Category: One-Minute

  • ហេតុអ្វីអាមេរិកតែងតែរិះគន់ចិនលើបញ្ហាសិទ្ធមនុស្ស? ហេតុអ្វីមិនមើលខ្លួនឯង?

    ហេតុអ្វីអាមេរិកតែងតែរិះគន់ចិនលើបញ្ហាសិទ្ធមនុស្ស? ហេតុអ្វីមិនមើលខ្លួនឯង?

    សកម្មភាពរបស់អាមេរិកជាច្រើនបានស្តែងឱ្យឃើញថា អាមេរិកបានរំលោភបំពានច្បាប់ និងសិទ្ធិមនុស្សយ៉ាងគគ្លើននៅលើឆាកអន្តរជាតិ ក្នុងនោះរួមមានសង្រ្គាមនៅអ៉ីរ៉ាក ដែលក្លែងបន្លំទាំងស្រុង សង្គ្រាមនៅស៊ីរី និងលីប៊ី ការបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងប្រជាជនវ៉េណេស៊ុយអេឡា និងអ៉ីរ៉ង់ ការចាកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស និងការចុះពាណិជ្ជកម្មឯកតោភាគី ដែលអង្គការពាណិជ្ជកម្មពិភពលោកចាត់ទុកថាខុសច្បាប់។ វាជារឿងគួរឱ្យអាម៉ាស់ណាស់ ដែលអាមេរិកតែងតែវាយប្រហារប្រទេសដទៃ ហើយលើកតម្កើងខ្លួនឯង។ ពិភពលោកបានដឹងថាមានអ្វីកើតឡើងនៅក្នុងគោលនយោបាយការបរទេសរបស់អាមេរិក រួមទាំងការរំលោភបំពានផ្សេងៗ ជាពិសេសសង្គមមួយដែលប្រកាន់ពូជសាសន៍។ 🎥 Online

  • សត្វខ្លាឃ្មុំធំ 🐻 មានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅប្រទេសកម្ពុជា

    សត្វខ្លាឃ្មុំធំ 🐻 មានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅប្រទេសកម្ពុជា

    ខ្លាឃ្មុំធំ ជាប្រភេទសព្វាសី ស៊ីចំណីចម្រុះរួមមានរុក្ខជាតិ និងសត្វ។ វាចាប់ផ្តើមបង្កកំណើតនៅអាយុពី៤-៥ឆ្នាំ ជាទូទៅធ្វើការបង្កាត់ពូជនៅកំឡុងខែមិថុនា-កក្កដា ហើយបង្កើតកូននៅកំឡុងខែវិច្ឆិកា-មីនា ហើយបង្កើតកូនម្តងបានពី១-២ក្បាល និងអាចរស់បានរហូតដល់អាយុជាង៣០ឆ្នាំ។ សត្វខ្លាឃ្មុំទទួលរងការគម្រាមកំហែងពីកត្តាជាច្រើនដែលរួមមាន ការបាត់បង់ទីជម្រក ការបរបាញ់ និងជួញដូរសត្វព្រៃខុសច្បាប់ ដើម្បីយកស្បែក ក្រចកជើង ប្រម៉ាត់ និងការចាប់មកចិញ្ចឹម។ ប្រភព៖ Online

  • ខ្លឹមសារសំខាន់នៃសាររបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១ កក្កដា ២០២១ ស្តីពីបញ្ហាកូវីដ១៩នៅកម្ពុជា

    ខ្លឹមសារសំខាន់នៃសាររបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១ កក្កដា ២០២១ ស្តីពីបញ្ហាកូវីដ១៩នៅកម្ពុជា

    ១. រាជរដ្ឋាភិបាលចំណាយមួយខែជាង ៤០លានដុល្លារ សម្រាប់ជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺនគ្រួសារ បូកនឹងកម្មករ និយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ២. រាជរដ្ឋាភិបាលកម្ពុជា មិនទាន់ដល់ថ្នាក់ក្ស័យធនគ្មានប្រាក់បើកជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដូចការឃោសនារបស់ជនមួយចំនួននោះឡើយ ៣. ការស្លាប់ក្នុងរបប ប៉ុល ពត កម្សត់ណាស់ តែការស្លាប់ដោយជំងឺកូវីដ១៩ ក៏កម្សត់ដែរ។ យ៉ាងហោចណាស់មានមឈូសដាក់ឱ្យបានត្រឹមត្រូវ ៤. សម្តេចតេជោ ហ៊ុន សែន បញ្ជានាយឧត្តមសេនីយ៍ សៅ សុខា យកឈើដែលរឹបអូសបានរៀបចំធ្វើក្តាមឈូស។ ការរៀបចំមឈូសជូនសពបានត្រឹមត្រូវ គឺជាការគោរពដល់សព។ ៥. ពេទ្យដែលដាក់ឈ្មោះចូលក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីតែបានចូលក្របខណ្ឌ ហើយមិនចូលរួមបំពេញការងារ ត្រូវលុបឈ្មោះចេញ ៦. ចំណូលបានពីព្រះរាជឧបត្ថម្ភពីព្រះមហាក្សត្រ សម្តេចម៉ែ និងការឧបត្ថម្ភពីសប្បុរសជន ជនរួមជាតិ មានរហូតដល់ទៅ ១២២លានដុល្លារ ៧. សម្តេចតេជោបើកឱកាសឱ្យក្រុមហ៊ុនឯកជន អាចប្រើឧបករណ៍តេស្តរហ័ស ដើម្បីតេស្តសុខភាពបុគ្គលិក ៨. នៅអារ៉ាប់ និងមជ្ឈិមបូព៌ា ព្រមទាំងសម្តេចផងបានប្រើថ្នាំបុរាណចិន ៩. កម្ពុជាប្តេជ្ញាទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋឱ្យបាន១០លាននាក់…

  • ជាង ២០ឆ្នាំនៃភ្លើងសង្រ្គាម យោធាអាមេរិកបានបន្សល់ទុកនូវសំណល់ប្លាស្ទិក ឧបករណ៍អេឡិចត្រូនិក និងកាកសំណល់សង្គ្រាមរាប់តោននៅអាហ្វហ្គានីស្ថាន

    ជាង ២០ឆ្នាំនៃភ្លើងសង្រ្គាម យោធាអាមេរិកបានបន្សល់ទុកនូវសំណល់ប្លាស្ទិក ឧបករណ៍អេឡិចត្រូនិក និងកាកសំណល់សង្គ្រាមរាប់តោននៅអាហ្វហ្គានីស្ថាន

    ជាង ២០ឆ្នាំនៃភ្លើងសង្រ្គាម យោធាអាមេរិកបានបន្សល់ទុកនូវសំណល់ប្លាស្ទិក ឧបករណ៍អេឡិចត្រូនិក និងកាកសំណល់សង្គ្រាមរាប់តោននៅអាហ្វហ្គានីស្ថាន ខណៈដែលពួកគេកំពុងដកទ័ពចេញពីមូលដ្ឋានទ័ពអាកាស Bagram ដែលមានកងកម្លាំងជាង ១០ម៉ឺននាក់។ ខណៈដែលអាហ្វហ្គានីស្ថាន 🇦🇫 បានក្លាយជាជង្រុកអេតចាយដ៏អនាធិបតេយ្យ ប្រជាជនដែលជាម្ចាស់ប្រទេស បានកាយរកស្បែកជើងកញ្ចាស់ សារធាតុលោហៈ ឬបំណែកគ្រឿងអគ្គិសនី ដែលអាចច្នៃ ឬប្រើប្រាស់ឡើងវិញបាន។ ក្រោយអាមេរិកដកកងទ័ព តើសង្រ្គាមនៅអាហ្វហ្គានីស្ថានពិតជាបានបិទបញ្ចប់ទេ? តើអាហ្វហ្គានីស្ថាននឹងត្រូវចំណាយពេលវេលា និងថវិកាដូចម្តេចដើម្បីស្តារប្រទេស? តើប្រជាជនអាហ្វហ្គានីស្ថាននឹងបានរស់ក្រោមដំបូលសន្តិភាព មានសិទ្ធិសេរីភាពពេញលេញ ទទួលបានអាហារ ទទួលបានការអប់រំ និងរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរទេ? ប្រភព៖ DW

  • របាយការណ៍នៅថ្ងៃទី៣០ មិថុនា

    របាយការណ៍នៅថ្ងៃទី៣០ មិថុនា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១២ករណី ឃាត់ខ្លួនជនសង្ស័យ ១៨នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៤. កូវីដ ៩៩៩ករណី និងជាសះស្បើយ ៧១៥នាក់។ អ្នកឆ្លងសរុប ៥១.៣៨៤នាក់ អ្នកជាសះស្បើយ ៤៤.៨៥៨នាក់ អ្នកស្លាប់ ៦២៨នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី០១ កក្កដា ២០២១

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ៩៩៩នាក់ ជាសះស្បើយ ៧១៥នាក់ ស្លាប់ ២៦នាក់ គិតត្រឹមថ្ងៃទី១ កក្កដា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ៥១៣៨៤នាក់ ចំនួនអ្នកជាសះស្បើយ៖ ៤៤៨៥៨នាក់ ចំនួនអ្នកស្លាប់សរុប៖ ៦២៨នាក់

  • សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ១៩នៅកម្ពុជា តាមប្រព័ន្ធវីដេអូ

    សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ១៩នៅកម្ពុជា តាមប្រព័ន្ធវីដេអូ

    ផ្សាយផ្ទាល់ សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ១៩នៅកម្ពុជា តាមប្រព័ន្ធវីដេអូ ១ កក្កដា ២០២១

  • ទីតាំង ១០ កន្លែងពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩

    ទីតាំង ១០ កន្លែងពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩

    ១. ហាង Sushi Tei សាខា Exchange Square អ្នកជំងឺបានទៅថ្ងៃទី២៤ មិថុនា ២. តូបលេខ២៣៣-២៣៤ ផ្សារទួលទំពូង អ្នកជំងឺជាអ្នកលក់ដែក ៣. ធនាគារ អេស៊ីលីដា សាខាកណ្តាល សង្កាត់ស្រះចក អ្នកជំងឺជាបុគ្គលិកទីតាំងនេះ ៤. ភោជនីយដ្ឋាន តារា ផ្លូវលេខ១៣៨ សង្កាត់វាលវង់ ខណ្ឌ៧មករា អ្នកជំងឺជាបុគ្គលិកទីតាំងនេះ ៥. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Active People អ្នកជំងឺជាបុគ្គលិកប្រមូលលុយ ៦. ហាងEnso Coffee ផ្លូវ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ អ្នកជំងឺបានទៅថ្ងៃទី២៤ មិថុនា ៧. ហាង Pedro សាខាAEON១ អ្នកជំងឺបានទៅថ្ងៃទី២២ មិថុនា ៨. ហាង Charles&Keith សាខាAEON១ អ្នកជំងឺបានទៅថ្ងៃទី២២ មិថុនា ៩. ហាង Jelly Bunny…

  • កោះស្តេច 🇰🇭🏝🌊🚤🐟

    កោះស្តេច 🇰🇭🏝🌊🚤🐟

    📸-គឹម បញ្ញារ័តន៍

  • ៣០ មិថុនា ២០២១

    ៣០ មិថុនា ២០២១

    ១. កម្ពុជាពង្រឹងការប្រុងប្រយ័ត្នកំរិតខ្ពស់លើច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការហូរចូលកូវីដបំប្លែងខ្លួនថ្មីតាមពលករមកពីថៃ – RFI ២. ប្រធាន មន្ទីរ កសិកម្ម ខេត្ត ប៉ៃលិន ជំរុញ ដល់ កសិករ ចិញ្ចឹម ឃ្មុំ ជា លក្ខណៈអាជីវកម្ម បើ ទោះ ស្ថិត ក្នុង បរិបទ កូ វី ដ ១៩ – កោះសន្តិភាព ៣. ក្តាមសេះស្ថិតក្នុងគម្រោងអភិរក្សជាធនធានជលផលដ៏មានសារសំខាន់សម្រាប់ប្រទេសកម្ពុជា – AMS Economy ៤. គម្រោងរោងចក្រធ្យូងថ្មនៅអាស៊ី គំរាមការប្រយុទ្ធនឹងបម្រែបម្រួលអាកាសធាតុ – DW ៥. ប្រទេសហ្គាតេម៉ាឡា ទារលុយពីរុស្ស៊ីវិញ ចំពោះការខកខានដឹកជញ្ជូនវ៉ាក់សាំង Sputnik – The Guardian