Category: One-Minute

  • អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៩៩នាក់ និងជាសះស្បើយចំនួន ៦៤នាក់ នៅខេត្តបន្ទាយមានជ័យ

    អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៩៩នាក់ និងជាសះស្បើយចំនួន ៦៤នាក់ នៅខេត្តបន្ទាយមានជ័យ

    ២៩ មិថុនា ២០២១

  • របាយការណ៍នៅថ្ងៃទី២៨ មិថុនា

    របាយការណ៍នៅថ្ងៃទី២៨ មិថុនា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៥នាក់ និងរបួស ១២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ២៣ករណី ឃាត់ខ្លួនជនសង្ស័យ ៣២នាក់។ ៣. គ្រឿងញៀន ៤ករណី ឃាត់ខ្លួនជនសង្ស័យ ៥នាក់។ ៤. កូវីដ ៧២៣ករណី និងជាសះស្បើយ ៧០៩នាក់។ អ្នកឆ្លងសរុប ៤៩.២៥៥នាក់ អ្នកជាសះស្បើយ ៤៣.៤៧៣នាក់ អ្នកស្លាប់ ៥៧៥នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី២៩ មិថុនា ២០២១

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ៧២៣នាក់ ជាសះស្បើយ ៧០៩នាក់ ស្លាប់ ១៩នាក់ គិតត្រឹមថ្ងៃទី២៩ មិថុនា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ៤៩២៥៥នាក់ ចំនួនអ្នកជាសះស្បើយ៖ ៤៣៤៧៣នាក់ ចំនួនអ្នកស្លាប់សរុប៖ ៥៧៥នាក់

  • ទឹកធ្លាក់ក្បាលដំរី ស្ថិតនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតក្នុងភូមិសាស្រ្តខេត្តប៉ៃលិន

    ទឹកធ្លាក់ក្បាលដំរី ស្ថិតនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតក្នុងភូមិសាស្រ្តខេត្តប៉ៃលិន

    📷-មន្ទីរបរិស្ថានខេត្តប៉ៃលិន

  • គ្រប់គ្នាឆ្ងល់ពេលឃើញខ្លារខិននៅស្ងៀមពេលដាក់ឱ្យប្រកួតជាមួយឆ្កែ ដើម្បីវាស់ថាមួយណារត់បានលឿនជាង

    គ្រប់គ្នាឆ្ងល់ពេលឃើញខ្លារខិននៅស្ងៀមពេលដាក់ឱ្យប្រកួតជាមួយឆ្កែ ដើម្បីវាស់ថាមួយណារត់បានលឿនជាង

    មានការបកស្រាយថាខ្លារខិនប្រើល្បឿនរបស់វាដើម្បីរកចំណី មិនមែនដើម្បីបង្អួតសត្វឆ្កែឡើយ។ “សន្សំកម្លាំងទុក កុំខ្ជះខ្ជាយពេលវេលាបង្ហាញអ្នកដទៃពីតម្លៃរបស់អ្នក។” ប្រភព៖ Online

  • មតិប្រជាជន

    មតិប្រជាជន

    តើអង្គការសង្គមស៊ីវិលមួយចំនួនមិនយល់ពីច្បាប់កម្ពុជា ឬបានដឹងច្បាស់ពីច្បាប់កម្ពុជាហើយតែធ្វើជាបិតភ្នែក ប្រៀបដូចពំនោលពោលថា “មនុស្សដេកលក់ពិតប្រាកដងាយស្រួលដាស់ឱ្យភ្ញាក់ តែមនុស្សធ្វើពុតជាដេកលក់ ទើបពិបាកដាស់ឱ្យភ្ញាក់” ឬយ៉ាងណា? អង្គការសង្គមស៊ីវិលមួយចំនួននៅតែបន្តទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនបីនាក់ បើទោះបីជាបុគ្គលទាំងនេះបានសារភាពថាខ្លួនពិតជាបានចូលក្នុងសេណារីយ៉ូប្រកបដោយឧបាយកលទុច្ចរិត ក្នុងបំណងកៀរគរកម្លាំងឱ្យងើបបះបោរក្នុងប្រទេស ដើម្បីឈានទៅដល់ការផ្តួលរម្លំរាជរដ្ឋាភិបាលស្របច្បាប់ និងបំផ្លាញសុខសន្តិភាពបច្ចុប្បន្នដែលរកបានដោយលំបាកបំផុត។ ដូចដែលយើងដឹងហើយថា ចំណាត់ការលើសកម្មជនទាំងនេះគឺកំពុងស្ថិតក្រោមសមត្ថកិច្ចតុលាការដែលអំណាចតុលាការជាអំណាចឯករាជ្យ ហើយគ្មានអង្គការណាមួយនៃអំណាចនីតិប្បញ្ញត្តិ ឬនីតិប្រត្តិបត្តិអាចទទួលអំណាចតុលាការអ្វីបានឡើយ។ ពិតណាស់ សកម្មភាពរបស់អង្គការទាំងនេះ បានបង្ហាញឱ្យឃើញថាពួកគេកំពុងធ្វើសកម្មភាពបន្តជំរុញឱ្យមានការជ្រៀតជ្រែកចូលកិច្ចការតុលាការដែលជាស្ថាប័នឯករាជ្យ និងមានអំណាចគ្របដណ្តប់លើរឿងក្តីទាំងអស់នៅកម្ពុជា។ ដូច្នេះ សូមអង្គការសង្គមស៊ីវិលមួយចំនួនគួរសិក្សាស្រាវជ្រាវពីច្បាប់កម្ពុជាឱ្យបានច្បាស់ ឬបើបានសិក្សាច្បាស់លាស់ហើយ សូមកុំបន្តធ្វើពុតជាដេកលក់ទៀតអី។ ✍🏽-សេនាពិជេដ្ឋ

  • ២៨ មិថុនា ២០២១

    ២៨ មិថុនា ២០២១

    ១. សិប្បកម្មច្នៃសម្ភារៈ ពីដើមទ្រាំងនៅស្រុកឆែប ធ្លាក់ចុះចំណូលជិតពាក់កណ្ដាល ដោយសារកូវីដ១៩ – ថ្មីៗ ២. តំបន់ ទេសចរណ៍ ក្នុង ខេត្តសៀមរាប ជាប់ លេខ ១ ជា តំបន់ ទេសចរណ៍ ប្រណីត លំដាប់ ពិភពលោក សំរាប់ទេសចរណ៍ រយៈពេល ៣ ថ្ងៃ បើតាម Tripadvisor – ភ្នំពេញបុស្តិ៍ ៣. ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងមានទីចំណតលក់ចំណីអាហារចំនួន ៣ទីតាំង – AMS Economy ៤. ឥណ្ឌា ស៊ើបអង្កេតករណីវាយប្រហារដោយយន្តហោះដ្រូនលើមូលដ្ឋានយោធានៅកាស្មៀរ – Xinhua ៥. អាមេរិក វាយប្រហារផ្លូវអាកាសលើកងជីវពលគាំទ្រដោយអុីរ៉ង់ នៅស៊ីរី និងអុីរ៉ាក់ – AP

  • អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ២៤នាក់ និងជាសះស្បើយចំនួន ៣៦នាក់ នៅខេត្តកំពង់ធំ

    អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ២៤នាក់ និងជាសះស្បើយចំនួន ៣៦នាក់ នៅខេត្តកំពង់ធំ

    អ្នកឆ្លងសរុប ៨៤៦នាក់ ជាសះស្បើយសរុប ៤០៣នាក់ ស្លាប់ ៨នាក់ ២៨ មិថុនា ២០២១

  • មតិប្រជាជន

    មតិប្រជាជន

    “សត្វព្រៃគួរតែនៅក្នុងព្រៃ ឬដែនជម្រកសត្វព្រៃ មិនមែននៅក្នុងផ្ទះ ក្នុងសួនសត្វ ឬក្នុងរោងសៀក ហើយក៏មិនមែនសុីសាច់មនុស្សដាក់ឱ្យដែរ គឺដេញចាប់ចំណីសុីខ្លួនឯង នៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ពួកវា។ ស្រឡាញ់សត្វត្រូវអភិរក្សសត្វ និងការពារព្រៃឈេីដែលជាជម្រករបស់សត្វ។” ✍🏽 Sothira

  • ខ្លាពពក ប្រភេទងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោក មានវត្តមាននៅកម្ពុជា 🐅🇰🇭

    ខ្លាពពក ប្រភេទងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោក មានវត្តមាននៅកម្ពុជា 🐅🇰🇭

    📷-ក្រសួងបរិស្ថាន