-
អាល្លឺម៉ង់ដកទ័ពចុងក្រោយរបស់ខ្លួនពីអាហ្វហ្គានីស្ថាន បន្ទាប់ពីបញ្ចប់បេសកកម្មជិត ២០ឆ្នាំរបស់ខ្លួននៅទីនោះ

២០ឆ្នាំមុន អាល្លឺម៉ង់បានដាក់ពង្រាយកម្លាំងរបស់ខ្លួនជាង ១៥ម៉ឺននាក់នៅអាហ្វហ្គានីស្ថាន ដើម្បីជួយអាមេរិកបន្ទាប់ពីព្រឹត្តិការណ៍ក្រុមឧទ្ទាមអាល់កៃដានៅថ្ងៃទី១១ កញ្ញា ២០០១។ បេសកកម្មនេះផ្តាច់ជីវិតទាហានអាល្លឺម៉ង់ ៥៩នាក់ ហើយនៅដំណាច់ឆ្នាំ២០២០ បេសកកម្មនេះចំណាយជាង ១៥ពាន់លានដុល្លារសុទ្ធសឹងតែជាលុយប្រមូលពន្ធពីប្រជាជនអាល្លឺម៉ង់។ វាជាបេសកកម្មយូរបំផុត ថ្លៃបំផុត និងសម្រក់ឈាមច្រើនបំផុតរបស់អាល្លឺម៉ង់ ចាប់តាំងពីសង្គ្រាមលោកលើកទី ២។ យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ ជម្លោះអាហ្វហ្គានីស្ថានបានឆក់យកអាយុជីវិតជនស៊ីវិលជាង ៣៩.០០០នាក់ ចាប់តាំងពីឆ្នាំ២០០៩មក ក្នុងនោះមានទាហានអាមេរិកចំនួន ២.៤៤២នាក់ដែរ។ ឥឡូវនេះ សង្រ្គាមមិនទាន់បញ្ចប់ទេ។ តើអ្នកណាជាអ្នកឈ្នះ? តើអាល្លឺម៉ង់ទទួលបានអ្វី? ពិបាកឆ្លើយ។ យើងបានត្រឹមដឹងច្បាស់ថា អាហ្វហ្គានីស្ថានជាអ្នកចាញ់ ១០០ភាគរយ ព្រោះបាត់បង់សន្តិភាព និងស្ថិរភាព, ពិបាកស្តារស្ថានភាព, ប្រជាជនស្លាប់ច្រើន និងហេដ្ឋារចនាសម្ព័ន្ធខ្ទេចខ្ទីហិនហោចស្ទើរទាំងស្រុង។ “នាំគ្នាថែសន្តិភាពដែលរកបានដោយលំបាក”។ ប្រភព៖ DW
-
របាយការណ៍នៅថ្ងៃទី២៩ មិថុនា

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣០ មិថុនា-៦ កក្កដា ២០២១

-
ប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ រួមទាំងកម្ពុជា បានព្រមព្រៀងទម្លាក់កញ្ចប់ថវិកាចំនួន ៦ពាន់លានដុល្លារទៀត សំរាប់បេសកកម្មថែរក្សាសន្ដិភាពពិភពលោក

ប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ រួមទាំងកម្ពុជា បានព្រមព្រៀងទម្លាក់កញ្ចប់ថវិកាចំនួន ៦ពាន់លានដុល្លារទៀត សំរាប់បេសកកម្មថែរក្សាសន្ដិភាពពិភពលោកដែលភាគច្រើននៅទ្វីបអាហ្រ្វិក និងមជ្ឈិមបូព៌ា។ នេះបើតាមសារព័ត៌មាន CNA ចុះថ្ងៃទី៣០ មិថុនា។ ក្នុងនាមជាប្រទេសស្រលាញ់សន្តិភាព កម្ពុជាមិនត្រឹមតែខិតខំថែរក្សាការពារសុខសន្តិភាពជូនខ្លួនឯង និងតំបន់ទេ តែថែមទាំងសកម្មជាមួយអង្គការសហប្រជាជាតិបញ្ជូនកងទ័ពមួកខៀវទៅបេសកកម្មថែរក្សាសន្តិភាពរបស់ អ.ស.ប ទៀត។ ក្នុងរយៈពេល១៥ឆ្នាំនេះ កម្ពុជាបានបញ្ជូនកម្លាំងសរុបចំនួន ៧.៥២៣នាក់ ក្នុងនោះមាននារីចំនួន ៤៦៦នាក់ ទៅកាន់ប្រទេសនៅអាហ្រ្វិក និងមជ្ឈិមបូព៌ា។ កងកម្លាំងយើង ដៃម្ខាងជ្រោងទង់ជាតិកម្ពុជា 🇰🇭 ការពារជាតិមាតុភូមិ ការពារបូរណភាពដែនដី ឯដៃម្ខាងទៀតជ្រោងទង់ជាតិអង្គការសហប្រជាតិ 🇺🇳 ជយបណ្តាប្រទេស និងប្រជាជាតិដែលកំពុងលិចលង់ដោយជម្លោះ និងសង្គ្រាម ឱ្យទទួលបានសន្តិភាព ដូចប្រទេសកំពុងអភិវឌ្ឍនានាលើពិភពលោក។ ប្រភព៖ CNA
-
មាន់ព្រៃបង្ហាញវត្តមានខ្លួននៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះកម្ពុជា🐓🇰🇭

-
មេឃុំថាមិនសូវយល់ពីច្បាប់ទម្លាប់ច្រេីន 😆😆😆

-
សុទ្ធតែស្រីស្អាត 😅

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៣៥នាក់ នៅខេត្តស្ទឹងត្រែង

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៦០នាក់ ជាសះស្បើយចំនួន ១៦នាក់ និងស្លាប់ ១នាក់ នៅខេត្តសៀមរាប
