយភ្ជាប់ជាមួយនឹងតន្ត្រីសម័យកំពុងពេញនិយម hashtags ល្បីៗ និងហ្គេមផ្សេងៗទៀត ដែលមានអ្នកតាមដានជាង ១០០.០០០នាក់

ទ័ពអ៊ីស្រាអែល ប្រើប្រាស់បណ្តាញសង្គម TikTok ធ្វើជាឧបករណ៍ឃោសនា ដោយភ្ជាប់ជាមួយនឹងតន្ត្រីសម័យកំពុងពេញនិយម hashtags ល្បីៗ និងហ្គេមផ្សេងៗទៀត ដែលមានអ្នកតាមដានជាង ១០០.០០០នាក់។ នេះបើតាម Aljazeera ថ្ងៃទី ១ កក្កដា។ មាតិកាសំខាន់ៗត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ក្នុងនោះមានការជំរុញស្រ្តីឱ្យរួមចំណែកក្ន្ងងកិច្ចការពារជាតិ គន្លឹះក្នុងការហ្វឹកហាត់ បច្ចេកទេសមុជទឹក និងល្បែងកំសាន្តសំរាប់កងទ័ពជាដើម។ បើទោះបីជា TikTok ជាថ្នាលសំរាប់យុវវ័យលេងក្តី វាក៏ជាកន្លែងបញ្ចេញមតិដែរ។ កាលពីក្នុងអំឡុងជម្លោះជាមួយ Gaza គណនីរបស់ទ័ពអ៉ីស្រាអែល @idf បានថតវីដេអូអំពីគ្រាប់រ៉ុកែត 🚀 របស់ Gaza វាយប្រហារមកលើខ្លួន រួចចែកចាយលើ TikTok ដោយភ្ជាប់ខ្លឹមសារថា “បើអ្នកជាយើង តើអ្នកការពារផ្ទះរបស់អ្នកទេ?” ប្រភព៖ Aljazeera
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤៣នាក់ និងស្លាប់ ២នាក់ នៅ ខេត្តកំពង់ចាម

-
អាមេរិក និងជប៉ុនបានរៀបចំ “ល្បែងសង្គ្រាមសម្ងាត់” ត្រៀមទុកប្រើក្នុងជម្លោះដែលអាចកើតឡើងជាមួយចិន ជុំវិញបញ្ហាកោះតៃវ៉ាន់

អាមេរិក និងជប៉ុនបានរៀបចំ “ល្បែងសង្គ្រាមសម្ងាត់” ត្រៀមទុកប្រើក្នុងជម្លោះដែលអាចកើតឡើងជាមួយចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ នេះបើតាមសម្តីយោធាដែលដកស្រង់ដោយកាសែត The Financial Times។ ក្រុងវ៉ាស៊ីនតោន និងតូក្យូបានត្រៀម “ល្បែងសង្គ្រាមសម្ងាត់ និងការសមយុទ្ធរួមសម្ងាត់នៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត” ដែលធ្វើឡើងក្រោមប្រធានបទ “ការហ្វឹកហាត់ត្រៀមសង្គ្រោះក្នុងពេលមានគ្រោះមហន្តរាយ”។ កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងអាមេរិក ជប៉ុន និងតៃវ៉ាន់ កើតមានបន្ទាប់ពីមានកិច្ចព្រមព្រៀងមួយកាលពីឆ្នាំ ២០១៧ ស្តីពីការចែករំលែកលេខកូដយន្តហោះយោធា ដើម្បីបង្កភាពងាយស្រួលក្នុងការកំណត់អត្តសញ្ញាណយន្តហោះសម្ព័ន្ធមិត្ត។ ការគាំទ្ររបស់អាមេរិកចំពោះជប៉ុន ត្រូវបានទីក្រុងប៉េកាំងចាត់ទុកថាជាការ “ព្រួតគ្នាធ្វើស៊ី” ចិនដីគោក។ ប្រភព៖ Sputnik
-
សម្តេចតេជោ ហ៊ុន សែន បញ្ចប់ការធ្វើចត្តាឡីស័ក ត្រឹមថ្ងៃទី២ កក្កដា ២០២១ នេះ។ លទ្ធផលអវិជ្ជមាន!

-
របាយការណ៍នៅថ្ងៃទី០១ កក្កដា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៨នាក់ និងរបួសធ្ងន់ស្រាល ៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ២២នាក់។ ៣. គ្រឿងញៀន ៥ករណី ឃាត់ខ្លួនជនសង្ស័យ ៩នាក់។ ៤. កូវីដ ៩៦៦ករណី និងជាសះស្បើយ ៦៥០នាក់។ អ្នកឆ្លងសរុប ៥២.៣៥០នាក់ អ្នកជាសះស្បើយ ៤៥.៥០៨នាក់ អ្នកស្លាប់ ៦៦០នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី០២ កក្កដា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
នៅថ្ងៃទី០១ កក្កដា ២០២១ រដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន បានទទួលជួបសន្ទនាតាមប្រព័ន្ឋវីដេអូ ជាមួយលោក សាស្ត្រាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសថ្មី ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន សម្តែងនូវអំណរសាទរ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរបស់កម្ពុជានៅក្នុងយន្តការសិទ្ធិមនុស្ស ដូចជាការផ្តល់សច្ចាប័នអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សជាច្រើន ការចូលរួមក្នុងស្ថាប័នសន្ធិសញ្ញា យន្តការត្រួតពិនិត្យតាមកាលកំណត់និងអ្នករាយការណ៍ពិសេស និងការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងសិទ្ធិសេដ្ឋកិច្ចនិងសង្គម។ ចំពោះការរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋមន្ត្រីការបរទេស បានជម្រាបជូនដោយសង្ខេប ពីវិធានការហ្មត់ចត់និងយុទ្ធសាស្រ្តរបស់កម្ពុជាក្នុងការឆ្លើយតបនឹងវិបត្តិសុខភាព និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច-សង្គមលើជនងាយរងគ្រោះ ក្នុងនោះមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ការផ្តល់ម្ហូបអាហារក្នុងអំឡុងការបិទខ្ទប់ និងការចាក់វ៉ាក់សាំង។ អាទិភាពរបស់រដ្ឋាភិបាលគឺធានាសិទ្ធិរស់រានមានជីវិតនិងសុខភាព រួមជាមួយស្ថិរភាពសង្គម និងសុខភាពសាធារណៈ។ ប្រភព៖ ការបរទេស
-
វត្តប្រាសាទស្រះកណ្តាល បន្ទាយមានជ័យ 🇰🇭
