-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ២០នាក់ ជាសះស្បើយចំនួន ៧នាក់ និងស្លាប់ ២នាក់ នៅខេត្តកំពង់ឆ្នាំង

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤៨នាក់ និងជាសះស្បើយចំនួន ៣២នាក់ នៅខេត្តបាត់ដំបង

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤៧នាក់ និងជាសះស្បើយចំនួន ១២នាក់ នៅខេត្តកោះកុង

-
សម្តេចតេជោ ហ៊ុន សែន ចែករំលែកទស្សនៈផ្ទាល់ខ្លួនអំពីវិធីដែលគណបក្សនយោបាយអាស៊ាន និងរុស្ស៊ី អាចជះឥទ្ធិពលទៅលើនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

-
កោះស្តេច 🇰🇭🏝🌊

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៨១នាក់ និងអ្នកជាសះស្បើយចំនួន ៤៩នាក់ នៅខេត្តកំពង់ចាម

-
នៅចំពោះមុខមេដឹកនាំជាច្រើន សម្តេចតេជោ ហ៊ុន សែន ចែករំលែកទស្សនៈផ្ទាល់ខ្លួនអំពីវិធីដែលគណបក្សនយោបាយអាស៊ាន និងរុស្ស៊ី អាចជះឥទ្ធិពលទៅលើនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

នៅចំពោះមុខមេដឹកនាំជាច្រើន សម្តេចតេជោ ហ៊ុន សែន ចែករំលែកទស្សនៈផ្ទាល់ខ្លួនអំពីវិធីដែលគណបក្សនយោបាយអាស៊ាន និងរុស្ស៊ី អាចជះឥទ្ធិពលទៅលើនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៖ ១. យើងត្រូវផ្តោតលើកិច្ចការចំពោះមុខដែលចាំបាច់បំផុត, ពោលគឺការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ យើងត្រូវចាត់ទុកកិច្ចការនេះជាបេសកកម្មរួមរបស់មនុស្សជាតិ ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាជនពីការរាតត្បាត និងចៀសវាងនូវរាល់ផលរំខានផ្នែកនយោបាយដែលអាចកើតមានឡើង ។ ២. ក្រោយពេលវិបត្តិជំងឺកូវីដ១៩, យើងត្រូវរួមគ្នាជំរុញការងើបឡើងវិញប្រកបដោយភាពធន់ទាំងអស់គ្នា ។ រុស្ស៊ី និងអាស៊ាន អាចរួមគ្នាជាធ្លុងមួយក្នុងការសម្រេចបាននូវគោលបំណង តាមរយៈការជំរុញរំហូរពាណិជ្ជកម្ម, វិនិយោគ និងទេសចរណ៍ ពិសេសលើការគាំទ្រការអនុវត្តយុទ្ធសាស្ត្រទាំង៥ នៃក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ។ ៣. យើងត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់យើងឱ្យបានទ្វេដង ក្នុងការលើកកម្ពស់ប្រព័ន្ធអន្តរជាតិមួយ ដែលមានអង្គការសហប្រជាជាតិជាស្នូល និង ការស្ថាបនាឡើងនូវនិមាបនកម្មតំបន់ ដែលមានភាពបើកចំហ, យុត្តិធម៌, ស្ថិរភាព និងភាពអាចប៉ាន់ប្រមាណបាន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយផ្អែកលើគោលការណ៍នៃការគោរព និងយោគយល់គ្នាទៅវិញទៅមក, ការមិនជ្រៀតជ្រែក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។ ៤. យើងចាំបាច់ត្រូវតែផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការដែលជំរុញឱ្យមានការជឿទុកចិត្តគ្នា និងបង្កើនទំនុកចិត្ត ព្រោះចំណងយុទ្ធសាស្រ្តនេះ ត្រូវបានកសាងឡើងពីការជឿទុកចិត្ត ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការឆ្លើយតបទៅនឹងស្មារតីនៃសង្រ្គាមត្រជាក់ ។ ៥. ចំពោះទិដ្ឋភាពវប្បធម៌,…
-
កម្ពុជាជាប្រទេសតូច ហើយការផ្សារភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនជាមួយមហាយក្សចិនគឺជារឿងមួយដែលមិនអាចជៀសរួច

“កម្ពុជាគួរយកចិត្តទុកដាក់ដោះស្រាយផលអវិជ្ជមានរបស់គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ រួមមានបញ្ហាទំនួលខុសត្រូវសង្គម បញ្ហានៃការចោទប្រកាន់ពីអន្ទាក់បំណុលជាដើម និងគួរធ្វើពិពិធកម្មវិនិយោគ” សូមស្តាប់ការបកស្រាយរបស់ លោក បណ្ឌិត អ៊ុ សុជាតិ សមាជិកមជ្ឈមណ្ឌលស្រាវជ្រាវហុងកុងដោយចីរភាព នៃសាកលវិទ្យាល័យទីក្រុងហុងកុង ២៩ មិថុនា ២០២១ ស្ដាប់សម្លេងនៅទីនេះ
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤៤នាក់ និងជាសះស្បើយចំនួន ៨នាក់ នៅខេត្តត្បូងឃ្មុំ

-
បច្ចេកវិទ្យាថ្មី ៥យ៉ាងដែលជួយឱ្យពិភពលោកវិវត្តទៅរកនិរន្ដរភាព

១. យន្ដហោះដើរដោយថាមពលអ៊ីដ្រូសែន ដែលធំជាងគេលើពិភពលោក អាចហោះបានកម្ពស់ ៣០០ម៉ែត្រ និងដឹកមនុស្សបាន ៦នាក់ ហើយបញ្ចេញតែចំហាយទឹកប៉ុណ្ណោះ។ ២. ថ្នាំប្រូតេអ៊ីនធម្មជាតិ ដែលចម្រាញ់ចេញពីប្រូតេអ៊ីនរបស់សរសៃសូត្រ អាចរក្សាគុណភាពអាហារបានយូរជាងមុន។ ៣. ការបណ្ដុះសាច់ត្រីនៅក្នុងមន្ទីរពិសោធន៍ ធ្វើឡើងតាមរយៈការចិញ្ចឹមកោសិកាត្រី ហើយផ្ដល់ប្រូតេអ៊ីនឱ្យវា។ បច្ចេកវិទ្យានេះផ្តល់សុវត្ថិភាព គ្មានសារធាតុលោហៈ គ្មានមីក្រូប្លាស្ទិក និងគ្មានប៉ារាស៊ីតក្នុងសាច់ត្រី។ ៤. វាយនភ័ណ្ឌ Natural Fiber Welding ប្រើប្រាស់វត្ថុធាតុដើមធម្មជាតិ ដើម្បីផលិតជាគ្រឿងវាយនភ័ណ្ឌស្រដៀងទៅនឹងស្បែកសត្វពិតៗ ហើយគ្មានសារធាតុគីមី និងអាចរំលាយជាសារធាតុចិញ្ចឹមធម្មជាតិ ឬកែច្នៃឡើងវិញ។ ៥. ក្រុមហ៊ុន Pachama ប្រើបច្ចេកវិទ្យា AI និងផ្កាយរណប ដើម្បីតាមដានកំណើនព្រៃឈើ និងសម្រួលដល់ការថ្លឹងបរិមាណកាបូន នៅពេលក្រុមហ៊ុនទិញឥណទានកាបូនពីម្ចាស់ដីព្រៃនោះ។ បច្ចេកវិទ្យានេះ អាចឱ្យការត្រួតពិនិត្យអនុវត្តបានរហ័ស ថោក និងមានទំនុកចិត្ត។ 🎥 World Economic Forum